ដីធ្លី
គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការដោះមីន
អត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះថយចុះ ២៥ភាគរយ
មន្ត្រីអាជ្ញាធរមីន បានឲ្យដឹងថា អត្រាជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលសល់ពីសង្គ្រាមបានធ្លាក់ចុះនៅក្រោម ១០០នាក់ក្នុងឆ្នាំ២០១៦ដែលតួលេខនេះមានការថយចុះចំនួន ២៥ភាគរយបើធៀបនឹងឆ្នាំ ...
មុំ គន្ធា
http://bit.ly/2jvFeaY
ស្ថិតិជនរងគ្រោះ ដោយសារមីន នៅកម្ពុជាបានថយចុះច្រើន
កម្ពុជាបង្ហាញពីមោទនភាពរបស់ខ្លួនក្នុងការងារបោសសម្អាតមីនទាំងក្នុងប្រទេស និងក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិដោយថាកម្ពុជាធ្លាប់តែមានអ្នករងគ្រោះដោយសារគ្រាប់មីនប្រហែល ៤ ពាន់នាក់ក្នុងមួយឆ្នាំហើយធ្លាក់មកត្រឹមតែ ...
ទូច សុខា
http://bit.ly/2iBxXUJ
ជាលើកដំបូងដែលអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសម័យសង្គ្រាមផ្តាច់ជីវិតជនរងគ្រោះតិចជាង១០០នាក់
តាមការប៉ាន់ប្រមាណថា ចំនួនជនរងគ្រោះដែលបាត់បង់ជីវិត ឬរងរបួសដោយសារមីនកប់ក្នុងដី ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ផ្សេងទៀតដែលបន្សល់ពីសង្គ្រាមរាប់ទសវត្សរ៍នៅកម្ពុជា បានធ្លាក់ចុះក្រោម១០០នាក់ក្នុងឆ្នាំ២០១៦ជាលើកដំបូងចាប់តាំងពីរបបខ្មែរក្រហមបានដួលរលំនៅក្នុងឆ្នាំ១៩៧៩មក។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/36065
ករណីរបួស និងស្លាប់ដោយសារមីនបានធ្លាក់ចុះ
ករណីរបួស និងស្លាប់ដោយសារមីន និងសំណល់ជាតិផ្ទុះក្រោយសង្គ្រាម (ERW) បានធ្លាក់ចុះក្នុងរយៈពេល ៩ ខែដំបូងឆ្នាំ ២០១៦នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/31323/casualties-from-explosives-decline/
ជំនួយអាមេរិក ១.៩ លានដុល្លារដល់ CMAC
កាលពីថ្ងៃសុក្រ លោក ហេង រតនា អគ្គនាយកទូទៅនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបង្ហាញពីការថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក សម្រាប់ការសន្យាផ្តល់ជំនួយ ១.៩ លានដុល្លារអាមេរិកដល់មជ្ឈមណ្ឌល ខណៈដែលការលើកឡើងថាកម្ពុជាណោមិនទាន់ ...
Andrew Nachemson និង នៀម ឆេង
http://www.phnompenhpost.com/national/amid-19m-gift-cmac-boss-tempers-us-aid-comments
ជប៉ុនឲ្យលុយបោសសម្អាតគ្រាប់មីន និង UXO ក្នុងខេត្តបាត់ដំបង
ប្រទេសជប៉ុនបានប្រកាសជាផ្លូវការកាលពីម្សិលមិញផ្ដល់ជំនួយឥតសំណងដល់ប្រទេសកម្ពុជាសម្រាប់អនុវត្តគម្រោងចំនួនពីរដែលមានទឹកប្រាក់សរុប ៣ ២០៦ លានយ៉េន (ប្រមាណជា ៣១,៩៣ លានដុល្លារសហរដ្ឋអាមេរិក)។ ពិធីចុះហត្ថលេខាបានធ្វើឡើងនៅទីស្តីការ ...
