ភាសាខ្មែរ​បកប្រែដោយអូឌីស៊ី

​កម្មករ​ជាង​ ១​ ម៉ឺន​នាក់​ត្រូវ​បាន​ផ្អាក​ពី​ការងារ​

​លោក​រស់​ផា​រិ​ទ្ធ​ អភិបាលរង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា​កម្មករ​ជាង​ ១​ ម៉ឺន​នាក់​នៅ​រោងចក្រ​ចំនួន​ ១៨​ ក្នុង​ខេត្តស្វាយរៀង​ត្រូវ​បាន​បញ្ឈប់​ដោយសារ​កូ​វី​ដ​-១៩​ ។​ ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/more-10000-workers-suspended

មន្ត្រី​នឹង​ចុះ​ពិនិត្យ​បឹង​ធម្មជាតិ ក្រោយ​រង​ការចោទ​ថា​ក្រុមហ៊ុន​វៀតណាម​ចាក់សំរាម​ចូល

មន្ត្រី​បរិស្ថាន​រតនគិរី​គ្រោង​នឹង​ចុះ​ពិនិត្យ​បឹង​ធម្មជាតិ​មួយ​ស្ថិត​ក្នុង​ស្រុក​កូន​មុំ បន្ទាប់ពី​សហគមន៍​នេសាទ​បាន​ចោទ​ក្រុមហ៊ុន​វៀតណាម​ថា បាន​ចាក់​កាកសំណល់​ចេក​ និង​សំរាម​ប្លាស្ទិក​ចូល​ទៅក្នុង​ទឹក​ធ្វើឱ្យ​ពុល​ត្រី និង​មិន​អាច​ចុះ​នេសាទ​ត្រី​បាន​។ ប៉ុន្តែ​អាជ្ញាធរ​បាន​អះអាង​ថា ក្រុមហ៊ុន ...

ខន សាវិ
https://bit.ly/3edqHLV

​ត្រី​ និង​កង្កែប​ក្នុង​ការ​ជំរុញ​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​ក្នុងស្រុក

​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង​ ៤.៥​ លាន​ដុល្លារ​ដើម្បី​ជំរុញ​ផលិតកម្ម​វារីវប្បកម្ម​ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ចំ​ពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​។​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ លោក​ វេ​ង​ សា​ខុន​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ច័ន្ទ ...

ធូ វិរៈ
https://www.phnompenhpost.com/national/fish-frogs-boost-local-food-supply

​ប៉ូ​លី​ស​ចូល​ទៅ​ពិនិត្យ​មើល​ការ​កាប់​ឈើ​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​

ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​មណ្ឌល​គី​រី​បាន​អំពាវនាវ​ឱ្យ​ប៉ូ​លី​ស​ និង​មន្ត្រី​បរិស្ថាន​ចុះ​ទៅ​មើល​ទីតាំង​កាប់​ឈើ​មួយ​កន្លែង​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ទៅ​មេ​ភូមិ​ម្នាក់​។​ លេខា​ភូមិ​ពូ​ណា​វ​ លោក ...

ខន សាវិ
https://www.phnompenhpost.com/national/police-visit-phnum-prech-inspect-logging

ការ​ពិភាក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ បញ្ចប់​ទៅ​ដោយ​ភាព​ជាប់​គាំង

​រដ្ឋាភិបាល​ និង​សមាជិក​នៃ​អង្គការ​សង្គម​ស៊ី​វិល​បាន​ជួប​គ្នា​ជា​លើក​ទី​ ៦​ និង​ជា​លើក​ចុង​ក្រោយ​កាលពី​ម្សិលមិញ​ ដើម្បី​ពិភាក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ តែ​នៅ​មិន​ទាន់​ដោះស្រាយ​។​ ក្រុមការងារ​រដ្ឋាភិបាល ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50741970/lango-discussions-end-in-stalemate/

