ការអភិវឌ្ឍសង្គម
សិទ្ធិមនុស្ស
អង្គការក្រៅរដ្ឋាភិបាលអំពាវនាវឱ្យអង្គការសហប្រជាជាតិដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅកម្ពូជា
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិចំនួន ១២ បានផ្ញើសារលិខិតទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីជំរុញឱ្យមានការគាំទ្រនិងដំណោះស្រាយ ជុំវិញបញ្ហា «ស្ថានភាពសិទ្ធិមនុស្សកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសកម្ពុជា “។ ...
Colin Meyn
អ្នករៀបចំនៅតាមជនបទមានបញ្ហាជាមួយនឹងច្បាប់អង្គការមិនមែនរដ្ឋាភិបាល
មិនយូរ ប៉ុន្មាន សុីម ពៅ តំណាង៦៩គ្រួសារមកពីខេត្តក្រចេះ បានមកដល់រាជធានីភ្នំពេញ ដើម្បីជួបជាមួយនឹងសកម្មជនតវ៉ាសិទ្ធិលំនៅដ្ឋាន។ គាត់ចង់រៀនពីពួកគេ ពីរបៀបរៀបចំសហគមន៍របស់គាត់ ដែលមានជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុនកៅស៊ូវៀតណាម។ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/rural-organizer-runs-afoul-of-impending-ngo-law/2925542.html
អ្នកសារព័ត៌មានជាញយៗតែងត្រូវបានរំខាន ដែលជាសកម្មភាពប៉ះពាល់សេរីភាពសារព័ត៌មាន
ខណៈពេលដែលមានបញ្ហាជាច្រើនសម្រាប់អ្នកសារព័ត៌នៃប្រទេសកម្ពុជា អាចរាយការណ៍បាននៅពេលសព្វថ្ងៃនេះ (ចាប់ពីភាពតានតឹងជាមួយនឹងប្រទេសវៀតណាមពាក់ព័ន្ធនឹងបញ្ហាព្រំដែន រហូតទៅដល់ជម្លោះដីធ្លី ច្បាប់អង្គការមិនមែនរដ្ឋាភិបាល វិស័យ ...
អ៊ុំ សូនីតា និង នៅ ពៅលក្ខិណា
http://www.voacambodia.com/content/journalists-frequently-harried-in-actions-that-hurt-press-freedom/2924097.html
អ្នកលក់ដូរនៅផ្សារជួបជុំគ្នានៅលំនៅដ្ឋាននាយករដ្ឋមន្ត្រីក្នុងរាជធានីភ្នំពេញ
អ្នកលក់នៅផ្សារប្រមាណជា ២០០នាក់ បានជួបជុំគ្នាដោសន្តិវិធី នៅមុខលំនៅដ្ឋានរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅជិតវិមានឯករាជ្យ ដើម្បីទាមទារឱ្យមានអន្តរាគមន៍របស់នាយករដ្ឋមន្ត្រី ទៅបញ្ឈប់គម្រោងសាងសង់ផ្សារដើមគរថ្មី។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/market-vendors-gather-at-prime-minister%E2%80%99s-residence-in-phnom-penh-8844
វេទិកានយោបាយបង្កើតវប្បធម៌ពិភាក្សានៅកម្ពុជា
នៅរៀងរាល់រសៀលថ្ងៃសៅរ៍ នៅឯបន្ទប់ការិយាល័យរបស់មូលនិធិនយោបាយអាឡឺម៉ង់ កៅអីត្រូវបានគេរៀបចំជារាងអក្សរអ៊ុយ។ មនុស្សប្រមាណជា ៥០នាក់ មកពីប្រភពផ្សេងៗគ្នា បានមកជួបជុំគ្នា និងជជែកពី ...
ស៊ុន សុខេន
http://www.voacambodia.com/content/political-forum-builds-cambodia-discussion-culture/2918069.html
សកម្មជនមីយ៉ាន់ម៉ានិងកម្ពុជារួបរួមគ្នាដោះស្រាយបបញ្ហានយោបាយ
កាលពីថ្ងៃសៅរ៍ សកម្មជនប្រទេសទាំងពីរបានឱ្យដឹងក្នុងសន្និសីទមួយថា ទោះបីជាមានភាពខុសប្លែកគ្នារវាងស្ថានភាពនយោបាយនៃប្រទេសទាំងពីរ ក៏ដោយ ប្រជាជនកម្ពុជានិងមីយ៉ាន់ម៉ានិងប្រឈមបញ្ហាជាច្រើនដូចគ្នានិងអាចរៀនសូត្រពីគ្នាទៅវិញទៅមក។ ...
