ដីធ្លី
ពលរដ្ឋប្រឈមនឹងការអភិវឌ្ឍស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លី
ពលរដ្ឋជាង ១០ នាក់តំណាងឲ្យ ៣៨០ គ្រួសារនៅសហគមន៍ព្រែកតាគង់ ១ និងខ្វាក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោកាលពីថ្ងៃម្សិលមិញបានស្នើដល់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់កាត់ឆ្វៀលដីពួកគាត់ចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មីរបស់ក្រុមហ៊ុន ING Holding និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ ...
ប៉ិច សុធារី
http://bit.ly/1PgYQHQ
តំបន់សេដ្ឋកិច្ចឈានដល់ព្រឹត្តិការណ៍មួយដែលមិនធ្លាប់មាន
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានធ្វើសហប្រតិបត្តិការរួមដោយក្រុមហ៊ុនពហុផលិតមួយដែលមានមូលដ្ឋាននៅប្រទេសចិន ជាមួយនឹងក្រុមហ៊ុន Cambodia International Investment Development Group Co. Ltd បានឈានដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយកាលពីម្សិលមិញ ជាមួយនឹងការបង្កើតរោងចក្រ ទី១០០ ដែលនឹងដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ច និងសហប្រតិបត្តិការពាណិជ្ជកម្មនេះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/25859/economic-zone-reaches-milestone/
សំណង់នៅតាមឆ្នេរសមុទ្រនឹងត្រូវបានកំទេចចោល
សំណង់នានាដែលរកឃើញថាកំពុងរំលោភបំពានដល់ដីតំបន់ឆ្នេរដែលគ្រប់គ្រងដោយរដ្ឋនៅក្នុងខេត្តព្រះសីហនុ អាចនឹងត្រូវបានវាយបំផ្លាញចោល នេះបើយោងតាមលិខិតមួយដែលបានផ្ញើរពីរដ្ឋមន្ត្រីនៃក្រសួងគ្រប់គ្រងដែនដីទៅកាន់គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរកម្ពុជា។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25870/beach-buildings-to-be-destroyed/
CMAC បោសសម្អាតគ្រាប់បែកចង្កោមមិនទាន់ផ្ទុះជាង ១០០គ្រាប់នៅមុខកំពូល
មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) ថា ក្រុមមន្ត្រីជំនាញកំពុងធ្វើការបន្សាបគ្រាប់បែកចង្កោមប្រភេទ CBU-25B/A និង BLU-24/B ចំនួន ១៣២ គ្រាប់ បន្ទាប់ពីពួកគេបានបោសសម្អាតគ្រាប់បែកទាំងនោះចេញពីក្នុងដីស្រែរបស់ប្រជាកសិករម្នាក់ ស្ថិតនៅក្នុងភូមិ-ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល បានដោយជោគជ័យ។ ...
ឃុត សុភចរិយា
http://bit.ly/25GvxIa
លោក ជា សុផារ៉ា បង្កើតក្រុមការងារដោះស្រាយជម្លោះដីធ្លីទូទាំងប្រទេស
លោក ជាសុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារចំនួន ២៧ក្រុម ចុះដោះស្រាយជម្លោះដីធ្លីទូទាំងប្រទេស បន្ទាប់ពីលោក បានប្រកាសប្រឆាំងដាច់ខាតនឹងអ្នកមានអំណាច និងមន្ត្រីដែលឃុបឃិតរំលោភដីយកប្រជាពលរដ្ឋ។ ...
តាំង វីដា
http://bit.ly/1O9GBsR
ការទាមទារសមភាពកើតឡើងបន្ទាប់ពីជម្លោះដីធ្លី
កាលពីសប្តាហ៍មុន ក្រុមគ្រួសារប្រហែល ២០០នៅក្នុងភូមិមួយនៅក្នុងខេត្តកោះកុង ស្រុកគីរីសាគរ បានស្នើរសុំទាមទារសំណងសម្រាប់ការចាកចេញពីដីរបស់ពួកគេកាលពីឆ្នាំ ២០១១ សម្រាប់គម្រោងមួយរបស់ក្រុមហ៊ុន Union Development Group (UDG) ដែលមានម្ចាស់ជាជនជាតិចិន។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/25729/equality-sought-after-land-dispute/
អាជ្ញាធរស្រុកបកែវ ហាមឃាត់ការជួបជុំសាសនារបស់គ្រិស្តបរិស័ទ
សមត្ថកិច្ចស្រុកបកែវបានហាមឃាត់គ្រិស្តបរិស័ទប្រមាណជាង ៥០ នាក់មិនឲ្យធ្វើពិធីជួបជុំសាសនាប្រចាំខែដោយលើកហេតុផលថាពួកគាត់ធ្វើដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។ ...