​គម្រោង​វិនិយោគ​មាន​តម្លៃ​ ១៤,៤​ លាន​ដុល្លារ​ត្រូវ​បាន​អនុម័ត​

នៅ​ក្នុង​ស​ប្តា​ហ៍​ដំបូង​នៃ​ខែ​នេះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ បាន​អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន​ ៣​ ដែល​មាន​តម្លៃ​ជាង​ ១៤,៤​ លាន​ដុល្លារ​ ហើយ​គេ​រំពឹង​ថា​នឹង​បង្កើត​ការងារ​បាន​ចំនួន​ ៦២៥​ កន្លែង​។​ ​ ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/investors-144m-projects-approved

​ជំនួយ​ខាងក្រៅ​ដើម្បី​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍​

​លោក​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា​ អង្គការ​ទេសចរណ៍​ពិភពលោក​ដែល​ជាទី​ភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​ (UNWTO)​ ដែល​ទទួលខុសត្រូវ​ក្នុង​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព​ និង​ការ​ចូលរួម​ជាស​កល​ នឹង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើង​វិញ ...

សន​ សារ៉ាត់
https://www.khmertimeskh.com/50741805/outside-help-to-support-visitors/

​ក្រុម​គ្រួសារ​នៅ​ក្រុងព្រះសីហនុ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ដី​សម្បទាន​

​អភិបាល​ក្រុងព្រះសីហនុ​ លោក​ អ៊ី​ សុខ​ឡេ​ង​ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថា​ គ្រួសារ​ចំនួន​ ១៨១​ ដែល​រង​ផល​ប៉ះពាល់​ដោយ​គម្រោង​ស្តារ​ប្រឡាយ​ខេត្ត​ព្រះ​សីហ​នុ​ គ្រោង​នឹង​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។​ ការ ...

សែន ដាវិដ
https://www.khmertimeskh.com/50741611/sihanoukville-families-to-benefit-from-concessions/

​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ ការ​ប្រើប្រាស់​ និង​ចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​

ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​អនុម័ត​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ ការ​ប្រើប្រាស់​ និង​ចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​ ដែល​មាន​គោលបំណង​ធានា​ថា​ទ្រព្យសម្បត្តិ​រដ្ឋ​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ផលប្រយោជន៍​រួម​របស់​ប្រទេស​ និង​ប្រជាជន​កម្ពុជា​។​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ផ្តួចផ្តើម​រៀបចំ​សេចក្តីព្រាងច្បាប់​នេះ​ក្នុង ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50741610/council-of-ministers-approves-draft-law-on-state-assets/

​អូស្ត្រាលី​ចង់​វិនិយោគ​លើ​ថាមពល​កកើត​ឡើង​វិញ​នៅ​កម្ពុជា​

អូស្ត្រាលី​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​លើ​ថាមពល​កកើត​ឡើង​វិញ​នៅ​កម្ពុជា​ ដូច​ជា​ថាមពល​វា​រី​អគ្គិសនី​ និង​ថាមពល​ពន្លឺព្រះអាទិត្យ​។​ ចំណាប់អារម្មណ៍​នេះ​ត្រូវ​បាន​លើកឡើងដោយ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ថ្មី​ប្រចាំ​នៅ​កម្ពុជា​លោក​ Pablo​ Chiho​ Kang​ ក្នុង​ឱកាស​ជួប​ជាមួយ​ លោក​ គិត​ ម៉េ​ង ...

នីកា/AKP
https://www.khmertimeskh.com/50741056/australia-keen-on-investing-in-renewable-energy-in-cambodia/

​ការ​នាំ​ចេញ​កៅស៊ូ​របស់​ប្រទេស​កម្ពុជា​កើនឡើង​ ១៧​ ភាគរយ​ក្នុង​រយៈពេល​ ៥​ ខែ​ដំបូង​

​ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​កៅស៊ូចំនួន​ ៩៧,១៧៥​ តោន​ ទៅ​កាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ៥​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ គឺ​កើនឡើង​ ១៧​ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ​ ...

