ផ្ទះពលរដ្ឋដែលសង់ខុសច្បាប់លើដីអភិរក្សក្បាលឆាយ ត្រូវបានឈូសឆាយ
អាជ្ញាធរខេត្ដព្រះសីហនុ បានសម្រេចអនុវត្ដវិធានការ ឈូសឆាយផ្ទះប្រជាពលរដ្ឋ ដែលមានបញ្ហាដីធ្លី នៅភូមិ ១ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ដោយអនុវត្ដតាមអនុក្រឹត្យ លេខ ១១៦ អនក្រ.បក ចុះថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៦ ដែលបានកំណត់ក្នុងតំបន់ទឹកស្អាតក្បាលឆាយ។ លោកអ៊ី ធារិន ប្រធានចាត់ចែងអន្តរវិស័យខេត្តព្រះសីហនុ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ ម្សិលមិញថា អាជ្ញាធរខេត្ដនឹងមិនមានដំណោះស្រាយអ្វីឲ្យប្រជាពលរដ្ឋនោះទេ ដោយសារតែពលរដ្ឋមួយចំនួននោះរស់នៅក្នុងតំបន់ដីរបស់រដ្ឋអភិរក្សទឹកស្អាតក្បាលឆាយ។ …
វ៉ន ដារ៉ា
https://bit.ly/2Mcebje