ភាសាខ្មែរបកប្រែដោយអូឌីស៊ី
អង្គការ គ្លូបប៊ល វីតណែស និយាយថា ការដណ្តើមដីធ្លីជាញឹកញាប់កើតឡើងដោយអ្នកវិនិយោគដែលត្រូវការដី
អង្គការ គ្លូបប៊ល វីតណែស និយាយថា វិបត្តិដីធ្លីចេះតែបន្តនៅក្នុងប្រទេសកម្ពុជា គឺជាផ្នែកមួយនៃចរន្តសកលលោកដ៏ធំមួយ ហើយក៏កើតឡើងដោយសារ សេដ្ឋកិច្ច និងការខ្វះខាតធនធាន ផងដែរ។ ...
អ្នកទោសជាង ១០០នាក់ បានទទួលការលើកលែងទោសពីព្រះមហាក្សត្រសម្រាប់បុណ្យអុំទូក
សារព័ត៌មានក្នុងស្រុកជាភាសាអង់គ្លេស បានរាយការណ៍កាលពីថ្ងៃពុធនេះថា អ្នកទោសជាង១០០ នាក់ នៅក្នុងប្រទេសកម្ពុជា បានទទួលការលើកលែងទោស និងរាប់រយនាក់ផ្សេងទៀត បានទទួលការបន្ធូរបន្ថយទោសរបស់ពួកគេ នៅក្នុងឱកាសបុណ្យអំទូក ដោយ ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/2015-11/25/c_134852762.htm
តំណាងរាស្ត្រអូស្ត្រាលីជម្រុញឱ្យមានការស្តីបន្ទោសលើអំពើប្រឆាំងបក្សជំទាស់កម្ពុជា
សមាជិកព្រឹទ្ធសភាមួយរូបនៃប្រទេសអូស្ត្រាលី ចង់ឃើញសេចក្តីសម្រេចចិត្តស្តីបន្ទោសប្រទេសកម្ពុជា សម្រាប់ការវាយប្រហារខាងនយោបាយនាពេលថ្មីៗនេះ ទៅលើគណបក្សប្រឆាំង។លោក លុឌឡំ បានប្រាប់តំណាងរាស្ត្រអូស្ត្រាលីថា ពួកគេត្រូវអនុម័តសេចក្តីសម្រេចចិត្តមួយ ...
កូនសិស្សដាំដំណាំនៅសាលាប្រឆាំងនឹងភាពអត់ឃ្លាន
សាលារៀនចំនួន៣០ ស្ថិតក្នុងខេត្តសៀមរាប បាត់ដំបង និងកំពង់ធំ នឹងចូលរួមនៅក្នុងគម្រោងសាកល្បងពីរឆ្នាំ ដើម្បីធ្វើសួនបន្លែ បង្កើនអាហារូបត្ថម្ភ និងបង្រៀនបំណិនជីវិតដល់សិស្ស។ គម្រោងនេះ នឹងចាប់ផ្តើមនៅខែធ្នូ នេះបើយោងតាមអង្គការស្បៀងអាហារ និងកសិកម្ម។ ...
មុំ គន្ធា
http://www.phnompenhpost.com/national/students-grow-school-gardens-against-hunger
ការប្រណាំងទូកងប្រព្រឹត្តឡើងនៅខេត្តសៀមរាប
កាលពីព្រឹកម៉ោង៨នៅថ្ងៃអង្គារ ទូកងដែលត្រូវបានតុបតែងលំអយ៉ាងប្រណិតបានចុះបណ្តែតតាមស្ទឹងសៀមរាបខណៈពេល ទូកផ្សេងទៀតចុះត្រៀមខ្លួនក្បែរច្រាំងដើម្បីរៀបចំសម្រាប់ប្រណាំងក្នុងការប្រារព្ធពិធីបុណ្យអុំទូកធំជាងគេនៅឆ្នាំនេះ ...
ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/festival-boats-off-to-the-races-in-siem-reap-101242/
លោក Medvedev បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនិងកិច្ចពិភាក្សាពីប្រាក់បំណុលសល់ពីសង្គ្រាមត្រជាក់
នាយករដ្ឋមន្ដ្រីរុស្ស៊ីលោក Dmitry Medvedev បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការចំនួនបីថ្ងៃមកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃអង្គារ ។ការធ្វើដំណើរនេះបានបង្ហើយដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួួយចំនួនរវាងប្រទេសទាំងពីរនិង ...
ខេង សុធា
https://www.cambodiadaily.com/news/medvedev-concludes-state-visit-cold-war-debt-discussed-101249/
ការប្រជុំមហាជនដើម្បីជំរុញឱ្យមានដំណោះស្រាយបញ្ហាអាកាសធាតុពេលខាងមុខនៃ COP 21
នៅមុនថ្ងៃចរចាអំពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុងប៉ារីស (COP 21) ប្រជាជនជាច្រើនរយនាក់ ត្រូវបានរំពឹងថានឹងចូលរួមការប្រជុំមហាជនស្តីពី “រួមគ្នាដើម្បីអាកាសធាតុ” ដែលសម្របសម្រួលដោយ អង្គការបណ្តាញការប្រែប្រួលអាកាសធាតុ នៅថ្ងៃអាទិត្យនេះ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ...
Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/rally-push-climate-issue-ahead-cop-21
លោកកឹមសុខាត្រឡប់មកវិញជាមួយតំណាងរាស្ត្រដែលរងរបួសនិងអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់
ត្រឡប់មកកម្ពុជាវិញជាមួយនឹងសមាជិកសភាគណបក្សប្រឆាំងទាំងពីរដែលបានរងការវាយដំដោយក្រុមអ្នកតវ៉ាដែលគាំទ្រដោយរដ្ឋាភិបាលកាលពីខែមុនអនុប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃអង្គារនេះ លោកកឹមសុខាបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ ...
ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/sokha-returns-with-injured-lawmakers-calls-for-calm-101239/
មានការងារច្រើន ប៉ុន្តែប្រាក់ឈ្នួលទាប សម្រាប់យុវជនកម្ពុជា
ខណៈពេលដែលអត្រាគ្មានការងារធ្វើក្នុងចំណោមយុវជនកម្ពុជាមានកម្រិតទាប ការងាររបស់យុវជនភាគច្រើនជាការងារក្រៅផ្លូវការនិងចំណូលតិច ដែលអាចផ្តល់ឱ្យពួកគេត្រឹមតែមួយរស់តែប៉ុណ្ណោះ។ នេះបើយោងតាម របាយការណ៍ថ្មីមួយ។របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ ដោយយុវជនរបស់អង្គការមិនមែនរដ្ឋាភិបាល មានឈ្មោះថា កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) និងក្រសួងការងារ បានរកឃើញថាប្រជាជនកម្ពុជាដែលមានអាយុចាប់ពី ១៥ ទៅ ៣០ ឆ្នាំ មានអត្រាអ្នកគ្មានការងារធ្វើ ២.៥ ភាគរយ។ ...
សែន ដាវីត
http://www.phnompenhpost.com/national/jobs-plentiful-wages-low-kingdoms-youth
ជាមួយនឹងដំណើរទស្សនកិច្ចនៅកម្ពុជា ប្រទេសរុស្ស៊ីសម្លឹងឃើញអាស៊ីអាគ្នេយ៍
នាយករដ្ឋមន្ត្រីនៃប្រទេសរុស្សុី ឌឺមីទ្រី មីឌវីដេវ បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោកនៅប្រទេសកម្ពុជាហើយ ដែលជាផ្នែកមួយ នៃកិច្ចខិតខំរបស់វិមានក្រឹមឡាំង ដើម្បីពង្រឹងតួនាទីរបស់ខ្លួនឱ្យកាន់តែខ្លាំង ...
