ODC English Site
ជនភៀសខ្លួនទី៦ពីប្រទេសណូរូមកដល់តាមកិច្ចព្រមព្រៀងចម្រូងចម្រាស
អាជ្ញាធរកម្ពុជានិយាយថា ជនភៀសខ្លួនចុងក្រោយបំផុតទទួលយកសំណើតាំងលំនៅថ្មីក្នុងប្រទេសនេះ តាមកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសជាមួយប្រទេសអូស្ត្រាលី បានមកដល់ក្រុងភ្នំពេញហើយកាលពីថ្ងៃអាទិត្យ ជាជនភៀសខ្លួនទី៦ដែលព្រមមក ចាប់តាំងពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅខែកញ្ញាឆ្នាំ២០១៤។ ...
ក្រសួងការបរទេស ថា មន្ត្រី UN កំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា
លោក ប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ថ្លែងថា ការអធិប្បាយរបស់តំណាងការិយាល័យ UN ប្រចាំកម្ពុជា លោកស្រី Wan-Hea Lee ពាក់ព័ន្ធនឹងចំណាត់ការរបស់រដ្ឋាភិបាល ហាមឃាត់លោក សម រង្សុី មេដឹកនាំបក្សប្រឆាំងមិនឲ្យវិលចូលប្រទេសវិញនោះ គឺបានរំលោភអធិបតេយ្យភាព និងជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ...
តាំង វីដា
http://bit.ly/2fWxW0P
លោក ហ៊ុន សែន គាំទ្រលោក ដូណាល់ ត្រាំ និងបារម្ភលោកស្រី ហ៊ីលឡារី ឈ្នះ អាចមានសង្គ្រាម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានប្រកាសជំហរគាំទ្រទៅលើលោក ដូណាស់ ត្រាំ បេក្ខភាពរបស់គណបក្សសាធារណរដ្ឋ សម្រាប់ជាប្រធានាធិបតីអាមេរិក ក្នុងអាណត្តិថ្មីខាងមុខនេះ ដោយជឿថា អ្នកជំនួយដ៏ស្តុកស្តម្ភរូបនេះ នឹងនាំមកនូវសភាពការណ៍ល្អ ក្នុងពិភពលោក បើធៀបនឹងលោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យ។ ...
តាំង វីដា
http://bit.ly/2fhXzGb
ឃុំខ្លួនប្រធានមន្ទីររ៉ែ និងកូនចៅពីរឿងលួចលក់ដីរបស់រដ្ឋ
ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហាររួមនឹងកូនចៅម្នាក់ជាប្រធានការិយាល័យគណនេយ្យកាលពីម្សិលមិញត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនពាក់ព័ន្ធនឹងករណីលួចលក់ដីមន្ទីរតម្លៃប្រមាណជា ៧ ម៉ឺនដុល្លារបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅ ...
ម៉ិច ដារ៉ា និង ផាក់ ស៊ាងលី
http://bit.ly/2fnf4ns
ឈើប្រណិតត្រូវបានរកឃើញនៅក្បែរព្រំប្រទល់
កាលពីថ្ងៃពុធ ក្រុមការងារចម្រុះប្រហែល ៤០ នាក់ដែលមានមូលដ្ឋាននៅព្រំប្រទល់កម្ពុជា-ថៃនៅក្នុងខេត្តប៉ៃលិន បានរឹបអូសឈើប្រភេទថ្នាក់លេខមួយ ប៉ុន្តែពួកគេបរាជ័យក្នុងការចាប់ឃាត់ខ្លួនជនល្មើសដែលបានចូលទៅក្នុងទឹកដីថៃដើម្បីកាប់ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/31671/luxury-wood-found-near-border/
រដ្ឋាភិបាល នឹងធ្វើកិច្ចព្រមព្រៀងប្រេងកាតជាមួយ KrisEnergy
មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ឲ្យដឹងថា ជាមួយនឹងភាពជាម្ចាស់ភាគហ៊ុនទាំងមូលនៃក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរីKrisEnergyដែលកាន់កាប់អណ្ដូងរ៉ែប្រេងកាតប្លុក A នៃឈូងសមុទ្ររបស់ប្រទេសកម្ពុជា នឹងបង្កើនល្បឿនការងារសម្រាប់ការទាញយករ៉ែរបស់ ...
