កោះកុង

អនុប្រធានគយ​កោះកុងប្រព្រឹត្ត​អំពើពុករលួយទឹកប្រាក់១លានដុល្លារ ​បើកផ្លូវ​ក្រុមឆបោក​​អនឡាញ, មាន​ប្រពន្ធ៧

លោក ម៉ៅ សាន់សូនា អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​រាប់ចាប់​ពី​ការ​យក​លុយ​ឡាន​ដឹកទំនិញ​តាមផ្លូវ យក​លុយ​ពី​ក្រុម​ឆបោក​តាម​អនឡាញ​ជនជាតិ​ចិនដឹក​ទូរស័ព្ទ ៧០០០គ្រឿង រហូត​ដល់​ការ​សូក​ប៉ាន់​អ្នកសារព័ត៌មាន​កុំ​ឲ្យ​ចេញ​ផ្សាយ​រឿង ដែល​មាន​ទឹកប្រាក់​ពុក​រលួយ​ជាង ១លាន​ដុល្លារ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-3-30-120-265159

ការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវកំពុងតែត្រូវបានពង្រឹង ដើម្បីសុខភាពសាធារណៈ និងកាត់បន្ថយបន្ទុកធ្ងន់ធ្ងរលើតំបន់អភិរក្ស

ក្រសួងបរិស្ថានកំពុងតែជំរុញឱ្យប្រជាពលរដ្ឋនៅក្នុងទីក្រុង ទីប្រជុំជន និងសហគមន៍ក្នុងតំបន់ការពារ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់បង្កើនកិច្ចសហការគ្នាលើការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ ដោយគូសបញ្ជាក់ថា ការបង្កើតទីតាំងចាក់សំណល់ត្រឹមត្រូវ មិនត្រឹមតែជួយការពារបរិស្ថាន និងសុខភាពមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជំរុញការអភិវឌ្ឍបញ្ញាមនុស្សផងដែរ។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-3-28-1218-265148

កម្ពុជាចាប់ផ្តើមចេញដំណើរអភិវឌ្ឍកោះស្រឡៅ ជា«សហគមន៍អព្យាក្រឹតកាបូន» គំរូមុនដំបូងគេនៅក្នុងតំបន់

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនានេះបានប្រកាសចាប់ផ្តើមការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ទៅជា«សហគមន៍អព្យាក្រឹតកាបូន» គំរូមុនដំបូងគេនៅកម្ពុជា និងនៅក្នុងតំបន់អាស៊ាន ដែលជាជំហានមួយឈានឆ្ពោះទៅសម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-3-26-239-265135

កម្ពុជាតវ៉ាផ្លូវការចំពោះការចូលលុកលុយដែនសមុទ្រខុសច្បាប់របស់កងកម្លាំងថៃ ដោយទាមទារឲ្យដោះលែងអ្នកនេសាទ

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃ និងការអនុវត្តនីតិវិធីថៃដោយល្មើសច្បាប់ នៅក្នុងដែនសមុទ្រអធិបតេយ្យភាពរបស់កម្ពុជា ដោយទាមទារឲ្យដោះលែងជាបន្ទាន់នូវអ្នកនេសាទខ្មែរ ៣ នាក់ និងប្រគល់ទូកនេសាទវិញ។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-2-22-2247-264790

ពងអណ្តើកហ្លួងចំនួន២៥គ្រាប់ ដែលជាប្រភេទជិតផុតពូជបំផុត ត្រូវបានរកឃើញ និងការពារ ដើម្បីធានាអត្រាញាស់ខ្ពស់

ក្រុមការងារអភិរក្សកំពុងការពារពងអណ្តើកហ្លួងចំនួន២៥គ្រាប់ និងតាមដានការញាស់ ដើម្បីធានាអត្រាគង់វង្សខ្ពស់ បន្ទាប់ពីពួកគេបានរកឃើញនៅឆ្នេរខ្សាច់នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល ដែលជាកន្លែងតែមួយគត់សម្រាប់អណ្តើកហ្លួងរស់នៅនិងពងកូន។  ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-2-14-935-264720

អាជីវកម្មមូបខ្សាច់ត្រូវបានផ្អាក ដោយសារបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ និងដែនជម្រកសត្វអណ្តើកហ្លួង