ជា វណ្ណៈ/AKP
https://www.khmertimeskh.com/50741048/cambodias-rubber-exports-increase-by-17-percent-in-first-five-months/

​ផល​ប៉ះពាល់​នៃ​វិស័យ​ដឹក​ជ​ញ្ចូ​ន​ក្នុង​ឆមាស​ទី​មួយ​

​លោក​ ស៊ិ​ន​ ច​ន្ធី​ ប្រធាន​សមាគម​ដឹក​ជញ្ជូន​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ទោះបីជា​ការ​កើនឡើង​នៃ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ជា​ពិសេស​ស្រូវ​ក៏​ដោយ​ សកម្មភាព​រួម​ក្នុង​វិស័យ​ដឹក​ជញ្ជូន​មាន​កំណើន​តិចតួច​កាលពី​ខែ​មុន ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/rocky-road-logistics-after-dull-h1

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ បាន​ស្នើ​សុំ​កម្ចី​រយៈពេល​ ១​ ឆ្នាំ​ សម្រាប់​រោង​ម៉ាស៊ីនកិនស្រូវ​

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ បាន​ស្នើ​សុំ​ឱ្យ​ធនាគារ​អភិវឌ្ឍន៍​កសិកម្ម​ និង​ជនបទ​របស់​រដ្ឋ​ (ARDB)​ ពង្រីក​រយៈពេល​សង​ប្រាក់​កម្ចី​របស់​ខ្លួន​ដល់​ ១២​ ខែ​ ដើម្បី​ជួយ​សម្រួល​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​។​ ការ​ស្នើ​សុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ពុធ ...

ធូ វិរៈ
https://www.phnompenhpost.com/business/crf-requests-year-long-loans-rice-millers

​ខេត្តកំពង់ចាម​នាំ​ចេញ​ចេក​ជាង​ ២​ ម៉ឺន​តោន​

​លោក​ អ៊ុ​ន​ ចិន្តា​ អភិបាលខេត្ត​កំពង់ចាម​ បាន​ថ្លែង​កាលពី​ម្សិលមិញ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ខេត្ត​នេះ​បាន​នាំ​ចេញ​ចេក​លឿង​ស្រស់​ជាង​ ២​ ម៉ឺន​តោន​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​អំឡុង​ ៦​ ខែ​ដើមឆ្នាំ​នេះ​។​ ​ ...

ខាន់ ច័ន្ទវីរៈ
https://www.khmertimeskh.com/50740992/kampong-cham-exports-over-20000-tonnes-of-bananas/

​អតីត​អ្នកគ្រប់គ្រង​ទូទៅ​ម្នាក់​ត្រូវ​បាន​កាត់ទោស​ពី​បទ​កិបកេង​ប្រាក់​ចំនួន​ ២​ លាន​ដុល្លារ​

​កាលពី​ម្សិលមិញ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចាប់ផ្តើម​បើក​សវនាការ​ជំនុំជម្រះ​អតីត​អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ប្រេង​ និង​ឧស្ម័ន​ដែល​រង​ការ​ចោទប្រកាន់​ថា​បាន​លួច​លុយ​ជិត​ ២​ លាន​ដុល្លារ​ពី​ក្រុមហ៊ុន​នៅ​ចន្លោះ​ឆ្នាំ​ ២០១៨​ និង​ឆ្នាំ​ ២០១៩​ ។​ ​ ...

