ការ​អភិវឌ្ឍ​សង្គម

ជនជាតិភាគតិច និងជនជាតិដើមភាគតិច

​អូស្រ្តា​លី​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​ឱកាស​អប់រំ​ដល់​កុមារ​ជនជាតិ​ដើម​នៅ​កម្ពុជា​

​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​សង្កត់ធ្ងន់​ថា​ ​រដ្ឋាភិបាល​អូ​ស្រ្តា​លី​កំពុង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​បង្កើន​ការ​ទទួល​បាន​ការអប់រំ​ប្រកបដោយ​គុណភាព​ដល់​កុមារ​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ...

ខ្មែរថាមស៍
https://bit.ly/2UCOIaX

Angkor Resources Corp នឹង​សហការ​ជាមួយ​សហគមន៍​សម្រាប់​អាជ្ញាប័ណ្ណ​រ៉ែមាស

ក្រុមហ៊ុន Angkor Resources Corp ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា (​អតីត​ក្រុមហ៊ុន Angkor Gold Corp) បានប្រកាស​កាលពី​ថ្ងៃទី​ ៤ ខែឧសភា​ថា នឹង​ចាប់ផ្ដើម​សហការ​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដោយ​អនុឡោម​តាម​អាជ្ញាប័ណ្ណ​អណ្ដូង រ៉ែ​មាស​របស់ខ្លួន​។ សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រុមហ៊ុន​ឱ្យដឹងថា កិច្ចព្រមព្រៀង​នេះ​គ្របដណ្ដប់​លើ​ការរុករក​រ៉ែ និង​រួមបញ្ចូល​ការរានដី ហើយ​ក្រុមហ៊ុន Angkor ប្ដេជ្ញាចិត្ត​ថា នឹង​ផ្ដល់​អ្នកជំនាញ ការងារ​ការអប់រំ និង​ការបណ្ដុះបណ្ដាល​ជំនាញ​ផ្សេងៗ ...

ធូ វិរៈ
https://bit.ly/347badC

មនុស្ស​ ៣ នាក់ ​ត្រូវបានតុលាការ​ខេត្ត​មណ្ឌលគិរី​សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ន ​ពាក់ព័ន្ធ​ការទន្រ្ទាន​ដីព្រៃ

បុរស ៣​ នាក់​ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ​សម្រេច​ឃុំខ្លួន​ជាបណ្ដោះអាសន្ន ​ដោយ​ចោទ​ប្រកាន់​ពី​បទ​កាប់​ទន្រ្ទាន​ដីព្រៃ​ក្នុង​តំបន់​ដែនជម្រ​កកែវ​សីម៉ា ​ដើម្បី​ធ្វើ​ជាកម្មសិទ្ធិ​ឯកជន​តាមមាត្រា​ ៦២​ និង​មាត្រា​ ៥៦ នៃច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ។ ...

ឡុង គីមម៉ារីតា
http://bit.ly/3tnT4yE

ជនជាតិដើមជំរុញឱ្យបញ្ចប់ការទន្ទ្រានដី

ប្រជាពលរដ្ឋជាង ៨០០ គ្រួសារនៃសហគមន៍ជនជាតិដើមភាគតិចកួយនៅសាឡាកសាគរ និងចោមព្រិចរស់នៅលើផ្ទៃដីជាង ៤០០០ ហិកតានៅក្នុងខេត្តកំពង់ធំកំពុងអំពាវនាវដល់អាជ្ញាធរ ឲ្យ មានដំណោះស្រាយឱ្យបានលឿនចំពោះជំលោះដីធ្លីដែលបណ្តាលមកពីការទន្ទ្រានយកដីពីភាគីខាងក្រៅ។ ...

