គោលនយោបាយ និងការគ្រប់គ្រងពលកម្ម
សិទ្ធិកម្មករ
រដ្ឋាភិបាលប្រាប់សហជីពឱ្យកំណត់ប្រាក់ឈ្នួលអប្បបរមាមួយឬត្រូវបាត់បង់ឱកាសបញ្ចេញមតិ
កាលពីថ្ងៃអង្គារ ក្រសួងការងារបានព្រមានថា បើសម្ព័ន្ធសហជីពបរាជ័យក្នុងការមូលមតិគ្នាលើចំនួនប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់វិស័យកាត់ដេរ មុនកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាការងារនៅថ្ងៃសុក្រ គណៈកម្មាធិការនឹងមិនពិចារណាសំណើរ ពីសហជីពសោះតែម្តង។ ...
ម៉ិច ដារ៉ា និង ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/govt-tells-unions-to-pick-a-minimum-wage-or-lose-their-say-95155/
ពលករចំណាកស្រុកឃាត់ខ្លួនជនសង្ស័យក្នុងរាជធានីពីបទបោកប្រាស់
ពលករមួយក្រុមមានគ្នា៩០នាក់បានធ្វើការតវ៉ាកាលពីម្សិលមិញនៅខាងក្រៅការិយាល័យ ...
ប៊ុត គឹមសាយ
http://www.cambodiadailykhmer.com/news/27712/
កម្មករកាត់ដេរទាមទាររដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាការងារ
កាលពីថ្ងៃច័ន្ទ កម្មករកាត់ដេរជាកូដករជាង៥០០នាក់ មកពីរោងចក្រមួយនៅភាគកណ្តាលនៃប្រទេសកម្ពុជា បានយកញ្ញត្តិមកដាក់នៅសភា និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយទាមទារឲ្យមន្ត្រីរដ្ឋាភិបាលធ្វើអន្តរាគមន៍ជាមួយក្រុមហ៊ុនរបស់ពួក ...
សេរី មុនី្ន និង យន់ សាមៀន
http://www.rfa.org/english/news/cambodia/garment-workers-demand-cambodian-government-resolve-employment-issue-09212015143026.html
ការស្ទង់មតិបង្ហាញថាកម្មកររោងចក្រកាត់ដេររកកម្រៃបាន ១៩១ដុល្លារ ប្រចាំខែ
ការស្ទង់មតិថ្មីមួយទៅលើកម្មករកាត់ដេរចំនួន ៧០០ ០០០ នាក់ក្នុងប្រទេសស្តីអំពីប្រាក់ចំណូលនិងចំណាយក្នុងខែជាធម្មតាមួយបានសន្និដ្ឋានថា កម្រៃដែលសល់ពីការចំណាយផ្សេងៗជាមធ្យមរបស់បុគ្គលិករោងចក្រកាត់ដេរគឺ ១៩១ដុល្លារ ដែលជាតួរលេខខ្ពស់ជាងប្រាក់ឈ្នួលអប្បបរមា ប៉ុន្តែមានកម្រិតទាបជាងអ្វីដែលនិយោជកចង់បាន។ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/survey-says-garment-workers-earn-191-monthly-94853/
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអាស៊ានលើបញ្ហាអន្តោប្រវេសន៍ ខណៈពេលដែលសមាហរណកម្មអាស៊ានខិតជិតមកដល់
កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានព្រមានថា ខណៈពេលការគ្រប់គ្រងកិច្ចការព្រំដែន ក្នុងចំណោមប្រទេសអាស៊ាន នឹងត្រូវបានបន្ធូរបន្ថយ ឧក្រិដ្ឋជននិងជនអន្ដោប្រវេសន៍ខុសច្បាប់ ក៏អាចធ្វើដំណើរបានកាន់តែងាយស្រួលជាងមុនផងដែរ។ ...
