ODC English Site
ផ្លូវក្រវ៉ាត់ក្រុងទី ៣ បានបញ្ចប់ ៥០ ភាគរយហើយ
លោក ហៀង សុធាយុទ្ធ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថាការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣ ដែលមានទឹកប្រាក់ ៣០០ លានដុល្លារត្រូវបានបញ្ចប់ ៥០ ភាគរយនៅដើមខែឧសភាហើយគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ។ ផ្លូវប្រវែង ៥២ គីឡូម៉ែត្រលាតសន្ធឹងពីផ្លូវជាតិលេខ ៤ ពីខណ្ឌពោធិសែនជ័យនៅខាងលិចរាជធានីភ្នំពេញ និងឆ្លងកាត់ផ្លូវជាតិលេខ ៣ និងលេខ ២ ដល់ផ្លូវជាតិលេខ ១ នៅខាងកើតរាជធានីភ្ជាប់ទៅកំពង់ផែស្វយ័តភ្នំពេញ។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/50857557/third-ring-road-50-percent-complete/
ទេសចរបរទេសមកកម្ពុជាថយចុះ ៩៤ ភាគរយក្នុងត្រីមាសទី ១
ក្រសួងទេសចរណ៍បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៧០.៩០១ នាក់នៅក្នុងត្រីមាសទី ១ ខែមករាដល់ខែមីនាឆ្នាំ ២០២១ ធ្លាក់ចុះ ៩៤ ភាគរយពីចំនួន ១,១៥ លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50856597/foreign-visitors-to-cambodia-decrease-by-94-pct-in-q1/
ព័ត៌មានក្លែងក្លាយ ៥២៥ ត្រូវបានរកឃើញនៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះ
ព័ត៌មានក្លែងក្លាយសរុបចំនួន ៥២៥ ត្រូវបានកត់ត្រានៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះដោយមាន ២១៥ នៃនោះនិយាយអំពីព្រះមហាក្សត្រ និងមេដឹកនាំនយោបាយ។ ...
ស សុជាតិ
https://www.khmertimeskh.com/50857692/525-fake-news-found-in-first-quarter-of-this-year/
អ្នកចុះឈ្មោះមានចំនួន ១៤០ ០០០ នាក់ក្នុងកម្មវិធីសិក្សាតាមប្រពន្ធ័អេឡិកត្រូនិកត្រឹមរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ
ក្រសួងអប់រំបានប្រកាសថារហូតមកដល់ពេលនេះមានប្រជាជនចំនួន ១៤០,០០០ នាក់បានចុះឈ្មោះសម្រាប់កម្មវិធីសិក្សាតាមប្រពន្ធ័អេឡិកត្រូនិកក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីការចាប់ផ្តើមជាផ្លូវការ។ ...
សែន ដាវិត
https://www.khmertimeskh.com/50857693/140000-register-for-e-learning-app-in-just-one-week/
ផ្សារនៅភ្នំពេញនឹងត្រូវបិទរយៈពេលមួយសប្តាហ៍ទៀត
សាលារាជធានីភ្នំពេញបានបន្តបិទទីផ្សារទូទៅ និងមិនរៀបរយក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50857097/markets-in-phnom-penh-to-remain-closed-for-another-week/
តើការផលិតបានប្រេងឆៅតិចជាងផែនការរំពឹងទុក ជាបរាជ័យរបស់កម្ពុជា ឬយ៉ាងណា?
មន្ត្រីជាន់ខ្ពស់របស់កម្ពុជាបានថ្លែងអះអាងថា រដ្ឋាភិបាល និងក្រុមហ៊ុនរុករកប្រេងរបស់សិង្ហបុរី KrisEnergy កំពុងធ្វើការជាមួយគ្នាយ៉ាងសកម្មក្នុងការរកទីផ្សារលក់ប្រេងដែលផលិតបាន និងការចាត់ចែងរៀបចំផែនការបន្ត សម្រាប់ជំហានបន្តទៀត ដើម្បីអភិវឌ្ឍធនធាននៅតំបន់ប្លុក A ដែលក្រុមហ៊ុនកំពុងដំណើរការបូម។ ...
