ច្បាប់ និងប្រព័ន្ធតុលាការ
មេធាវី ជួប សំលាប់ គ្រោងដាក់ពាក្យពន្យារពេលចូលសវនាការថ្ងៃ១មិនា
មេធាវីការពារក្ដីឲ្យឈ្មោះ អឿត អាង ហៅ ជួប សំលាប់ ដែលគណៈមេធាវីបានសម្រេចចាត់តាំងឲ្យការពារនោះគ្រោងនឹងដាក់ពាក្យពន្យារពេលចូលរួមសវនាការដែលគ្រោងធ្វើនៅថ្ងៃទី១ខែមីនាដោយសារថា ពុំទាន់មានសំណុំរឿងនៅក្នុងដៃដើម្បីពិនិត្យនៅឡើយ និងពុំទាន់បានពិភាក្សា ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2lxDvoI
តុលាការសម្រេចរឹបអូសទ្រព្យសម្បត្តិរោងចក្រ ខណៈថៅកែគេចខ្លួន
រោងចក្រ Top World garment ត្រូវបានតុលាការចេញដីការឹបអូសទ្រព្យសម្បត្តិជាបណ្តោះអាសន្នក្រោយពីថៅកែរត់គេចមិនបានបើកប្រាក់ឈ្នួលដល់កម្មករសម្រាប់ខែធ្នូឆ្នាំ ២០១៦ ដែលរហូតមកទល់ពេលនេះពួកគេមិនទាន់ទទួលបាននោះទេ។ ...
សែន ដាវីត
http://bit.ly/2lZ0Ro6
សមាជិកសភាអាមេរិកឱ្យ CPP បោះបង់ចោលការធ្វើវិសោធកម្ម
កាលពីថ្ងៃពុធ សមាជិកសភាអាមេរិកមួយរូបបានអំពាវនាវឱ្យគណបក្សប្រជាជនកម្ពុជាបោះបង់ចោលការបោះឆ្នោតធ្វើវិសោធនកម្មច្បាប់ដែលនឹងផ្ដល់អំណាចថ្មីៗមួយចំនួនទៀតដល់រដ្ឋាភិបាលកម្ពុជា ដើម្បីកម្ចាត់គូប្រជែងរបស់ខ្លួន គឺថ្ងៃតែមួយដែលឯកអគ្គរដ្ឋទូតអាមេរិកបានជួបជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដើម្បីពិភាក្សាអំពីច្បាប់នេះ។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36564
រដ្ឋមន្ត្រីក្រសួងការងារនឹងធ្វើវិសោធនកម្មមាត្រាច្បាប់ការងារមួយចំនួនដើម្បីប្រយោជន៍កម្មករ
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកំពុងតែពិចារណាទៅលើការធ្វើវិសោធនកម្មមាត្រាមួយចំនួនទៅលើច្បាប់ការងារដោយកំណត់ប្រាក់ឈ្នួលកម្មករត្រូវបើកក្នុងរយៈពេល២សបា្តហ៍ម្តងដើម្បីជាប្រយោជន៍របស់កម្មករ-និយោជិក និងរក្សានូវអត្ថប្រយោជន៍ដល់ពួកគាត់ ក្នុងករណីដែល ...
មុំ គន្ធា
http://bit.ly/2kUKV4k
វិសោធនកម្មច្បាប់គណបក្សនយោបាយនឹងប្រជុំសប្តាហ៍ក្រោយ
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចបើកកិច្ចប្រជុំពេញអង្គវិសាមញ្ញ ដើម្បីពិនិត្យលើសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ នៅសបា្តហ៍ក្រោយនេះ បើទោះបីជា សមាជិកគណបក្សប្រឆាំង ស្នើជាថ្មីឲ្យពន្យារពេលធ្វើវិសោធនកម្ម និងកែសម្រួលលក្ខខ័ណ្ឌពេលវេលា សម្រាប់គណបក្សនយោបាយនីមួយៗ ជ្រើសរើសប្រធាន ...