Ven Rathavong
http://www.khmertimeskh.com/news/15494/as-common-market-nears--interior-minister-calls-for-asean-cooperation-on-immigration/
រោងចក្រកាត់ដេរនិយាយថាអ្នកទិញបារម្ភពីការទាមទាររបស់សហជីព
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឱ្យដឹងថា សហជីព និងការទាមទារតម្លើងប្រាក់ឈ្នួលរបស់សហជីព កំពុងតែធ្វើឱ្យសហគ្រាសរបស់ប្រទេសនេះស្ថិតក្នុងស្ថានភាពដែលគួរ ឱ្យបារម្ភ និងអាចនាំឱ្យមានការថយចុះអ្នកទិញ សហគ្រាស និងការងារ។ ...
អ្នកបម្រើតាមផ្ទះចំនួនបួននាក់វិលត្រឡប់មកមាតុភូមិវិញបន្ទាប់ពីគេចខ្លួនពីប្រទេសម៉ាឡេស៊ី
អ្នកបម្រើតាមផ្ទះភេទបុរសចំនួនបួននាក់នឹងវិលត្រឡប់មកកម្ពុជានៅថ្ងៃនេះ បន្ទាប់ពីរត់គេចខ្លួនចេញពីនិយោជករបស់ពួកខ្លួន និងស្វែងរកជំនួយ ពីស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី ។ពលករទាំងនេះបានឱ្យដឹងថា ពួកគេត្រូវបានបង្ខំឱ្យធ្វើការថែមម៉ោងនិងមិនទទ្យលបានប្រាក់បៀរវត្តរ៍ ឡើយ នេះបើយោងតាមពាក្យសម្តីរបស់មន្ត្រីមួយរូបកាលពីថ្ងៃចន្ទ។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/four-maids-return-after-fleeing-bosses-in-malaysia-93042/
ក្រុមហ៊ុនស្រាបៀរយល់ព្រមបង់សំណងឱ្យកម្មករបណ្តេញចេញ
ក្រុមហ៊ុនស្រាបៀរក្នងស្រុកមួយ បានយល់ព្រមបង់សំណងឱ្យកម្មករដែលត្រូវបានបណ្តេញចេញមួយក្រុម បន្ទាប់ពីមានការតវ៉ានិងការពិភាក្សាកាលពីដើមខែនេះ។ ...
កម្មករ ៨ នាក់ត្រូវថៅកែរោងចក្រចាប់បង្ខាំង ៣ ថ្ងៃហើយ
កម្មករចំនួន ៨ នាក់ ក្នុងនោះស្ត្រីមានផ្ទៃពោះម្នាក់នៃរោងចក្រផលិតស្លាបព្រិលឈ្មោះ Beautiful Window ដែលមានថៅកែជាជនជាតិចិនស្ថិតនៅក្រុងបាវិតបានចោទថាថៅកែរោងចក្របានឲ្យសន្តិសុខធ្វើការបង្ខាំងពួកគេក្នុងម៉ោងធ្វើការអស់រយៈពេលបីថ្ងៃមកហើយគិតត្រឹម ...
ឆាយ ច័ន្ទនីដា
http://bit.ly/1JnEjQV
កម្មករនៅបាវិតព្រមចូលធ្វើការក្រោយតវ៉ាដោយហិង្សា
កម្មកររោងចក្រ Beautiful Window ជាង ៤០០ នាក់ក្នុងក្រុងបាវិតខេត្តស្វាយរៀងបានចូលធ្វើការវិញពីម្សិលមិញ បន្ទាប់ពីតវ៉ាប្រហែល ២ សប្តាហ៍ដោយកម្មករមួយខ្លះបានប្រើហិង្សាគប់ដុំថ្មលើរោងចក្ររបស់ខ្លួន។ ...
មុំ គន្ធា
http://bit.ly/1hY6vkc
កម្មកររោងចក្រវាំងននវាយបំបែកកញ្ចក់បង្អួចពេលធ្វើកូដកម្ម
កម្មករច្រើនជាង៤០០នាក់របស់រោងចក្រវាំងននមួយនៅក្រុងបាវិតខេត្តស្វាយរៀងបាន ធ្វើកូដកម្មអស់រយៈពេលប្រាំបីថ្ងៃមកហើយ បើគិតត្រឹមថ្ងៃព្រហស្បតិ៍ បានបណ្តាលឱ្យខូចខាតប្រាក់អស់រាប់ពាន់ដុល្លារ។កូដកម្មនេះកើតឡើងបណ្តាលមកពីការរំលោភកម្លាំងពលកម្ម និងការទាមទារគ្មានដំណោះស្រាយ ដែលកើតឡើងមួយថ្ងៃបន្ទាប់ពីកម្មករនិយោជិតមួយចំនួនត្រូវបានជាប់ឃុំក្នុងអាគារថ្មនៃរោងចក្រនេះ ។ ...