ក្រសួងបរិស្ថានបានសម្រេចឱ្យទីតាំងអាជីវកម្មខ្សាច់១កន្លែង ក្នុងស្រុកស្រែអំបិល ខេត្តកោះកុងធ្វើការផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន ដោយសារតែសកម្មភាពនេះអាចបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ នៃស្ទឹងព្រែកកំពង់សោម ជាពិសេសតំបន់ដែនជម្រកសត្វអណ្តើកហ្លួង ដែលជាប្រភេទសត្វជិតផុតពូជបំផុត។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-27-2255-264540

ខេត្តកោះកុងបើកការដ្ឋានសាងសង់ផ្លូវជនបទតម្លៃ ៥លានដុល្លារ ដើម្បីជំរុញទេសចរណ៍ធម្មជាតិ

ខេត្តកោះកុងនៅថ្ងៃអង្គារនេះ បានបើកការដ្ឋានសាងសង់ផ្លូវជនបទពីរខ្សែដែលមានតម្លៃជាង ៥លានដុល្លារ ដែលជាការអភិវឌ្ឍដែលរំពឹងថានឹងពង្រឹងការតភ្ជាប់ទេសចរណ៍ធម្មជាតិ និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅក្នុងតំបន់កំណើនបៃតងដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ ...

ស៊ុំ ម៉ាណេត
https://shorturl.at/sqKOO

អន្តរជាតិ​សាទរ​លទ្ធផល​វិជ្ជមាន​នៃ​ការ​រក​ដំណោះ​ស្រាយ​ជម្លោះ​កម្ពុជា​-ថៃ ប៉ុន្តែ​សំណើ​សុំ​បើក​ព្រំដែនឡើង​វិញ​​មិន​ទទួល​បាន​ការ​គាំទ្រ

មន្ត្រី​ការទូតបរទេសបានសាទរចំពោះការវិវឌ្ឍជាវិជ្ជមានលើជម្លោះព្រំដែនកម្ពុជា-ថៃ ការអនុវត្តបទឈប់បាញ់ ប៉ុន្តែ​សំណើ​បើកព្រំដែនឡើងវិញ​ពី​សំណាក់​ប្រទេស​ជប៉ុន​ដើម្បី​សម្រួល​ដល់​ច្រវ៉ាក់​ផលិតកម្ម នៅ​តែជាបញ្ហាចម្រូងចម្រាស។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-12-1145-263251

កម្ពុជា-ថៃ​រកវិធី​បន្ថយ​ភាពតានតឹង​តាមរយៈការកែសម្រួលយុទ្ធោបករណ៍និងសម្ភារៈយោធា​ និង​​ពិភាក្សា​ករណី​ទាហាន​កម្ពុជា១៨រូបដែល​ថៃ​កំពុង​ឃុំឃាំង

ម្ពុជា​ និង ថៃ ពិភាក្សា​គ្នា​អំពី​ការ​កាត់បន្ថយ​ភាព​តានតឹង ការដោះលែង​ទាហាន​កម្ពុជា ១៨រូប និង​​ការ​ស្នើ​របស់​ជប៉ុន​ក្នុង​ការ​បើក​ច្រក​ព្រំដែន​មួយ​ចំនួន នៅ​ក្នុង​កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញា​នេះ​ នៅខេត្តកោះកុង។ កិច្ច​ប្រជុំ GBC ដែល​ជា​កិច្ច​ប្រជុំ​កម្រិត​ក្រសួង​ការពារ​ជាតិ ធ្វើ​ឡើង​ដោយ​មាន​ការ​ចូលរួម​របស់​លោក ទៀ សីហា រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា និង​លោក​ Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-10-1358-263231

កម្ពុជា និង​ថៃ បានឯកភាពគ្នាបង្កើត​ក្រុម​សម្រប​សម្រួល​ដើម្បី​ពង្រឹង​ទំនាក់ទំនងនៅគ្រប់កម្រិត

កម្ពុជា និងថៃបានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមសម្របសម្រួល (CG) ដើម្បីបង្កើនទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ជូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងនៅតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដោះស្រាយបញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។ ...

