មន្ត្រីជំនាញក្រសួងវប្បធម៌ បង្ហាញក្ដីបារម្ភពីការបំផ្លាញបុរាណស្ថាន ព្រោះឈ្មួញជីកយកដី
មន្ត្រីជំនាញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសម្ដែងក្ដីព្រួយបារម្ភកាន់តែខ្លាំងជុំវិញការបំផ្លាញបុរាណស្ថាននានានៅទូទាំងប្រទេស ដោយសារតែមូលហេតុនៃកំណើនជីកកាយយកអាចម៍ដីទៅចាក់សម្រាប់ពុះដីឡូត៍លក់ និងការឈូសឆាយដីព្រៃកាន់កាប់។ លោក វឿន វុទ្ធី ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេវិទ្យានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍នៅថ្ងៃម្សិលមិញថា បច្ចុប្បន្នបុរាណស្ថានរងការបំផ្លាញកាន់តែខ្លាំង ដោយសារកើតមានកាន់តែច្រើននូវការពុះដីឡូត៍លក់ ការឈូសឆាយទន្ទ្រានយកដីសាធារណៈ និងដីព្រៃធ្វើជាកម្មសិទ្ធិឯកជន។ …
ខន សាវិ
https://bit.ly/2D9QlBG