សង្គមស៊ីវិល

អង្គការមិនមែនរដ្ឋាភិបាល

ក្រសួងមហាផ្ទៃបញ្ជាចាត់វិធានការអង្គការក្រៅរដ្ឋាភិបាលដែលចូលរួមក្រុមប៉នប៉ងផ្ដួលរំលំរដ្ឋាភិបាល

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា កាលពីថ្ងៃពុធបានថ្លែងថា រដ្ឋបាលរាជធានីខេត្តចាត់វិធានការភ្លាមចំពោះសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលចូលរួមជាមួយក្រុមជ្រុលនិយម ដើម្បីរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ ...

តន វិបុល
https://tinyurl.com/yu3htkj7

​ក្រសួង​សង្គមកិច្ច​ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សមាគម​ និង​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​ ៣០​ លើ​គម្រោង​អភិវឌ្ឍន៍​រយៈពេល​ ៣​ ឆ្នាំ​

​យ៉ាងតិច​ណាស់​មាន​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ៣០​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ ដើម្បី​ដាក់​អោយ​ដំណើ​ការ​គម្រោង​ជំនួយ​សង្គម​រយៈពេល​៣​ឆ្នាំ​នៅ​កម្ពុជា​ ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង​ ១៨,៥​ លាន​ដុល្លារ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/53syufav

អូស្ដ្រាលី​ផ្ដល់​ថវិកា​ $៥ ​លាន ​ដើម្បី​ជួយ​សហគមន៍​នៅ​កម្ពុជា​

រដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​ស្ថានទូត​បានប្រកាស​ផ្តល់ជំនួយ​ជា​ថវិកា​ចំនួន ៧,៩​ លាន​ដុល្លារ​អូស្ត្រាលី​ (៥ លាន​ដុល្លារ​អាមេរិក​)​ ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​អូស្ត្រាលី​ចំនួន​ ២៦ ​ដែល​ធ្វើការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​អង្គការ​ក្នុងស្រុក​នានា​ដើម្បី​អនុវត្ត​គម្រោង​ជួយ​ដល់​សហគមន៍​ចំនួន​ ៤៩ តាម​បណ្តា​ខេត្ត​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ...

រី សុចាន់
https://www.postkhmer.com/national/2023-10-04-1036-254988.html

អង្គការក្រៅរដ្ឋាភិបាល​ និង​សមាគម​ត្រូវ​ដាក់​របាយការណ៍​ហិរញ្ញវត្ថុ​ជូន​រាជរដ្ឋាភិបាល​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​កាលពី​ថ្ងៃ​សៅរ៍​ថា​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សមាគម​ទាំងអស់​ត្រូវ​ដាក់​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ខ្លួន​ជូន​រាជរដ្ឋាភិបាល​ជា​ប្រចាំ​ បើ​មិន​ដូច្នេះ​ទេ​ ពួក​គេ​នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://shorturl.at/gowyG

អង្គការ​មិនមែន​រដ្ឋាភិបាល​បើក​វេទិកា​ស្តី​ពី​ការ​ចូលរួម​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​

​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ក្រុម​បាន​បើក​វេទិកាសាធារណៈ​ថ្នាក់​ជាតិ​ស្តី​ពី​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​ដំណើរការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​ថ្ងៃ​ទី​២៥​ ខែឧសភា​។​ ...

ម៉ន សុខកែវ
https://kiripost.com/stories/cambodia-ngo-forum-on-engagement-public-financial-management

លោក ប្រាក់ សុខុន​៖ ច្បាប់​ស្តីពី​សមាគម មិនមែន​ដាក់​កម្រិត​សកម្មភាព​អង្គការ​ទេ ប៉ុន្តែ​ដើម្បី​លើកកម្ពស់​អភិបាលកិច្

រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​លើកឡើងថា ស្មារតី​របស់​ច្បាប់​ស្តីពី​សមាគម មិនមែន​ដើម្បី​ដាក់​កម្រិត​លើ​សកម្មភាព​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះទេ គឺ​ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​របស់​អង្គ​ការឱ្យ​គោរព​ទៅតាម​ច្បាប់ ខណៈ លោក​ជំរុញ​ដល់​អង្គការ​ចូលរួម​ទប់ស្កាត់​ការលាង​លុយកខ្វក់​នៅ​កម្ពុជា​។ នេះ​បើតាម​សុន្ទរកថា​របស់​លោក ប្រាក់ សុខុន ក្នុងឱកាស​បើក​កិច្ច​ពិគ្រោះ ...