ម៉ៃ គុណមករា
http://bit.ly/2fB0kGC
អគារអ្នកដំណើរថ្មីគ្រោងសាងសង់នៅប៉ោយប៉ែត ឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ
អគារអ្នកដំណើរថ្មីគ្រោងសាងសង់នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតស្របពេលដែលកំណើនភ្ញៀវទេសចរចេញចូលនិងសកម្មភាពដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងថៃកើនឡើងជាបន្តបន្ទាប់ជាពិសេសការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងថៃ ចុងឆ្នាំនេះ។ សំណង់អគារអ្នកដំណើរនេះ គ្រោង ...
ជា វណ្ណៈ
http://bit.ly/2fhWoXx
មជ្ឈមណ្ឌលបច្ចេកវិទ្យាថ្មីសម្រាប់ក្រុមអ្នកច្នៃប្រឌិត
មជ្ឈមណ្ឌលបច្ចេកវិទ្យាមួយដែលកំពុងជម្រុញអ្នកដឹកនាំវ័យក្មេងនៅកម្ពុជាអាចស្វែងរកការអនុវត្តនានានៃបច្ចេកវិទ្យា ដែលអាចនឹងត្រូវបានប្រើប្រាស់ដើម្បីបង្កើតជាផលវិជ្ជមានមួយដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សទាំងអស់គ្នា។ ...
Safiya Charles
http://www.khmertimeskh.com/news/31675/new-tech-hub-for-innovators/
ការពពោះជំនួសផ្អាកបណ្តោះអាសន្ន ខណៈរដ្ឋាភិបាលព្រាងច្បាប់
មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា បម្រាមលើការមានផ្ទៃពោះដោយការពពោះជំនួសដែលត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីថ្ងៃច័ន្ទ នឹងនៅតែអនុវត្តដដែល រហូតដល់រដ្ឋាភិបាលធ្វើសេចក្តីព្រាងច្បាប់ការពារស្ត្រីខ្មែរដែលផ្តល់កំណើតដល់កូនរបស់ឪពុកម្តាយផ្សេងរួច។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/35175
ពលរដ្ឋមានបញ្ហាដីធ្លីនៅបឹងកក់ដាក់ញត្តិសុំឲ្យលោកនាយករដ្ឋមន្ត្រីជួយ
ប្រជាពលរដ្ឋមានបញ្ហាដីធ្លីនៅតំបន់បឹងកក់ប្រមាណ៥០នាក់កាលពីថ្ងៃម្សិលមិញបានដាក់ញត្តិសុំឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជួយអន្តរាគមន៍ទៅអាជ្ញាធររាជធានីភ្នំពេញឲ្យបញ្ឈប់ការប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ ដោះស្រាយបញ្ចប់ករណីជម្លោះដីធ្លីនៅតំបន់បឹងកក់ និងសុំឲ្យតុលាការបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ...
ប៉ិច សុធារី
http://bit.ly/2fJMr8e
សិក្ខាសាលាពិភាក្សាពីសុវត្ថិភាព
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងរៀបចំបើកសិក្ខាសាលានៅសប្តាហ៍ក្រោយស្តីពីសំណង់ ដែលនឹងពិភាក្សាលក្ខណៈវិនិច្ឆ័យសម្រាប់ការចេញលិខិតអនុញ្ញាតសាងសង់ និង ដើម្បីដោះស្រាយបញ្ហានានាទាក់ទងនឹងការគ្រប់គ្រងការដ្ឋានសាងសង់ផងដែរ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/31661/seminar-to-discuss-safety/
អត្រាអ្នកជាប់ឃុំក្នុងពន្ធនាគារបានកើនឡើងទ្វេដង
អត្រាដាក់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជាបានកើនឡើងទ្វេដងនៅក្នុងរយៈកាល ១០ ឆ្នាំចុងក្រោយនេះ។ នេះបើតាមស្ថិតិដែលចេញដោយអគ្គនាយកដ្ឋានពន្ធនាគារ។ លោក នុត សាវនា អ្នកនាំពាក្យនៃនាយកដ្ឋានពន្ធនាគារបានថ្លែង ...
