ជប៉ុនផ្តល់លុយសម្រាប់ការបោសសម្អាតមីន
កាលពីម្សិលមិញ ប្រទេសជប៉ុនបានយល់ព្រមផ្ដល់ទឹកប្រាក់ ៨៣០,០០០ ដុល្លារ ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីជួយដល់មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC) ក្នុងប្រតិបត្តិការបោសសម្អាតមីននៅភាគខាងជើងឈាងខាងលិចនៃខេត្តបាត់ដំបង។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក ស៊ីបាតា មិគីអុ ប្រធានតំណាងអង្គការ JMAS នៅស្ថានទូតជប៉ុនក្នុងរាជធានីភ្នំពេញ។ …
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/30052/japan-gives-money-for-demining/