រដ្ឋាភិបាល
រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួងមហាផ្ទៃលើកឡើងថា NGOs ភាគច្រើនធ្វើព្រងើយកន្តើយចំពោះការតម្រូវឱ្យដាក់ជូនព័ត៌មានធនាគារ
ក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកប្រមាណ ៥.០០០ មានតែ ២០០ប៉ុណ្ណោះដែលបានដាក់ជូនព័ត៌មានលម្អិតស្តីពីគណនីធនាគារទៅកាន់ក្រសួងមហាផ្ទៃតាមការតម្រូវនេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងនេះកាលពីម្សិលមិញ ខណៈរដ្ឋាភិបាលបង្កើនការអនុវត្តច្បាប់តម្រូវឳ្យអង្គការនានាបង់ពន្ធ ដោយប្រហែលជាប្រមូលបានពន្ធដែលមិនទាន់បង់ក្នុងចំនួនយ៉ាងច្រើន។ ...
ហង់ សុគន្ធា និង Ben Paviour
http://www.cambodiadailykhmer.com/38458
របាយការណ៍NBC: វិស័យធនាគារកម្ពុជានៅតែរក្សាបានភាពខ្លាំង
ធនាគារជាតិនៃកម្ពុជា (NBC) ទើបតែចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០១៦ របស់ខ្លួនកាលពីម្សិលមិញ ដែលលើកឡើងថាវិស័យធនាគារកម្ពុជាបានបន្តរក្សាភាពខ្លាំងកាលពីឆ្នាំមុនដោយសារការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា។ ...
Kali Kotoski
http://bit.ly/2uk3UMg
នាយករដ្ឋមន្រ្តីថានឹងស្នើឳ្យជប៉ុនវិនិយោគប្រាក់ $៨០០លានសង់ខ្សែរថភ្លើងអាកាស
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថានឹងស្នើឳ្យប្រទេសជប៉ុនវិនិយោគទឹកប្រាក់ចំនួន ៨០០ លានដុល្លារ ដើម្បីសាងសង់ខ្សែរថភ្លើងអាកាសរវាងទីក្រុង និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ...
ម៉ៃ គុណមករា និង ឃួន ណារីម
http://www.khmertimeskh.com/5077056/pm-asks-japan-invest-800m-skytrain/
អាជ្ញាប័ណ្ណរុករករ៉ែរបស់ក្រុមហ៊ុនអូស្ត្រាលីពីរត្រូវបានដកហូត
សេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា ក្រសួងរ៉ែ និងថាមពលបានដកអាជ្ញាប័ណ្ណរុករករ៉ែចំនួន៣ពីក្រុមហ៊ុនរុករករ៉ែអូស្ត្រាលីពីរផ្សេងគ្នា ដែលមិនបានបំពេញតាមគោលការណ៍អនុវត្តការងារ។ ...
Post Staff
http://www.phnompenhpost.com/business/mining-licences-two-australian-firms-nixed
លោក ហ៊ុន សែន គ្រោងចុះជួបកម្មកររោងចក្រកាត់ដេរមុនបោះឆ្នោត២០១៨
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃសុក្រថា លោកនឹងចុះទៅជួបសំណេះសំណាលជាមួយកម្មករកាត់ដេរទូទាំងប្រទេសដើម្បីយល់ដឹងប្រសើរជាងមុនអំពីតម្រូវការរបស់កម្មករ ខណៈមេដឹកនាំសហជីពឯករាជ្យម្នាក់បានហៅការទៅជួបកម្មករនេះថា ដើម្បីទទួលបានសំឡេងគាំទ្រសម្រាប់ការបោះឆ្នោត។ ...
គង់ មេត្តា
http://bit.ly/2vvK0gY
សណ្ឋាគារត្រូវបានប្រាប់មិនឲ្យដំឡើងតម្លៃនារដូវកាលប្រលងថ្នាក់ជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំកាលពីម្សិលមិញបានចេញលិខិតមួយច្បាប់ជូនអភិបាលខេត្តទាំងអស់ ដើម្បីស្នើឲ្យពួកគេធានាតម្លៃផ្ទះសំណាក់ និងសណ្ឋាគារមិនឲ្យកើនឡើងក្នុងកំឡុងពេលប្រលងថ្នាក់ជាតិ ដែលសិស្សរាប់រយនាក់នឹងចូលទីក្រុង។ ...
