ការ​អភិវឌ្ឍ​សង្គម

១៧ គ្រួសារ​ផ្ទុះ​ការតវ៉ា ក្រោយ​មាន​ឈ្មោះ​ជា​អន្តោ​ប្រវេសន៍​វៀតណាម

១៧ គ្រួ​សារបាន​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​សាលា​ខណ្ឌ​មានជ័យ ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ធ្វើការ​តវ៉ា​អំពី​អត្ត​សញ្ញាណ ជន​ជាតិ​ខ្មែរ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ដែល​អាជ្ញាធរ បាន​បញ្ចូល​ឈ្មោះ​ពួក​គាត់​ជា​ជន​អន្ដោ​ប្រវេសន៍​វៀតណាម។ អ្នកស្រី ឃាង ឆេង​ណាត អាយុ ៣៧ ឆ្នាំ ដែល​បច្ចុប្បន្នកំពុងរ​ស់​នៅ​ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ ...

វ៉ន ដារ៉ា
https://bit.ly/2swZkHa

មន្ត្រី​ជំនាញ​ក្រសួង​វប្បធម៌​​ បង្ហាញ​ក្ដីបារម្ភ​ពី​ការ​បំផ្លាញ​បុរាណ​ស្ថាន ព្រោះ​ឈ្មួញ​ជីក​យក​ដី

មន្ត្រី​ជំនាញ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ជុំវិញ​ការ​បំផ្លាញ​បុរាណ​ស្ថាន​នានា​នៅ​ទូទាំង​ប្រទេស ដោយសារ​តែ​មូល​ហេតុ​នៃ​កំណើន​ជីក​កាយ​យក​អាចម៍​ដី​ទៅ​ចាក់​សម្រាប់​ពុះ​ដីឡូត៍​លក់ និង​ការ​ឈូស​ឆាយ​ដី​ព្រៃ​កាន់​កាប់។ លោក ...

ខន សាវិ
https://bit.ly/2D9QlBG

ផ្ទះ​ពលរដ្ឋ​ដែល​សង់​ខុស​ច្បាប់​លើ​ដី​អភិរក្ស​ក្បាល​ឆាយ​ ត្រូវ​បាន​ឈូស​ឆាយ

អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ បាន​សម្រេច​អនុវត្ដ​វិធានការ ឈូស​ឆាយ​ផ្ទះ​ប្រជា​ពលរដ្ឋ ដែល​មាន​បញ្ហា​ដី​ធ្លី នៅ​ភូមិ ១ សង្កាត់​លេខ ១ ក្រុង​ព្រះសីហនុ ដោយ​អនុវត្ដ​តាម​អនុក្រឹត្យ លេខ ១១៦ អនក្រ.បក ចុះ​ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៦ ដែល​បាន​កំណត់​ក្នុង​តំបន់​ទឹក​ស្អាត​ក្បាល​ឆាយ។ លោក​អ៊ី ធា​រិ​ន ប្រធាន​ចាត់ចែង​អន្តរ​វិស័យ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ម្សិលមិញ​ថា អាជ្ញាធរ​ខេត្ដ​នឹង​មិន​មាន ...

វ៉ន ដារ៉ា
https://bit.ly/2Mcebje

លោក​ហ៊ុន សែន ឲ្យ​ពិនិត្យ​ច្បាប់​ព័ត៌មាន​​ និង​ប្រាប់​មន្ត្រី​ឆ្លើយ​តប​ព័ត៌មាន​ក្លែង​ក្លាយ​ឲ្យ​លឿន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​លើ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​ឆ្នាំ ១៩៩៥ ដើម្បី​រក​មើល​ចំណុច​ដែល​គួរ​ធ្វើ​វិសោធន​កម្ម ខណៈ​ច្បាប់​ពាក់​ព័ន្ធ ២ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ព្រាង ហើយ​ទន្ទឹម​នេះ​លោក​ប្រាប់​ឲ្យ​មន្ត្រី​រួម​ចំណែក​វាយបក​លើ​ព័ត៌មាន​ក្លែង​ក្លាយ​ដោយ​ការ​បញ្ចេញ ...