ប៊ុត រស្មីគង្គា
https://www.khmertimeskh.com/50740990/former-general-manager-stands-trial-for-2m-embezzlement/

​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដើម្បីការពារ​ប្រភេទ​ត្រី​

​រដ្ឋបាល​ជលផល​ និង​អង្គការ​ WWF​ កាលពី​ម្សិលមិញ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​តឹង​រឹង​លើ​ការ​នេសាទ​ និង​ការ​ជួញដូរ​ត្រី​ដែល​ជិត​ផុត​ពូជ​នៅ​ក្នុង​ទន្លេមេគង្គ​។​ របាយការណ៍​របស់​អង្គការ​ WWF​ បាន​បញ្ជាក់​ថា​ត្រី​ចំនួន​ ៣៥​ ប្រភេទ​ក្នុង​នោះ​មាន ...

Som Kanika
https://www.khmertimeskh.com/50740956/law-enforcement-must-safeguard-fish-species/

​កូរ៉េ​ខាងត្បូង​ពិចារណា​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​

សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សុំ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​ដើម្បី​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​ ដើម្បី​ជា​និមិត្តរូប​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​ត្រូវ​បាន​ពិចារណា​ដោយ​ភាគី​កូរ៉េ​។​ ​ ...

ហេង បញ្ញា/AKP
https://www.khmertimeskh.com/50741037/south-korea-considers-construction-of-cambodia-korea-friendship-bridge/

​ជប៉ុន​ស្វែងរក​ការ​វិនិយោគ​បន្ថែម​ទៀត​លើ​វិស័យ​កសិឧស្សាហកម្ម​

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ បាន​លើកទឹកចិត្ត​វិនិយោគិន​ជប៉ុន​ឱ្យ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ និង​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​។​ ការ​អំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក​បាន​ទទួល​គណៈប្រតិភូ​សមាគម​ពាណិជ្ជកម្ម​ជប៉ុន​នៅ​កម្ពុជា​ (JBAC) ...

ជា វណ្ណៈ/AKP
https://www.khmertimeskh.com/50741042/more-japanese-investments-on-industry-and-agro-processing-sought/

សត្វ​ទោច​ជិត​ផុត​ពូជ​ត្រូវ​បាន​ដោះ​លែង​ទៅ​ក្នុង​ព្រៃ​

ជា​ផ្នែក​មួយ​នៃ​គម្រោង​រៀបចំ​ឡើង​វិញ​នៃ​ព្រៃ​ជុំវិញ​ប្រាសាទអង្គរវត្ត​ សត្វ​ទោច​មួយគូ​ដែល​ជិត​ផុត​ពូជ​ត្រូវ​បាន​ដោះ​លែង​កាលពី​ម្សិលមិញ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ រដ្ឋបាល​ព្រៃឈើ​ និង​អង្គការ​សម្ព័ន្ធភាព​សត្វព្រៃ​។​ នេះ​គឺជា​គូ​ទី​ ៣​ នៃ​សត្វ​ទោច​ដែល ...

សែន ដាវិដ
https://www.khmertimeskh.com/50740974/endangered-gibbons-released-into-the-wild/

​ក្រសួង​ស្វែងរក​ការ​បង្កើត​ក្រុម​អ្នកជំនាញ​ជាតិ​

​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ លោក​ ចម​ ប្រសិទ្ធ​ ចង់​បង្កើត​ក្រុម​អ្នកជំនាញ​ជាតិ​តាម​រយៈ​ការ​បង្កើត​ក្រុម​បញ្ញវន្ត​ ដែល​ប្តេជ្ញា​ចិត្ត​ចែករំលែក​ចំណេះដឹង​ ខណៈ​គំនិត​ផ្តួចផ្តើម​នេះ​មាន​គោលបំណង​ប្រមូលផ្តុំ​ធនធានមនុស្ស​ផ្នែក​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ដើម្បី​ធ្វើការ​នៅ​ក្នុង​ក្រសួង​ សាកលវិទ្យាល័យ ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/ministry-seeking-create-national-brain-trust

​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ កំពុង​រៀបចំ​ចុះបញ្ជី​ដីចម្ការ​ស្រល់​ជា​ដី​របស់​រដ្ឋ​

