ហេដ្ឋារចនាសម្ព័ន្ធ
ការដឹកជញ្ជូន និងបញ្ញើ
ប្រទេសកម្ពុជាចុះហត្ថលេខាជាមួយនឹង Morocco
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយកាលពីសប្តាហ៍មុនជាមួយនឹងអាជ្ញាធរអាកាសចរស៊ីវិល Morocco ដែលអនុញ្ញាតឱ្យមានការហោះហើរដោយផ្ទាល់រវាងប្រទេសទាំងពីរនេះ។ ...
Wanwisa Ngamsangchaikit
http://www.ttrweekly.com/site/2016/08/cambodia-signs-mou-with-morocco/
មានការស៊ើបអង្កេតលើគ្រោះថ្នាក់ចរាចរនៅលើស្ពានដែលបណ្តាលឱ្យមានការស្លាប់នៅខេត្តកណ្តាល
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានធ្វើការស៊ើបអង្កេតមួយទៅលើក្រុមហ៊ុនសំណង់កូរ៉េឈ្មោះ Hanshin អំពីការររំលោភកិច្ចសន្យាដោយមិនបានគោរពតាមបទប្បញ្ញាត្តិសុវត្ថិភាពដែលបានកំណត់ បន្ទាប់ពីបុរសពីរនាក់បងប្អូនត្រូវបានស្លាប់ខណៈពេលដែលពួកគេបើកបរលើស្ពានដែលមិនទាន់បានសាង់សង់រួចរាល់ ក្នុងការដ្ឋានរបស់ក្រុមហ៊ុន Hanshin កាលពីសប្តាហ៍មុន។ ...
គង់ មេត្តា and Andrew Nachemson
http://www.phnompenhpost.com/national/fatal-bridge-accident-kandal-prompts-inquiry
រដ្ឋមន្ត្រី៖ ក្រុមហ៊ុនកូរ៉េបំពានកិច្ចសន្យាររបស់ខ្លួន
លោករដ្ឋមន្ត្រីនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនHanshin Engineering and Construction Company, ដែលជាក្រុមហ៊ុនកូរ៉េបានទទួលកិច្ចសន្យារកែលម្អផ្លូវជាតិលេខ ២១ បានបំពានកិច្ចសន្យារជាមួយរដ្ឋាភិបាលដោយជួលអ្នកចុះកិច្ចសន្យារបន្តដើម្បីធ្វើការងារនេះ។ ...
ទីន សុខាវុទ្ធ
http://www.khmertimeskh.com/news/27873/korean-firm-violated--its-contract--minister/
ប្រតិបត្តិកររដ្ឋនៅកំពង់ផែព្រះសីហនុនៅត្រៀមខ្លួននៅឡើយសម្រាប់ការបោះផ្សាយមូលប័ត្រសាធារណលើកដំបូង
ប្រតិបត្តិកររដ្ឋតែមួយគត់ទៅលើកំពង់ផែទឹកសមុទ្រនៅក្នុងសភាពជាភាគហ៊ុនអណ្តែតនៅឡើយក្នុងទីផ្សារភាគហ៊ុន និងកំពុងស្វែងរកវីធីដើម្បីចុះឈ្មោះសម្រាប់ការបោះផ្សាយមូលប័ត្រសាធារណលើកដំបូង។ ...
ហ៊ គីមសាយ
http://www.phnompenhpost.com/business/sihanoukville-port-operator-still-course-ipo
ជប៉ុនគ្រងនឹងបរិច្ចាគរថយន្តក្រុង១៤០គ្រឿងក្នុងតម្លៃ១០លានដុល្លារ
កាលពីថ្ងៃព្រហស្បតិ៍ សាលាក្រុងភ្នំពេញបានឱ្យដឹងថា សេវាដឹកជញ្ចូនសាធារណៈនៅរាជធានីភ្នំពេញទទួលបានការីកចម្រើនកាន់តែខ្លាំងខណៈដែលប្រទេសជប៉ុនបានយល់ព្រមក្នុងការបរិច្ចាគរថយន្តក្រុងថ្មីចំនួន១៤០គ្រឿងមកកាន់ទីក្រុងនេះរយៈពេល៤ឆ្នាំបន្ទាប់។ ...