Pav Suy and Chea Takihiro
http://www.khmertimeskh.com/news/14220/activists-from-myanmar-and-cambodia-join-forces/
ក្រុមជាច្រើននឹងមានសំឡេងលើច្បាប់ស្តីពីការទទួលបានព័ត៌មាន
ទីភ្នាក់ងារ អង្គការសហប្រជាជាតិ នឹងចាប់ផ្តើមប្រារព្ធការប្រជុំជាសារធារណៈទូទាំងប្រទេស ដើម្បីប្រឹក្សាយោបល់សាធារណជន លើច្បាប់ត្រូវបានរង់ចាំយូរមកហើយនោះ ដែលនឹងផ្តល់ឱ្យប្រជាជនកម្ពុជានូវសិទ្ធិទទួលបានព័ត៌មានសំខាន់ៗ កាន់កាប់ដោយរដ្ឋាភិបាល។ ...
ផន បុផ្ផា
http://www.voacambodia.com/content/groups-have-their-say-on-access-to-information-law/2909158.html
អង្គការពីរថ្កោលទោសការគំរាមអ្នកកាសែតពិការ
អង្គការជាតិ និងអន្តរជាតិប្រកាសថ្កោលទោសចំពោះការគំរាមកំហែងរបស់ក្រុមសន្តិសុខសាលារាជធានីភ្នំពេញមកលើអ្នកយកព័ត៌មានទូរទស្សន៍អនឡាញ VOD ពីររូបដែលក្នុងនោះមានជនពិការម្នាក់ផងដែរ។ ...
តាំង វីដា
http://bit.ly/1M9A3qc
រុះរើរូបសំណាកជនជាតិវៀតណាមសាងសង់ខុសច្បាប់
អាជ្ញាធរមូលដ្ឋានបាននិយាយថាក្រុមមន្ត្រីជំនាញនៃមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង និងអាជ្ញាធរមូលដ្ឋានកាលពីរសៀលថ្ងៃអង្គារបានរួមសហការគ្នាធ្វើការរុះរើសំណង់សំណាកទេវរូបនៃបព្វជិតសាសនាវៀតណាមចំនួនពីរដែលត្រូវបានគេលួចសាងសង់ឡើងដោយស្ងាត់ៗ ...
ឃុត សុភចរិយា
http://bit.ly/1I3iqph
មនុស្ស៦នាក់ត្រូវបានចាប់ខ្លួន អំឡុងពេលតវ៉ាប្រឆាំងច្បាប់អង្គការ ប៉ុន្តែក្រោយមកត្រូវបានដោះលែងវិញ
កាលពីម្សិលមិញ អាជ្ញាធររាជធានីភ្នំពេញ បានចាប់ខ្លួនមនុស្សប្រាំមួយនាក់ដែលស្លៀកពាក់ ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/26637/
ការឃាត់ខ្លួនបានធ្វើឡើង នៅពេលតវ៉ានឹងច្បាប់អង្គការរបស់ប្រទេសកម្ពុជា
បាតុករចំនួន ៦នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ខណៈពេលដែលពួកគេបានតវ៉ាប្រឆាំងនឹងការអនុម័តថ្មីៗលើច្បាប់មួយ ដែលការរិះគន់ជាច្រើនលើកឡើងថា ច្បាប់នេះ នឹងរឹតត្បិតលទ្ធភាពរបស់អង្គការមិនមែនរដ្ឋាភិបាល ក្នុងការប្រតិបត្តិ ការនៅក្នុង ...
បុគ្គលិកសារព័ត៌មាន Channel News Asia
http://www.channelnewsasia.com/news/asiapacific/arrests-made-at-cambodia/2009242.html
ប្រទេសកម្ពុជា៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ជម្រុញឱ្យអាជ្ញាធរបោះបង់ចោលសេចក្តីព្រាងច្បាប់ដែល "គំរាមគំហែង" សង្គមសេរី
កាលពីថ្ងៃពុធ អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ម៉ៃណា កៃ បានជម្រុញប្រទេសកម្ពុជា ឱ្យបោះបង់ចោលសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតអាជ្ញាធរបញ្ឈប់ដំណើរការ ឬចោទប្រកាន់ខាងព្រហ្មទណ្ឌ ទៅលើក្រុមទាំងឡាយ ដែលធ្វើការតស៊ូមតិដើម្បីសិទ្ធិមនុស្ស សេរីភាពជា ...