នៀម ឆេង
https://bit.ly/2QLmrXW

អ្នកព័ត៌មាន​អំពាវនាវ​ឲ្យ​តុលាការ ​ទម្លាក់​បទ​ចោទ​លើ​អតីត​បុគ្គលិក RFA

ក្រុម​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជិត ៤០ នាក់ ដែល​កំពុង​បម្រើ​ការងារ​ក្នុង​អង្គភាព​ផ្សេងៗ​គ្នា​នៅ​កម្ពុជា កាល​ពី​ម្សិលមិញ បាន​ចេញ​លិខិត​ចំហ​មួយ អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ទាំង​ស្រុង​លើ​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី (RFA) ២ នាក់ បន្ទាប់​ពី​តុលាការ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល ...

សុទ្ធ គឹមសឿន
https://bit.ly/2FoEWiZ

ក្រុម​ជនជាតិ​ភាគតិច​នៅ​ខេត្ត​ មណ្ឌលគិរី ​តវ៉ា​សុំ​ដកហូត​ដី​ទុក​សង់​មន្ទីរ​មក​វិញ

ក្រុម​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​មណ្ឌលគិរី​ ១ ២៥៥ នាក់ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​​វិវាទ​ដីធ្លី​ដកហូត​ត្រឡប់​មកវិញ​នូវ​ដី​​ទីតាំង​មន្ទីរ​ចំនួន​ ៣ ​និង​វិស័យ​ឯកជន​មួយ​ចំនួន​ដោយ​ថា​ជា​ទីតាំង​ដី​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះ​ក្រមុំ​។ ...

ឃុត សុភចរិយា
https://bit.ly/2RkbBxC

អាជ្ញាធរ​ទុក​ពេល​កន្លះ​ឆ្នាំ​ឲ្យ​ពលរដ្ឋ​ ៨០០ ​គ្រួសារ​រស់នៅ​លើ​បឹង​ទន្លេសាប

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បាន​ទុកពេល​ប្រមាណ​ជា​កន្លះ​ឆ្នាំ​ទៀត​ឲ្យ​ពលរដ្ឋ​ជិត ៨០០ គ្រួសារ​ដែល​ក្នុង​ចំណោម​នោះ​មាន​មួយ​ចំនួន​ជា​ជនជាតិ​វៀតណាម​អាច​បន្ត​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​បឹង​ទន្លេសាប​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ ២០១៩ ដោយសារ​ពលរដ្ឋ​ទាំងនោះ​កំពុង​តែ​ជាប់​ចិញ្ចឹម​ត្រី ...

វ៉ន ដារ៉ា
https://bit.ly/2F8GvkU

មន្ទីរពេទ្យ​គន្ធបុប្ផា ព្យាបាល​កុមារ​ជាង​ ៩៦ ​ម៉ឺន​នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​ ១៥ ​ម៉ឺន​នាក់

មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​បង្ហាញ​របាយការណ៍​កាលពី​ម្សិលមិញ​ថា កុមារ​ចំនួន​ជាង​ ៩៦ ​ម៉ឺន​នាក់​ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​ ១៥ ​ម៉ឺន​នាក់​បាន​ចូល​មន្ទីរពេទ្យ​ទទួល​សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅ​ក្នុង​ឆ្នាំ​ ២០១៨ ហើយ​ត្រូវ​ចំណាយ​ថវិកា​ ១២ ​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ ១ ​ថ្ងៃ ដែល​ជា​ការរួមចំណែក ...

សុទ្ធ គឹមសឿន
https://bit.ly/2R7s4oo

​គណៈកម្មាធិការ​ដើម្បី​ពិនិត្យ​អនុក្រឹត្យ​ស្តី​ពី​ការ​អប់រំ​

រដ្ឋាភិបាល​មាន​គម្រោង​បង្កើត​គណៈកម្មាធិការ​មួយ​ ដើម្បី​ចូលរួម​ពិនិត្យ​ កែសម្រួល​គុណ​វុ​ឌ្ឍ​ជាតិ​ ក្នុង​គោលបំណង​កែ​លម្អ​គុណភាព​នៃ​ការ​អប់រំ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ការ​បង្កើត​គណៈកម្មាធិការ​នេះ​ បាន​ធ្វើ​តាម​សំណើ​របស់​លោក​ ហេង​ វ៉ា​ន់​ដា​ ប្រធាន​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា ...