ឃួន ណារឹម
https://www.cambodiadaily.com/news/japan-to-donate-140-new-buses-in-10-million-deal-115756/
កិច្ចព្រមព្រៀងអាកាសចរណ៍កម្ពុជាហ្វាំឡង់
អគ្គលេខាធិកាអាកាសចរណ៍ស៊ីវិលកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយកាលពីថ្ងៃច័ន្ទ ជាមួយនឹងអាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វាំឡង់ ដើម្បីបើផ្លូវអាកាស និងជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/27466/cambodia-finland-air-pact/
ប្រទេសមហាអនុតំបន់មេគង្គឯកភាពរថយន្ត ៥០០ គ្រឿងឆ្លងកាត់តំបន់
បណ្ដាប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) បានយល់ព្រមកាលពីសប្ដាហ៍មុនលើកូតារថយន្តពាណិជ្ជកម្ម និងរថយន្តទេសចរណ៍ ៥០០ គ្រឿងឆ្លងកាត់តំបន់នេះ។ នេះបើតាមមន្ដ្រីមកពីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ ...
Cheng Sokhorng
http://www.phnompenhpost.com/business/thai-transport-quotas-rise
ក្រុមហ៊ុន Super Drilling បញ្ចប់ភាពស្មុគស្មាញនៃគម្រោងប្រាសាទតាព្រហ្ម
ក្រុមហ៊ុន Super Drilling Private Limited សប្បាយរីករាយនឹងប្រកាសជាផ្លូវការថា គម្រោងកែលម្អ និងស្តារឡើងវិញរបស់ខ្លួន លើប្រព័ន្ធដោះទឹក ដើម្បីការពារប្រាសាទតាព្រហ្ម ដែលស្ថិតនៅខេត្តសៀមរាប ប្រទេសកម្ពុជាបានរួចរាល់ហើយ។ ...
ការអនុញ្ញាតឱ្យរថយន្តធ្វើដំណើរដោយសេរី
កម្ពុជា ដែលជាប្រទេសមួយក្នុងចំនោមបណ្តាប្រទេស៦ ក្នុងអនុតំបន់នៃមហាទន្លេមេគង្គ (GMS) បានព្រមព្រៀងក្នុងការអនុញ្ញាតឱ្យរថយន្តពាណិជ្ជកម្ម និងរថយន្តក្រុងទេសចរណ៍អាចធ្វើដំណើរដោយដសេរីពីប្រទេសមួយទៅប្រទេសមួយទៀតចាប់ពិថ្ងៃទី ១ ខែធ្នូ ដោយយោងតាមចរចារពីចម្ងាយ, នេះបើឱ្យដឹងពីសេចក្តីរាយការណ៍មួយរបស់កាសែត បាងកកប៉ុស្តិ៍។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/27359/free-vehicle-movement/
អ្នកដំណើរតាមព្រលានយន្តហោះកម្ពុជាកើនតិចតួច
ចំនួនអ្នកដំណើរតាមអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជាសរុបនៅឆមាសទី ១ ឆ្នាំ ២០១៦ នេះមានជាង ៣,៤ លាននាក់ដែលជាកំណើនតិចតួចបំផុតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើតាមទិន្នន័យពីក្រុមហ៊ុនកម្ពុជាអ៊ែរផត។ ...
ហ៊ គឹមសាយ
http://bit.ly/2ackvrN
ចិន នឹងភ្ជាប់ជើងហោះហើរត្រង់ពីខេត្តហៃណាន មកភ្នំពេញ និងសៀមរាប
នៅសបា្តហ៍ក្រោយនេះខេត្តហៃណានប្រទេសចិននឹងភ្ជាប់ការហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងសៀមរាបជាផ្នែកមួយជំរុញភ្ញៀវទេសចរចិន មកទស្សនាប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។ ...
ជា វណ្ណៈ
http://bit.ly/29UIKLn
ផ្លូវជាតិលេខ ១ ក្នុងក្រុងនឹងចប់ ២០១៧
ការសាងសង់កែលម្អកំណាត់ផ្លូវជាតិលេខ ១ ដែលមានប្រវែង ៤ គីឡូម៉ែត្រក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនោះនឹងត្រូវបញ្ចប់នៅខែមីនា ឆ្នាំ ២០១៧ ខាងមុខខណៈដែលការសាងសង់ផ្លូវនេះបានជួបនូវឧបសគ្គជាច្រើនដែលបង្កឲ្យមានភាពយឺតយ៉ាវ។ ...