Jack Davies
http://bit.ly/2e7pyet
ក្រុមហ៊ុនម៉ាឡេស៊ីកំពុងសម្លឹងពីការវិនិយោគថាមពលបៃតងនៅកម្ពុជា
កាលពីម្សិលមិញក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនបានចូលរួមសម្ភោធការពិរព័ណ៌ថាមពលបៃតងក្នុងរាជធានីភ្នំពេញ ដើម្បីតាំងបង្ហាញផលិតផលរបស់ពួកគេ ដែលរួមមានទាំងផ្ទាំងថាមពលពន្លឺព្រះអាទិត្យ រហូតដល់អំពូលLED ផងដែរ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/31656/m---sia-eyes-green-energy-investment/
ទីផ្សារអចលនទ្រព្យអាស៊ានកំពុងស្វែងរកអ្នកវិនិយោគ
លោក Aliwassa Pathnadabutr នាយកគ្រប់គ្រងនៃក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យថៃ CBRE បានមានប្រសាសន៍ថា វិស័យអចលនទ្រព្យលំនៅឋានសម្រាប់ជួលក្នុងរាជធានីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលលទ្ធផលខ្ពស់បំផុតក្នុងចំនោមវិស័យផ្សេងទៀត ដែលមានចំនួន ៨ ភាគរយក្នុងមួយឆ្នាំ។ ...
Kanana Katharangsiporn
http://www.bangkokpost.com/business/news/1124901/asean-property-markets-beckon-investors
កម្រៃលើការត្រួតពិនិត្យនាំចេញអង្ករត្រូវបានកាត់បន្ថយ
រាជរដ្ឋាភិបាលបានសម្រេចតម្លៃថ្មីជាបណ្ដោះអាសន្ននៃការត្រួតពិនិត្យតាមប្រព័ន្ធម៉ាស៊ីនស្គែនលើមុខទំនិញអង្ករនាំចេញដឹកជញ្ជូនក្នុងកុងតឺន័រសម្រាប់រយៈពេលពីរឆ្នាំដែលបានចូលជាធរមានគិតចាប់តាំងពីថ្ងៃទី១ខែវិច្ឆិកានេះក្នុងគោល ...
ម៉ៃ គុណមករា
http://bit.ly/2eWJrnY
ក្រសួងរ៉ែអះអាងថា ការបូមខ្សាច់ខុសច្បាប់ត្រូវតែបំបាត់
ការបូមខ្សាច់ខុសច្បាប់ត្រូវបានលុបបំបាត់ចេញពីកម្ពុជា ប៉ុន្តែចាំបាច់ត្រូវមានការកែទម្រង់ ក្រសួងរ៉ែ និង ថាមពល បាននិយាយកាលពីថ្ងៃព្រហស្បត្តិ ដែលកំពុងប្រឈមនឹងសំពាធទាក់ទងនឹងការកត់ត្រាការនាំចេញខ្សាច់ ដែលចំនួនតួលេខខុសគ្នា ១០ លានតោន ...
គុច ណារិន និង Ben Paviour
https://www.cambodiadaily.com/news/illegal-sand-dredging-eradicated-mines-ministry-claims-120115/
រដ្ឋាភិបាលដាក់ដេញថ្លៃហ្វ្រេកង់ 4G លើកដំបូង
ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍នឹងរៀបចំដេញថ្លៃបនា្ទហ្វ្រេកង់សេវា 4G ជាសាធារណៈលើកដំបូងដល់ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ដើម្បីពង្រីកគុណភាពសេវា 4G របស់ខ្លួន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។ ...
ចេង សុខហ័ង
http://bit.ly/2fh3ITN
ក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិ គ្រោងកោះហៅរដ្ឋមន្ត្រីក្រសួងចំនួន៣ ទៅបំភ្លឺនៅរដ្ឋសភា
គណៈកម្មការមួយចំនួននៃរដ្ឋសភាដែលដឹកនាំដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិគ្រោងកោះហៅរដ្ឋមន្ត្រីក្រសួងចំនួន៣ទៅឆ្លើយបំភ្លឺនៅរដ្ឋសភាជុំវិញករណីឃាតកម្មលើលោកបណ្ឌិតកែមឡីបញ្ហាការធ្លាក់ថ្លៃនៃកសិផលនិងករណីនាំរ៉ែខ្សាច់ទៅកាន់ប្រទេសសិង្ហបុរី ស្របពេលដែលសង្គមស៊ីវិលចំនួន ៤៧ ...