បុគ្គលិកសារព័ត៌មាន India Blooms
http://indiablooms.com/ibns_new/world-details/F/3866/cambodia-un-expert-urges-authorities-to-reject-bill-that-threatens-free-society.html
ករណីអង្គការអាដហុក គឺជាការរំលោភសិទ្ធិ
គណៈកម្មាធិការអន្តរជាតិនៃអ្នកជំនាញច្បាប់ (ICJ) បានផ្តល់ការគាំទ្ររបស់ខ្លួនដល់សកម្មជនសិទ្ធិមនុស្ស លោក នី ចរិយា ដោយបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា បញ្ចប់ការប្រឆាំងនឹងលោក តាមនីតិវិធីច្បាប់។ ...
ប៉ិច សុធារី និង Charles Parkinson
http://www.phnompenhpost.com/national/adhoc-case-rights-violation
រដ្ឋាភិបាលព្រមសម្រួលខ្លឹមសារនៃច្បាប់អង្គការ
មន្ត្រីរដ្ឋាភិបាលបានសម្រេចសម្រួលខ្លឹមសារខ្លះនៃសេចក្តីព្រាង ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលខណៈដែលរដ្ឋសភាគ្រោងនឹងបើក កិច្ចប្រជុំធ្វើការពិភាក្សា និងអនុម័តនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ បើទោះបីជាអង្គការសង្គមស៊ីវិលរាប់រយនៅ ...
តាំង វីដា
http://bit.ly/1CtwHMw
សមាជិកសភាអាស៊ានស្នើឲ្យកម្ពុជា បោះបង់ចោលច្បាប់អង្គការមិនមែនរដ្ឋាភិបាលរឹតត្បិតនិងមិនមានប្រជាធិបតេយ្យ
នៅថ្ងៃនេះ អង្គការសមាជិកសភាអាស៊ានស្នើឲ្យរដ្ឋាភិបាលកម្ពុជា បោះបង់ចោលច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដោយអះអាងថា គណបក្សកាន់អំណាចកំពុងតែឈ្ពោះទៅរកដំណើរមួយដែលមិនមាន ប្រជាធិបតេយ្យធ្ងន់ធ្ងរ ដោយកំពុងតែប៉ុនប៉ងអនុម័តច្បាប់ ដែល ...
បុគ្គលិកសារព័ត៌មាន Asian Tribune
http://www.asiantribune.com/node/87314
អ្នកជាប់ឃុំគ្មានផ្ទះសម្បែងអង្វរតំណាងរាស្ត្រគណបក្សប្រឆាំងឲ្យជួយ
កាលពីថ្ងៃពុធនេះ ប្រជាជនកម្ពុជាគ្មានផ្ទះសម្បែង និងមានជម្ងឺផ្លូវចិត្តប្រមាណ ១០០ នាក់ ដែលកំពុងត្រូវបានឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលមួយនៅឯជាយក្រុងភ្នំពេញ បានអង្វរតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូប ជាមួយ នឹងសំណើថា សូមមជ្ឈមណ្ឌលផ្តល់ឱ្យពួកគេនូវម្ហូប ...
បាតុកម្មនិងកុប្បកម្មកើនឡើង ប៉ុន្តែបទល្មើសថយចុះ
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងឆមាសដំបូងនៃឆ្នាំ២០១៥នេះ ចំនួនបាតុកម្មនិងកុប្បកម្មបានកើនឡើង ប៉ុន្តែបទល្មើសបានថយចុះ។ របាយការណ៍បន្តថា នៅក្នុងអំឡុងពេលនោះ បាតុកម្មនិងកុប្បកម្មមាន ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/demonstration-and-riot-up-but-crime-down-8740
សកម្មជន និងព្រះសង្ឃកម្ពុជា ជម្រុញឲ្យអ្នកធ្វើច្បាប់សង្គ្រោះព្រៃជិតផុតពូជ
កាលពីថ្ងៃច័ន្ទ សកម្មជនប្រមាណជិត១០០នាក់និងអង្គ រាប់បញ្ចូលទាំងព្រះសង្ឃដែរនោះ បានប្រមូលផ្តុំនៅមុខសភានៃប្រទេសកម្ពុជា ដើម្បីស្នើសុំឲ្យអ្នកធ្វើច្បាប់ និងរដ្ឋបាលព្រៃឈើនៃប្រទេសនេះ ចាត់វិធានការណ៍ប្រឆាំងនឹងការកាប់ព្រៃឈើ ...