Huot Chanpav
https://www.cambodiadaily.com/news/curtain-factory-workers-break-windows-during-strike-92211/
កម្មកររោងចក្រវាំងននវាយបំបែកកញ្ចក់បង្អួចពេលធ្វើកូដកម្ម
កម្មករច្រើនជាង៤០០នាក់របស់រោងចក្រវាំងននមួយនៅក្រុងបាវិតខេត្តស្វាយរៀងបាន ធ្វើកូដកម្មអស់រយៈពេលប្រាំបីថ្ងៃមកហើយបើគិតត្រឹមថ្ងៃព្រហស្បតិ៍ បានបណ្តាលឱ្យខូចខាតប្រាក់អស់រាប់ពាន់ដុល្លារ។កូដកម្មនេះកើតឡើងបណ្តាលមកពីការរំលោភកម្លាំងពលកម្មនិងការទាមទារគ្មានដំណោះស្រាយ ដែលកើតឡើងមួយថ្ងៃបន្ទាប់ពីកម្មករនិយោជិតមួយចំនួនត្រូវបានជាប់ឃុំក្នុងអាគារថ្មនៃរោងចក្រនេះ ។ ...
Huot Chanpav
https://www.cambodiadaily.com/news/curtain-factory-workers-break-windows-during-strike-92211/
អ្នកបើកបរក្រុមហ៊ុនLimousineយល់ព្រមទទួលប្រាក់សំណើរក្នុងកិច្ចចរចារជាមួយក្រុមហ៊ុន
អ្នកបើកបរមួយក្រុមចំនួន ៥៥នាក់ ដែលបានធ្វើកូដកម្មក្នុងរយៈពេលខ្លីកាលពីខែមុន បានដោះស្រាយជម្លោះរបស់ពួកគេជាមួយក្រុមហ៊ុន Royal Cambodian Limousine Service លើបញ្ហាប្រាក់ឈ្នួលបន្ថែមម៉ោងគ្មានប្រាក់ខែកាលពីថ្ងៃចន្ទ និងយល់ព្រមទទួលយកទឹកប្រាក់ចន្លោះពី ៦០០ដុល្លារ និង ៧០០ ដុល្លារ នេះបើយោងតាមពាក្យសម្តីរបស់លោក ឆាយ ប៊ុនថាដែលអ្នកតំណាងក្រុមកូដករនេះ។ លោកបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងអំឡុងពេល ការប្រជុំលើកទីបួននៃកិច្ចចរចាតាំងពីកូដកម្មកើតមានឡើង។ ...
ខេង សុធា
https://www.cambodiadaily.com/business/limousine-drivers-strike-deal-with-company-91462/
នារីលក់ស្រាបៀរធ្វើបាតុកម្ម ខណៈពេលដែលមន្ត្រីការងារត្រូវបានហាមឃាត់មិនឱ្យចូលក្រុមហ៊ុន
កាលពីថ្ងៃពុធនេះ បុគ្គលិកក្រុមហ៊ុនស្រាបៀរអានកូប្រាឌឺ ដែលជារបស់សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច បានហាមឃាត់មិនឱ្យមន្ត្រីខាងការងារចូលក្រុមហ៊ុន ខណៈពេលដែលកម្មករបានធ្វើបាតុកម្ម នៅខាងក្រៅ។ ...