តាំង វីដា
http://bit.ly/2kMcAlN
សាលាឧទ្ធរណ៍តម្កល់សាលក្រមផ្ដន្ទាទោសសកម្មជនមាតាធម្មជាតិ
កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានប្រកាសសាលដីកាតម្កល់សាលក្រមដែលបង្គាប់ឱ្យបង់ប្រាក់ពិន័យចំនួន២៥.០០០ដុល្លារសម្រាប់សកម្មជនបរិស្ថានបីរូបដែលបានភៀសខ្លួនពីប្រទេសកម្ពុជា បន្ទាប់ពីត្រូវសាលាដំបូងផ្ដន្ទាទោសក្រោមបទចោទ “គំរាមកំហែងថានឹងធ្វើឱ្យខូចខាត” សាឡង់បូមខ្សាច់មួយនៅខេត្តកោះកុងកាលពីឆ្នាំ២០១៥។ ទោះជាយ៉ាងណា ពួកគាត់កំពុងពិភាក្សាគ្នាចង់ត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីតុលាការបានច្រានចោលបណ្ដឹងសាទុក្ខរបស់ព្រះរាជអាជ្ញាដែលស្នើឱ្យតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពួកគេបន្ថែម។ ...
ឃួន ណារិម
http://www.cambodiadailykhmer.com/36545
កម្ពុជាសុំឲ្យ UN កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានស្នើឲ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជាគោរពអធិបតេយ្យភាពរបស់កម្ពុជា និងចៀសវាងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាឲ្យស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ខណៈដែលក្រសួងធ្លាប់ព្រមានបិទការិយាល័យនេះម្តងរួចមកហើយកាលពីចុង ...
ទូច សុខា
http://bit.ly/2lJfcVx
លោក គឹម សុខ ប្រាប់រដ្ឋាភិបាលឲ្យបញ្ចេញវីដេអូស្តីពីការធ្វើឃាតលោកបណ្ឌិត កែម ឡី
ដោយមិនខ្វល់នឹងបណ្តឹងទាមទារសំណងជំងឺចិត្តចំនួន៥០០.០០០ដុល្លារដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ប្តឹងនោះលោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយបានវិលត្រឡប់មកផ្តល់បទសម្ភាសន៍តាមវិទ្យុវិញកាលពីម្សិលមិញ ដើម្បីលើកឡើងថា រដ្ឋាភិបាល ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/36536
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹងអ្នកវិភាគនយោបាយទារសំណងជំងឺចិត្តកន្លះលានដុល្លារ
មិនយូរទេ ទ្រព្យសម្បត្តិរបស់លោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយដែលមានដូចជា ទូរស័ព្ទ iPhone ពីរគ្រឿង iPad មួយគ្រឿង និងលុយសន្សំក្នុងគណនីធនាគារចំនួន២០០ដុល្លារ អាចនឹងក្លាយជាទ្រព្យសម្បត្តិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពី ...
គុច ណារ៉េន និង ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36505
មន្ត្រីសិទ្ធិមនុស្សស្នើឱ្យរកអ្នកប្រើហិង្សាមកផ្តន្ទាទោស
លោក អំ សំអាតប្រធានផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្ស នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ និង លោក ច័ន្ទ ពុទ្ធិស័ក្ដ តំណាងសហគមន៍បឹងកក់ ស្នើឲ្យតុលាការស្វែងរកជនល្មើសដែលបានវាយពួកគាត់ឲ្យរងរបួសមកផ្ដន្ទាទោសតាមច្បាប់ ដោយមិនទាមទារសំណង់ជាលុយ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2lsXX7N
មន្ត្រីនគរបាលដែលដាក់ប៉ុស្តិ៍អាណាធិបតេយ្យនឹងត្រូវចាប់ខ្លួន
អគ្គស្នងការនគរបាលជាតិបានប្រកាសចាត់វិធានការផ្លូវច្បាប់ក្នុងការចាប់បញ្ជូនមន្ត្រីនគរបាលទៅតុលាការផ្ដន្ទាទោស ចំពោះការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអាណាធិបតេយ្យ (ឬហៅថា កុងត្រូលជជុះ) ឬឆ្លៀតយកតួនាទីរបស់ខ្លួន ទាមទារប្រាក់ពីប្រជាពលរដ្ឋដោយខុសច្បាប់។ ...
តាំង វីដា
http://bit.ly/2kUZhCp
កម្មករដែលថៅកែរត់ចោលសុំឲ្យតុលាការជួយដោះស្រាយ
កម្មករ-កម្មការិនីប្រមាណ ១០០នាក់ មកពីរោងចក្រជុងហ្វៃ នីតវៀរ ដែលត្រូវបានថៅកែរត់ចោលដោយមិនបានផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ដល់ពួកគេតាំងពីខែកក្កដា ឆ្នាំ២០១៦ មក បានមកប្រមូលផ្តុំគ្នាស្នើសុំឲ្យសាលាដំបូងរាជធានីភ្នំពេញ អនុគ្រោះពន្ធលើបណ្តឹងអង្គសេចក្តីរបស់ ...