វ៉ែន រដ្ឋាវង្ស
https://www.khmertimeskh.com/50565376/commission-to-review-education-sub-decree/

កុមារ​បី​លាន​នាក់​បាន​ចូល​រៀន​

​ខណៈ​ពេល​ដែល​របាយការណ៍​ត្រួតពិនិត្យ​ការ​អប់រំ​សកល​ឆ្នាំ​ ២០១៧-២០១៨​ របស់​អង្គការ​យូ​ណេ​ស្កូ​បានឱ្យ​ដឹង​ថា​ កុមារ​ទូ​ទាំង​ពិភពលោក​ចំនួន​ ២៦៤​ លាន​នាក់​មិន​បាន​ចូល​សាលារៀន​ ​ កុមារ​កម្ពុជា​ចំនួន​ ៣.១៤៣.២៥២​ នាក់​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ នេះ​បើ​យោង ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/three-million-young-people-attend-school

ពលរដ្ឋ​តវ៉ា​បិទ​ផ្លូវ​ ទារ​ប្រាក់​គោលនយោបាយ រឿង​លក់​ដី​រួម

ពលរដ្ឋ​ប្រមាណ​ ១ ​ពាន់​នាក់​កាលពី​ម្សិលមិញ​បាន​នាំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ​ ២ ​ដើម្បី​តវ៉ា​ឲ្យ​អាជ្ញាធរ​ខេត្ត​កណ្តាល​​ដោះស្រាយ​គោលនយោបាយ​ក្នុង​​ម្នាក់​ ២៥០ ​ដុល្លារ ខណៈ​អាជ្ញាធរ​ព្រម​ឲ្យ​ក្នុង​ម្នាក់​ត្រឹម​ ១០០ ​ដុល្លារ​ពាក់ព័ន្ធ​នឹង​ករណី​ចោទ​អតីត​មេឃុំ​បឹងខ្យាង ក្នុង​ស្រុក​កណ្តាលស្ទឹង ថា ...

គឹម សារុំ
https://bit.ly/2CL3yAR

វិសោធនកម្ម​ច្បាប់​បក្សនយោបាយ ​កំពុង​រង់ចាំ​ការ​ឡាយ​ព្រះហស្តលេខា

ខណៈ​អ្នកនយោបាយ​នៃ​អតីត​គណបក្សប្រឆាំង​ ១១៨ ​រូប​ដែល​កំពុង​ជាប់​បម្រាម​ធ្វើ​នយោបាយ​រយៈពេល​ ៥ ​ឆ្នាំ​កំពុង​ពិចារណា​ថា តើ​គួរ​វិលត្រឡប់​ចូល​ធ្វើ​នយោបាយ​វិញ ឬ​ត្រូវ​បន្ត​នៅ​ក្រៅ​ឆាក​នយោបាយ​នោះ មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​មាត្រា​ ៤៥ ...

បែន សុខហ៊ាន
https://bit.ly/2Tkj4cn

ការ​បង្កើន​សិ​ទិ្ធ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ​

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​ការពារ​កំណត់​ត្រា​របស់​រដ្ឋាភិបាល​ស្តី​ពី​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ និង​បាន​ជំរុញ​ឱ្យ​ពួក​គេ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ​អេ​ដស៍​។​ ឯកឧត្ដម​ កែវ​ រ៉េ​មី​ ​ដែល​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស ...

ប៉ិច សុធារី
https://www.khmertimeskh.com/50564715/raising-the-profile-of-lgbt-rights/

ក្រសួង​ និង​អង្គការ​បង្ហាញ​ក្ដីបារម្ភ​បញ្ហា​កង្វះ​ចំណីអាហារ

ក្រសួង​សុខាភិបាល និង​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជនបទ​រួមទាំង​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​អាហារូបត្ថម្ភ​កម្ពុជា (SUN- CSA) បាន​បង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ចំពោះ​កុមារ និង​ស្ដ្រី​មាន​ផ្ទៃពោះ​នៅ​កម្ពុជា ខណៈ​ពេល​ដែល​មាន​កុមារ​កម្ពុជា​ចំនួន ៣២ ​នាក់​ក្នុង​ចំណោម ១០០ ​នាក់​បាន​ប្រឈម​នឹង​បញ្ហា​កង្វះ ...