មុំ គន្ធា
http://www.khmertimeskh.com/5076537/hotels-told-stop-exam-time-hikes/
កម្ពុជាមិនមានករណីជម្ងឺH1N1ទេ
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ប្រទេសកម្ពុជាមិនមានករណីជម្ងឺគ្រុនផ្តាសាយជ្រូក ឬជម្ងឺH1N1ទេ ប៉ុន្តែបានក្រើនរំលឹកឲ្យសាធារណជនប្រុងប្រយ័ត្នដើម្បីការពារខ្លួន និងគ្រួសាររបស់ពួកគេពីជំងឺនេះ។ ...
Mom Chandara Soleil
http://www.akp.gov.kh/?p=106994
កម្ពុជានាំចេញចេក១០០តោនថែមទៀតទៅទីផ្សារអន្តរជាតិ
កុ្រមហ៊ុនវិនិយោគលើដំណាំចេកក្នុងខេត្តរតនគិរីបានឳ្យដឹងថា ខ្លួននឹងនាំចេញចេកជាលើកទី២ចំនួន១០០តោនបន្ថែមទៀតទៅលើទីផ្សារអន្តរជាតិនៅថ្ងៃនេះ។ នេះបើតាមនាយករដ្ឋបាលក្រុមហ៊ុនវៀតណាម ចម្ការកៅស៊ូ Hoang Anh Gia Lai មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនវិនិយោគលើដំណាំចេក និងជាក្រុមហ៊ុនដែលនាំចេញចេកពីកម្ពុជាទៅវៀតណាម។ ...
ចេង សុខហ័ង
http://bit.ly/2upRzkW
ពលករដែលគ្មានឯកសារបានទៅចុះឈ្មោះនៅមន្ទីថៃ
ពលករកម្ពុជាគ្មានឯកសារចំនួនជាង ៧០០០នាក់ បានទៅចុះឈ្មោះនៅមន្ទីនៅក្នុងប្រទេសថៃ ក្នុងសប្ដាហ៍ដំបូងនៃប្រតិបត្តិការរបស់ពួកគេនេះ បើទោះជាមានអ្នកជំនាញបានអៈអាងកាលពីថ្ងៃអាទិត្យថា ២សប្តាហ៍ដែលបានកំណត់នេះ គឺខ្លីពេកសម្រាប់ពលករទាំងអស់ ...
Leonie Kijewski
http://www.phnompenhpost.com/national/undocumented-migrants-signing-new-thai-centres
ការឲ្យដឹងអំពីជំងឺគ្រុនផ្តាសាយជ្រូក
កាលពីថ្ងៃម្សិលមិញ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានចេញសេចក្តីថ្លែងការណ៍មួយ ជំរុញការយល់ដឹងអំពីរបស់ប្រជាពលរដ្ឋអំពីមេរោគផ្តាសាយ H1N1 ដែលមានសក្តានុពលរីករាលដាលយ៉ាងឆាប់រហ័សក្នុងរដូវវស្សា។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5076381/warning-swine-flu/
ពលករចំនួន ១២នាក់ ត្រូវបានសង្គ្រោះ
ស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ី និងវៀតណាមបានជួយសង្គ្រោះជនអន្តោប្រវេសន៍១២នាក់ ដែលត្រូវបានបោកប្រាស់ដោយអ្នកជួញដូរមនុស្សថានឹងផ្តល់ឲ្យពួកគេនូវការងារល្អ ចំណែកឯអ្នកមួយចំនួនទៀតថានឹងត្រូវបានគេរៀបការជាមួយបុរសនៅក្នុងប្រទេសចិន។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5076387/12-duped-migrant-workers-rescued/
យុទ្ធនាការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាត្រូវបានពន្យាពេល
ក្រសួងការងារកាលពីម្សិលមិញបានបញ្ជាក់ថា មានការពន្យារពេលតិចតួចចំពោះយុទ្ធនាការដែលមានរយៈពេល ១០០ថ្ងៃ ដែលបានគ្រោងធ្វើដើម្បីផ្តល់ឲ្យពលករចំណាកស្រុកខុសច្បាប់នៅក្នុងប្រទេសថៃនូវឯកសារត្រឹមត្រូវដើម្បីបន្កការងាររបស់ពួកគេដោយស្របច្បាប់។ ...