មុំ គន្ធា
http://bit.ly/2kBtmEZ
នគរបាលជាតិចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយភ្នាក់ងារ NCA របស់ចក្រភពអង់គ្លេស
កម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយជាមួយនឹងទីភ្នាក់ងារជាតិប្រឆាំងឧក្រិដ្ឋកម្មរបស់ចក្រភពអង់គ្លេស ដើម្បីបង្ក្រាបបទឧក្រិដ្ឋនានារួមមានការជួញដូរកុមារ និងផ្លូវភេទ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/35082/police-sign-cooperation-deal-with-uk---s-nca/
សៀវភៅរាជកិច្ចនឹងចេញផ្សាយនៅលើបណ្តាញ
មន្ត្រីម្នាក់បានឱ្យដឹងកាលពីម្សិលមិញថា នៅក្នុងឆ្នាំនេះ រដ្ឋាភិបាលនឹងឈប់បោះពុម្ភសៀវភៅរាជកិច្ចលក់ដល់សាធារណៈជនទៀតហើយ ចំណែកឯកសារបោះពុម្ភថ្មីនឹងចាប់ផ្តើមចេញផ្សាយតាមអនឡាញវិញ។ ...
ម៉ិច ដារ៉ា និង Shaun Turton
http://www.phnompenhpost.com/national/royal-gazette-move-online
ចូលឆ្នាំចិនពីរថ្ងៃ មនុស្សជាង ២០នាក់ស្លាប់ និង៦០នាក់រងរបួស
មនុស្សជាង២០នាក់បានស្លាប់និង៦០ផ្សេងទៀតបានរងរបួសធ្ងន់-ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសសែនចូលបុណ្យចូលឆ្នាំចិនរយៈពេល២ថ្ងៃកន្លងមកនេះបើទោះបីជាមន្ត្រីនគរបាលចរាចរណ៍ បានអំពាវនាវឲ្យប្រុងប្រយ័ត្នយ៉ាងណាក៏ដោយ។យោងតាមរបាយការណ៍ ...
មុំ គន្ធា
http://bit.ly/2k7wfNn
អ.ស.ប. អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស
អ្នកជំនាញការរបស់អង្គការសហប្រជាជាតិចំនួនពីររូបបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យដោះលែងជាបន្ទាន់ដល់មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប. ដែលរងការចោទប្រកាន់ពីបទសូកប៉ាន់សាក្សីក្នុងសំណុំរឿងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដោយចាត់ទុកថា ជារឿងនយោបាយ។យោងទៅតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញពី ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2k7YrBX
អភិបាលក្រុង ទទួលស្គាល់ គោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព នៅមានកម្រិត
អភិបាលសាលារាជធានីភ្នំពេញហាក់មានការទទួលស្គាល់ថាការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពមិនទាន់ទទួលបានលទ្ធផលល្អប្រសើរនៅឡើយដែលទាមទារឲ្យរដ្ឋបាលសាលាក្រុងត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់នេះបន្តនៅក្នុងឆ្នាំ២០១៧ នេះ ខណៈដែលបទ ...
មុំ គន្ធា
http://bit.ly/2kuWAEa
លោក ឱម យិុនទៀង និយាយពីភាពប្រទាក់ក្រឡានៃអំពើពុករលួយ
លោក ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងកាលពីម្សិលមិញក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានគណៈមេធាវីថ្មីថា ប្រព័ន្ធតុលាការនៅកម្ពុជាមានបញ្ហាដោយសារកើតមានអំពើពុករលួួយច្រំដែល ដោយអង្គចៅក្រមទាំងពីរភាគីបានចោទប្រកាន់គ្នាថា បានប្រព្រឹត្តអំពើស៊ីសំណូកសូកប៉ាន់។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36259
ការរំលោភដែលរាយការណ៍មានតែ២៣ករណី ខណៈបទល្មើសកើនឡើងក្នុងរាជធានី
នគរបាលបានបូកសរុបថាមានករណីរំលោភតែ២៣ករណីប៉ុណ្ណោះនៅក្នុងរាជធានីភ្នំពេញកាលពីឆ្នាំមុន បើទោះជាមានការកើនឡើងជារួម២០ភាគរយនៅក្នុងករណីបទល្មើសក៏ដោយ បណ្តាលឱ្យអ្នកជំនាញព្រមានថា ទិន្នន័យដែលបានបង្ហោះនៅក្នុងគេហទំព័រនគរបាលជាតិផ្តល់ទិដ្ឋភាពតែមួយផ្នែកប៉ុណ្ណោះក្នុងចំណោមបទល្មើសដែលកើតឡើងក្នុងរាជធានី។ ...
