លោក ប្រាក់ សុខុន​៖ ច្បាប់​ស្តីពី​សមាគម មិនមែន​ដាក់​កម្រិត​សកម្មភាព​អង្គការ​ទេ ប៉ុន្តែ​ដើម្បី​លើកកម្ពស់​អភិបាលកិច្

រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​លើកឡើងថា ស្មារតី​របស់​ច្បាប់​ស្តីពី​សមាគម មិនមែន​ដើម្បី​ដាក់​កម្រិត​លើ​សកម្មភាព​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះទេ គឺ​ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​របស់​អង្គ​ការឱ្យ​គោរព​ទៅតាម​ច្បាប់ ខណៈ លោក​ជំរុញ​ដល់​អង្គការ​ចូលរួម​ទប់ស្កាត់​ការលាង​លុយកខ្វក់​នៅ​កម្ពុជា​។ នេះ​បើតាម​សុន្ទរកថា​របស់​លោក ប្រាក់ សុខុន ក្នុងឱកាស​បើក​កិច្ច​ពិគ្រោះ​យោបល់​លើក​ទី​៣ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការក្រៅរដ្ឋាភិបាល​ប​រទេស​ក្រោម​ប្រធានបទ «​ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​គណនេយ្យ និង​សវនកម្ម​» នៅ​ថ្ងៃទី​ ៣ ខែឧសភា​នេះ​។ ...

សុខ រក្សា
https://www.postkhmer.com/national/2023-05-04-1023-249676.html