ផាក់ ស៊ាងលី
http://bit.ly/1O79YMz
អ្នកជាប់ក្នុងជម្លោះនៅខេត្តកំពង់ស្ពឺរងសម្ពាធចំពោះសំណងរបស់ក្រុមហ៊ុនលោក លី យ៉ុងផាត់
បើទោះបីជាមានសេចក្តីថ្លែងការណ៍ចេញដោយតំណាងក្រុមហ៊ុនអំពីកញ្ចប់ប្រាក់សងជម្ងឺចិត្តចំនួន៥០០ដុល្លារទៅកាន់អ្នកជាប់ក្នុងជម្លោះជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចរបស់លោកលី យ៉ុងផាត់ថាអាចនឹងចរចារគ្នាបានក៏ដោយ អ្នកដែលបានចូលរួមក្នុងកិច្ចប្រជុំពីសំណាក់អ្នកតំណាងក្រុមហ៊ុននិងប្រជាពលរដ្ឋកាលពីម្សិលមិញបាននិយាយថាពួកគេរងសម្ពាធក្នុងការទទួលយកសំណងនេះ។ ...
Chhay Channyda
http://www.phnompenhpost.com/national/kampong-speu-disputants-pressured-take-sugar-firm-deal
កងកម្លាំងដោះស្រាយបញ្ហាជម្លោះដីធ្លីត្រូវបានបង្កើតឡើងនៅខេត្តរតនគិរី
កាលពីម្សិលមិញ រដ្ឋមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកបេសកម្មពិសេសលោក Ly Thuch បានប្រកាសថា ក្រុមកងកម្លាំងដោះស្រាយបញ្ហាជម្លោះដីធ្លីមួយនឹងត្រូវបង្កើតឡើងនៅខេត្តរតនគិរី បើទោះបីជាអ្នកអង្កេតការណ៍និយាយថាការបង្កើតនេះមានលក្ខណៈយឺតយ៉ាវខ្លាំងក៏ដោយ។ ...
Phak Seangly
http://www.phnompenhpost.com/national/land-dispute-task-force-be-established-ratanakkiri
ក្រុមអ្នកតវ៉ាសំណង់ទំនប់វារីអគ្គិសនីជួបជាមួយក្រុមមន្ត្រី
ពលរដ្ឋមកពីភូមិចំនួន ៦នៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យពេលនេះអាចទទួលបានការផ្អាកជាបណ្តោះអាសន្ននៃការសាងសង់សំណង់ទំនប់វារីអគ្គិសនីមួយដែលពួកគេបានអះអាងថាបានរំលោភចូលដីរបស់ពួកគេ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25574/dam-protesters-to-meet-with-officials/
ជម្លោះដីធ្លីរវាងជនជាតិភាគតិចព្នងនិងម្ចាស់ហាងការហ្វេក្នុងខេត្តមណ្ឌលគិរីមានសភាពតានតឹង
កាលពីម្សិលមិញ ភាពតានតឹងបានកើតមានឡើង រវាងជនជាតិភាគតិចព្នងនឹងម្ចាស់ក្រុមហ៊ុនការហេ្វមួយដែលកំពុងធ្វើប្រតិបត្តិការលើដីសម្បាទានសេដ្ឋកិច្ចក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលហេតុការណ៍នេះបាននាំឱ្យមានការស៊ើបអង្កេតពីសំណាក់អាជ្ញាធរមូលដ្ឋាននៅទីនោះ។ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/villagers-coffee-firm-battle-over-mondulkiri-land
កម្ពុជាគួរចុះអនុសញ្ញាលើកការប្រើប្រាស់គ្រាប់បែកចង្កោម
មានអាវុធយុទ្ធភណ្ឌក្នុងពិភពលោកតិចតួចណាស់ដែលត្រូវបានថ្កោលទោសជាសកលដូចគ្រាប់បែកចង្កោម។ ...
ព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំសកម្មភាពកម្ចាត់មីន
ជាមួយនឹងមជ្ឈមណ្ឌលថ្មីរបស់ខ្លួនឈ្មោះថា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនតំបន់អាស៊ាន (ARMAC) កម្ពុជា ត្រូវបានត្រៀមខ្លួនជួយដល់ប្រទេសនានាក្នុងអាស៊ាន ដើម្បីសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនានា ដែលភាគច្រើនស្ថិតនៅក្នុងអតីតតំបន់សង្គ្រាម នេះបើឱ្យដឹងពីក្រុមមន្ត្រី។ ...