សុខ រក្សា
https://www.postkhmer.com/national/2023-05-04-1023-249676.html

គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ រៀបចំ​កម្មវិធី​ប្រកួត​កែច្នៃ​សំណល់​បាស្ទិក ដើម្បី​កាត់បន្ថយ​បំពុល​បរិស្ថាន​

ដើម្បី​អបអរសាទរ​ទិវា​ភពផែនដី​ក្នុង​ឆ្នាំ ២០២៣ តាមរយៈ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ គឺ​បានរៀបចំ​កម្មវិធី “​ការប្រកួត​កែច្នៃ​ប្លាស្ទិក​ឆ្នាំ ២០២៣” លើកដំបូង​របស់​ខ្លួន ដើម្បី​ការពារ​បរិស្ថាន និង​កាត់បន្ថយ​ការបំពុល​ដោយ​ប្លាស្ទិក។​ ​យោងតាម​ការចុះផ្សាយរ​បស់​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ កម្មវិធី​នេះ​មានការ​ចូលរួម​ពី​បេក្ខជន បេក្ខនារី​គឺជា​សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ​មកពី​ខេត្ត ...

សុខ រក្សា
https://www.postkhmer.com/national/2023-05-05-0937-249728.html

ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់ព្រម​ដក​បទ​ចម្រៀង​ «ឈាម​បាតុករ» ​ចេញពី​គេហទំព័រ​ ក្រោយពី​ត្រូវបាន​កោះហៅ​ឱ្យចូល​បំភ្លឺ​

អង្គការ​សមាគម​ចំនួន ​៤​ រួមមាន​លីកាដូ​ សង់ត្រាល់​ អាយ​ឌា​ និង​ស៊ី.​ស៊ី.​អែហ្វ.​ស៊ី​ បានសម្រេច​ដក​បទចម្រៀង​អម​ដោយ​រូបភាព​វីដេអូ​នៃ​ព្រឹត្តិការណ៍​បង្ក្រាប​ហ្វូង​បាតុករ​ កាលពី​ ៩ ​ឆ្នាំមុន​ លើ​កំណាត់​ផ្លូវ​វេង​ស្រេង ​និង​មុខ​ក្រុមហ៊ុន​រោង​ចក្រ​កាត់ដេរ​យ៉ាក​ជីន​ (Yakjin Cambodia Inc) ​ដែលមាន​ចំណង ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2023-01-12-1650-245847.html

​សមាគម​ និង​អង្គការក្រៅរដ្ឋាភិបាល​ជាង​ ៦១០០​ ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ប្រទេស​កម្ពុជា​គិត​ត្រឹម​ខែធ្នូ​ ឆ្នាំ​២០២២

​គិត​ត្រឹម​ខែធ្នូ​ ឆ្នាំ​២០២២​ សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​សរុប​ចំនួន​ ៦១០៩​ បាន​តម្កល់​ឯកសារ​ពាក់ព័ន្ធ​ និង​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3VZsTfD

សមាគម​ និង​អង្គការក្រៅរដ្ឋាភិបាល​ជាង​ ៦១០០​ ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ប្រទេស​កម្ពុជា​គិត​ត្រឹម​ខែធ្នូ​ ឆ្នាំ​២០២២

​គិត​ត្រឹម​ខែធ្នូ​ ឆ្នាំ​២០២២​ សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​សរុប​ចំនួន​ ៦១០៩​ បាន​តម្កល់​ឯកសារ​ពាក់ព័ន្ធ​ និង​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3GCQgWI