អោម ប៊ុនធឿន
https://www.phnompenhpost.com/national/natives-urge-end-land-rows

អង្គការ​ ៥ សូមឱ្យ​បញ្ឈប់​ក្រុមហ៊ុន HAGL ពី​ការឈូស​ដី​សហគមន៍​ជនជាតិ​ភាគតិច តែ​ក្រុមហ៊ុន និង​អាជ្ញាធរ​ថា ជា​ការមិនពិត

ង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៥ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ដើម្បី​បញ្ឈប់​ក្រុមហ៊ុន​ហ៊ងអានយ៉ាឡាយ​ (HAGL) ពី​ការឈូសឆាយដី និង​ផ្តល់​ដំណោះស្រាយ​សម្រាប់​ការខូចខាត ដល់​វប្បធម៌​របស់​ជនជាតិដើម​ភាគតិច​នៅ​ស្រុក​អណ្តូង​មាស​។ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​ខេត្ត​អះអាងថា មិនមែន​ជា​ការពិត ពីព្រោះ​ពលរដ្ឋ​ស្វាគមន៍​ចំពោះ​ការវិនិយោគ​របស់​ក្រុមហ៊ុន​នេះ​។ ...

អោម ប៊ុនធឿន
https://bit.ly/3hfwIe9

​សហគមន៍​ជនជាតិភាគតិច​ព្នង​នៅ​មណ្ឌល​គី​រី​ស្វែងរក​ដី​ព្រៃ​ត្រឡប់​មក​វិញ​

​ជនជាតិ​ដើម​ភាគតិច​ព្នង​ជាង​ ២០០​ គ្រួសារ​នៅ​ខេត្ត​មណ្ឌល​គី​រី​បាន​ស្នើ​ ឲ្យ​ អាជ្ញាធរ​ដកហូត​ដី​ព្រៃ​សហគមន៍​ចំនួន​ ៥​ ហិ​កតា​ដែល​ពួក​គេ​អះអាង​ថា​ត្រូវ​បាន​លួច​យក​ពី​ពួក​គេ​ដោយ​លួចលាក់​។​ ​  ...

សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/mondulkiri-bunong-community-seeks-return-forest-land

ជនជាតិដើម​ភាគតិច​ព្នង​ ១៩០ ​នាក់​ សុំ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ការលក់​ និង​ទិញ​ដីភ្នំ​ទ្រីង​ និង​ភ្នំ​ពូពែ

ប្រជាពលរដ្ឋ​ ១៩០ ​នាក់ ដែលជា​ជនជាតិដើម​ភាគតិច​ព្នង​បានបង្ហាញ​នូវ​ក្ដីបារម្ភ​បញ្ហា​លក់ និង​ទិញ​ដី ដែល​មាន​ភាពមិន​ប្រក្រតី​កំពុង​កើតមានឡើង​ក្នុង​តំបន់ភ្នំ​ទ្រី​ង និង​ភ្នំ​ពូពែ ស្ថិតនៅ​ក្នុង​ភូមិ​ពូលុង សង្កាត់​មនោរម្យ ខេត្តមណ្ឌលគិរី ដែល​អាច​នឹង​បាត់បង់​តំបន់​វប្បធម៌ និង​អត្តសញ្ញាណ​ដូនតា​របស់​ពួកគេ​។ លោក ចែន វណ្ណា តំណាង​ប្រជាពលរដ្ឋ​ជា​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ភូមិ ...

អោម ប៊ុនធឿន
https://bit.ly/3lOGMw4

តុលាការខេត្ត​ព្រះវិហារ​ទម្លាក់ចោល​បទចោទ​លើ​ជនជាតិ​ភាគតិច​ ៨ ​នាក់ ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន

សាលាដំបូង​ខេត្តព្រះវិហារ​បាន​សម្រេច​ទម្លាក់ចោល​បទចោទ​ប្រកាន់​ទាំងស្រុង​ប្រឆាំង​ទៅ​នឹង​ជនជាតិ​ដើម​ភាគតិច​កួយ​ចំនួន ៨ រូប​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ​ក្នុង​រឿងក្តី​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករស​ចិន ហេងហ្វូ​ (Hengfu) ​តាំងពី​ឆ្នាំ​ ២០១៤​។ ការសម្រេច​លើកចោល​បទចោទ​លើ​ជនជាតិដើម​ភាគតិច​កួយ​ទាំង​ ៨ រូប​កាលពី​ថ្ងៃទី​ ៨ ខែ​កក្កដា ...

