រដ្ឋាភិបាល

រដ្ឋាភិបាលថ្នាក់ជាតិ

NBC កំពុង​ធ្វើ​ការ​សាកល្បង​ប្រព័ន្ធ​ ATM រួម

ធនាគារ​ជាតិ​នៃ​កម្ពុជា​កំពុង​ធ្វើ​តេស្ត​សាកល្បង​ប្រព័ន្ធ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​អន្តរ​ធនាគារ​ថ្មី​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បី ដែល​អាច​ឲ្យ​អ្នក​កាន់​កាត ATM ពី​គ្រឹះស្ថាន​ទាំងបី​អាច​ដាក់ ឬ​ដក​ប្រាក់​នៅតាម​ទូ​ម៉ាស៊ីន ATM និង​ប្រើ​ម៉ាស៊ីន​ឆូត​កាត (POS) ពី​គ្រឹះស្ថាន​ណា​មួយ​ក៏​បាន​ក្នុង​ចំណោម ...

ហ៊ គីមសាយ
http://bit.ly/2sVqabi

តម្លៃ​ដំឡូង​មី​ បាន​ធ្លាក់​ចុះ​អាក្រក់​បំផុត ​មិន​ធ្លាប់​មាន

តម្លៃ​ដំឡូង​នៅ​ពេល​នេះ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ​១០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​សម្រាប់​ដំឡូង​មី​ស្រស់ ដែល​ជា​តម្លៃ​អាក្រក់​បំផុត និង​មិន​ធ្លាប់​មាន​នៅក្នុង​ឧស្សាហ​កម្ម​នេះ ដែល​ជំរុញ​ឲ្យ​កសិករ​បាន​កាត់​បន្ថយ​ការ​ដាំ​ដំណាំ​នេះ​ជា​បណ្តើរៗ​។ នេះ​បើ ...

Cheng Sokhorng
http://www.phnompenhpost.com/business/cassava-prices-hit-new-low

NBC-BOK ស្រាវជ្រាវ​រួម​លើ​សេដ្ឋកិច្ច​កម្ពុជា

ធនាគារ​កណ្ដាល​កម្ពុជា និង​ធនាគារ​កណ្ដាល​កូរ៉េ​បាន​ប្រកាស​ពី​ការ​សិក្សា​រួម​គ្នា​លើ​ការ​ស្រាវជ្រាវ​ឲ្យ​បាន​ស៊ី​ជម្រៅ​ស្តីពី អត្រា​ប្តូរ​ប្រាក់ និង​អតិផរណា​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ក្នុង​គោល​បំណង​ប្រើ​ប្រាស់​ការ​រក​ឃើញ​នេះ​ក្នុង​ការ​បង្កើត​គោល​នយោបាយ​រូបិយវត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព ...

ហ៊ គីមសាយ
http://bit.ly/2s7sFKo

លោក ស ខេង​ ថា​មាន​ការ​ជួញដូរ​អាវុធ​ពី​កម្ពុជា

លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ទៅ​កាន់​មន្ត្រី​នៅ​ខេត្ត​កោះកុង​កាលពី​ថ្ងៃ​សុក្រ​ដោយ​បាន​ទទួល​ស្គាល់​ថា​ប្រទេស​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​កន្លែង​ជួញដូរ​អាវុធ​ខុស​ច្បាប់​។ ការ​ថ្លែង​នេះ​បាន​ធ្វើ​ឡើង​ទៅ​កាន់​មន្ត្រី​របស់​លោក​នៅក្នុង​ពិធី​ប្រកាស​ចូល ...

ម៉ិច ដារ៉ា និង Shaun Turton
http://bit.ly/2tbbR51

NBC តម្រូវ​ឲ្យ​អាជីវកម្ម​សេវា​ទូទាត់​សង​ប្រាក់​ត្រូវ​សុំ​អាជ្ញាប័ណ្ណ

ធនាគារជាតិ​នៃ​កម្ពុជា (NBC) កាលពី​ថ្មីៗ​នេះ​បាន​ចេញ​ប្រកាស​មួយ​តម្រូវ​ឲ្យ​គ្រឹះស្ថាន​ដែល​ផ្តល់​សេវា​ទូទាត់​ប្រាក់ ត្រូវ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​ដាក់​ចេញ​លក្ខខណ្ឌ​តឹងរ៉ឹង​រាប់​តាំងពី​ការ​គ្រប់គ្រង​ប្រតិបត្តិការ និង​ដើម​ទុន​ចុះ​បញ្ជី ក្នុង​គោលដៅ​បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង​វិស័យ​នេះ​ស្រប​ពេល ...