ម៉ៃ គុណមករា
https://bit.ly/3okdAz5
រដ្ឋមន្ត្រីច្រានចោល ការផ្សាយអំពីសមត្ថកិច្ចគយហុងកុងរឹបអូសឈើប្រមាណ ២១១ តោន ដឹកចេញពីកម្ពុជា
រដ្ឋមន្ត្រីកសិកម្មបដិសេធចំពោះការផ្សាយអំពីសមត្ថកិច្ចគយហុងកុង រឹបអូសឈើប្រមាណ ២១១ តោន ដែលជាឈើជិតផុតពូជ និងមានតម្លៃជាទឹកប្រាក់ចំនួន ១,១ លានដុល្លារហុងកុង ដែលត្រូវបានដឹកចេញពីកម្ពុជានៅចន្លោះថ្ងៃទី ២៩ មេសា និងថ្ងៃទី ៥ ឧសភា ឆ្នាំ ២០២១ ដែលជាចំនួនច្រើនបំផុត ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។ ក្រសួងក៏កំពុងស្រាវជ្រាវករណីនេះផងដែរ។ ...
នៅ ស៊ីវុត្ថា
https://bit.ly/3tJuYOV
វគ្គបណ្តុះបណ្តាលស្តីអំពីអក្ខរកម្មទិន្នន័យទៅលើប្រធានបទសុខភាពសាធារណៈលើកទី៣
ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែមេសា ឆ្នាំ២០២១ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានធ្វើសិក្ខាសាលាបណ្តុះបណ្តាលលើកទី៣ ស្តីអំពី«អក្ខរកម្មទិន្នន័យទៅលើប្រធានបទសុខភាពសាធារណៈ» ។ ក្នុងបរិបទបច្ចុប្បន្ននៃជំងឺរាតត្បាត ...
សិក្ខាសាលា ស្តីពី សិទ្ធិអំណាចក្នុងការគ្រប់គ្រង់ និងកាន់កាប់ទិន្នន័យជនជាតិដើមភាគតិច
នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) សហការជាមួយអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO) បានធ្វើសិក្ខាសាលាអនឡាញមួយដែលមានរយៈពេលកន្លះថ្ងៃស្តីពី “សិទ្ធិអំណាចក្នុងការគ្រប់គ្រង់ និងកាន់កាប់ ...
ក្រុមហ៊ុនចិនកំពុងត្រៀមបើកការិយាល័យនៅកម្ពុជា បំពាក់ប្រព័ន្ធ GPS ដើម្បីធានាសុវត្ថិភាពនៃការដឹកជញ្ជូនក្នុងតំបន់អាស៊ាន
ក្រុមហ៊ុនសាជីវកម្មចិន ឈ្មោះ China Great Wall Industry Corporation (CGWIC) បាននិងកំពុងត្រៀមខ្លួនបើកការិយាល័យនៅកម្ពុជា ក្នុងគោលបំណងជំរុញការប្រើប្រាស់ប្រព័ន្ធ GPS សម្រាប់បំពាក់លើមធ្យោបាយដឹកទំនិញក្នុងការធានាសុវត្ថិភាពនៃការដឹកជញ្ជូនក្នុងស្រុក និងក្នុងតំបន់អាស៊ាន។ ...
ឡាយ សាមាន
https://bit.ly/3hoFB7a
វគ្គបណ្តុះបណ្តាលស្តីអំពីអក្ខរកម្មទិន្នន័យទៅលើប្រធានបទសុខភាពសាធារណៈលើកទី២
នៅថ្ងៃទី៥ ទី៦ ទី៨ និងទី៩ ខែមេសា ឆ្នាំ២០២១ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានធ្វើសិក្ខាសាលាបណ្តុះបណ្តាលស្តីអំពី «អក្ខរកម្មទិន្នន័យទៅលើប្រធានបទសុខភាពសាធារណៈ» ប្រកបដោយជោគជ័យ។ នេះគឺជាការបណ្តុះបណ្តាលលើក ...
អភិបាលខេត្តកំពង់ស្ពឺ ចេញដីកាដកហូតដីព្រៃជាង ២៨១ ហិកតា ដែលត្រូវជនខិលខូចជួលពលរដ្ឋទៅទន្ត្រានកាន់កាប់
លោក វ៉ី សំណាង អភិបាលខេត្ដកំពង់ស្ពឺ បានចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ២ទីតាំងស្ថិតនៅភូមិរមាំងស និងភូមិខ្ទេះ ឃុំតាសាល ស្រុកឱរ៉ាល់ មានទំហំសរុបជាង ២៨១ ហិកតាបន្ទាប់ពីទីតាំងដីនេះត្រូវបានជនខិលខូចជួលពលរដ្ឋទៅទន្ទ្រានកាន់កាប់ និងដាំដំណាំក្នុងគោលបំណង ...
