រដ្ឋាភិបាល

រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួងបរិស្ថាន​មាន​គម្រោង​ប្រែក្លាយ​អតីត​បន្ទាយ​ឆាក​ស្ដេច​កន​ជា​រមណីយដ្ឋាន​ធម្មជាតិ​ប្រវត្តិ​សា​ស្រ្ត

​ក្រសួងបរិស្ថាន​មាន​គម្រោង​ប្រែក្លាយ​អតីត​បន្ទាយ​ឆាក​ស្ដេច​កន​ជា​រមណីយដ្ឋាន​ធម្មជាតិ​ប្រវត្តិសាស្ត្រ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ ពិនិត្យ​ឃើញ​ពី​សក្ដានុពល​ស្រូប​ទាញ​ទេសចរ​ ដើម្បី​បង្កើន​សេដ្ឋកិច្ច​ពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​ ...

ត​ន​ ​វិបុល​
http://rb.gy/c2rbn

​គ្មាន​ការ​ឯកភាព​គ្នា​ក្រោយ​ការ​ប្រជុំ​ប្រាក់​ឈ្នួល​អប្បបរមា​លើក​ទី​បួន​

​ក្រុមប្រឹក្សា​ជាតិ​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ (NCMW)​ បាន​បរាជ័យ​ក្នុង​ការ​ឈាន​ដល់​ការ​ឯកភាព​គ្នា​ទាំងស្រុង​លើ​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ឆ្នាំ​ ២០២៤​ សម្រាប់​ឧស្សាហកម្ម​កាត់ដេរ​ ទំនិញ​ធ្វើ​ដំណើរ​ និង​កាបូប​ ទោះបីជា​និយោជក​ និង​តំណាង​និយោជក​បាន​ព្យាយាម​ចរចា​គ្នា​ជា​លើក ...

​កង​ ​សុធា​
https://www.khmertimeskh.com/501358749/no-consensus-on-fourth-minimum-wage-meet/

​ក្រសួង​មុខងារសាធារណៈ​ប្តេជ្ញា​កែទម្រង់​ការ​ប្រឡង​ចូល​បម្រើ​ការងារ​ស៊ី​វិល​

​បន្ទាប់​ពី​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ លោក​ ហ៊ុន​ ម៉ា​នី​ មាន​ប្រសាសន៍​ថា​ លោក​ប្តេជ្ញា​ធ្វើ​កំណែ​ទម្រង់ការ​ប្រឡង​ចូល​បម្រើ​ការងារ​ដោយ​ «​មិន​ចាំបាច់​ស្គាល់​អំណាច​ មិនបាច់​មាន​ជួរ​ក្នុង​ក្រសួង​ ប៉ុន្តែ​ត្រូវ​មាន​សមត្ថភាព​ពិតប្រាកដ​»​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501359093/ministry-of-civil-service-committed-to-reforming-civil-service-examination/

​កម្ពុជា​ និង​ចិន​ពិភាក្សា​ពី​គម្រោង​បង្កើត​មណ្ឌល​ ឬ​វិទ្យាស្ថាន​ E-commerce

​កម្ពុជា​ និង​ចិន​កំពុង​ពិភាក្សា​គ្នា​លើ​គម្រោង​បង្កើត​មណ្ឌល​ ឬ​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​ពាណិជ្ជកម្ម​ E-commerce​ នៅ​កម្ពុជា​ ខណៈ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​កំពុង​មាន​សម្ទុះ​កើនឡើង​ខ្លាំង​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-09-12-1002-254385.html

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នាស្តី​ពី​ការ​បណ្តុះបណ្តាល​សុវត្ថិភាព​ចំណីអាហារ​

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ (IPC)​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MoU)​ ស្តី​ពី​សុវត្ថិភាព​ចំណីអាហារ​ និង​កម្មវិធី​បណ្តុះបណ្តាល​ការ​អនុវត្ត​ល្អ​បំផុត​ជាមួយ​ ខ​.​ ប្រឹក្សា​យោបល់​កម្ពុជា​។​ ...

ណា​ង​ ​វាសនា
https://www.khmertimeskh.com/501358040/ipc-signs-mou-on-food-safety-training/

​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ ដាក់​ចេញ​នូវ​កម្មវិធី​អាទិភាព​ចំនួន​៤​ ដើម្បី​ប្រែក្លាយ​តំបន់​ជនបទ​ឱ្យ​កាន់តែ​រីក​ចម្រើន​