ប៊ុត គឹមសាយ និង Ben Paviour
http://www.cambodiadailykhmer.com/36247
សេចក្តីព្រាងច្បាប់ការពារអ្នកប្រើប្រាស់ គ្រោងឆ្លងគណៈរដ្ឋមន្ត្រីពេលខាងមុខ
ក្រសួងពាណិជ្ជកម្ម បានបញ្ចប់ការងារតាក់តែងសេចក្តីព្រាងច្បាប់ស្ដីពីការការពារអ្នកប្រើប្រាស់ និងគ្រោងដាក់ឆ្លងនៅគណៈរដ្ឋមន្ត្រីនាពេលខាងមុខ។ សេចក្តីព្រាងច្បាប់នេះ រំពឹងថា នឹងត្រូវអនុម័តឲ្យប្រើប្រាស់នៅក្នុងឆ្នាំ២០១៧ នេះ។ ...
ជា វណ្ណៈ
http://bit.ly/2jpwC5o
អ្នកបើកបរក្នុងពេលស្រវឹងជិត ៦០០នាក់បញ្ជូនខ្លួនទៅតុលាការ
ក្នុងរយៈពេលមួយឆ្នាំនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីគិតចាប់តាំងពីខែមករាអ្នកបើកបរយានយន្តប្រមាណ ៦០០នាក់ ត្រូវបានប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងបទល្មើសបើកបរក្នុងស្ថានភាពស្រវឹង លើសពីការកំណត់របស់ច្បាប់ ខណៈអ្នកជាប់បទ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2hIDNIr
រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គពិភាក្សាអនុម័តវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក
រដ្ឋសភានឹងបើកកិច្ចប្រជុំពេញអង្គលើកទី៧នៅដើមសបា្តហ៍ក្រោយ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកតាមការស្នើរបស់រាជរដ្ឋាភិបាលដើម្បីជំរុញឲ្យការអនុវត្តច្បាប់នេះកាន់តែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។អ្នកនាំពាក្យ ...
ប៉ិច សុធារី
http://bit.ly/2i0M61v
អ្នកបើកបររថយន្តដឹកកម្មករមិនមានប័ណ្ណបើកបរនឹងមិនត្រូវអនុញ្ញាតឲ្យបើកបរចាប់ពីឆ្នាំ២០១៧
អ្នកបើកបររថយន្តដឹកកម្មករដែលមិនមានប័ណ្ណបើកបរនឹងមិនត្រូវអនុញ្ញាតឲ្យបន្តការងារនេះទៀតទេ ចាប់ពីឆ្នាំ២០១៧ នេះតទៅដើម្បីចៀសវាង និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ដល់កម្មករនិយោជិកពេលធ្វើដំណើរទៅ និងត្រលប់ពីធ្វើការ ដែលវិធានការនេះ ...
មុំ គន្ធា
http://bit.ly/2j37p3E
មន្ត្រី៖ ច្បាប់សហជីពមិនមែនដើម្បីកៀបសង្កត់កម្មករ ឬក្រុមណាមួយឡើយ
មន្ត្រីរដ្ឋាភិបាលបានលើកឡើងជាថ្មីម្តងទៀតថាច្បាប់ស្ដីពីសហជីពដែលត្រូវបានអនុម័តកាលពីខែឧសភា កន្លងមកនេះគឺមិនមែនដើម្បីកៀបសង្កត់ទៅលើក្រុមឬជនណាឡើយប៉ុន្តែវាបង្កើតឡើងដើម្បីធ្វើឲ្យស្ថាប័ននៃអង្គការវិជ្ជាជីវៈមានសុខដុមនីយកម្មជាមួយគ្នា។ ...
មុំ គន្ធា
http://bit.ly/2gVVH5m