វ៉ន ដារ៉ា
https://bit.ly/3yehNIX
អគ្គិសនីកម្ពុជា បានប្រកាសនឹងចេញវិក្កយបត្រភ្លើងតែម្ដងក្នុងរយៈពេល ៣ ខែជាប់គ្នា សម្រាប់អតិថិជន ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហម ឬតំបន់បិទខ្ទប់
ចាប់ពីខែឧសភានេះទៅអគ្គិសនីកម្ពុជា បានប្រកាសនឹងចេញវិក្កយបត្រភ្លើងតែម្ដងក្នុងរយៈពេល ៣ ខែជាប់គ្នា សម្រាប់អតិថិជន ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហម ឬតំបន់បិទខ្ទប់ ដោយហេតុភ្នាក់ងារអគ្គិសនីកម្ពុជាពុំអាចចូលទៅបំពេញភារកិច្ចក្នុងតំបន់ទាំងនោះបាននៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីផ្ដល់វិក្កយបត្រ ...
ឡាយ សាមាន
https://bit.ly/3vZIH5C
រដ្ឋាភិបាលកម្ពុជាដាក់ឲ្យដំណើរការប្រព័ន្ធ SD2 ដើម្បីតភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនបរទេស និងក្រុមហ៊ុនក្នុងស្រុក
ប្រទេសកម្ពុជា ដោយមានការសហការពីវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទិន្នន័យស្តីពីសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់សំដៅផ្តល់កិច្ចសម្រួលវិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាព ហៅកាត់ថា «SD2» ដែលជាតារាងទិន្នន័យលើកដំបូងរបស់ខ្លួនក្នុងការផ្ដល់ព័ត៌មាន ...
ម៉ៃ គុណមករា
https://bit.ly/2Qjkc43
កំពង់ផែសមុទ្រនៅខេត្តកោះកុងខ្នាតមធ្យមតម្លៃ ១,៥ លានដុល្លារ បើកការដ្ឋានសាងសង់
រដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានសាងសង់កំពង់ផែសមុទ្រខ្នាតមធ្យមតម្លៃ ១,៥ លានដុល្លារ នៅខេត្តកោះកុងនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជា-ថៃ។ ...
ធូ វិរៈ
https://bit.ly/3uR8nkz
អភិបាលខេត្តមណ្ឌលគិរី ប្រាប់ឲ្យមន្ត្រីទប់ស្កាត់បទល្មើសព្រៃឈើ និងការទន្រ្ទានដីព្រៃ ខណៈកំពុងមានសកម្មភាពកើតឡើងខ្លាំង
អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ជំរុញឲ្យមន្ត្រី និងអាជ្ញាធរដែនដីទប់ស្កាត់បទល្មើសព្រៃឈើ និងការកាប់ទន្រ្ទានយកដីព្រៃខុសច្បាប់ឱ្យមានប្រសិទ្ធភាព ខណៈសកម្មភាពទាំងនេះកាន់តែមានភាពផុលផុស។ ...
រី សុចាន់
https://bit.ly/3hnFc54
ពលរដ្ឋជាង ១០០ គ្រួសារ ទាមទារឱ្យអាជ្ញាធរថែរក្សាដីព្រៃលិចទឹក ៦៣ ហិកតា ទុកជាសម្បត្តិរដ្ឋ និងឱ្យវែកមុខអ្នកជួលគេឱ្យកាប់ទន្ទ្រាន
ពលរដ្ឋជាង ១០០ គ្រួសារ រស់នៅភូមិជ្រោយស្វាយខាងលិច និងភូមិជ្រោយស្វាយខាងកើត ក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល នៅព្រឹកថ្ងៃទី ១១ ខែឧសភានេះ បាននាំគ្នាទៅតវ៉ានៅសាលាស្រុកស្រែអំបិល ដើម្បីឱ្យអាជ្ញាធររក្សាផ្ទៃដីព្រៃលិចទឹកទំហំ ៦៣ ហិកតា ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ និងទាមទារឱ្យស្វែងរកជនដែលកាប់បំផ្លាញ ...
វ៉ន ដារ៉ា
https://bit.ly/3eGl3oJ
រដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភលើកទី ៦០ ជូនកម្មករ ត្រូវព្យួរការងារក្នុងវិស័យកាត់ដេរ និង ទេសចរណ៍ ជាង ៥ ពាន់នាក់
រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភលើកទី ៦០ ជូនដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ជាង ៥ ពាន់នាក់ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ដោយសារផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។ ...