សែន ដេវិដ
http://www.khmertimeskh.com/5076389/campaign-legalise-workers-delayed/
រដ្ឋាភិបាល អនុម័តប្រកាសស្តីពីមូលបត្របំណុល
ក្រសួងសេដ្ឋកិច្ចកាលពីថ្ងៃអង្គារបានព្រមព្រៀងប្រកាស អនុញ្ញាតឳ្យដំណើរការបោះផ្សាយលក់មូលបត្របំណុលក្រុមហ៊ុនជាសាធារណៈ ដែលជារបត់ថ្មីមួយក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា ហើយជាឳកាសសម្រាប់ក្រុមហ៊ុនពាណិជ្ជកម្មក្នុងការកៀងគរប្រភពទន់ពីវិស័យមូលបត្រដើម្បីពង្រីកអាជីវកម្ម។ ...
ហ៊ គីមសាយ
http://bit.ly/2v1hy3K
អង្គការឃ្លាំមើលសិទ្ធិមនុស្សអំពាវនាវឳ្យដករដ្ឋមន្ត្រីមាត់ឥតគម្រប
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា លោកមិនយល់ថា លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនឹងប្រឈមវិធានការវិន័យនោះទេ បន្ទាប់ពីរដ្ឋមន្ត្រីរូបនេះនិយាយប្រាប់អំពីខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំសម្ងាត់របស់គណបក្សប្រជាជនកម្ពុជាដែលក្នុងនោះរួមមានទាំងការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វាយអ្នកតវ៉ានឹងគល់ឫស្សីផងដែរ។ ...
Ben Paviour
http://www.cambodiadailykhmer.com/38417
ឧបករណ៍លាងខ្សាច់ត្រូវបានអនុញ្ញាតិឱ្យដំណើរការ
មន្ត្រីបរិស្ថានខេត្តកោះកុងកាលពីម្សិលមិញបានថ្លែងថា ក្រុមហ៊ុនមួយដែលមានកន្លែងលាងខ្សាច់នៅតំបន់មួយ ដែលក្រសួងរ៉ែ និងថាមពលកាលពីខែមុនបានហាមឃាត់ការបូមខ្សាច់ នឹងត្រូវអនុញ្ញាតឱ្យរក្សា និងប្រតិបត្តិការរោងចក្ររបស់ខ្លួន។ ...
ផាក់ ស៊ាងលី និង Yesenia Amaro
http://www.phnompenhpost.com/national/sand-facility-allowed-operate
ជនចាប់ជំរិតជិត២០០នាក់ត្រូវបានឃាត់ខ្លួន
សមត្ថកិច្ចនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឃាត់ខ្លួនជនជាតិចិនជិត២០០នាក់នៅក្រុងប៉ោយប៉ែតកាលពីម្សិលមិញ ពាក់ព័ន្ធនឹងការជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឹណិតលើជនជាតិចិនដូចគ្នា បន្ទាប់ពីប្រតិបត្តិការលើករណីនេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់នៅក្នុងខែកក្កដា។ ...
នៀម ឆេង
http://bit.ly/2v1xCCE
ផែនការសម្អាតកាកសំណល់ត្រូវបានប្រគល់ឱ្យអាជ្ញាធរមូលដ្ឋាន
ការទទួលខុសត្រូវចំពោះការបោសសម្អាតសំរាមពីតំបន់នានាត្រូវបានប្រគល់ឱ្យមន្ត្រីស្រុក ខណ្ឌក្រោមគោលការណ៍ណែនាំថ្មីចេញកាលពីម្សិលមិញ ដែលជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលក្នុងការប្រគល់កិច្ចការគ្រប់គ្រងកាកសំណល់ទៅថ្នាក់មូលដ្ឋាន។ ...
