បុគ្គលិកបើកបរឡានរបស់ក្រុមហ៊ុនកា​ពីតូលធ្វើកូដកម្មជំនួសមុខឱ្យមិត្តរួមការងារដែលត្រូវបានបញ្ឈប់

បុគ្គលិកបើកបរឡានចំនួនជាង៤០នាក់របស់ក្រុមហ៊ុនទេសចរណ៏កា​ពីតូល បានធ្វើកូដកម្មនៅថ្ងៃពុធដោយធ្វើការតវ៉ា​នៅខាងក្រៅ​​ទីស្នាក់ការកណ្តាល​​របស់ក្រុមហ៊ុននេះនៅក្នុងខណ្ឌ ៧មករា​ រាជធានីភ្នំពេញ ដើម្បីទាមទារឱ្យនិយោជិក​ចំនួនប្រាំនាក់ដែលក្រុមហ៊ុនបានបណ្តេញចេញឱ្យត្រលប់មកធ្វើការវិញ។ ក្រុមកូដករបានអះអាងថា មូលហេតុ​នៃការបញ្ឈប់​ការងាររបស់បុគ្គលិកទាំង៥នាក់​នេះបណ្តាលមកពីពួកគេចង់បង្កើតឱ្យមានសហជីព។ … 

 

សេក ឧត្តម
https://www.cambodiadaily.com/news/capitol-bus-drivers-strike-over-fired-colleagues-89268/