ទីន សុខាវុទ្ធ
http://www.khmertimeskh.com/news/25522/kingdom-leads-in-mine-removal/
ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនផលិតស្ករត្រូវបានដកចេញ
អ្នកស្រុកប្រមាណ ១៥០នាក់ មកពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានមកប្រមូលផ្តុំគ្នានៅទីស្នាក់ការកណ្តាលអង្គការសមភាពកម្ពុជា និងនៅរដ្ឋសភាជាតិកាលពីថ្ងៃសុក្រ ដើម្បីដកពាក្យបណ្តឹងរបស់ពួកគេលើបញ្ហាដីធ្លីជាមួយក្រុមហ៊ុនផលិតស្ករភ្នំពេញ ដែលជាក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/25516/complaint-against-sugar-company-withdrawn/
រដ្ឋាភិបាលនឹងចាប់ផ្តើមការទន្ទា្រននៅតំបន់ព្រៃការពារ
ក្នុងឆ្នាំ២០០៩ដល់ឆ្នាំ២០១២ ក្រសួងបរិស្ថានបានធ្វើឱ្្យមានការរីកដុះដាលជាលក្ខណៈជាតិ ដោយចុះកិច្ចព្រមព្រៀងទៅឱ្យក្រុមហ៊ុនចំការកៅស៊ូឯកជននិងវិនិយោគពាណិជ្ជកម្មបៃតងនានា នៅក្នុងទីកន្លែងដែលជាតំបន់ការពាររបស់ប្រទេសកម្ពុជា។ ...
Zsombor Peter and Ben Sokhean
https://www.cambodiadaily.com/news/government-will-start-chipping-away-at-protected-areas-113127/
តា និងចៅពីរនាក់ស្លាប់ដោយសារយកគ្រាប់មិនទាន់ផ្ទុះទៅដំធ្វើជាស្នឹងគោ
បុរសវ័យ៧៣ឆ្នាំម្នាក់ព្រមទាំងចៅរបស់គាត់ពីរនាក់បានស្លាប់ដោយសារការផ្ទុះគ្រាប់មិនទាន់ផ្ទុះធុន១០៥មមកាលពីវេលាម៉ោង៨ព្រឹកថ្ងៃម្សិលមិញស្ថិតនៅក្នុងភូមិជង្រុះឃុំរំចេកស្រុកព្រះស្តេចខេត្តព្រៃវែង ក្រោយពីពួកគេបានយកគ្រាប់មិនទាន់ផ្ទុះនោះទៅដំធ្វើជាស្នឹងគោ។ ...
ប៊ុត រស្មីគង្គា
http://bit.ly/2478GTu
ធនាគារពិភពលោកនឹងធ្វើការបោះឆ្នោតដើម្បីបញ្ឈប់ទណ្ឌកម្មការផ្តល់មូនិធិរយៈពេល៥ឆ្នាំ
នាយកប្រតិបត្តិនៃធនាគារពិភពលោកបានធ្វើការបោះឆ្នោតនៅថ្ងៃនេះ ដើម្បីបន្តគម្រោងជាថ្មីសម្រាប់គ្រួសារដែលបាត់បង់ដីធ្លីនៅក្នុងប្រទេសកម្ពុជា ដែលកំពុងជួបប្រទះនឹងបញ្ហាធំ ដែលការសម្រេចនឹងអាចដកនូវកំហិតទណ្ឌកម្មការផ្តល់ប្រាក់កញ្ចីទៅកាន់ប្រទេសដែលមានបាតុកម្មជុំវិញការបង្ខំផ្លាស់ទីដោយរដ្ឋាភិបាល។ ...
អូន ភាព
https://www.cambodiadaily.com/news/families-in-land-dispute-with-sugar-firm-reach-500-deal-112792/
គ្រួសារជាប់ជម្លោះនៅខេត្តកោះកុងបានយល់ព្រមជាមួយនឹងសំណើររបស់ក្រុមហ៊ុនUDG
ក្រសួងបរិស្ថានបានឱ្យដឹងថា ប្រមាណមួយរយគ្រួសារបន្ថែមទៀតបានទទួលសំណើរសងជម្ងឺចិត្តពីក្រុមហ៊ុនUnion Development Group (UDG) ចំពោះការធ្វើបំលាស់ទីសម្រាប់គម្រោងអភិវឌ្ឍខ្នាតធំមួួយរបស់ក្រុមហ៊ុនេះដែលនឹងត្រូវសាងសង់ឡើងនៅតាមបណ្តោយឈូងសមុទ្រក្នុងខេត្តកោះកុង ។ ...