​លោក​ ឆាយ​ ឫទ្ធិ​សែន​ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ មាន​ប្រសាសន៍​ថា​ ក្នុង​នីតិកាល​ទី​៧​ នៃ​រដ្ឋសភា​ ក្រសួង​នឹង​បន្ត​ខិតខំ​កសាង​សមិទ្ធិ​ផល​ថ្មីៗ​ ដោយ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ជា​កម្មវិធី​អាទិភាព​ចំនួន​៤​ ដើម្បី​គាំទ្រ​គោលនយោបាយ​អភិវឌ្ឍន៍ជនបទ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501357725/minister-of-rural-development-launches-four-priority-programs-to-transform-rural-areas-further/

​បច្ចុប្បន្ន​កម្ពុជា​សម្រេច​បាន​ ៨០%​នៃ​ផែនការ​ផ្គត់ផ្គង់​ទឹក​ស្អាត​

​បច្ចុប្បន្ន​នេះ​ កម្ពុជា​សម្រេច​បាន​ ៨០%​នៃ​ផែនការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ហើយ​នៅ​ឆ្នាំ​២០២៥​ នឹង​មានទឹក​ស្អាត​ប្រើប្រាស់​គ្រប់​ទីកន្លែង​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/y629x6nv

លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ក្រើនរំឭក​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ រួម​គ្នា​ប្រឹងប្រែង​ធ្វើការ​និង​ត្រូវ​ហ៊ាន​អារកាត់​ដើម្បី​អនុវត្ត​គោលនយោបាយ​ដែល​បាន​ដាក់​ចេញ​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ ម៉ា​ណែ​ត​ កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​បាន​ធ្វើការ​ក្រើនរំឭក​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ឱ្យ​រួម​គ្នា​បំពេញការងារ​ ដោយ​ត្រូវ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ និង​ហ៊ាន​អារកាត់​ដើម្បី​អនុវត្ត​គោលនយោបាយ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ ក្នុង​ន័យ​សម្រេច​ឱ្យ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-09-11-0916-254351.html

ក្រសួង​អះអាង​ថា​ពី​កា​ងារ​អាទិភាព​ស្នូល​ដើម្បី​ជួយ​កំណែទម្រង់​វិស័យ​អប់រំ​កាន់តែ​ប្រសើរ​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លោក​ ហង់​ជួន​ ណា​រ៉ុ​ន​ បាន​អះអាង​ថា​ ការងារ​អាទិភាព​ចំនួន​បួន​ចំណុច​ដែល​បាន​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​ និង​បួន​ចំណុច​ដែល​ដាក់​ចេញ​ដោយ​ក្រសួង​អប់រំ​នឹង​ក្លាយជា​ច​លករ​ជួយ​ជំរុញ​កំណែទម្រង់​វិស័យ​អប់រំ​ក្នុង​អាណត្តិ ...

ត​ន​ ​វិបុល​
http://rb.gy/7rfsv

ក្រសួង​យុ​ត្តិ​ធ៌​ម​បន្ត​រៀបចំ​ប្រព័ន្ធ​ព្រឹត្តិបត្រ​ថ្កោលទោស​ឌី​ជី​ថ​ល​ដំណាក់កាល​ទី​ពីរ​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ និង​ពេលវេលា​

ក្រសួងយុត្តិធម៌​បាន​បន្ត​រៀបចំ​ប្រព័ន្ធ​ព្រឹត្តិបត្រ​ថ្កោលទោស​ឌី​ជី​ថ​ល​នៅ​ក្នុង​ដំណាក់កាល​ទី​ពីរ​ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ភាព​ និង​ឆាប់រហ័ស​ដល់​សាធារណជន​ ក្នុង​គោលបំណង​ក្នុង​ការ​កាត់​បន្ថយ​ពេលវេលា​ និង​ថវិកា​។​ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501358423/ministry-of-justice-continues-to-develop-the-second-phase-of-the-digital-criminal-record-to-reduce-costs-and-time/

​ចាប់ពី​ថ្ងៃនេះ​តទៅ​ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​ ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501358399/more-rain-expected-across-cambodia-from-today-2/

​ការ​ដាក់​ពាក្យ​ស្នើ​សុំ​កូតា​បុគ្គលិក​បរទេស​មក​ធ្វើការ​នៅ​កម្ពុជា​ឆ្នាំ​២០២៤​ ឥឡូវ​ត្រូវ​បាន​បើក​

កម្ពុជា​បាន​បើក​កម្មវិធី​សម្រាប់​អាជីវកម្ម​ដើម្បី​ដាក់​ពាក្យ​ស្នើ​សុំ​កូតា​បុគ្គលិក​បរទេស​។​ នៅ​ក្រោម​ប្រព័ន្ធ​កូតា​ ក្រុមហ៊ុន​ក្នុងស្រុក​ដែល​មាន​បុគ្គលិក​បរទេស​ អាច​មាន​ត្រឹម​ ១០​ភាគរយ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/5bz9jf4s