ឡេង ឡែន
http://www.cambodiadailykhmer.com/38390
ក្រសួងមហាផ្ទៃបានបដិសេធមិនជួបជាមួយក្រុមឃ្លាំមើលការបោះឆ្នោត
ក្រសួងមហាផ្ទៃ បានបដិសេធមិនឲ្យអ្នកឃ្លាំមើលការបោះឆ្នោតពីរនាក់ចូលជួបដើម្បីពិភាក្សាពីការងាររបស់ពួកគេមុនការបោះឆ្នោតឆ្នាំ២០១៨ ។ ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5076172/ministry-declines-meet-poll-watchdogs/
លំហូរFDIក្នុងវិស័យហិរញ្ញវត្ថុកើន៨៩ភាគរយ
លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងវិស័យហិរញ្ញវត្ថុបានកើនឡើងយ៉ាងខ្លាំងនៅឆមាសទីមួយឆ្នាំនេះជាមួយអត្រាកំណើនជិត៩០ភាគរយ ដោយសារការចូលវិនិយោគពីធនាគារអន្តរជាតិថ្មីពីរ និងការបន្ថែមទុនរបស់គ្រឹះស្ថានហិរញ្ញវត្ថុដែលមានស្រាប់ដើម្បីឆ្លើយតបនឹងលក្ខខណ្ឌតម្រូវរបស់ធនាគារជាតិនៃកម្ពុជា។ ...
ហ៊ គីមសាយ
http://bit.ly/2vmhcak
បក្សកាន់អំណាចព្រមានវាយក្បាលបក្សប្រឆាំងដោយគល់ឫស្សីបើតវ៉ា
លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា បានថ្លែងឳ្យដឹងដា លោកនាយករដ្ឋមន្ត្រីនឹងប្រើកម្លាំងដើម្បីបង្ក្រាបទៅលើបក្សប្រឆាំង និងអ្នកគាំទ្របក្សប្រឆាំងណា ដែលប្រឆាំងទៅនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨ ដោយព្រមានសំពងក្បាលដោយគល់ឫស្សី ហើយមន្រ្តីរាជការត្រូវតែគាំទ្របក្សកាន់រដ្ឋាភិបាល បើអត់ ត្រូវលាលែងពីការងារ។ ...
ម៉ិច ដារ៉ា
http://bit.ly/2wklo7Q
គណបក្សសង្គ្រោះជាតិស្វែងរកការបកស្រាយលើការហាមឃាត់ការបូមខ្សាច់
កាលពីម្សិលមិញ តំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ បានផ្ញើលិខិតជូន លោក ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីផ្ញើរជូនរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ស្នើសុំព័ត៌មានបន្ថែមអំពីប្រតិបត្តិការបូមខ្សាច់ និងរោងចក្រកែច្នៃខ្សាច់នៅ ...
Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/cnrp-mp-seeks-clarity-sand-dredging-ban
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្វែងរកកំណែទម្រង់តុលាការ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានជំរុញឲ្យមន្ត្រីតុលាការធ្វើការដោយមានឯករាជ្យភាព ភាពទទួលខុសត្រូវ និងក្រមសីលធម៌ ដើម្បីពង្រឹងប្រព័ន្ធយុត្តិធម៌ និងបង្កើនទំនុកចិត្តសាធារណៈលើប្រព័ន្ធតុលាការ។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5075899/minister-seeks-courts-reform/
ការដាក់ហិបសប្បុរសជនរបស់បក្សសង្គ្រោះជាតិធ្វើឲ្យបក្សប្រជាជនកម្ពុជារិះគន់
ចៅសង្កាត់គណបក្សប្រឆាំងទើបជាប់ឆ្នោតថ្មីដែលបានអនុញ្ញាតឲ្យប្រជាពលរដ្ឋដាក់ហិបសប្បុរសជននៅក្នុងការិយាល័យរបស់លោកដើម្បីបានថវិកាសម្រាប់សេវាសង្កាត់នោះបានរងការរិះគន់ពីមន្ត្រីគណបក្សកាន់អំណាច និងមន្ត្រីថ្នាក់លើ។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/38374
ពលករចំណាកស្រុក ខ្វះលទ្ធភាពទទួលបានយុត្តិធម៌
ពលករចំណាកស្រុកកម្ពុជាជាញឹកញាប់តែងខ្វះលទ្ធភាពធ្វើឲ្យមានប្រសិទ្ធភាពក្នុងការទទួលបានយុត្តិធម៌បើទោះបីជាមានការកែលម្អនៅកម្ពុជាក្ដី។ នេះបើតាមរបាយការណ៍ថ្មីមួយរបស់អង្គការពលកម្មអន្តរជាតិ (ILO)។ ...
Leonie Kijewski
http://bit.ly/2vde2W7