វ៉ន ដារ៉ា
https://bit.ly/2RtAExo

អង្គការ​មិនមែន​រដ្ឋាភិបាល​៖​ កុមារ​កម្ពុជា​នៅ​តែ​ងាយ​រង​គ្រោះ​ទៅ​នឹង​ការ​រំលោភ​បំពាន​ផ្លូវភេទ​ដោយ​ជនបរទេស​ 

​លោក​ សំលៀង​ សិលា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ APLE,​ កាលពី​ម្សិលមិញ​ ក្នុងអំឡុងពេល​សិក្ខាសាលា​មួយ​បានឱ្យ​ដឹង​ថា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មិន​ទាន់​មាន​មធ្យោបាយ​រឹង​មាំ​ដើម្បី​កាត់​បន្ថយ​ និង​ការពារ​ការ​រំលោភ​បំពាន​ផ្លូវភេទ​កុមារ​។​ ​ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50563914/cambodian-children-still-vulnerable-to-sex-abuse-by-foreigners-ngo/

សារាចរ​ណែនាំ​រួម​ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​ជន​ពិការ​

​ក្រសួង​រៀបចំ​ដែនដី​ និង​សង្គមកិច្ច​កាលពី​ម្សិលមិញ​ បាន​ចេញ​សារាចរ​រួម​មួយ​ដែល​តម្រូវ​ឱ្យ​អគារ​ទាំងអស់​ដើម្បី​សម្រួល​ដល់​ជន​ពិការ​ដោយ​សង់​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​ដូច​ជា​ការ​លើក​ទួល​កៅអី​រុញ​ និង​រៀបចំ​ចន្លោះ​ចំណតរថយន្ត​។​ ​ ...

សែន ដាវីត
https://www.khmertimeskh.com/50563916/joint-directive-to-benefit-disabled-persons-2/

លោក​ ហ៊ុន សែន​៖ ​បុគ្គល​នយោបាយ​​ជាប់​បម្រាម​តុលាការ​​ត្រូវ​ស្នើសុំ​នីតិសម្បទា

លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ថ្លែង​ឲ្យ​ដឹងថា បុគ្គល​អ្នក​នយោបាយ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បម្រាម​នយោបាយ​ត្រូវ​ស្នើសុំ​នីតិសម្បទា ដើម្បី​មាន​សិទ្ធិ​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​គ្រោង​បោះឆ្នោត​នៅ​ឆ្នាំ​ ២០២២ ក្រោយពី​វិសោធនកម្ម​នៃ​សេចក្ដី​ស្នើច្បាប់​មាត្រា​ ៤៥ ​ថ្មី ( ...

ម៉ិច ដារ៉ា
https://bit.ly/2ERTfgL

សាលា​រាជធានី​ភ្នំពេញ​ធ្វើការ​កំណត់​តម្រូវការ​របស់​សហគមន៍​ក្រីក្រ​

​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញផ្សាយ​លទ្ធផល​នៃ​ការ​សិក្សា​ដែល​បាន​ស្ទង់​មតិ​ពី​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​សហគមន៍​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ​។​ ​ការ​សិក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សួរ​សមាជិក​សហគមន៍​ក្នុង​ឃុំ​ចំនួន​ដប់​មួយ​ ដែល​មាន​ប្រជាជន​ចំនួន ...

សែន ដាវីត
https://www.khmertimeskh.com/50562768/city-hall-identifies-needs-of-impoverished-communities/

កម្ពុជា​ដាក់​របាយការណ៍​សិទ្ធិមនុស្ស​ ២២ ​ទំព័រ​ឆ្លើយតប​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស UN

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នឹង​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ​៣០ ខែ​មករា​ក្នុង​អំឡុង​ការពិនិត្យ​ជា​សកល​នៃ​សម័យប្រជុំ​លើក​ទី​ ៣២ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​ ២១ ខែ​មករា​ដល់​ថ្ងៃទី​ ១ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩​។ ...