ហ៊ គីមសាយ និង Matthieu de Gaudemar
http://bit.ly/2rSxW4i

ក្រសួង​ការបរទេស​ បញ្ជា​ឲ្យ​ស៊ើប​លិខិត​ឆ្លងដែន​ដែល​ថ្លៃ​ហួសហេតុ

ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ទៅ​លើ​តម្លៃ​លិខិត​ឆ្លងដែន​ដែល​ថ្លៃ​ហួសហេតុ​សម្រាប់​ពលករ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។ នេះ​បើ​តាម​អ្នក​នាំពាក្យ​របស់​ក្រសួង​ដែល​បាន​ថ្លែង​កាលពី​សប្តាហ៍​មុន​។ លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បាន​ថ្លែង​កាលពី​ថ្ងៃ ...

Leonie Kijewski
http://bit.ly/2scBuOr

រដ្ឋាភិបាល​ស៊ើប​អង្កេត​​លើ​ NGO ​ដែល​នៅ​ពីក្រោយ​របាយការណ៍​រិះគន់​

ជាង១ខែបន្ទាប់ពីអះអាងថាខ្លួនបានបើកការស៊ើបអង្កេតលើសេចក្តីរាយការណ៍ថ្មីៗអំពីការជួញដូរឈើយ៉ាងគគ្រឹកគគ្រេងរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ក្រសួងបរិស្ថានមិនទាន់និយាយនៅឡើយទេថា តើមានវិធានការបែបណាប្រសិនបើករណីនេះកំពុងតែបន្តកើតឡើងដូចការចោទប្រកាន់មែន ប៉ុន្តែបែរជាបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលមានមូលដ្ឋាននៅចក្រភពអង់គ្លេសដែលបានលាតត្រដាងពីវិសាលភាពនៃបញ្ហានេះកំពុងស្ថិតក្រោមការស៊ើបអង្កេតទៅវិញ។ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/37945

​ធនាគារជាតិ​លុប​ចោល​អាជ្ញាប័ណ្ណ​នៃ​ក្រុមហ៊ុន​ឌូ​បៃ​

​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ដកហូត​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ Royal​ Index​ Pte​ ដែល​មាន​មូលដ្ឋាន​នៅ​ឌូ​បៃ​ ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ Royal​ Index​ UAE​ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បាន​បរាជ័យ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ចាំបាច់​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ហិរញ្ញវត្ថុ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/39454/national-bank-revokes-licence-of-dubai-firm/

រដ្ឋសភា​អនុម័ត ​ច្បាប់​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា

​តំណាងរាស្ត្រ​មកពី​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​កាលពី​ម្សិលមិញ​បាន​បោះឆ្នោត​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​ថ្មី​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ហើយ​នៅ​ក្នុង​ឱកាស​នេះ ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ពី​ការ​ចាប់​ឃុំ​ខ្លួន​សមាជិក​ព្រឹទ្ធសភា​មួយ ...

ទូច សុខា
http://bit.ly/2sotA7L

ក្រសួង​ការពារ​ជាតិ ​បង្ហាញ​ប្រវត្តិ​តស៊ូ​លោក ហ៊ុន សែន

ក្រសួង​ការពារ​ជាតិ​បាន​បង្ហាញ​ឯកសារ​លម្អិត​ទាក់ទង​នឹង​ការ​ចងក្រង​ប្រវត្តិ​នៃ​ការ​ដួលរលំ​របប ប៉ុល ពត ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាប់​តាំងពី​ ៤០ ​ឆ្នាំ​មុន​ហើយ​បាន​ស្នើសុំ​ក្រសួង​អប់រំ​ឲ្យ​ដាក់​បញ្ចូល​កម្មវិធី​នយោបាយ​ឈ្នះ​ឈ្នះ និង​ទិវា​ចងចាំ​របប​នេះ​ចូល​ក្នុង​ការ​សិក្សា ...