មនុស្ស​ជាង​ ៤០០ ​នាក់​ចូលរួម​វេទិកា​ស្តីពី​ការការពារ​លម្ហ​ពលរដ្ឋ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស

អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មកពី​ច្រើន​វិស័យ​ជាង​ ៤០០​ នាក់​បាន​ជួប​ជជែក​គ្នា​នៅក្នុង​វេទិកា​ពលរដ្ឋ ក្រោម​ប្រធានបទ​ការពារ​លម្ហ​ពលរដ្ឋ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដើម្បី​សមធម៌ និង​យុត្តិធម៌​នៅ​កម្ពុជា ដោយ​រំពឹងថា បញ្ហា​របស់​ពួកគេ​នឹង​ត្រូវ​បាន​យក​ទៅ​ដោះស្រាយ និង​ដាក់បញ្ចូល​ក្នុង​គោលនយោបាយ​ជាតិ និង​តំបន់​។ ...

ឡុង គីមម៉ារីតា និង អេង រាជនី
https://www.postkhmer.com/national/2022-10-18-0956-242407.html

សន្និសីទ​សហគមន៍​មាន​ការស្នើឱ្យ​ពិនិត្យ​ និង​ដោះស្រាយ​បញ្ហា​នានា

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ និង​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​ប្រមាណ​ ១ ​ពាន់​នាក់ បាន​ចូលរួម​សន្និសីទ​សហគមន៍​ថ្នាក់ជាតិ ២ ​ថ្ងៃ​កន្លងមកនេះ បាន​ស្នើ​ទៅដល់​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ពិនិត្យ​ និង​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ​ និង​ផ្តល់​លម្ហ​ដល់​ការសម្តែង​មតិ ដូចជា​ការទាមទារ​ពី​បញ្ហា​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​ធនធានធម្មជាតិ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-12-09-1139-228073.html

អង្គការ​ ៤៥ ​សំណូមពរ​រដ្ឋាភិបាល​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ បញ្ជាក់​ពី​ការប្តេជ្ញា​បញ្ឈប់​ហិង្សា​លើ​ស្ត្រី​ និង​ក្មេងស្រី

អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៤៥ សំណូមពរ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ចំនួន​ ៤ ​អនុសញ្ញា ដើម្បី​ជា​សក្ខីភាព បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-12-09-0924-228054.html

អង្គការ​ ៥ សូមឱ្យ​បញ្ឈប់​ក្រុមហ៊ុន HAGL ពី​ការឈូស​ដី​សហគមន៍​ជនជាតិ​ភាគតិច តែ​ក្រុមហ៊ុន និង​អាជ្ញាធរ​ថា ជា​ការមិនពិត

ង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៥ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ដើម្បី​បញ្ឈប់​ក្រុមហ៊ុន​ហ៊ងអានយ៉ាឡាយ​ (HAGL) ពី​ការឈូសឆាយដី និង​ផ្តល់​ដំណោះស្រាយ​សម្រាប់​ការខូចខាត ដល់​វប្បធម៌​របស់​ជនជាតិដើម​ភាគតិច​នៅ​ស្រុក​អណ្តូង​មាស​។ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​ខេត្ត​អះអាងថា មិនមែន​ជា​ការពិត ពីព្រោះ​ពលរដ្ឋ​ស្វាគមន៍​ចំពោះ​ការវិនិយោគ​របស់​ក្រុមហ៊ុន​នេះ​។ ...

អោម ប៊ុនធឿន
https://bit.ly/3hfwIe9

សង្គមស៊ីវិល បង្ខំចិត្តប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ តាមប្រព័ន្ធអនឡាញ

ក្រុម​​សង្គម​ស៊ីវិល ​និង​អង្គការ​សិទ្ធិមនុស្ស​ បាន​ដឹង​តាំង​ពី​ឆ្នាំ​២០១៩មក​ថា​ វាជា​ពេល​វេលា​ចុង​ក្រោយ​ដែល​ថ្ងៃ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​មួយ​នេះត្រូវ​កំណត់​​ថា​ជា​ថ្ងៃ​ឈប់​សម្រាក បន្ទាប់​ពី​រដ្ឋា​ភិបាល​បាន​កាត់​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ផ្សេងៗចំនួន​ប្រាំ ...