ឡុង គីមម៉ារីតា
https://bit.ly/3erTiwW

ជនជាតិ​គួ​យ​ខឹង​នឹង​ការ​បាត់បង់​ដីធ្លី​

សហគមន៍​ជនជាតិ​ដើម​ភាគតិច​គួ​យ​នៅ​ខេត្តព្រះវិហារ​កំពុង​ស្វែងរក​អន្តរាគមន៍​ពី​ លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បន្ទាប់​ពី​ពួក​គេ​បាន​អះអាង​ថា​អាជ្ញាធរ​ខេត្ត​បាន​ផ្លាស់​ប្តូរ​ព្រំប្រទល់​ដី​នៅ​ស្រុក​ឆែប​ចម្ងាយ​ ៣​ គីឡូម៉ែត្រ​ ដោយ​ចូល​ទៅ​ក្នុង​ដី​ឃុំ​របស់​ពួក ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50743340/kuoy-cry-foul-over-land-loss/

ជនជាតិភាគតិច​ ស្នើ​ឲ្យ​មន្ត្រី​បរិស្ថាន​ដក​បង្គោល​បោះ​វាត​យក​ដី​ក្នុង​ដែន​ជម្រក​

​ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ខេត្តមណ្ឌលគិរី​ស្នើ​ឱ្យ​មន្ត្រី​បរិស្ថាន​ ចុះ​ដក​បង្គោល​ដែល​ត្រូវ​បាន​គេ​បោះ​រំលោភ​វាត​យក​ដី​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ​ដែល​ស្ថិត​នៅ​ក្បែរ​ស្នាក់​ការ​បរិស្ថាន​ និង​បាន​ជំរុញ​ឲ្យ​ដាក់​ពាក្យ​ប្តឹង​អ្នក​ដែល​បាន ...

ខន សាវិ
https://bit.ly/3dxjiqi

​ការ​រៀន​តាម​វិទ្យុ​សំរាប់​និស្សិត​ជនជាតិភាគតិច​

​ក្រសួង​អប់រំ​នឹង​ចាក់​ផ្សាយ​កម្មវិធី​អប់រំ​ផ្សាយ​ ជា​ច្រើន​ភាសា​លើ​វិទ្យុ​សម្រាប់​កុមារ​ជនជាតិ​ដើម​ ខណៈ​សាលារៀន​នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​មេរោគ​ឆ្លង​កូ​វី​ដ​១៩​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50715583/e-learning-via-radio-for-ethnic-students/

​ជនជាតិដើម​បារម្ភ​ការទន្ទ្រាន​ដី​ក្នុង​ដែន​ជម្រក​សត្វ ក្រោយ​ឃើញ​គ្រឿងចក្រ​ក្នុង​តំបន់​នោះ

ជនជាតិដើម​ភាគតិច​ព្នង​នៅ​ខេត្តមណ្ឌលគិរី​ព្រួយបារម្ភ​ពី​ការទន្ទ្រាន​ដីព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាមលៀ បន្ទាប់ពី​សហគមន៍​បាន​ប្រទះឃើញ​គ្រឿងចក្រ​ចល័ត​នៅក្នុង​តំបន់ហាមឃាត់​នេះ និង​បានឃើញ​មានការ​បោះបង្គោល​ដើម្បី​ហ៊ុមព័ទ្ធ​យក​ដី ប៉ុន្តែ​មន្ត្រី​បាន​អះអាង​ថា ការចល័ត​គ្រឿងចក្រ​នោះ​គឺ​ដើម្បី​ជួសជុល​ផ្លូវ​តែប៉ុណ្ណោះ​។ ​ ...