ប៉ិច សុធារី
http://bit.ly/29COTYy
គម្រោងស្ថាបនាផ្លូវថ្មីភ្ជាប់ពីប៉ៃលិនទៅកោះកុង
ផ្លូវថ្មីដែលនឹងភ្ជាប់ខេត្តប៉ៃលិន ទៅកាន់ខេត្តកោះកុងត្រូវបានគ្រោងទុក នេះបើយោងតាមក្រសួងសាធារណការណ៍ និងដឹកជញ្ជូន ដែលការស្ថាបនាផ្លូវនេះមានគោលបំណងដើម្បីជួយដល់ការដឹកជញ្ជូនផលិតផលកសិកម្មពីខេត្តនានានៅភាគខាងជើងទៅកាន់កំពង់ផែសមុទ្រឱ្យបានរហ័សជាងមុន។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/27093/new-pailin-koh-kong-road-planned/
កម្ពុជា ប្ដេជ្ញាភ្ជាប់ផ្លូវរថភ្លើងជាមួយថៃ តាមការគ្រោងទុក
ប្រទេសកម្ពុជាប្ដេជ្ញាបញ្ចប់ការតភ្ជាប់ផ្លូវរថភ្លើងដែលនៅសេសសល់ភ្ជាប់ទៅជាមួយផ្លូវដែកប្រទេសថៃនៅមុនដំណាច់ឆ្នាំនេះស្របពេលដែលភាគីថៃបានបញ្ចប់សាងសង់ផ្លូវដែកក្នុងខេត្តស្រះកែវរបស់ខ្លួន មកទល់នឹងព្រំដែនជាប់កម្ពុជា រួចរាល់កាលពីពេលថ្មីនេះ។ ...
ជា វណ្ណៈ
http://bit.ly/29uknOZ
សាឡង់វៀតណាម បុកជាមួយនឹងទូកនេសាទកម្ពុជា រងការខូចខាតកន្ទុយទូក
សាឡង់ធំរបស់ប្រទេសវៀតណាមបានបុកជាមួយទូកនេសាទកម្ពុជានៅជិតកោះអាចម៍សេះកាលពីយប់ថ្ងៃសៅរ៍បណ្តាលឲ្យខូចខាតផ្នែកខាងក្រោយនៃទូកហើយបានរត់គេចប៉ុន្តែពុំមានអ្នកណារបួសឬស្លាប់ទេ សាឡង់នោះបានធ្វើដំណើរពីកោះត្រល់ ទៅកាន់ហាទៀង ដឹកសម្ភារៈធ្ងន់រួមទាំងរថយន្តផងដែរ នេះបើតាមសម្ដីរបស់នគរបាលសមុទ្រ និងនគរបាលខេត្ត។ ...
ប៉ាវ ស៊ុយ
ក្រសួងចង់នាំផលិតផលកសិកម្មចូលទៅកាន់កំពង់ផែថៃដើម្បីនាំចេញទៅកាន់ប្រទេសទី៣
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអំពាវនាវជាថ្មីម្តងទៀតដល់ប្រទេសថៃក្នុងការគិតគូរពីការអនុញ្ញាតឱ្យផលិតផលកសិកម្មកម្ពុជាចូលឆ្លងកាត់កំពង់ផែថៃ Laem Chabang មុនពេលនាំចេញទៅកាន់ប្រទេសទី៣។ រដ្ឋមន្ត្រីក៏បានអំពាវនាវសម្រាប់អនុស្សរណៈយោគយល់គ្នាមួយដែលនឹងត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ដើម្បីធានាដល់លំហូរពាណិជ្ជកម្មតាមរយៈកំពង់ផែ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/27000/minister-wants-access-to-thai-port/
សាលារាជធានីភ្នំពេញ គ្រោងនឹងពង្រីកសេវារថយន្តក្រុងទៅតាមបណ្តាខេត្ត
សាលារាជធានីភ្នំពេញគ្រោងនឹងពង្រីកសេវារថយន្តក្រុងទៅតាមបណ្តាខេត្តនិងទៅដល់ប្រទេសជិតខាងដើម្បីធ្វើឲ្យតម្លៃធ្វើដំណើរថេរសម្រាប់ប្រជាជន។ លោក អ៊ាន សុខឃីម ទេសា ភិបាលនៃអាជ្ញាធររថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា សាលាទីក្រុងបានពិភាក្សាលើការពង្រីកគម្រោងសេវាកម្មរថយន្តក្រុងទៅតាមបណ្តាខេត្ត។ ...
