១៧ គ្រួសារ​ផ្ទុះ​ការតវ៉ា ក្រោយ​មាន​ឈ្មោះ​ជា​អន្តោ​ប្រវេសន៍​វៀតណាម

១៧ គ្រួ​សារបាន​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​សាលា​ខណ្ឌ​មានជ័យ ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ធ្វើការ​តវ៉ា​អំពី​អត្ត​សញ្ញាណ ជន​ជាតិ​ខ្មែរ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ដែល​អាជ្ញាធរ បាន​បញ្ចូល​ឈ្មោះ​ពួក​គាត់​ជា​ជន​អន្ដោ​ប្រវេសន៍​វៀតណាម។ អ្នកស្រី ឃាង ឆេង​ណាត អាយុ ៣៧ ឆ្នាំ ដែល​បច្ចុប្បន្នកំពុងរ​ស់​នៅ​ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ១៧ គ្រួសារ​នោះ បាន​បង្ហាញ​ឯកសារ​ដែល​បញ្ជាក់​ពី​អត្ត​សញ្ញាណ​របស់​អ្នក​ស្រី​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ដោយ​មាន​សៀវភៅ​គ្រួសារ អត្ដ​សញ្ញាណ​ប័ណ្ណ លិខិត​បញ្ជាក់​ទីលំនៅ​ជា​ជន​ជាតិ​ខ្មែរ និង​សញ្ជាតិ​ខ្មែរ និង​ប័ណ្ណ​បោះ​ឆ្នោត និង​ការ​ទទួល​ស្គាល់​របស់​អាជ្ញាធរ​មូលដ្ឋាន។ …

វ៉ន ដារ៉ា
https://bit.ly/2swZkHa