Abby Seiff
http://www.dw.com/en/with-cambodia-visit-russia-looks-southeast/a-18870632
កម្ពុជាត្រូវបានជម្រុញឱ្យបង្កើនចំណងមិត្តភាពជាមួយរុស្ស៊ី ដោយប្រុងប្រយ័ត្ន
ខណៈដែលប្រទេសកម្ពុជា និងប្រទេសរុស្សុី រៀបចំប្រារព្ធខួបលើកទី ៦០ នៃចំណងការទូត នាយករដ្ឋមន្ត្រីនៃប្រទេសរុស្សុី ឌឺមីទ្រី មីឌវីដេវ កំពុងធ្វើទស្សកិច្ចនៅប្រទេសកម្ពុជា។ បើទោះជាធ្លាប់មានចំណងទាក់ទងស្អិតរមួតកាលពីអតីតកាល នៅ ...
អូន ឆេងប៉ោ
http://www.voacambodia.com/content/cambodia-urged-to-cautiously-boost-friendly-ties-with-russia/3070285.html
កម្មករបានស្លាប់ក្រោយការដួលសន្លប់រង្គាលនៅខេត្តកណ្តាល
កាលពីថ្ងៃអាទិត្យ កម្មករកាត់ដេរម្នាក់បានស្លាប់ក្រោយពីដួលសន្លំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកណ្តាលកាលពីសប្តាហ៍មុន ដោយមានចំនួន៤០០ នាក់នៃសហជីពនិងពលករជឿជាក់ថាការស្លាប់របស់នាងត្រូវបានផ្សារភ្ជាប់ទៅ ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/worker-dies-after-mass-faintings-in-kandal-101214/
អត្តសញ្ញាណប័ណ្ណ របកកាវ
កាវស្អិតដែលហួសដឺឡេនៅលើអត្តសញ្ញាណប័ណ្ណជំនាន់ថ្មីរបស់ប្រទេសកម្ពុជា បានធ្វើឱ្យស្រទាប់ផ្នែកខាងលើរបស់ប័ណ្ណរបកចេញ។ យោងតាមមន្រ្តីក្រសួងមហាផ្ទៃ មិនទាន់ប្រាកដថា ប័ណ្ណចំនួន ៦.៤ លានដែលបានចេញតាំងពីឆ្នាំ២០១២ មានប៉ុន្មានដែលបានរងផលប៉ះពាល់នៅឡើយទេ។ ...
Shaun Turton និង តាំង វីដា
http://www.phnompenhpost.com/national/id-cards-coming-unglued
ក្រុមហ៊ុនកែលម្អផ្លូវថ្នល់មួយ មានទំនាក់ទំនងជាលក្ខណៈគ្រួសារ ជាមួយនឹងសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា
គម្រោងរាប់សិបលានដុល្លារដើម្បីកែលម្អផ្លូវវេងស្រេងក្នុងរាជធានីភ្នំពេញ សម្រាប់ការរកប្រាក់ចំណេញ គឺស្ថិតក្រោមការគ្រប់គ្រងដោយប្អូនប្រសារប្រុស របស់លោក ឡៅ ម៉េងឃិន ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។ជឹង ធានសេង ដែលជាមន្ត្រីយោធាក្នុងកងពលតូចលេខ៧០ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Phnom Penh Tollway Co Ltd ដែលបានទទួលកិច្ចសន្យាគម្រោងផ្លូវវេងស្រេងក្នុងឆ្នាំ២០១៣។ លោកត្រូវជាប្អូនប្រុសរបស់លោកស្រី ជឹង សុភាព ដែលជាប្រពន្ធលោក ឡៅ ម៉េងឃិន។ ...