ជា វណ្ណៈ
http://bit.ly/29QchBM
ធនាគាពិភពលោកជួយស្វែងរកការដឹកជញ្ជូន
កម្ពុជាបានស្នើរធនាគារពិភពលោកដើម្បីជួយក្នុងការអភិវឌ្ឍនៃលក្ខខណ្ឌនៃសេចក្តីយោងសម្រាប់គណៈកម្មាធិការជាតិរៀបចំការដឹកជញ្ជូនដែលជាការគ្រោងទុករបស់ខ្លួន ដែលត្រូវបានសង្ឃឹមថានឹងជម្រុញវិស័យដឹកជញ្ជូន និងកាត់បន្ថយការចំនាយសម្រាប់អ្នកនាំចេញ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/26944/wb-help-sought-for-logistics/
ជើងហោះហើរដឹកទំនិញរុស្ស៊ីនឹងធ្វើការហោះហើររាល់សប្តាហ៍ទៅកាន់ប្រទេសកម្ពុជា
ជើងហោះហើរដឹកទំនិញរបស់ប្រទេសរុស្ស៊ីឈ្មោះ AirBridge Cargo Airlines នឹងធ្វើការហោះហើរជារៀងរាល់សប្តាហ៍ទៅកាន់ប្រទេសកម្ពុជាក្នុងខែនេះ ដែលនេះជាផ្នែកមួយនៃការពង្រីកសេវាកម្មរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ បើយោងតាមរបាយការណ៍នៃសារព៍ត៌មានអន្តរជាតិមួយ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/russian-cargo-airline-add-cambodia-flight
ក្រុមហ៊ុន KMile ចាប់ផ្តើមសេវាដឹកទំនិញតាមអាកាសមកប្រទេសកម្ពុជា
ក្រុមហ៊ុន K Mile ដែលជាក្រុមហ៊ុនដឹកទំនិញតាមអាកាសរបស់ប្រទេសថៃបានដំណើរការជើងហោះហើរដឹកទំនិញដំបូងទៅមកកម្ពុជា ថៃ កាលពីថ្ងៃម្សិលមិញ។ នេះបើយោងតាមលោក វណ្ណ ចន្ធី នាយកផ្នែកដឹកជញ្ជូនផ្លូវអាកាសនៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ។ ...
ចេង សុខហ័ង
http://bit.ly/29myklm
ថៃ នឹងតភ្ជាប់ផែអន្តរជាតិជាមួយកម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម
រដ្ឋាភិបាលថៃបានអនុម័តឲ្យសាងសង់ច្រករបៀងសមុទ្រសេដ្ឋកិច្ចខាងកើត(EEC)ដែលភ្ជាប់កំពង់ផែទឹកជ្រៅDaweiរបស់ប្រទេសមីយ៉ាន់ម៉ាទៅនឹងកំពង់ផែខេត្តព្រះសីហនុនៅក្នុងប្រទេសកម្ពុជានិងកំពង់ផែ Vung Tau របស់ប្រទេសវៀតណាម។ នេះបើយោងតាម របាយការណ៍ពីកាសែតបាងកកប៉ុស្តិ៍។ ...
ស៊ុំ ម៉ាណេត
http://bit.ly/299xC9x
កម្ពុជាផ្តល់សិទ្ធិទី ៥ ដល់ក្រុមហ៊ុនអាកាសចរណ៍
រដ្ឋសភាកម្ពុជាកាលពីម្សិលមិញបានសម្រេចយល់ព្រមផ្តល់សិទ្ធិហោះហើរទីប្រាំនៅក្នុងវិស័យអាកាសចរណ៍កម្ពុជាជាសិទ្ធិទាក់ទាញមួយដែលអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍អាចចុះចតនៅកម្ពុជាហើយបន្តដំណើរដោយប្រើយន្តហោះដដែលទៅកន្លែងមួយផ្សេងទៀតបានទាំងក្នុង និងក្រៅប្រទេស។ នេះបើយោងតាមការបញ្ជាក់ពីខាងលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីម្សិលមិញ។ ...
ហ៊ គឹមសាយ
http://bit.ly/29aSQng
ក្រុមហ៊ុនចិនគ្រោងវិនិយោគតភ្ជាប់ពីផែទៅផ្លូវដែក
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China Railway Construction Corporation Limited គ្រប់គ្រងដោយរដ្ឋរបស់ចិនបានបង្ហាញពីគម្រោងតម្លៃ ២៥០ លានដុល្លារតភ្ជាប់ផ្លូវពីកំពង់ផែភ្នំពេញទៅកាន់ផ្លូវដែក។ នេះបើតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញ។ ...
Kali Kotoski
http://bit.ly/293YNnG
ក្រុមហ៊ុនកំពុងចែចូវគម្រោងផ្លូវដែកពីភ្នំពេញទៅសៀមរាប
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញបានឲ្យដឹងថាមានក្រុមហ៊ុនមួយចំនួនបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅសៀមរាប។ ...
ហ៊ គឹមសាយ
http://bit.ly/28RwLsG