ឡាយ សាមាន
https://bit.ly/3eEN2VU
នាយករដ្ឋមន្ត្រីផ្តល់ថវិកា $៥០ ម៉ឺន សាងសង់ផ្ទះ ៥៨ ខ្នង បានរួចរាល់ក្នុងចំណោម ១៦៤ ខ្នង សម្រាប់ចែកជូនអតីតយុទ្ធជនដែលកំពុងខ្វះទីជម្រក
ផ្ទះចំនួន ៥៨ ខ្នង ក្នុងចំណោម ១៦៤ ខ្នង ដែលលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងភរិយា ផ្ដល់ថវិកាចំនួន ៥០ ម៉ឺនដុល្លារ ដើម្បីសាងសង់លើដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជនស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ត្រូវបានសាងសង់រួចរាល់ សម្រាប់ចែកជូនដល់អតីតយុទ្ធជនកម្ពុជាដែលជួបការខ្វះខាត និងខ្វះទីជម្រក។ នេះបើតាមរដ្ឋបាលខេត្ត ...
វ៉ន ដារ៉ា
https://bit.ly/3bpKFV7
កម្មកររោងចក្រកាត់ដេរ សិនតៃ ហ្គាមេន ទាមទារឲ្យថៅកែផ្តល់ប្រាក់ខែខ្លះ និងប្រាក់ថ្លៃឈប់សម្រាកចូលឆ្នាំ ក្នុងអំឡុងពេលនៃការបិទខ្ទប់
កម្មកររោងចក្រកាត់ដេរ សិនតៃ ហ្គាមេន (ខេមបូឌា) អិល ធី ឌី ទាមទារឲ្យថៅកែរោងចក្រផ្តល់ប្រាក់ខែខ្លះ និងផ្តល់ប្រាក់ថ្ងៃឈប់សម្រាកចូលឆ្នាំ ក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដោយពួកគេបានអះអាងថា ប្រាក់ខែលើកទី ១ ក្នុងខែមេសា ពួកគេទទួលបានមិនគ្រប់ ៥០ ភាគរយនៃប្រាក់ខែសរុបនោះទេ។ ...
ឡុង គីមម៉ារីតា
https://bit.ly/3eJdkq6
NBC ៖ ការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩
ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ស្របតាមការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបានរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពិសេសការទូទាត់ឌីជីថលក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ ២០២០ ស្តីពីប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា។ ...
ធូ វិរៈ
https://bit.ly/3eOboNd
ស៊ុយអែត និងសហភាពអឺរ៉ុប ផ្ដល់ជំនួយប្រមាណ ១,៥ លានដុល្លារ ដល់មជ្ឈមណ្ឌលសភាអាស៊ីសម្រាប់អនុវត្តសកម្មភាពនៅកម្ពុជា
ប្រទេសស៊ុយអែត និងសហភាពអឺរ៉ុប បានផ្តល់ថវិការួមគ្នាចំនួន ១១,៩ លានសេក ឬប្រមាណ ១,៥ លានដុល្លារអាមេរិក សម្រាប់គម្រោងដែលមានរយៈពេល ២ ឆ្នាំ (២០២១-២០២២) គាំទ្រដល់មជ្ឈមណ្ឌលសភាអាស៊ី (ម.ស.អាស៊ី-PCAsia) នៅថ្ងៃអង្គារនេះ សម្រាប់អនុវត្តសកម្មភាពនានានៅកម្ពុជា។ ...
មុំ គន្ធា
https://bit.ly/3bp3QhH
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា បានជួយរំដោះសត្វពពូលរស់ជាង ១០០ ក្បាល ពីលុបរបស់ព្រាន
សត្វពពូលរស់ជាង ១០០ ក្បាល ត្រូវបានក្រុមមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា និង អង្គការ WCS ដោះលែងឲ្យមានសេរីភាពចូលទៅក្នុងព្រៃធម្មជាតិវិញ បន្ទាប់ពីសត្វស្លាបទាំងនោះត្រូវបានក្រុមព្រាន វាយលុបចាប់ពួកវានៅក្នុងដែនជម្រកសត្វព្រៃកែវសីមាស្ថិតក្នុងឃុំស្រែឈូក ស្រុកកែវសីមា កាលពីរសៀលថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១។ ...
ឃុត សុភចរិយា
https://bit.ly/3eIkrze
ការនាំចេញផលិតផលកសិកម្មបីមុខសំខាន់ៗរបស់កម្ពុជាទៅកាន់ទីផ្សារវៀតណាម កើនយ៉ាងគំហុកក្នុងត្រីមាសទី១
កម្ពុជានាំចេញផលិតផលពីដំឡូងមី គ្រាប់ស្វាយចន្ទី និងផ្លែស្វាយស្រស់សរុបជាង ១,១១ លានតោន ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២១ កើនឡើងជិត ១៤៩ ភាគរយ ទោះបីជាមានការរឹតបន្តឹងតាមព្រំដែនក៏ដោយ។ ...
ធូ វិរៈ
https://bit.ly/3buiHHD