ក្រសួង​ធនធានទឹក​ដាក់​ផែនការ​រំដោះ​ជំនន់​ទឹកភ្លៀង​ឱ្យបាន​លឿន​ចេញពី​ភ្នំពេញ

ក្រសួង​ធនធានទឹក និង​ឧតុនិយម បានដាក់​ចេញ ផែនការ​រំដោះ​ជំនន់​ទឹកភ្លៀង​ឱ្យបាន​លឿន​បំផុត ចេញពី​ភូមិ​សា​ស្ត្រ​រាជធានី​ភ្នំពេញ ឱ្យ​ទៅតាម​គ្រប់​ប្រឡាយ ព្រែក អូរ ស្ទឹង ទន្លេ និង​តាម​គ្រប់​ច្រក​ចេញពី​រាជធានី​ភ្នំពេញ​ដែល​ធានា​យ៉ាងណា​កុំឱ្យ​មានការ​ជន់​លិច​នៅពេល​មាន​ភ្លៀង​នា​រដូវវស្សា​។​ ...

វណ្ណ សុជាតា
https://www.postkhmer.com/national/2023-09-08-0919-254304.html

​ការ​ជ្រើសរើស​មន្ត្រីរាជការ​ចូល​ក្របខ័ណ្ឌ​រដ្ឋ​ត្រូវធ្វើ​តាម​យន្តការ​ប្រឡង​ថ្នាក់​ជាតិ​

​រដ្ឋាភិបាល​បាន​ប្រកាស​ថា​ ការ​ជ្រើសរើស​មន្ត្រីរាជការ​ ចូល​ក្រប​ខណ្ឌ​រដ្ឋ​ត្រូវធ្វើ​តាម​យន្តការ​ប្រឡង​ថ្នាក់​ជាតិ​ ដែល​នេះ​ជា​កំណែទម្រង់​ថ្មី​ក្នុង​អាណត្តិ​ដឹកនាំ​រដ្ឋាភិបាល​ដោយ​លោក​ ហ៊ុន​ ម៉ា​ណែ​ត​។​ ...

ត​ន​ ​វិបុល​
https://tinyurl.com/bdfe6ck3

រដ្ឋាភិបាល​កម្ពុជា​ អនុញ្ញាត​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​រៀបចំ​ធ្វើ​លិខិតឆ្លងដែន​នៅ​លើ​ទឹកដី​ប្រទេស​កូរ៉េ​ខាងត្បូង​

រដ្ឋាភិបាល​កម្ពុជា​បាន​អនុ​ញ្ញា​ឱ្យ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​ធ្វើ​លិខិតឆ្លងដែន​នៅ​លើ​ទឹកដី​ប្រទេស​កូរ៉េ​ខាងត្បូង​ ដើម្បី​កាត់​បន្ថយ​លើ​ការ​ចំណាយ​ និង​ពេលវេលា​ដល់​ពលករ​ខ្មែរ​ ដែល​កំពុង​បម្រើ​ការងារ​គ្រប់​វិស័យ​នៅ​ក្នុង​ប្រទេស​កូរ៉េ​។​ ...

ហង្ស ពណ្ណរាយ
https://tinyurl.com/8fnxs9f7

លោក នេត្រ ភក្ត្រា​៖ ក្រសួង​ព័ត៌មាន នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ព័ត៌មាន​ក្លែងក្លាយ និង​វិធានការ​ទប់ស្កាត់

​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ទទួល​ជួប​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ លោក អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី (UENO Atsushi) នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២៣ នា​ទីស្ដីការក្រសួង​ព័ត៌មាន​ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​នៃ​វិស័យ​ព័ត៌មាន​។ ...

សុខ រក្សា
https://www.postkhmer.com/national/2023-09-06-1724-254247.html

​ការងារ​គ្រប់គ្រង​សំណល់​ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ជា​ការងារ​អាទិភាព​១​ របស់​ក្រសួងបរិស្ថាន​

​លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​លើក​ឡើង​ថា​ កិច្ចការ​អាទិភាព​មួយ​ក្នុង​ចំណោម​ការងារ​អាទិភាព​ជា​ច្រើន​ទៀត​ ដែល​ត្រូវ​អនុវត្ត​ គឺ​ការ​គ្រប់គ្រង​សំណល់​ទីក្រុង​និង​ជនបទ​ និង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ខណៈ​បច្ចុប្បន្ន ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-09-07-1641-254292.html

​ឯកឧត្តម​ នេត្រ​ ភក្ត្រា​៖​ ក្រសួង​ព័ត៌មាន​ ផ្តោត​លើ​ការ​ធ្វើ​ទំនើប​កម្ម​ស្ថាប័ន​ និង​ការ​ពង្រឹងគុណភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​

