ផ្សារមូលបត្រ (ផ្សារភាគហ៊ុន)
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីផ្សារមូលបត្រ
សេចក្តីប្រកាសព័ត៌មាន៖ ផែនការបោះផ្សាយលក់មូលបត្ររដ្ឋឆ្នាំ២០២៦
នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផែនការបោះផ្សាយលក់មូលបត្ររដ្ឋឆ្នាំ២០២៦។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform – NBCP) ដូចមានព័ត៌មានលម្អិតក្នុងឯកសារភ្ជាប់។ ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្តីប្រកាសព័ត៌មាន ស្តីពីការអនុម័តលើសេចក្តីព្រាងប្រកាស ស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការអនុម័តលើសេចក្តីព្រាងប្រកាស “ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌី ...
និយ័តករមូលបត្រកម្ពុជា
សេចក្ដីប្រកាសព័ត៌មាន៖ សិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ការត្រួតពិនិត្យផ្អែកលើហានិភ័យសម្រាប់ទីផ្សារមូលធនអាស៊ានប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព»
នៅថ្ងៃទី៨ និងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ និយ័តករមូលបត្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី សិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ការត្រួតពិនិត្យផ្អែកលើហានិភ័យសម្រាប់ទីផ្សារមូលធនអាស៊ានប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព»។សិក្ខាសាលាថ្នាក់តំបន់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងសមត្ថភាពរបស់និយ័តករទីផ្សារមូលធនអាស៊ាន ពាក់ព័ន្ធនឹងការត្រួតពិនិត្យផ្អែកលើហានិភ័យ រួមទាំងហានិភ័យអាកាសធាតុ តាមរយៈការចែករំលែកបទពិសោធន៍ក្នុងចំណោមសមាជិក ACMF និងអ្នកជំនាញលើការកំណត់ហានិភ័យ ការវាយតម្លៃ និងបច្ចេកទេសផ្តល់អាទិភាពលើការត្រួតពិនិត្យផ្អែកលើហានិភ័យ។ ...
និយ័តករមូលបត្រកម្ពុជា
សេចក្ដីប្រកាសព័ត៌មាន៖ សិក្ខាសាលាជំរុញការជួញដូរមូលបត្រលើកទី៣ ស្តីពី “ការសន្សំមូលបត្រ”
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ និយ័តករមូលបត្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី សិក្ខាសាលាជំរុញការជួញដូរមូលបត្រលើកទី៣ ស្តីពី «ការសន្សំមូលបត្រ»។ គោលបំណងនៃសិក្ខាសាលានេះ គឺការអនុវត្តការជួញដូរជាក់ស្តែងក្នុងផ្សារមូលបត្រកម្ពុជា តាមរយៈកម្មវិធី CSX Trade និងការប្រែក្លាយចំណេះដែលទទួលបានក្នុងសិក្ខាសាលានេះទៅជាឧបករណ៍សម្រាប់ការរៀបចំយុទ្ធសាស្រ្តវិនិយោគរបស់ខ្លួននាពេលអនាគត។ ...
និយ័តករមូលបត្រកម្ពុជា