ខន សាវិ
https://bit.ly/2XwqhLA

ពលរដ្ឋ​ ១៦០​ គ្រួសារ​ ប្ដឹង​តំណាង​របស់​គេ​ទៅ​តុលាការ​ព្រោះ​លួច​លក់​ដី​សម្បទាន​

 ​ក្រុម​តំណាង​ពលរដ្ឋ​ក្រីក្រ​ ១៦០​ គ្រួសារ​ នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ឃុំ​ប៊ូ​ស្រា​ ស្រុក​ពេ​ជ្រា​ដា​ ខេត្តមណ្ឌលគិរី​ បាន​ដាក់​ពាក្យ​ប្ដឹង​ចោទប្រកាន់​តំណាង​របស់​ខ្លួន​ម្នាក់​ឈ្មោះ​ សុះ​ មី​ឡែ​ន​ ពី​បទ​លួច​លក់​ចំណែក​ដី​សម្បទាន​សង្គមកិច្ច​របស់ ...

ឃុត សុភចរិយា
http://bit.ly/3czqymn

សហគមន៍ និង​សង្គម​ស៊ីវិល ​ប្តឹង​អភិបាលស្រុក​ និង​មន្ត្រី​មួយចំនួន​ពី​បទរំលោភ​យក​ដីព្រៃ

ក្រុម​ប្រជាសហមន៍​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី និង​មន្ត្រី​សង្គមស៊ីវិល​ចំនួន​ ៨ ​នាក់​បាន​ដាក់​ពាក្យ​ប្ដឹង​លោក សៀក មុន្នី អភិបាលស្រុក​អូររាំង និង​មនុស្ស​ ៣ ​នាក់​ផ្សេងទៀត​ទៅ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ដោយ​ចោទថា បាន​រំលោភ​យក​ដីព្រៃ​អភិរក្ស​ចំនួន ៣០០ ​ហិកតា​នៅក្នុង​ភូមិ​ពូរឡេះ ឃុំ​ដាក់ដាំ ស្រុក​អូររាំង ប៉ុន្ដែ​ចុងចោទ​បាន​បដិសេធ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/3bkQIbB

ជនជាតិ​ភាគតិច​បារម្ភ​ពី​ការកាប់​ព្រៃ​ទន្ទ្រាន​កាន់កាប់​ដី​ជិត​ ១០០ ​ហិកតា​ នៅ​តំបន់​ការពារ​ភ្នំ​ព្រះ

ជនជាតិដើម​ភាគតិច​ព្នង​បាន​លើកឡើង​ថា ដីព្រៃ​របស់​ភ្នំ​មួយ​នៅក្នុង​ភូមិ​មេប៉ៃ ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា​ខេត្ត​មណ្ឌលគីរី​ត្រូវ​បាន​គេ​កាប់​ដើមឈើ​ផ្ដួលរំលំ​ដែល​មាន​ទំហំ​ជិត​ ១០០ ​ហិកតា ដើម្បី​យក​ដី​នោះ​ទុក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​។ ជនជាតិដើម​ភាគតិច​ចោទថា សកម្មភាព​កាប់​បំផ្លាញ​ដីព្រៃ​បែប​នោះ​គឺ ...

ខន សាវិ
https://bit.ly/2QE8K0f

ក្រសួង​រំលេច​ការងារ​ចុះបញ្ជី​ដី​ដល់​ជនជាតិ​ដើម​ភាគតិច​

ក្រសួង​រៀបចំ​ដែនដី​បាន​ប្រកាស​ថា​ ខ្លួន​បាន​ចុះបញ្ជី​ដី​រាប់ពាន់​ហិ​កតា​ជា​ផ្លូវការ​សម្រាប់​សហគមន៍​ជនជាតិភាគតិច​នៅ​ទូទាំង​ព្រះរាជាណាចក្រ​។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​បន្ទាប់ពី​ការប្រជុំ​បានឱ្យ​ដឹង​ថា​ រហូតមកដល់​ពេលនេះ​ ក្រសួង​បាន​ចុះបញ្ជី​ដី​ជនជាតិ​ដើម​ចំនួន​ ២៨,៥២២​ ហិ​កតា ...