ស្ត្រីលក់ស្រាបៀរធ្វើការតវ៉ាលើការបណ្តេញចេញដោយមិនមានបង់ប្រាក់
នៅថ្ងៃពុធនេះ ស្ត្រីលក់ស្រាបៀរមួយក្រុម គ្រោងនឹងធ្វើបាតុកម្ម ដើម្បីទាមទារការទូទាត់បង់ប្រាក់ ឱ្យបុគ្គលិកជាស្ត្រី៨នាក់ ដែលត្រូវបានបញ្ឈប់ពីការងារដោយក្រុមហ៊ុនស្រាបៀរជារបស់សមាជិកព្រឹទ្ធសភា មកពីគណបក្សកាន់ អំណាច។ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/beer-promoters-to-demonstrate-over-upaid-firing/2900558.html
អ្នកបើកបររថយន្ដក្រុងកាពីតូលបដិសេធទទួលយកលិខិតចូលធ្វើការថ្មី
អ្នកបើកបររថយន្តក្រុមហ៊ុនទេសចរណ៏កាពីតូលជាង ៤០នាក់ដែលសាលាដំបូងរាជធានីភ្នំពេញ ចេញបញ្ជា កាលពីថ្ងៃសុក្រសប្តាហ៍មុន ឱ្យបញ្ចប់ការធ្វើកូដកម្មរយៈពេលជិតពីរសប្តាហ៍ របស់ពួកគេ ត្រូវបានបដិសេធមិនចុះហត្ថលេខាលើលិខិតការងារដែលតម្រូវឱ្យពួកគេ យល់ព្រមតាមលក្ខខណ្ឌការងារថ្មីរបស់ក្រុមហ៊ុន។ ...
Huot Chanpav
https://www.cambodiadaily.com/business/capitol-bus-drivers-reject-employment-letters-90610/
រោងចក្រកាត់ដេរនិយាយថាផលិតភាពខ្សោយគួរបន្ថយការដំឡើងប្រាក់ខែ
កាលពីថ្ងៃច័ន្ទ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានអំពាវនាវឲ្យសហជីពនានាបង្អន់ការទាមទាររបស់ពួកគេក្នុងការចរចា ថ្មីៗអំពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឧស្សាហកម្មកាត់ដេរ ដោយហេតុថាផលិតភាពទាប ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/26825/
ក្រុមប្រឹក្សាអាជ្ញាកណ្តាលបង្គាប់ឲ្យអ្នកបើកបររថយន្តក្រុងក្រុមហ៊ុនកាពីតូលត្រឡប់ទៅធ្វើការវិញ
កាលពីម្សិលមិញ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានបង្គាប់ឲ្យអ្នកបើកបររថយន្តក្រុងរបស់ក្រុម ...
ហួត ចាន់ប៉ាវ
http://www.cambodiadailykhmer.com/news/26724/
របាយការណ៍របស់សហរដ្ឋអាមេរិក៖ ឧក្រិដ្ឋកម្មជួញដូរមនុស្សនៅតែជាបញ្ហាចោទនៅកម្ពូុជា
ខណៈពេលដែលមានរបាយការណ៍ស្តីអំពីស្រ្តីកម្ពុជាត្រូវបានជួញដូរទៅកាន់ប្រទេសចិននិងបុរសដែលត្រូវបានចាប់បង្ខំឱ្យធ្វើជាទាសករលើទូកនេសាទ របាយការណ៍ការជួញដូរមនុស្សចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកបានលើកឡើងជាថ្មីថាកិច្ចខិតខំប្រឹងប្រែងក្នុងការកំចាត់ការជួញដូរមនុស្ស នៅកម្ពុជានៅមានចំនុចខ្វះខាតនៅឡើយ។ ...
គ្រិស ម៉ូល្លឺរ
https://www.cambodiadaily.com/news/human-trafficking-still-rife-in-cambodia-us-report-says-89840/
បុគ្គលិកបើកបរទាមទារប្រាក់ឈ្នួលបន្ថែមម៉ោងពីក្រុមហ៊ុនឧកញ៉ាគិតម៉េង
មានបុគ្គលិកបើកបរប្រមាណ៦០នាក់ដែលបម្រើការក្នុងក្រុមហ៊ុន the Royal Cambodian Limousine Service ដែលជាក្រុមហ៊ុនរណបរបស់ Royal Groupក្រោមកម្មសិទ្ធិលោកឧកញ៉ា គិតម៉េង និងផ្តល់សេវាកម្មជូនភ្ញៀវទេសចរបរទេសនិងភ្ញៀវកិត្តិយសទស្សនាកិច្ចនៅក្នុងប្រទេស បានយល់ព្រម ត្រលប់ចូលបម្រើការវិញ បន្ទាប់ពីចូលរួមធ្វើបាតុកម្មអស់រយៈពេលពីរថ្ងៃដើម្បីទាមទារការបង់ប្រាក់ឈ្នួលបន្ថែមលើសពីម៉ោងធ្វើការ របស់ពួកគាត់។ ...