ឃួន ណារីម​
https://khmer.cambojanews.com/ivil-society-forced-to-take-human-rights-day-celebrations-online/

ក្រសួង​មហាផ្ទៃ​នឹង​ពិភាក្សា​​ជា​ថ្មី ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល

ក្រសួង​មហាផ្ទៃ​នឹង​បើក​កិច្ច​ប្រជុំ​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជា​លើក​ទី៦ នៅ​ដើម​សប្តាហ៍​ក្រោយ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​ខ្លឹមសារ​សំខាន់ៗ ​ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ខណៈ​សង្គម​ស៊ីវិល​រំពឹង​ថា អ្វី​ដែល​ពួក​គេ​បាន​លើក​ឡើង ...

ឡុង គីមម៉ារីតា
https://bit.ly/3eTHBQM

ក្រសួងមហាផ្ទៃ​ច្រានចោល​សំណើ​សូម​ឲ្យ​លុប​ច្បាប់ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល

ក្រសួងមហាផ្ទៃ​បាន​ច្រានចោល​សំណើ​របស់​អង្គការ​សមាគម​ចំនួន​ ១០០ ​ស្ថាប័ន​ដែល​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​លុបចោល​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដោយ​ក្រសួង​លើកឡើង​ថា ច្បាប់​នេះ​បាន​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​ហើយ​មុនពេល​មាន​ការអនុម័ត សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​ពិគ្រោះ​យោបល់​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ ...

ម៉ិច ដារ៉ា
https://bit.ly/2OQv2KQ

NGOs៖​ រដ្ឋាភិបាល​ខ្វះ​ឆន្ទៈ​ក្នុង​ការ​កែប្រែ​ច្បាប់​ស្តី​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​

​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​ច្រានចោល​សេចក្តីថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ដែល​និយាយ​ថា​ រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទេ​។​ ​ ...

តាំង វីដា
https://www.khmertimeskh.com/50689914/government-lacks-will-to-amend-lango-ngos

សហគមន៍ និង​សង្គម​ស៊ីវិល ​ប្តឹង​អភិបាលស្រុក​ និង​មន្ត្រី​មួយចំនួន​ពី​បទរំលោភ​យក​ដីព្រៃ

ក្រុម​ប្រជាសហមន៍​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី និង​មន្ត្រី​សង្គមស៊ីវិល​ចំនួន​ ៨ ​នាក់​បាន​ដាក់​ពាក្យ​ប្ដឹង​លោក សៀក មុន្នី អភិបាលស្រុក​អូររាំង និង​មនុស្ស​ ៣ ​នាក់​ផ្សេងទៀត​ទៅ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ដោយ​ចោទថា បាន​រំលោភ​យក​ដីព្រៃ​អភិរក្ស​ចំនួន ៣០០ ​ហិកតា​នៅក្នុង​ភូមិ​ពូរឡេះ ឃុំ​ដាក់ដាំ ស្រុក​អូររាំង ប៉ុន្ដែ​ចុងចោទ​បាន​បដិសេធ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/3bkQIbB

សង្គម​ស៊ីវិល​ជាង​ ៥០០ ​ស្នើ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ប្រព័ន្ធ​យុត្តិធម៌​ និង​មន្ត្រី​យុត្តិធម៌

អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជាង​ ៥០០ ​ស្ថាប័ន​ ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ច្បាប់​ស្តីពី​ការរៀបចំ​ និង​ប្រព្រឹត្ត​ទៅ​នៃ​អង្គការ​តុលាការ និង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​។ ការស្នើសុំ​របស់​អង្គការ​សង្គមស៊ីវិល​នេះ​ធ្វើឡើង​ក្នុង​វេទិកា​ស្តីពី ...