វង្ស សុខេង
http://bit.ly/2cJOQNj
ជប៉ុនផ្តល់លុយសម្រាប់ការបោសសម្អាតមីន
កាលពីម្សិលមិញ ប្រទេសជប៉ុនបានយល់ព្រមផ្ដល់ទឹកប្រាក់ ៨៣០,០០០ ដុល្លារ ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីជួយដល់មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC) ក្នុងប្រតិបត្តិការបោសសម្អាតមីននៅភាគខាងជើងឈាងខាងលិចនៃខេត្តបាត់ដំបង។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម គូ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/30052/japan-gives-money-for-demining/
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបន្តកម្មវិធីបង្កាត់ពូជឆ្កែទុកលក់ដើម្បីរកប្រាក់បន្ថែម
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចាប់ផ្ដើមកម្មវិធីបង្កាត់ពូជឆ្កែដែលបានផ្អាកសកម្មភាពជាយូរមកហើយ ដោយសង្ឃឹមថា នឹងបំពេញបន្ថែមចំនួនឆ្កែហិតរកគ្រឿងផ្ទុះព្រមទាំងបំពេញបន្ថែមហិបប្រាក់របស់ខ្លួនដែលកាន់តែរលស់បន្តិចម្ដងៗ ដោយលក់ឆ្កែទាំងនេះទៅឱ្យស្ថាប័នផ្សេងៗរួមទាំងនគរបាលបង្ក្រាបកុបកម្មជាដើម។ ឆ្កែទើបកើតដំបូងក្នុងចំណោមឆ្កែប្រាំមួយក្បាលជាប្រភេទឆ្កែនាំមកពីប្រទេសបែលហ្ស៊ិក បានកើតនៅមណ្ឌលបង្វឹកឆ្កែរបស់ CMAC ក្នុងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៨ ខែសីហា ហើយឆ្កែមួយក្បាលទៀតប្រហែលនឹងកើតនៅថ្ងៃអាទិត្យ។ ...
ត្បិតសង្គ្រាមបានបញ្ចប់ ជនរងគ្រោះនៅតែបន្តវេទនា
បុរសម្នាក់វ័យ ៤៦ឆ្នាំលោកផុនចិត្ត ដែលពិការជើងឆ្វេងកាលពី១៤ឆ្នាំមុន កំពុងអង្គុយជាមួយនឹងជនរងគ្រោះដទៃទៀតនៅមជ្ឈមណ្ឌលមួយនាខេត្តកំពង់ចាម អំឡុងពេលទស្សនកិច្ចរបស់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។ គាត់រំឭកប្រាប់ថា ការបាត់បង់ជើងនេះគឺដោយសារតែកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះតាំងពីជំនាន់សង្គ្រាមស៊ីវិលនាអំឡុងឆ្នាំ១៩៧០។ គ្រោះថ្នាក់នេះមិនត្រឹមតែបណ្តាលឲ្យគាត់មិនអាចទទួលការសិក្សាតែម្នាក់ឯងនោះទេ សូម្បីតែកូនៗទាំង៦នាក់ និងភរិយារបស់លោកក៏មិនអាចមានឱកាសដូចជាគាត់ដែរ។ បន្ថែមពីនេះ ភរិយាលោកក៏ពិការភ្នែកដោយសារតែអំបែងគ្រាប់ ហើយមិនអាចមើលអ្វីឃើញរហូតដល់សព្វថ្ងៃ។ ថ្វីបើបាត់បង់ជើងក៏ដោយ តែលោកមិនត្រូវបានចាត់ទុកថា ជាជនពិការនោះឡើយ លោកត្រឹមតែជនកម្សោយ ត្បិតអីលោកមានសមត្ថភាពរកស៊ីចិញ្ចឹមគ្រួសារបាននៅឡើយ។ ...
សន ប៊ុនស៊ីម
http://bit.ly/2aavbGS
កន្លែងស្តុកគ្រាប់មិនទាន់ផ្ទុកត្រូវបានរកឃើញនៅក្នុងបមបន្ទាយខ្មែរក្រហមមួយកន្លែង
មីនជាង ២០០ គ្រាប់ គ្រាប់រ៉ូកែត និងគ្រាប់រំសែវជាច្រើនត្រូវបានរកឃើញនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃពុធ នៅចម្ងាយប្រមាណ ១៥០ ម៉ែត្រពីប្រាសាទដំរី នេះបើឱ្យពីក្រុមមន្ត្រី។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/27826/uxo-stockpile-found-in-kr-bunker/
ការស្លាប់ដោយសារមីននៅកម្ពុជាកើនឡើងនៅចន្លោះខែមករា និងមិថុនា
ក្នុងឆមាសដំបូងឆ្នាំនេះ មានមនុស្ស ២០នាក់ត្រូវបានស្លាប់ដោយសារមីន ឬដោយសារកាកសំណល់សង្គ្រាមនៅកម្ពុជា ដែលកើនឡើងចំនូន ១១នាក់ធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
Lauren Crothers
http://aa.com.tr/en/asia-pacific/mine-deaths-up-between-jan-june-in-cambodia/616741
ចំនួនអ្នកគ្រោះថ្នាក់ ដោយសារគ្រាប់មីន មានការកើនឡើងទ្វេដង
យោងតាមរបាយការណ៍ក្នុងខែមិថុនាឆ្នាំ ២០១៦ ដែលចេញផ្សាយដោយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) បានឲ្យដឹងថាចំនួនមនុស្សដែលបានស្លាប់ដោយឧបទ្ទវហេតុគ្រាប់មីនបានកើនឡើងទ្វេដងដល់ចំនួន ២០ នាក់នៅឆមាសទីមួយនៃឆ្នាំ ២០១៦ នេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០១៥ ដែលមានតែចំនួន ១១ នាក់បើទោះបីជាចំនួនអ្នករងរបួសបានធ្លាក់ចុះចំនួន ៤៧ ភាគរយពោលគឺពី ៥៥ ចុះមក ២៩ នាក់ក្តី។ ...