ខេង សុធា
https://www.cambodiadaily.com/business/drivers-demand-ot-wages-from-tycoons-firm-89856/
បណ្ណាល័យនៅតាមរោងចក្រ ជម្រុញអក្ខរកម្ម
នៅក្នុងកិច្ចខិតខំប្រឹងប្រែងជម្រុញអក្ខរកម្មនៅក្នុងចំណោមកម្មករ រោងចក្រកាត់ដេរ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងអង្គការសុីប៉ា កំពុង ធ្វើការរួមគ្នាបើកបណ្ណាល័យ នៅតាមរោងចក្រចំនួន ១៥ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេល ៣ឆ្នាំ ខាងមុខ។ ...
Sean Teehan
http://www.phnompenhpost.com/national/factory-libraries-push-literacy
បញ្ហាបញ្ឈប់អ្នកបើកបរប្រាំនាក់របស់ក្រុមហ៊ុនកាពីតូលនៅមានការជាប់គាំងនៅឡើយ
បន្ទាប់ពីកិច្ចប្រជុំនៅនាយកដ្ឋានដោះស្រាយជម្លោះរបស់ក្រសួងការងារកាលពីថ្ងៃព្រហស្បតិ៍ បញ្ហាបញ្ឈប់ការងាររវាងក្រុមហ៊ុនទេសចរណ៏កាពីតូលនិងអ្នកបើកបរ ទាំងប្រាំរូបដែលអះអាងថាខ្លួនត្រូវបានបញ្ឈប់ដោយសារចង់បង្កើតសហជីពនោះ មិនទាន់បានដោះស្រាយនៅឡើយទេ។ ...
បុគ្គលិកបើកបរឡានរបស់ក្រុមហ៊ុនកាពីតូលធ្វើកូដកម្មជំនួសមុខឱ្យមិត្តរួមការងារដែលត្រូវបានបញ្ឈប់
បុគ្គលិកបើកបរឡានចំនួនជាង៤០នាក់របស់ក្រុមហ៊ុនទេសចរណ៏កាពីតូល បានធ្វើកូដកម្មនៅថ្ងៃពុធដោយធ្វើការតវ៉ានៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននេះនៅក្នុងខណ្ឌ ៧មករា រាជធានីភ្នំពេញ ដើម្បីទាមទារឱ្យនិយោជិកចំនួនប្រាំនាក់ដែលក្រុមហ៊ុនបានបណ្តេញចេញឱ្យត្រលប់មកធ្វើការវិញ។ ក្រុមកូដករបានអះអាងថា មូលហេតុនៃការបញ្ឈប់ការងាររបស់បុគ្គលិកទាំង៥នាក់នេះបណ្តាលមកពីពួកគេចង់បង្កើតឱ្យមានសហជីព។ ...
សេក ឧត្តម
https://www.cambodiadaily.com/news/capitol-bus-drivers-strike-over-fired-colleagues-89268/
កម្មករគម្រាមដុតបដាម៉ាកPuma
កម្មកររោងចក្រស្បែកជើងម៉ាក Puma លំដាប់ពិភពលោក ចំនួន២០០នាក់បានដាក់ញ្ញាត្តិ ទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែននៅថ្ងៃសុក្រ ក្នុងសំណើរ ទាមទារការផ្លាស់ប្តូរកិច្ចសន្យាការងាររយៈពេល៥ឆ្នាំមកជាកិច្ចសន្យារយៈពេល១ឆ្នាំទៅវិញ នេះបើយោងតាមសម្តីរបស់ប្រធានសហជីពមួយរូប។ ...
Buth Kimsay
https://www.cambodiadaily.com/news/workers-threaten-to-burn-banner-of-brand-88862/