ក្រសួង​ព័ត៌មាន​នឹង​ផ្តោត​លើ​ទំនើប​កម្ម​ស្ថាប័ន​ និង​ពង្រឹងគុណភាព​សារព័ត៌មាន​របស់​ប្រទេស​តាម​រយៈ​ការ​បណ្តុះបណ្តាល​ និង​ការ​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុង​វិស័យ​សារព័ត៌មាន​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/4u2xecyy

​រដ្ឋាភិបាល​ឧបត្ថម្ភ​ប្រាក់​ជិត​ ១,៥​ លាន​ដុល្លារ​ ដល់​កម្មករ​ជិត​ ៣៥​ ០០០​ នាក់​ ដែល​ព្យួរ​កិច្ចសន្យាការងារ​

គិត​ត្រឹម​ថ្ងៃ​ទី​៥​ ខែកញ្ញា​ ឆ្នាំ​២០២៣​នេះ​ រាជរដ្ឋាភិបាល​បាន​ឧបត្ថម្ភ​សាច់ប្រាក់​ជិត​ ១,៥​ លាន​ដុល្លារ​ ដល់​កម្មករនិយោជិត​ជិត​ ៣៥​ ០០០​ ពាន់​នាក់​ ដែល​បាន​ព្យួរ​កិច្ចសន្យាការងារ​ចាប់តាំងពី​ខែមេសា​មក​ ខណៈ​លោក​ ហេង​ សួរ​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា​ ស្ថានភាព​ព្យួរ ...

ឡុ​ង​ គី​ម​ម៉ា​រី​តា​
https://www.postkhmer.com/national/2023-09-06-1826-254255.html

​ផ្លូវ​ល្បឿន​លឿន​ដែល​វិនិយោគ​ដោយ​ចិន​សន្សំ​សំចៃ​ពេលវេលា​និង​ថវិកា​សម្រាប់​អ្នក​ធ្វើ​ដំណើរ​

​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​ដំបូង​ដែល​វិនិយោគ​ដោយ​ចិន​ ដែល​ត​ភ្ជាប់​រាជធានី​ភ្នំពេញ​ ជាមួយនឹង​កំពង់​ផែ​ទឹក​ជ្រៅ​អន្តរជាតិ​នៃ​ខេត្ត​ព្រះ​សីហ​នុ​ មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​សន្សំ​សំចៃ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/56d7mcj5

ក្រសួងទេសចរណ៍​ ណែនាំ​អាជ្ញាធរ​ពង្រឹងគុណភាព​ផលិតផល​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​

ក្រសួងទេសចរណ៍​ បាន​ណែនាំ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ទូ​ទាំង​រាជធានី​ ខេត្ត​ ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​១៣​ ដល់​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២៣​ ដើម្បី​ផ្ដល់​សេវាកម្ម​ដល់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/untjanhr

អត្រា​គ្មាន​ការងារ​ធ្វើ​នឹង​ធ្លាក់​ចុះ​មក​ត្រឹម​ ០.៣​ ភាគរយ​នៅ​ឆ្នាំ​ ២០២៣

​អត្រា​អ្នក​អត់​ការងារ​ធ្វើ​របស់​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​មក​ត្រឹម​ ០.៣​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២៣​ ពី​ ០.៤​ ភាគរយ​កាលពី​ឆ្នាំ​មុន​ នេះ​បើ​យោង​តាម​តួលេខ​ចុង​ក្រោយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ដោយ​ក្រសួង​ការងារ​ដោយ​ផ្អែក ...

កង សុធា
https://www.khmertimeskh.com/501354673/unemployment-rate-to-fall-to-0-3-percent-in-2023/

​កម្ពុជា​នឹង​នាំ​ចេញ​អង្ករ​ទៅ​កាន់​ឥណ្ឌូ​នេ​ស៊ី​នៅ​ឆ្នាំ​ក្រោយ​

កម្ពុជា​បាន​យល់ព្រម​ផ្គត់ផ្គង់​អង្ករ​ប្រមាណ​ ២៥​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​ ដល់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដើម្បី​រក្សា​បាន​នូវ​សុវត្ថិភាព​ស្បៀង​ និង​ការ​ប្រើប្រាស់​ក្នុង​ប្រទេស​នេះ​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://tinyurl.com/2z66zss7

​កម្ពុជា​-​ឥណ្ឌា​ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​ព័ត៌មាន​

ការ​ប្តេជ្ញា​ចិត្ត​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ការងារ​រវាង​លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ និង​លោកស្រី​ Devyani​ Khobragade​ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ កាលពី​រសៀល​ថ្ងៃ​ទី​៦​ ខែកញ្ញា​ ឆ្នាំ​២០២៣​ នៅ​ទីស្តីការក្រសួង​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/4emm2bzj

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

kLWcR
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!