ប៊ុន សេងគង់
http://bit.ly/2a8sEdt
កាកសំណល់ពីសង្គ្រាមស៊ីវិលត្រូវបានធ្លាក់ចុះ
នៅមានសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជាតិចតួចក្នុងអំឡុងប្រាំមួយខែដំបូងនៅឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA)ដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/27544/remnants-of-war-causalities-down/
រដ្ឋាភិបាលត្រូវការពេលវេលាបន្ថែមសម្រាប់ការដោះមីន
មន្ត្រីមួយរូបបានឱ្យដឹងកាលពីម្សិលមិញថា រដ្ឋាភិបាលគ្រោងនឹងស្នើរសុំការពន្យាពេលម្តងទៀតទៅលើកាលបរិច្ឆេទផុតកំណត់-ដែលត្រូវបានដាក់ចេញដំបូងបង្អស់ក្នុងឆ្នាំ២០០៩ និងបានពន្យាពេលម្តងទៅដល់ឆ្នាំ២០១៩ឥ ដើម្បីបំពេញនូវកាតព្វកិច្ចក្រោមសន្ធិសញ្ញាប្រឆាំងគ្រាប់មីន។ ...
Yesenia Amaro
http://www.phnompenhpost.com/national/govt-wants-extra-time-clear-mines
ប្រទេសឥណ្ឌាផ្តល់សុនខសម្រាប់ការងារបោសសម្អាតមីន
រដ្ឋាភិបាលឥណ្ឌាបានផ្តល់សុនខ ១៥ ក្បាលដល់ប្រទេសកម្ពុជាជាមួយនឹងការសន្យាបណ្តុះបណ្តាលបុគ្គលិកដើម្បីធ្វើការជាមួយមិត្តសម្លាញ់សុនខទាំងនោះនៅលើគម្រោងកម្ចាត់មីន នេះបើយោងតាមសេចក្តីប្រកាសផ្លូវការមួយ។ ...
សាន ប៊ុនស៊ីម
http://www.khmertimeskh.com/news/26896/india-gifts-canines-for-mine-clearance/
គ្រាប់កាំភ្លើងតូចធំជិត ៦០០ គ្រាប់ត្រូវបានប្រទះឃើញនៅកន្លែងផ្សេងគ្នា
គ្រាប់កាំភ្លើង B-40.1/2,ប្រភេទ M-97 និង B-62 ព្រមទាំង AK-47 ជិត ៦០០ គ្រាប់ត្រូវបានពលរដ្ឋក្នុងខេត្តចំនួនបីប្រទះឃើញកប់ក្នុងដីស្រែ និងលើរថយន្តដឹកដី និងបានប្រគល់ឲ្យសមត្ថកិច្ចរក្សាទុកនៅកន្លែងមានសុវត្ថិភាព។ នេះបើតាមការប្រាប់ពីមន្ត្រីមូលដ្ឋានកាលពីព្រឹកម្សិលមិញ។ ...
ឃុត សុភចរិយា
http://bit.ly/1rp04ed
CMAC បោសសម្អាតគ្រាប់បែកចង្កោមមិនទាន់ផ្ទុះជាង ១០០គ្រាប់នៅមុខកំពូល
មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) ថា ក្រុមមន្ត្រីជំនាញកំពុងធ្វើការបន្សាបគ្រាប់បែកចង្កោមប្រភេទ CBU-25B/A និង BLU-24/B ចំនួន ១៣២ គ្រាប់ បន្ទាប់ពីពួកគេបានបោសសម្អាតគ្រាប់បែកទាំងនោះចេញពីក្នុងដីស្រែរបស់ប្រជាកសិករម្នាក់ ស្ថិតនៅក្នុងភូមិ-ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល បានដោយជោគជ័យ។ ...