ឃី សុវុឌ្ឍី
https://khmer.cambojanews.com/cambodia-and-thailand-to-establish-a-coordinating-group-to-strengthen-communication/

EAC ស្នើ​ឱ្យ​បញ្ឈប់​ការ​ចេញ​​វិក្កយបត្រថ្លៃប្រើប្រាស់អគ្គិសនីជា​ «ប្រាក់បាត»

អាជ្ញាធរអគ្គិសនីកម្ពុជា(EAC) បាន​ប្រាប់​ឱ្យ​ក្រុមហ៊ុន​ផ្គត់​ផ្គង់​អគ្គិសនីចំនួន ២ នៅ​តាម​បណ្តោយ​ព្រំប្រទល់​កម្ពុជា​-​ថៃ​ ​​បញ្ឈប់ការចេញវិក្កយបត្រថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃសេវាផ្សេងៗ​ជា​«ប្រាក់បាត» បន្ទាប់​ពី​កម្ពុជា​បាន​បញ្ចប់​ការ​ទិញ​អគ្គិសនី​ទាំង​ស្រុង​ពី​ប្រទេស​ថៃ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-7-2-1644-262525

ពងកូនក្រពើភ្នំចំនួន៤៣ ដែលជាប្រភេទជិតផុតពូជបំផុតពីក្នុងធម្មជាតិ ត្រូវបានរកឃើញ

ពងកូនក្រពើភ្នំសរុបចំនួន ៤៣ត្រូវបានរកឃើញបន្ថែមទៀត ក្នុងឆ្នាំ២០២៥នេះ នៅតំបន់ឆាយរាប ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង និងអូរសោមនៃឧទ្យានជាតិជួរភ្នំក្រវាញ។ ក្រុមអភិរក្សរំពឹងថា ពងទាំងនេះនឹងញាស់នៅក្នុងខែសីហាខាងមុខនេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-25-1146-262451

យ៉ាងហោចណាស់ មនុស្ស២នាក់បាត់ខ្លួន ក្នុងគ្រោះជំនន់ទឹកភ្លៀង

យ៉ាងហោចណាស់ មនុស្សចំនួន២នាក់បានបាត់ខ្លួន ក្នុងជំនន់ទឹកភ្លៀង​ហូរ​ច្រោះ​ដាច់​ផ្លូវ នៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនានេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-23-1519-262430

ការសាងសង់ផ្លូវជាតិលេខ៤៨ ក្នុងគម្រោងថវិកាជាង ៧៨លានដុល្លារត្រូវបានបញ្ចប់

គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ក្នុងគម្រោងថវិកាជាង ៧៨លានដុល្លារអាមេរិកបានបញ្ចប់ការសាងសង់១០០ភាគរយ ហើយធ្វើការប្រគល់-ទទួល ក្រោយពីការពិនិត្យវាយតម្លៃគុណភាព។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-18-1230-262392

ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវ​បាន​ប្រកាស​ជា​ស្រុកអស់មីន​ បន្ទាប់​ពី​ស្រុក​បុទុម​សាគរ

ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវ​បាន​ប្រកាស​ជា​ស្រុកអស់​មីន​នៅ​ថ្ងៃ​ទី១០ ខែមិថុនា​នេះ ក្រោម​កិច្ច​ប្រឹងប្រែង​បោស​សម្អាត​មីន​ទទួល​បាន​ ការ​គាំទ្រ​ពី​ជំនួយរបស់រដ្ឋាភិបាលឥណ្ឌា។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-10-1415-262311

«ការ​កែ​សម្រួល​កម្លាំង​កង​ទ័ព» មិន​មែន​ជា​ការ​ដក​ថយ ខណៈ​មតិ​សាធារណៈ​មាន​ភាព​ស្រពេច​ស្រពិល

«ការ​កែ​សម្រួល​កម្លាំង​កង​ទ័ព​នៅ​តំបន់​មាន​ជម្លោះ»​ នៅ​ព្រំដែន​កម្ពុជា-ថៃ​ បង្ក​ជា​ចម្ងល់​និង​ការ​វែក​ញែក​ផ្សេងៗ​នៅ​លើ​បណ្ដាញ​សង្គម​ ខណៈ​ដែល​អ្នក​វិភាគ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្លូវការ​ឲ្យ​បាន​លឿន​ជាងគូ​ប្រជែង។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-9-1620-262304