ប្រាជ្ញ ឈីវ
http://www.rfa.org/english/news/cambodia/forest-07062015163702.html
អង្គការសិទ្ធិមនុស្សហៅការចោទប្រកាន់បុគ្គលិកសិទ្ធិមនុស្សថាជា ការបំភិតបំភ័យ
អង្គការឃ្លាំមើលអន្តរជាតិ Frontline Defenders បានស្នើឲ្យអាជ្ញាធរកម្ពុជា ទម្លាក់បណ្តឹងបរិហាកេរ្តិ៍ ប្រឆាំងនឹងបុគ្គលិកសិទ្ធិមនុស្សលេចធ្លោរមួយរូប។ នី ចរិយា ប្រធានជំនួយផ្នែកច្បាប់សម្រាប់អង្គការសិទ្ធិមនុស្សអាដហុក កំពុងតែប្រឈមនឹងបណ្តឹងមួយចោទប្រកាន់ដោយមន្ត្រីតុលាការ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/group-claims-suit-against-rights-worker-is-intimidation/2850618.html
តំណាងរាស្ត្របក្សកាន់អំណាចទទួលរងការរិះគន់ជុំវិញការរាំងស្ទះការផ្តល់ព័ត៌មានលើច្បាប់អង្គការមិនមែនរដ្ឋាភិបាល
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអង្គការសិទ្ធិមនុស្សនិងអង្គការអ្នកសារព័ត៌មាន បានរិះគន់តំណាងរាស្ត្រមួយរូបមកពីគណបក្សកាន់អំណាច សម្រាប់ការហាមឃាត់តំណាងរាស្ត្រគណបក្សប្រឆាំង មិនឲ្យផ្តល់ព័ត៌មានដល់ប្រព័ន្ធផ្សព្វផ្សាយអំពីការព្រួយបារម្ភរបស់ លោក ជំុវិញសេចក្តីព្រាងច្បាប់ចម្រូងចម្រាសមួយស្តីពីអង្គការមិនមែនរ ...
បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/lawmaker-07022015153933.html
តំណាងរាស្ត្រខឹងនឹងការតវ៉ាប្រឆាំងច្បាប់អង្គការមិនមែនរដ្ឋាភិបាល
តំណាងរាស្ត្រ គណបក្សកាន់អំណាចមួយរូប បានឲ្យដឹងថា ក្រុមអង្គការសិទ្ធិមនុស្ស និង និយមប្រជាធិបតេយ្យ ដែលតវ៉ាប្រឆាំងនឹងសេចក្តីព្រាងច្បាប់មួយនៅរដ្ឋសភា កំពុងតែព្យាយាម “ផ្តួលរំលំរដ្ឋាភិបាល” ។ កាលពីថ្ងៃ ពុធ ឈាង វុន តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា ...
ហ៊ុល រស្មី
http://www.voacambodia.com/content/parliamentarian-rails-against-protests-against-ngo-law/2846346.html
ការរឹតត្បិតគោលនយោបាយស៊ើបការណ៍សម្ងាត់ រារាំងដល់ការការពារកុមារ
នៅពេលអង្គការប្រឆាំងការជួញដូរមនុស្សមួយបានរាយការណ៍កាលពីពេល ថ្មីៗនេះថា ការជួញដូរផ្លូវភេទកុមារបានធ្លាក់ចុះ៧៣ភាគរយ មានអង្គការមួយទៀតបានលើកឡើងអំពីកន្លែងធ្វើអាជីវកម្មចំនួន ...
ម៉ាតត៍ ប្លូមប៊ឺហ្គ និង សេក ឧត្តម
http://www.cambodiadailykhmer.com/news/26192/
នគរបាលកម្ពុជាឃាត់ខ្លួនសកម្មជន និងអ្នកតាមដានសិទ្ធិមនុស្ស នៅពេលតវ៉ានឹងការបូមខ្សាច់
កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនភ្លាមៗនូវសកម្មជន៣នាក់ ដែលតវ៉ានៅមុខរដ្ឋសភា និងមន្ត្រីអង្គការសិទ្ធិមនុស្សម្នាក់ ដែលបានតាម ដានមើលការធ្វើបាតុកម្មនោះ ដោយទាមទាររដ្ឋាភិបាលឲ្យបញ្ឈប់ក្រុមហ៊ុនបូមខ្សាច់វៀតណាម ពីការបំពុលបរិស្ថាន នៅក្នុងខេត្តកោះកុង ...
អ៊ុំ ង្ស៊ី
http://www.rfa.org/english/news/cambodia/detention-06252015181117.html
អង្គការឃ្លាំមើលសិទ្ធិមនុស្សជំរុញឲ្យធនាគារពិភពលោកជួយអ្នកតវ៉ាដែលរងការរំលោភបំពាន
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Right Watch) និយាយថា ធនាគារពិភពលោកមិនកំពុងចាត់វិធានការឲ្យបានគ្រប់គ្រាន់ដើម្បីជួយប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសផ្សេងទៀតដែលកំពុងប្រឈមការរំលោភបំពានពីសំណាក់រដ្ឋាភិបាល ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/25975/