ម៉ិច ដារ៉ា
https://bit.ly/372vmN9

បទល្មើស​ព្រៃឈើ​ដឹក​តាម​រថយន្ត​នៅ​រតនគិរីថយចុះ​ ដោយ​បែរមក​ដឹក​តូចតាច​តាម​ម៉ូតូ

មន្ត្រី​ និង​សង្គម​ស៊ីវិល​នៅ​ខេត្តរតនគិរី​មើល​ឃើញ​ថា​បទល្មើស​ព្រៃ​ឈើ​នៅក្នុង​ខេត្ត​នេះ​មាន​ការថយចុះ ដោយ​ជនល្មើស​បាន​ផ្លាស់ប្ដូរ​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ពី​ការដឹក​តាម​រថយន្ត ងាក​មក​ដឹក​តាម​ម៉ូតូ​កែច្នៃ​តូចតាច​វិញ​។ ជាមួយ​គ្នា​នោះ​មន្ត្រី​អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​ក៏​បាន​បង្ក្រាប​ និង ...

សុទ្ធ គឹមសឿន
https://bit.ly/36zwZBH

ក្រសួង​សង្គមកិច្ច​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​ ១១ ​លើ​គម្រោង​សុខុមាលភាព​កុមារ

ក្រសួង​សង្គមកិច្ច​កាលពី​ថ្ងៃទី​ ២៤ ខែ​មករា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​ចំនួន​ ១១ ក្នុង​ទំហំ​ថវិកា​ជាង ១២ ​លាន​ដុល្លារ​ លើ​ការអនុវត្ដ​គម្រោង​រយៈពេល ៣ ​ឆ្នាំ (២០២០-២០២២) ដើម្បី​ជួយ​ដល់​វិស័យ​សង្គមកិច្ច សុខុមាលភាព​សង្គម សុខុមាលភាព​កុមារ ការប្រឆាំង​ការជួញដូរ​មនុស្ស និង​ការងារ​ពិការភាព​។ ...

វ៉ន ដារ៉ា
https://bit.ly/3aMZoaw

"ការ​បកស្រាយ​ទំនាស់​" នៅ​ឯការប្រជុំ​លើក​ទី​ ២ ស្តី​ពី​ LANGO​

ក្រសួងមហាផ្ទៃ​បាន​រៀបចំ​កិច្ចប្រជុំ​លើក​ទី​ ២ របស់​ខ្លួន​ជាមួយ​សង្គម​ស៊ីវិល​កាលពី​ថ្ងៃអង្គារ​ដើម្បី​ពិភាក្សា​អំពី​ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ (LANGO​)។ ការប្រជុំ​រយៈពេល​ ៤ ម៉ោង​ត្រូវ​បាន​ធ្វើឡើង​នៅ​ឯក្រសួង​ដើម្បី​ដោះស្រាយ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ ១៥ ...

ម៉ិច ដារ៉ា
https://www.phnompenhpost.com/national/conflicting-interpretations-second-lango-meeting

ក្រសួង​មហាផ្ទៃ និង​សង្គម​ស៊ីវិល​ នឹង​ពិភាក្សា​ជាថ្មី​ពី​វិសោធនកម្ម​ច្បាប់​សមាគម និង​អង្គការ

ក្រសួង​មហាផ្ទៃ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​គ្រោង​ជួបប្រជុំ​ជាមួយគ្នា​ជា​លើក​ទី​ ២ ​នៅ​ថ្ងៃទី​ ៣ ខែ​ធ្នូ ដើម្បី​ពិគ្រោះ​យោបល់​ពិនិត្យ និង​ពិភាក្សា​លើ​ខ្លឹមសារ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​តាម​សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល​។ ...

ម៉ិច ដារ៉ា
https://bit.ly/2LfQiIh

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

BXTFj
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!