សែន ដាវិដ
https://www.khmertimeskh.com/50674242/ministry-highlights-work-to-register-indigenous-lands

ក្រុម​ជនជាតិ​ភាគតិច ​ដាក់​ញត្តិ​ទាក់ទង​នឹង​ការវាស់វែង​ព្រំដី​នៅ​ភ្នំ​ដោះ​ក្រមុំ

តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្ត​មណ្ឌលគិរី​បាន​បដិសេធ​ចំពោះ​ការបោះបង្គោល និង​ការវាស់វែង​ព្រំប្រទល់​ដី​នៃ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិដើម​ភាគតិច​ភ្នំ​ដោះ​ក្រមុំ​របស់​មន្ត្រីខេត្ត​នេះ​កាលពី​ដើម​ខែធ្នូ ដោយ​ពួកគេ​យល់​ថា មិនមាន​ភាពត្រឹមត្រូវ ប៉ុន្តែ​មន្ត្រីខេត្ត​ថា ករណី​នេះ​កំពុង​ស្ថិត​ក្នុង​ការសិក្សា​នៅឡើយ​ទេ​។ តាមញត្តិ​របស់​តំណាង​ជនជាតិ ...

ឡុង គីមម៉ារីតា
https://bit.ly/2PGQP7C

អាជ្ញាធរ​ បោះបង្គោល​កំណត់​ព្រំដី​ភ្នំ​ដោះ​ក្រមុំ

រដ្ឋបាលខេត្ត​មណ្ឌលគិរី និង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​បាន​សហការ​គ្នា​ចំណាយពេល​ ២ ​ថ្ងៃ​ ក្នុង​ការបោះបង្គោល​ថ្ម​ចំនួន​ ៥៣ ​បង្គោល​ នៅ​ជុំវិញ​ភ្នំ​ដោះ​ក្រមុំ ដើម្បី​ការពារ​ភ្នំ​នេះ​កុំឲ្យ​មាន​ការរំលោភ​យក​តទៅ​ទៀត​។ ប៉ុន្តែ​សហគមន៍​ជនជាតិ​ដើម​អះអាង​ថា​ការបោះបង្គោល​នោះ​គឺ​មិន​បាន​អនុវត្ត​ទៅតាម ...

ខន សាវិ
https://bit.ly/2RA29Vw

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចង់បាន​តម្លាភាព​បន្ថែម​ទៀត​ជុំវិញ​គម្រោង​រុករក​រ៉ែ​

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បាន​ប្រាប់​វេទិកា​ស្តី​ពី​ឧស្សាហកម្ម​និស្សារណកម្ម​កាលពី​ថ្ងៃសុក្រ​ថា​ពួកគេ​មានការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​គម្រោង​រុករក​រ៉ែ​នៅក្នុង​តំបន់​របស់​ពួកគេ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​និង​ជីវភាពរស់នៅ​របស់​ពួកគេ​ហើយ​បាន​ស្នើ​ឱ្យ​ពួកគេ​ត្រូវ​បាន ...

ហ៊ុន សិរីវឌ្ឍន៍
https://vodenglish.news/indigenous-communities-want-more-transparency-around-mining-projects/

ជនជាតិ​ភាគតិច​មក​ពី​ ១៥ ​ខេត្ត​ ស្នើ​រដ្ឋាភិបាល​ពន្លឿន​ចុះបញ្ជី​ដី​សមូហភាព

តំណាង​ជនជាតិដើម​ភាគតិច​ចំនួន​ ២៤ ​ក្រុម​មកពី ១៥ ​ខេត្ត​ កាលពី​ម្សិលមិញ​បាន​ស្នើឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការដោះស្រាយ​ជម្លោះដីធ្លី និង​ពន្លឿន​ការចុះបញ្ជី​ដី​សមូហភាព​សហគមន៍ ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​អ្នកភូមិ​មាន​សិទ្ធិ​ប្រើប្រាស់​ដី​បង្កបង្កើនផល​ចិញ្ចឹមជីវិត​ក្រោយពី​មាន​ក្រុមហ៊ុន​មួយចំនួន​បាន​ហ៊ុមព័ទ្ធ​យក​ដីធ្លី​របស់​ពួកគេ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2OCaFSz