អាជ្ញាធរ​ខេត្តមណ្ឌលគិរី​បាន​វាស់វែង​ តំបន់​ដែល​អតីត​ព្រះមហាក្សត្រ​ព្រះបាទ​ នរោត្តម​ សីហ​នុ​ ធ្លាប់​យាង​ទៅ​ធ្វើ​ជា​ព្រះរាជ​អធិបតី​ក្នុង​ព្រះរាជ​ពិធី​ រុក្ខទិវា​ ដាំ​ដើម​ស្រល់​ លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ ៤០​ ហិ​កតា​ ស្ថិត​ក្នុង​ក្រុង​សែន​មនោ​រម្យ​ ដើម្បី​ចុះបញ្ជី​ជា​ដី​របស់​រដ្ឋ ...

ខន សាវិ
https://bit.ly/3dP12c1

​អង្គការ​សុខភាព​ពិភពលោក​ (WHO)​ និង​មូលនិធិ​កុមារ​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ​ (UNICEF)​ បាន​សរសើរ​សកម្មភាព​ប្រឆាំង​នឹង​ការបំពានទៅលើរូបមន្តនៃ​ម្សៅ​ទឹកដោះគោ​កូន​ក្មេង​

អង្គការ​សុខភាព​ពិភពលោក​ (WHO)​ និង​មូលនិធិ​កុមារ​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ​ (UNICEF)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ទៅ​លើ​សកម្មភាព​របស់​ក្រសួងសុខាភិបាល​ដែល​ប្រឆាំង​នឹង​ការ​បំពាន​ទៅ​លើ​ក្រម​នៃ​ការ​ផ្សព្វផ្សាយ​នៃ​ការ​ធ្វើ​ទីផ្សារ​អន្តរជាតិ​នៃ​ផលិតផល​ម្សៅ​ទឹកដោះគោ​កូន​ក្មេង​ទៅ​លើ ...

សំ​ កណ្ណិកា
https://www.khmertimeskh.com/50740345/who-unicef-laud-action-on-infant-formula-violations/

​រដ្ឋមន្ត្រី​កសិកម្ម​ព្រមាន​ពី​គ្រោះ​រាំង​ស្ងួត​ និង​ការ​រិច​រិល​ដី​

​នៅ​ក្នុង​សន្និសីទ​ស្តី​ពី​ការ​ផលិត​ និង​ការ​ប្រើប្រាស់​ចំណីអាហារ​ ចំណី​សត្វ​ និង​ដំណាំ​មាន​ជាតិ​សរសៃ​ ប្រកបដោយ​ចីរភាព​ លោក​ វេ​ង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន​មាន​ប្រសាសន៍​ថា​ ការ​អនុវត្ត​ការ​ដាំ​ដំណាំ​ដោយ​មិន​គិត​ពី ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/minister-warns-drought-land-degradation

​វិស័យ​ទេសចរណ៍​ប៉ះទង្គិច​ដោយ​កូ​វី​ដ​-១៩

​គិត​ត្រឹម​ខែឧសភា​ ទិន្នន័យ​របស់​រដ្ឋាភិបាល​បង្ហាញ​ថា​កូ​វី​ដ​-១៩​ បាន​បង្ខំ​ឱ្យ​អាជីវកម្ម​ដែល​មាន​មូលដ្ឋាន​លើ​វិស័យ​ទេសចរណ៍​ជិត​ ៣.០០០​ បាន​បិទទ្វា​ ហើយ​ធ្វើ​ឱ្យ​បុគ្គលិក​ជាង​ ៤៥.០៤៥​ នាក់​គ្មាន​ការងារ​ធ្វើ​។​ ភាព​អត់​ការងារ​ធ្វើ​ និង​ការ​កើនឡើង ...

សន​ សារ៉ាត់
https://www.khmertimeskh.com/50740504/tourism-savaged-by-covid-19/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hNvtn
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!