Khuon Narim
https://www.cambodiadaily.com/news/koh-kong-families-reach-agreement-with-udg-112713/
ការដោះមីនបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ដោយសារប្រើប្រាស់ឧបករណ៍មិនត្រឹមត្រូវ
អ្នកដោះមីនម្នាក់ក្នុងខេត្តពោធិ៍សាត់ត្រូវបានស្លាប់កាលពីចុងខែមុនបន្ទាប់ពីបានប្រើប្រាស់ឧបករណ៍មិនត្រឹមត្រូវក្នុងការសម្អាតចំការមីនK-5 ខណៈពេលដែលលោកកំពុងធ្វើការបំផ្ទុះមួួយ នេះបើយោងតាមការសើុបអង្កេតដំណាក់កាលដំបូងរបស់ អង្គការHALO Trust ដែលបុរសនេះកំពុងបម្រើការងារ។ ...
Peter Ford
https://www.cambodiadaily.com/news/pursat-demining-death-caused-by-use-of-incorrect-equipment-112460/
ដីព្រៃលិចទឹកជាង ១,០០០ ហិកតាត្រូវបានគំរាមកំហែង
ដីព្រៃលិចទឹកប្រមាណ ១,០០០ហិកតានៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលស្ថិតនៅក្រោមការត្រួតត្រារបស់នាយកដ្ឋានជលផលខេត្ត គឺកំពុងស្ថិតនៅក្រោមការគំរាមកំហែងនៃការបែងបែកជាប្រព័ន្ធ និងការលក់ទៅឱ្យក្រុមហ៊ុនឯកជនមួយនេះបើឱ្យដឹងពីក្រុមមន្ត្រី។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/24808/up-to-1-000-hectares-of-flooded-forest-threatened/
ម្ចាស់អភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅខេត្តព្រះសីហនុនឹងធ្វើការឈូសឆាយលើព្រៃកោងកាង
កាលពីម្សិលមិញ អភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា ម្ចាស់អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសមួយនឹងត្រូវបានអនុញ្ញាត្តិឱ្យ ឆូសឆាយ ព្រៃកោងកាងដែលស្ថិតនៅក្នុងឃំុទឹកថ្លាខេត្តព្រះសីហនុ។ ...
មុិច ដារ៉ា និង Igor Kossov
http://www.phnompenhpost.com/national/battle-over-mangrove-sees-sez-trump-ngo
នគរបាលបានបិទវេទិកាស្តីអំពីបញ្ហាដីធ្លីនៅខេត្តព្រះវិហារ
ប្រជាជនជាង២០០នាក់តំណាងឱ្យសហគមបីក្នុងខេត្តព្រះវិហារបានគ្រោងនឹងបើកកិច្ចពិភាក្សាអំពីបញ្ហាទន្លាស់ដីកាលពីម្សិលមិញក្នុវវេទិការសាធារណៈ ត្រូវបាននគរបាលធ្វើការបញ្ឈប់ នេះបើយោងតាមលោក Tork Hong អ្នកតំណាងពីសហគម មូលដ្ឋានមួយដែលស្ថិតនៅជិតព្រៃឡង់។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/police-block-preah-vihear-land-dispute-forum
ក្មេងប្រុសចំនួនបីរូបត្រូវបានស្លាប់ក្រោយមានបន្ទុះសំបកគ្រាប់បែក
កាលពីថ្ងៃសុក្រ ក្មេងប្រុសចំនួនបីរូបត្រូវបានស្លាប់ក្នុងខេត្តឧត្តរមានជ័យ បន្ទាប់ពីគ្រាប់បែកដៃសំបកដែលពួកគេកំពុងលេង ជាមួយត្រូវបានផ្ទុះ។ ...
ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/boys-killed-after-grenade-launcher-explodes-112296/
PPSEZ ទទួលចំណាប់អារម្មណ៍ខ្លាំងពីវិនិយោគិនមកពីប្រទេសថៃ
បន្ទាប់ពីមានការចាប់អារម្មណ៍ពីវិនិយោគិនថៃដែលមិននឹកស្មានដល់ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស Phnom Penh SEZ Plc បានអះអាងពីការគ្របដណ្ដប់យ៉ាងពេញលេញលើយុទ្ធសាស្ដ្រ និងការបែងចែកភាគហ៊ុនដែលស្ទាបស្ទង់ ...
Cam McGrath
http://bit.ly/1Tvm7qL