ម៉ិច ដារ៉ា និង ឆាយ ច័ន្ទនីដា
http://bit.ly/2rPtDpx

អាជីវកម្ម​ហាង​បញ្ចាំ ​ប្រឈម​នឹង​បញ្ហា​ការ​គ្រប់គ្រង

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អាជីវកម្ម​ទទួល​បញ្ចាំ​ដែល​រំពឹងថា​នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​អ្នករក​ស៊ី​ក្នុង​វិស័យ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ខណៈ​បទ​ប្បញ្ញត្តិ​ដែល​មាន​ស្រាប់​មាន​ភាពខ្វះ​ចន្លោះ​ស្រប​ពេល​អាជីវកម្ម​នេះ​កំពុង​កើនឡើង​។ នេះ​បើតាម ...

ហ៊ គីមសាយ
http://bit.ly/2tm9t8H

រដ្ឋាភិបាល​បាន​យល់​ស្រប​បន្ថែម​ឧត្តមសេនីយ៍​ ៥៦​ នាក់​

​រដ្ឋាភិបាល​បាន​អនុម័ត​ជុំ​ថ្មី​នៃ​ការ​តំឡើង​ឋានន្តរស័ក្តិ​យោធា​ទ្រង់ទ្រាយ​ធំ​  ​ដោយ​តំឡើង​ឋានៈ​មន្ត្រី​យោ​ធាន​ជានខ្ពស់​ ៤០​ នាក់​ដោយ​ឡើង​ឋានៈ​ជា​ឧត្តមសេនីយ៍ត្រី​ និង​មន្ត្រី​ ១៦​ នាក់​ទៀត​ទៅ​ឧត្តមសេនីយ៍ទោ​។​ ​ ...

ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/government-approves-56-additional-generals

សហជីព​សង្ឃឹម​ថា​ឆ្នាំ​ ២០១៨ ​កម្មករ​អាច​នឹង​ឡើង​ប្រាក់​ឈ្នួល​បាន​ច្រើន ​ដោយសារ​ជា​ឆ្នាំ​បោះឆ្នោត​ថ្នាក់​ជាតិ

ក្រុម​សហជីព​បាន​សម្ដែង​សុទិដ្ឋិនិយម​ថា​នៅ​ឆ្នាំ ២០១៨ ខាង​មុខ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​មាន​ឱកាស​ច្រើន​ក្នុង​ការ​ឡើង​ប្រាក់​ឈ្នួល​លើស​ពី ១០% ដោយសារ​តែ​ជា​ឆ្នាំ​ដែល​បក្ស​នយោបាយ​នានា​នឹង​ប្រកួត​​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដែល​ត្រូវការ​ទាក់ទាញ​ទឹកចិត្ត​កម្មករ​ ខណៈ ...

សុទ្ធ គឹមសឿន
http://bit.ly/2tmllHH

បុរស​ម្នាក់​ឃាត់ខ្លួន​ដោយ​អាជ្ញាធរ​ថៃ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​មន្ត្រីជាន់ខ្ពស់​កម្ពុជា​

​មន្ត្រី​អន្តោប្រវេសន៍​ លោក​ លៀង​ ពិសិដ្ឋ​ ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​អាវុធ​ គឺជា​សាច់ញាត្តិ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ លោក​ ទៀ​ បាញ់​ ក៏​ដូច​ជា​អភិបាលខេត្ត​កោះកុង​ដែល​ទើបតែ​ផ្ទេរ​ចេញ​ លោក​ ប៊ុ​ន​ ឡឺត ...