សហគមន៍​អេកូ​ទេសចរណ៍​ជីផាត​បង្កើត​យុទ្ធនាការ​ «ជីផាត​គ្មាន​ប្លាស្ទិក»

ជាការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្លាស្ទិក​នៅ​តំបន់​ជីផាត​ សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត បាន​បង្កើត​នូវ​យុទ្ធនាការ​ជីផាត​គ្មាន​ប្លាស្ទិក ដែល​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី២៨ ខែមេសា ខាង​មុខ​នេះ​ នៅ​ជីផាត ខេត្ត​កោះកុង។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-4-24-1823-261924

ស្ពានឈើ និងជណ្តើរ ឡើងទៅលើកំពូល«ភ្នំម្រេចកង្កែប»នឹងត្រូវកែលម្អឡើងវិញ

ស្ពានឈើ៤កន្លែង និងជណ្តើរឡើងទៅកាន់«ភ្នំម្រេចកង្កែប» នៅក្នុងតំបន់សហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង ស្ថិតក្នុងស្រុកថ្មបាំង នឹងត្រូវរៀបកែលម្អឡើងវិញ ដើម្បីសម្រួលដល់អ្នកទេសចរបែបផ្សងព្រេង។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-4-18-1412-261874

គម្រោងអេកូទេសចរណ៍ជួរភ្នំក្រវាញ-ទន្លេសាប ជួយអភិរក្សធនធានធម្មជាតិ និងបង្កើតការងារ

ក្នុងរយៈពេល៣ឆ្នាំមកនេះ លោកលី សែនសេរី ពុំទាន់បានចំណេញពីការបើកអាជីវកម្ម បំរើសេវាកម្មទេសចរណ៍របស់លោកនោះទេ។​ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-4-7-1439-261811

ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នរយៈពេល៧ថ្ងៃអំឡុងបុណ្យចូលឆ្នាំខ្មែរ

ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គឺមុន និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ...

សួស យ៉ាមី
https://www.postkhmer.com/national/2025-3-12-1156-261587

ប្រមុខរដ្ឋាភិបាលណែនាំឱ្យអភិរក្ស និងអភិឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិខ្នងផ្សារ ខ្នងសំពៅ

ក្រសួងបរិស្ថាន កំពុងតែរៀបចំផែនការ ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការអភិរក្ស និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញ ទៅតាមការណែនាំរបស់ប្រ​មុ​ខរដ្ឋាភិបាល ដែលបានចុះទៅពិនិត្យជាក់ស្តែងនៅតំបន់នោះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-10-1013-261549

គម្រោងឥណទានកាបូននៅតែបន្តគំរាមកំហែងដល់ជីវភាពរស់នៅជនជាតិដើមភាគតិច

កំពុង​អង្គុយ​ជិត​ស្វាមី​ដែល​ទើប​រួច​ពី​ការ​ជាបឃុំ និង​កូន​ប្រុស​អាយុ​ប្រាំពីរ​ឆ្នាំ នៅ​ក្នុង​ផ្ទះឈើ​តំបន់​ព្រៃ​ការពារ​ខេត្ត​កោះកុង អ្នកស្រី​ ជ័យ នៅ កំពុង​ប្រឹង​ទប់​ទឹក​ភ្នែក​។ ...

ស៊ើង និមល់
https://khmer.cambojanews.com/carbon-credit-project-still-threatens-indigenous-livelihoods-after-compromised-review/

ដើមកោងកាងជិត៦ម៉ឺនដើម ត្រូវបានដាំស្តារឡើងវិញ នៅក្នុងខេត្តកោះកុង ចាប់តាំងពីឆ្នាំ២០២៤មក

ដើមកោងកាងជិត៦ម៉ឺនដើម ត្រូវបានដាំនៅក្នុងខេត្តកោះកុង ចាប់តាំងពីឆ្នាំ២០២៤ រហូតមកដល់ថ្ងៃអាទិត្យ ទី២ ខែមីនានេះ ហើយកូនកោងកាងជាង២ម៉ឺនកូនទៀត កំពុងតែត្រូវបណ្តុះនៅដើមឆ្នាំ២០២៥នេះ ដើម្បីបន្តសកម្មភាពដាំបន្ថែមទៀត ក្នុងការការពារតំបន់ឆ្នេរ និងជីវៈចម្រុះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-3-95-261480

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

PkC4k
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!