Daniel Pye និង តាំង វីដា
http://www.phnompenhpost.com/national/toll-road-company-has-family-ties-cpp-senator
មេឃុំ៖ រឿងក្តីសំបុត្រកំណើតគឺជាកំហុសមួយ
មន្ត្រីមួយរូបបានឱ្យដឹងថាមេឃុំម្នាក់នៅក្នុងខេត្តតាកែវបានទទួលខុសត្រូវសម្រាប់ការចេញសំបុត្រកំណើតមួយដែលមិនត្រឹមត្រូដែលបានចុះបង្ហាញថា ភាគខាងត្បូងនៃប្រទេសកម្ពុជាជាខេត្តនៅក្នុងប្រទេសវៀតណាម និងបានទទួលស្គាល់យ៉ាង ...
ឃួន ណារិម
https://www.cambodiadaily.com/news/birth-certificate-was-mistake-commune-chief-101222/
យុទ្ធនាការថ្មីនឹងប្រយុទ្ធប្រឆាំងថង់ប្លាស្ទិច
នៅចុងសប្តាហ៍នេះ អង្គការយូណេស្កូ និងក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន នឹងចាប់ផ្តើមយុទ្ធនាការមួយ ក្នុងគោលបំណងអប់រំប្រជាជនអំពីសំណល់ប្លាស្ទិច ដែលបច្ចុប្បន្នសំណល់រឹងទាំងនោះធ្វើឱ្យស្ទះប្រព័ន្ធលូ និងមានការកើនឡើងនៅទីលានចាក់សំរាម។យុទ្ធនាការនេះ នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ដើម្បីអប់រំប្រជាជនកម្ពុជាអំពីរបៀបកាត់បន្ថយសំណល់ថង់ប្លាស្ទិច ដែលសំណល់ទាំងនោះ នឹងស្ថិតនៅក្នុងបរិស្ថានរាប់ពាន់ឆ្នាំ។ ...
សែន ដាវីត និង Igor Kossov
http://www.phnompenhpost.com/national/new-campaign-will-fight-plastic-bag-blight
ជនជាតិម៉ុងតាញ៉ា១៧នាក់ ត្រៀមវិលត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ
កាលពីម្សិលមិញ ជនជាតិម៉ុងតាញ៉ាដែលស្វែងរកសិទ្ធិជ្រកកោន ជាច្រើននាក់ បានត្រៀមខ្លួនដើម្បីត្រឡប់ទៅប្រទេសវៀតណាមវិញ បន្ទាប់ពីលះបង់ការទទួលបានឋានៈជាជនភៀសខ្លួន ក្នុងរាជធានីភ្នំពេញ ខណៈពេលដែល ជនភៀសខ្លួនរូហ៊ីងយ៉ាប្រាំនាក់ បានចាប់ផ្តើមការតាំងលំនៅថ្មីនៅប្រទេសកាណាដា។ ...
Alice Cuddy
http://www.phnompenhpost.com/national/17-montagnards-prepare-return-vietnam
នាយករដ្ឋមន្ត្រី រុស្ស៊ី មីឌវីដេវ ធ្វើទស្សនកិច្ចនៅកម្ពុជា
ទីភ្នាកងារសារព័ត៌មានរដ្ឋាភិបាលរុស្ស៊ី បានរាយការណ៍ថា នាយកមន្ត្រីនៃប្រទេសរុស្ស៊ី ឌឺមីទ្រី មីឌវីដេវ នឹងបញ្ចប់ការធ្វើដំណើរ នៅអាស៊ី ជាមួយនឹងទស្សនកិច្ចទៅប្រទេសកម្ពុជា ដែលលោកនឹងអញ្ជើញ មកដល់នៅថ្ងៃអាទិត្យនេះ។ ...
បុគ្គលិកសារព័ត៌មាន TASS
http://tass.ru/en/politics/838397
អាស៊ាន បង្កើតសហគមន៍ដែលមានប្រជាជនជាង ៦០០លាននាក់
កាលពីថ្ងៃអាទិត្យនេះ មេដឹកនាំនៃប្រទេសជាសមាជិកទាំង១០ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចុះហត្ថលេខាលើ សេចក្តីប្រកាស បង្កើតសហគមន៍សេដ្ឋកិច្ច នយោបាយ សន្តិសុខ និងសង្គម-វប្បធម៌ ជាផ្លូវការ។សហគមន៍សេដ្ឋកិច្ចអាស៊ាន គ្រោងនឹងដំណើរការពេញលេញ នៅ ...