ជនជាតិដើម​ ៩ ​នាក់​ ទៅ​ចូលរួម​សវនាការ​ដល់​បារាំង​រឿង​វិវាទ​ដីធ្លី

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ ៩ ​នាក់​ ក្នុង​ខេត្ត​មណ្ឌលគិរី​កាលពី​ម្សិលមិញ​បាន​ចូលរួម​ក្នុង​សវនាការ​នៅ​តុលាការ​ណង់ទែរ​ (the Tribunal of Nanterre) ​ប្រទេស​បារាំង បន្ទាប់ពី​បាន​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន​ដ៏ធំ​មួយ​របស់​បារាំង​ឈ្មោះ​ Bollore ទៅ​តុលាការ​នេះ​កាលពី​ឆ្នាំ​មុន ក្រោយ​រងគ្រោះ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ...

ឡុង គីមម៉ារីតា
https://bit.ly/2peycOL

សហគមន៍​ព្នង​ប្តឹង​អាជ្ញាធរ​ពី​បទ ​បណ្តោយឱ្យ​មានការ​ទន្ទ្រាន​ដែន​ជម្រក​សត្វ

សហគមន៍​ជនជាតិ​ដើម​ព្នង​នៅ​ភូមិ​ពូលុ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា បាន​ដាក់​ពាក្យ​ប្ដឹងទៅ​តុលាការ​ខេត្ត​មណ្ឌលគិរី​កាលពី​ម្សិលមិញ ដើម្បី​ប្ដឹង​ក្រុម​អាជ្ញាធរ​នៅ​ឃុំ​ដាក់ដាំ​ ស្រុក​អូររាំង ពី​បទ​បណ្ដែតបណ្ដោយ​ឱ្យមាន​ករណី​កាប់​ព្រៃឈើ​ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃភ្នំ​ណាមលៀរ បន្ទាប់ពី​សមាជិក​របស់​គេ​ ១៥ ​នាក់ ...

ខន សាវិ
https://bit.ly/2mcOfei

អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សហគមន៍​ជនជាតិ​ដើម​អំពាវនាវ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​កាន់តែ​ខ្លាំង​

​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​ កម្ពុជា​ និង​សហគមន៍​ជនជាតិ​ដើម​ បាន​អំពាវនាវ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​លើ​ការ​អភិរក្ស​ភាសា​ជនជាតិ​ដើម​ និង​ការ​អភិវឌ្ឍ​ជនជាតិ​ដើម​នៅ​ក្នុង​ព្រះរាជាណាចក្រ​។​ ការ​ស្នើ​សុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50642249/ngo-indigenous-communities-call-for-stronger-conservation-efforts/

ជន​ជាតិ​ភាគ​តិច​បារម្ភ​បាត់​ដី​សហគមន៍ ​ខណៈ​មាន​ឈ្មួញ​បញ្ចុះ​បញ្ចូល​ឲ្យ​លក់ដី

ជនជាតិ​ដើម​ភាគ​តិ​ច​សួយ នៃ​សហ​គមន៍​កោដូន​តីក្នុង​ស្រុក​ឱរ៉ាល់ បាន​សម្ដែង​ការ​​ព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ដីក​សិ​កម្ម​បម្រុង​ទុករបស់​សហ​​​​គមន៍​សម្រាប់​មនុស្ស​ជំនាន់​ក្រោ​យ​របស់​ពួក​គេ ខណៈ​មាន​​ឈ្មួញ​​ទៅ​បញ្ចុះ​បញ្ចូល ...

ឃុត សុភចរិយា
https://bit.ly/30ELC3R

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

VJndu
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!