ប៉ិច សុធារី
http://bit.ly/2fexRmg
ក្រុមហ៊ុន T-Shop បង្ហាញផែនការពង្រីកតាមបណ្តាខេត្ត
T-Shop Cambodia ជាក្រុមហ៊ុនចែកចាយគ្រឿងអេឡិចត្រូនិកនៅទីក្រុងភ្នំពេញបានបង្ហាញផែនការពង្រីកប្រតិបត្តិការទូទាំងប្រទេសរបស់ខ្លួនតាមរយៈការលក់សិទិ្ធអាជីវកម្ម។ នេះបើយោងតាមតំណាងរបស់ក្រុមហ៊ុនបានឲ្យដឹងកាលពីម្សិលមិញ។ ...
ហ៊ គឹមសាយ
http://bit.ly/2eX4t5Q
លោក ហ៊ុន សែន៖វៀតណាម រស់នៅកម្ពុជាតាំងពីជំនាន់បារាំង
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសជាសាធារណៈថាជនជាតិវៀតណាមបានមករស់នៅលើទឹកដីកម្ពុជា តាំងពីជំនាន់អាណានិគមបារាំងមកម៉្លេះប៉ុន្តែអ្នកនយោបាយមួយចំនួនមិនទទួលស្គាល់ប្រវត្តិសាស្ត្រនៅខណៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍កំពុងចាប់បញ្ជូនជនជាតិវៀតណាម ដែលរស់នៅ និងធ្វើការខុសច្បាប់ត្រឡប់ទៅ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2f2VugR
MoU រវាងកម្ពុជា និងកូរ៉េ ដើម្បីគាំទ្រដល់ក្រុមអ្នកវិនិយោគកូរ៉េខាងត្បូង
សមាគមធនាគារកម្ពុជា (ABC) និងសហព័ន្ធធនាគារកូរ៉េ (KFB) កាលពីម្សិលមិញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) មួយ ដើម្បីពង្រីក និងពង្រឹង កិច្ចសហប្រតិបត្តិការ ក៏ដូចជា ផ្តល់ការគាំទ្រដល់អ្នកវិនិយោគកូរ៉េខាងត្បូង ជាពិសេសសម្រាប់អ្នកនៅក្នុងវិស័យធនាគារ ដែល ...
សុខ ចាន់
http://www.khmertimeskh.com/news/31603/mou-to-support-s--korea-investors/
កម្ពុជា-អូស្ត្រាលីនឹងវិនិយោគទីផ្សារលំនៅឋានតម្លៃសមរម្យ
ក្រុមហ៊ុន Cam Top Property Group របស់កម្ពុជា និង Cate Group ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានសហការគ្នាដើម្បីវិនិយោគរួម ២៥ លានដុល្លារ សម្រាប់គម្រោងគេហដ្ឋានដែលមានតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជាដែលមានចំណូលទាប និងមធ្យម ដែលគម្រោងនេះនឹង ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/31605/cambodia-australia-affordable-houses-venture/
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រកាសបម្រាមពពោះជំនួសនៅកម្ពុជា
ក្រសួងសុខាភិបាលបានហាមការរៀបចំឲ្យមានការពរពោះជំនួសនៅក្នុងប្រទេសកម្ពុជាដោយបញ្ឈប់សកម្មភាពលើអ្វីដែល ទំនងជាឧស្សាហកម្មដែលរីកដុះដាលយ៉ាងឆាប់រហ័ស។ចំណាត់ការនេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងយុត្តិធម៌បានអំពាវនាវឲ្យចាត់់ទុកប្រតិបត្តិការនេះថា ខុសច្បាប់។ ...
Sonia Kohlbacher និង សេក ឧត្តម
http://www.cambodiadailykhmer.com/35151
កម្ពុជា-ថៃ យល់ព្រមលើសុវត្ថិភាពព្រំដែន
កាលពីថ្ងៃអង្គារ ទាំងភាគីកម្ពុជា និងថៃបានយល់ព្រមគ្នា នឹងអនុម័តការអនុវត្តដោយអហឹង្សារ នៅពេលដែលដោះស្រាយចំពោះករណីការឆ្លងដែនខុសច្បាប់ បន្ទាប់ពីកិច្ចប្រជុំមួយបានធ្វើឡើងរវាងអាជ្ញាធរព្រំដែនប្រទេសទាំងពីរ។ ...
បាន សុខរិទ្ធិ
http://www.khmertimeskh.com/news/31624/cambodia-and-thailand-agree-on-border-security/