ឃុត សុភចរិយា
http://bit.ly/25GvxIa
កម្ពុជាគួរចុះអនុសញ្ញាលើកការប្រើប្រាស់គ្រាប់បែកចង្កោម
មានអាវុធយុទ្ធភណ្ឌក្នុងពិភពលោកតិចតួចណាស់ដែលត្រូវបានថ្កោលទោសជាសកលដូចគ្រាប់បែកចង្កោម។ ...
ព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំសកម្មភាពកម្ចាត់មីន
ជាមួយនឹងមជ្ឈមណ្ឌលថ្មីរបស់ខ្លួនឈ្មោះថា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនតំបន់អាស៊ាន (ARMAC) កម្ពុជា ត្រូវបានត្រៀមខ្លួនជួយដល់ប្រទេសនានាក្នុងអាស៊ាន ដើម្បីសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនានា ដែលភាគច្រើនស្ថិតនៅក្នុងអតីតតំបន់សង្គ្រាម នេះបើឱ្យដឹងពីក្រុមមន្ត្រី។ ...
ទីន សុខាវុទ្ធ
http://www.khmertimeskh.com/news/25522/kingdom-leads-in-mine-removal/
តា និងចៅពីរនាក់ស្លាប់ដោយសារយកគ្រាប់មិនទាន់ផ្ទុះទៅដំធ្វើជាស្នឹងគោ
បុរសវ័យ៧៣ឆ្នាំម្នាក់ព្រមទាំងចៅរបស់គាត់ពីរនាក់បានស្លាប់ដោយសារការផ្ទុះគ្រាប់មិនទាន់ផ្ទុះធុន១០៥មមកាលពីវេលាម៉ោង៨ព្រឹកថ្ងៃម្សិលមិញស្ថិតនៅក្នុងភូមិជង្រុះឃុំរំចេកស្រុកព្រះស្តេចខេត្តព្រៃវែង ក្រោយពីពួកគេបានយកគ្រាប់មិនទាន់ផ្ទុះនោះទៅដំធ្វើជាស្នឹងគោ។ ...
ប៊ុត រស្មីគង្គា
http://bit.ly/2478GTu
ការដោះមីនបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ដោយសារប្រើប្រាស់ឧបករណ៍មិនត្រឹមត្រូវ
អ្នកដោះមីនម្នាក់ក្នុងខេត្តពោធិ៍សាត់ត្រូវបានស្លាប់កាលពីចុងខែមុនបន្ទាប់ពីបានប្រើប្រាស់ឧបករណ៍មិនត្រឹមត្រូវក្នុងការសម្អាតចំការមីនK-5 ខណៈពេលដែលលោកកំពុងធ្វើការបំផ្ទុះមួួយ នេះបើយោងតាមការសើុបអង្កេតដំណាក់កាលដំបូងរបស់ អង្គការHALO Trust ដែលបុរសនេះកំពុងបម្រើការងារ។ ...
Peter Ford
https://www.cambodiadaily.com/news/pursat-demining-death-caused-by-use-of-incorrect-equipment-112460/
ក្មេងប្រុសចំនួនបីរូបត្រូវបានស្លាប់ក្រោយមានបន្ទុះសំបកគ្រាប់បែក
កាលពីថ្ងៃសុក្រ ក្មេងប្រុសចំនួនបីរូបត្រូវបានស្លាប់ក្នុងខេត្តឧត្តរមានជ័យ បន្ទាប់ពីគ្រាប់បែកដៃសំបកដែលពួកគេកំពុងលេង ជាមួយត្រូវបានផ្ទុះ។ ...
ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/boys-killed-after-grenade-launcher-explodes-112296/
អ្នកដោះមីនកម្ពុជាបានជួបសមភាគីថៃ
មន្ត្រីជាន់ខ្ពស់មកពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនរបស់ប្រទេសថៃ កំពុងធ្វើទស្សនាជាសមភាគីរបស់ខ្លួននៅកម្ពុជាក្នុងសប្តាហ៍នេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរដើម្បីកម្ចាត់មីនឱ្យអស់ពីតំបន់នៅ ...
វង្ស សុុខហេង
http://www.phnompenhpost.com/national/cambodian-deminers-meet-thai-counterparts
ឃ្លាំងស្តុកគ្រាប់មិនទាន់ផ្ទុះរកឃើញនៅខេត្តឧត្តរមានជ័យ
ឃ្លាំងអាវុធប្រឆាំងរថក្រោះ ដែលក្នុងនោះមានទាំងគ្រាប់មីន និងគ្រាប់បេ (RPGs) ត្រូវបានរកឃើញដោយអាជ្ញាធរ នៅក្បែរព្រំដែនកម្ពុជាថៃ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃអង្គារ នេះបើយោងតាមមន្រ្តី។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/23422/uxo-stockpile-discovered-in-oddar-meanchey/