នៀម ឆេង
https://bit.ly/2T6LLtm

ក្រសួង​សិក្សា​ពី​ការដាក់​មេរៀន ​សុវត្ថិភាព​ចំណីអាហារ​ ចូល​ក្នុង​កម្មវិធី​សិក្សា

ក្រសួង​អប់រំ យុវជន និង​កីឡា​កំពុង​រៀបចំ​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្ដីពី​សុវត្ថិភាព​ចំណី​អាហារ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​នានា​ដែល​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ ដើម្បី​ដាក់​បញ្ចូល​ទៅក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​។ នេះ​បើ​តាម​លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ...

វ៉ន ដារ៉ា
https://bit.ly/2QQBfd2

លោក​ ហ៊ុន សែន ​ផ្ញើ​សារ​ឲ្យ​អ្នក​សារព័ត៌មាន​គោរព​​ច្បាប់​ចៀសវាង​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​ ១ ​ជ្រុង

លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ឲ្យ​ចូលរួម​ជួយ​ប្រយុទ្ធ​ប្រឆាំង ព័ត៌មាន​ក្លែងក្លាយ​ដែល​ប្រទេស​កម្ពុជា​បាន​កំពុង​ប្រឈមមុខ​នឹង​ព័ត៌មាន​ក្លែងក្លាយ​ដែល​អាច​បង្ក​ចលាចល​ក្នុង​សង្គម​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​ស្ថិរភាព​នយោបាយ និង​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ជិត​ខាង ...

ម៉ិច ដារ៉ា
https://bit.ly/2Cw1DQl

កម្ពុជា​ដាក់​របាយការណ៍​សិទ្ធិមនុស្ស​ ២២ ​ទំព័រ​ឆ្លើយតប​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស UN

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ចេញ​ផ្សាយ​ឯកសារ​ចំនួន​ ៣ ​នៅក្នុង​ការរៀបចំ​សម្រាប់​ការពិនិត្យ​ជា​សកល​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​។ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នឹង​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ​៣០ ខែ​មករា​ក្នុង​អំឡុង​ការពិនិត្យ​ជា​សកល​នៃ ...

នៀម ឆេង
https://bit.ly/2T6LLtm

រដ្ឋាភិបាល​មាន​បំណង​យក​ក្មេងៗ​ចេញពី​ពន្ធនាគារ​

​រដ្ឋាភិបាល​កាលពី​ថ្ងៃ​សុក្រ​បាន​បើក​ដំណើរការ​យុទ្ធសាស្ត្រ​ជា​ច្រើន​ដើម្បី​ការពារ​ជនល្មើស​ជា​អនីតិជន​ ដោយ​រួម​ទាំង​ការ​បញ្ចូល​ពួក​គេ​ពី​ពន្ធនាគារ​ទៅ​មណ្ឌល​ស្តារ​នីតិសម្បទា​វិញ​ ដែល​ការ​ផ្លាស់​ប្តូរ​នេះ​ក៏​មាន​គោលបំណង​ដើម្បី​កាត់​បន្ថយ​ការ​ចង្អៀត​ណែន​នៅ ...

មុំ គន្ធា
https://www.khmertimeskh.com/50562268/government-aims-to-take-children-out-of-prisons/

មន្ទីរពិសោធន៍​ជីវវេជ្ជសាស្ត្រ​ដំបូង​នៃ​កម្ពុជា​ទទួល​វិញ្ញាបនបត្រ​ ISO ​ពី​បារាំង

មន្ទីរពិសោធន៍​ជីវ​វេជ្ជសាស្ត្រ​ដំបូង​គេ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ទទួល​បាន​វិញ្ញាបនបត្រ «NFEN ISO 15189: 2012» ពី​ប្រទេស​បារាំង នា​ខែ​ធ្នូ​នេះ​បន្ទាប់ពី​ស្ថាប័ន​នេះ​បាន​ចូលរួម​ក្នុង​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​ជា​បន្តបន្ទាប់​នូវ​គុណភាព​ដែល​ស្រប​តាម​តម្រូវការ​ស្តង់ដារ​អន្តរជាតិ​។ ...

វ៉ន ដារ៉ា
https://bit.ly/2T3IYkj

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

DSNnD
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!