Shaun Turton និង ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/man-held-thais-linked-senior-cambodian-officials

បក្ស​កាន់​អំណាច​នឹង​តែងតាំង​អតីត​មេឃុំ-ចៅ​សង្កាត់​របស់​ខ្លួន​ដែល​មិន​ឈរ​ឈ្មោះ ​ជា​ជំនួយ​ការ​និង​ទីប្រឹក្សា

គណបក្ស​កាន់​អំណាច ប្រកាស​ធ្វើ​តាម​ក្រសួង​មហាផ្ទៃ​ ​ដោយ​លុបចោល​គម្រោង​តែងតាំង​អតីត​មេឃុំ-ចៅ​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​ចាញ់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ឱ្យ​ធ្វើ​ជា​ទីប្រឹក្សា​ ​ឬ​ជំនួយការ​របស់​រដ្ឋាភិបាល។​ នេះ​បើ​តាម​ការ​លើក ...

កាន់ វិច្ឆិកា
https://khmer.voanews.com/a/ruling-cpp-to-promote-former-commune-chiefs-as-advisors/3893849.html

រដ្ឋមន្ត្រី​ជប់លៀង​នំ​បញ្ចុក​អ្នក​ប៊ុលឌិង

លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​រៀបចំ​អាហារ​សាមគ្គី​ជូន​ដល់​ពលរដ្ឋ​ដែល​រស់នៅ​លើ​អគា​ប៊ុលឌិងស​ដែល​ជា​ពិធី​ជប់លៀង និង​ប្រោះព្រំ​សុំ​សេចក្ដី​សុខ​ក្នុង​ការ​ចាកចេញ​ទៅ​តាំង​លំនៅ​ថ្មី​បន្ទាប់ពី​បាន​យល់​ព្រម​ទទួល​យក​នូវ​ទឹក​លុយ​សុទ្ធ​ពី​ក្រុមហ៊ុន ...

គង់ មេត្ដា
http://bit.ly/2sdOQO4

ក្រសួង​កំពុង​រៀបចំ​ព្រាង​ក្រម​បរិស្ថាន​សម្រាប់​អ្នក​ជំនាន់​ក្រោយ

ក្រសួង​បរិស្ថាន​កំពុង​ពិនិត្យ និង​ទទួល​យោបល់​លើ​សេចក្តី​ព្រាង​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ដោយ​ចាត់ទុក​ក្រម​នេះ​ថា​មាន​សារប្រយោជន៍​សម្រាប់​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ដល់​មនុស្ស​ជំនាន់​ក្រោយ​ប្រកប​ដោយ​ចីរភាព​។ ...

ទូច សុខា
http://bit.ly/2rS8dtz

សេចក្តី​ព្រាង​ច្បាប់​ការពារ​អតិថិជន​នឹង​បញ្ចប់​ចុង​ឆ្នាំ

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ពាក់ព័ន្ធ​នានា​នឹង​ជួប​ប្រជុំ​នៅ​ចុង​ខែ​នេះ​ដើម្បី​ពិភាក្សា​ពី​បច្ចុប្បន្ន​ភាព​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ច្បាប់​ការពារ​អ្នក​ប្រើ​ប្រាស់ ក្នុង​គោល​ដៅ​កំណត់​កិច្ចការ​ដែល​សម្រេច​រួច និង​កិច្ច​ការ​ដែល​នៅ​សល់ ដើម្បី​បង្កើន​ល្បឿន​បញ្ចប់​នូវ​សេចក្តី​ព្រាង ...

ហ៊ គីមសាយ
http://bit.ly/2r41qA1

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​ស្តីបន្ទោស​ពី​ការ​លក់​ចែកចាយ​ថៃ​

​ក្រសួងការពារជាតិ​របស់​ប្រទេស​កម្ពុជា​បាន​ទាមទារ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ថៃ​សុំ​ទោស​សម្រាប់​សេចក្តីរាយការណ៍​ទាក់ទង​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ លោក​ ទៀ​ បាញ់​ ក្នុង​ករណី​ថ្មី​មួយ​នៃ​ការ​ចោទប្រកាន់​ការ​រត់ពន្ធ​អាវុធ​ឆ្លងកាត់​ព្រំដែន​តាម​រយៈ​មន្ត្រី​កងទ័ពអាកាស​ថៃ​ម្នាក់​ដែល​បាន ...

នៀម ឆេង និង Shaun Turton
http://www.phnompenhpost.com/national/minister-scolds-thai-outlets

បម្រាម​​​​​​បញ្ជូន​​​ស្ត្រី​​​ជំនួយ​​​ការ​​​មេផ្ទះ​​​ទៅម៉ាឡេស៊ី​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​​​​​​៦ខែមុន

រដ្ឋាភិបាលបានដកចេញបម្រាមឆ្នាំ២០១១ លើការបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីខែមករា នេះបើយោងតាមសារាចរដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះហត្ថលេខាកាលពីចុងឆ្នាំមុន ដោយផ្ទុយនឹងការបដិសេធរាប់ខែមកនេះរបស់រដ្ឋាភិបាល។ ...

ហ្សមប៊រ ភីធឺរ៍ និង ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/37743

អ្នកនាំពាក្យ​រដ្ឋាភិបាល​​​​​​ទទួល​ស្គាល់​ថា​​​ខ្លួន​ពិតជាបាន​​បំភិត​បំភ័យ​​​អង្គការមិនមែន​រដ្ឋាភិបាល

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា ការព្រមានរបស់លោកនៅមុនការបោះឆ្នោតថាអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន និងថ្នាក់ដឹកនាំរបស់ខ្លួនស្ថិតក្រោមការអង្កេតតាមដានចំពោះការជួយគណបក្សប្រឆាំងដោយខុសច្បាប់នោះ គឺជាការគំរាមក្នុងបំណងបំភ័យពួកគេ ខណៈអង្គការសង្គមស៊ីវិលនានាថ្កោលទោសការថ្លែងបែបនេះដោយប្រយ័ត្នប្រយែង។ ...

អូន ភាព និង Ben Paviour
http://www.cambodiadailykhmer.com/37739

រដ្ឋាភិបាលអនុម័តលើភ្នាក់ងារបញ្ជូនពលករទៅបរទេស

ក្រសួងការងារបានប្រកាសឈ្មោះរបស់ទីភ្នាក់ងារជ្រើសរើសពលករឯកជនចំនួន 77 ដែលត្រូវបានអនុញ្ញាតអោយជ្រើសរើសបណ្តុះបណ្តាល និងបញ្ជូនពលករកម្ពុជាទៅប្រទេសថៃម៉ាឡេស៊ីនិងជប៉ុន។ ...

មុំ គន្ធា
http://www.khmertimeskh.com/news/39112/government-approves-agencies-to-send-workers-abroad/

ធនាគារកណ្តាល​នឹង​អនុវត្តន៍​សវន​កម្ម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​នឹង​កន្លែង​

​ធនាគារកណ្តាល​របស់​ប្រទេស​កម្ពុជា​ នឹង​ធ្វើ​សវន​កម្ម​នៅ​នឹង​កន្លែង​លើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ដើម្បី​ពិនិត្យ​មើល​ថា​តើ​ពួក​គេ​បាន​គេ​អនុវត្ត​តាម​ពិតាន​អត្រា​ការ​ប្រាក់​ដែល​បាន​ចូល​ជា​ធរមាន​ជាង​ពីរ​ខែ​កន្លង​មក​។​ ​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/39098/central-bank-to-carry-out-on-site-mfi-audits/

ខុទ្ទកាល័យ​ថា​ទីប្រឹក្សា​ CNRP មើល​ងាយ​លោក​ ស ខេង

ខុទ្ទកាល័យ លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បដិសេធ​នូវ​សម្ដី​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ និង​បាន​ហៅ​ការ​លើក​ឡើង​នោះ​ថា​ជា​ការ​ប្រមាថ​មើលងាយ​ធ្ងន់ធ្ងរ​ដល់​លោក ស ខេង ប៉ុន្តែ​ទីប្រឹក្សា​រូប​នោះ​ថា​មិនមែន​ជា​ការ​ប្រមាថ​ទេ​​តែ​ជា​ការ​គោរព ...

សុទ្ធ គឹមសឿន
http://bit.ly/2r0fCoN

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

cH6tX
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!