Steve Herman
http://www.voacambodia.com/content/asean-economic-community/3069046.html
សហជីពស្នើឱ្យមានគណៈកម្មាធិការថ្មីដើម្បីត្រួតពិនិត្យមូលនិធិសង្គមនិងប្រាក់សោធន
សហជីពស្នើសុំគណៈកម្មាធិការថ្មីមួយដើម្បីត្រួតពិនិត្យមូលនិធិសង្គមរបស់ប្រទេសនេះ សម្រាប់កម្មកររងរបួស កម្មវិធីប្រាក់សោធននិវត្តន៍ សម្រាប់មន្ត្រីរាជការនិងការថែទាំសុខភាពសម្រាប់ជនក្រីក្រ ក្នុងគោលបំណងកែលម្អនិងពង្រីកផ្ទៃគ្របដណ្តបនៃមូលនិធិនេះ។ ...
ខេង សុធា
https://www.cambodiadaily.com/news/unions-propose-new-body-to-monitor-social-fund-pensions-101163/
ប្រទះឃើញសាកសពត្រីផ្សោតទឹកសាបមួយក្បាលនៅក្នុងខេត្តក្រចេះ
កាលពីម្សិលមិញ សាកសពត្រីផ្សោតទឹកសាបទន្លេមេគង្គមួយក្បាលត្រូវបានរកឃើញនៅលើច្រាំងទន្លេនៃសង្កាត់ព្រែកប្រសព្វ ខេត្តក្រចេះ ដែលជាកន្លែងតែមួយគត់ដែលត្រីផ្សោតទន្លេមេគង្គប្រហែល ៨០ក្បាល ប៉ុណ្ណោះនៅសេសសល់នៅទីនោះ នេះបើយោងតាមពាក្យ ...
Chea Vannak
http://www.khmertimeskh.com/news/18066/a-fresh-water-dolphin-found-dead-in-kratie/
នគរបាលចាប់ខ្លួនបានអ្នករត់ពន្ធជួញដូរថ្នាំញៀនហេរ៉ូអ៊ីនចំនួនបីនាក់
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មនុស្សបីនាក់ត្រូវបានចោទប្រកាន់ជាបណ្តោះអាសន្នដោយតុលាការរាជធានីភ្នំពេញ ពីបទរត់ពន្ធគ្រឿងញៀន ហេរ៉ូអ៊ីនចំនួនមួួយគីឡូក្រាម ដែលប៉ូលិសបាននិយាយថា កំពុងមានការស្វែងបន្តទៅលើប្តីប្រពន្ធជនជាតិ ...
សាំង សុឥន្ទរិទ្ធ
https://www.cambodiadaily.com/news/police-arrest-three-for-trafficking-heroin-101167/
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានរិះគន់លើចលាចលនយោបាយថ្មី
កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ព្រឹទ្ធសភារបស់ប្រទេសកម្ពុជាថា ព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា នាពេលថ្មីៗនេះ រួមមានទាំងការវាយដំទៅលើសមាជិកសភានៅខាងក្រៅរដ្ឋសភាជាតិ និងដកចេញមន្ត្រីមកពីគណបក្សប្រឆាំងពីអាសនៈ ...
Pav Suy
http://www.khmertimeskh.com/news/18069/vihear-suor-farmers-slammed-for-workday-pesticide-use/
ក្រុមយុវជនមានគោលបំណងបង្រៀនយុវជនអំពីសិទ្ធិកម្មករ
យុវជនវ័យក្មេងនៅក្នុងប្រទេសកម្ពុជាជាញឹកញាប់ត្រូវបានរោងចក្រកេញ្ចចំណេញពីលើ ដោយសារតែកង្វះខាតបទពិសោធន៍និងការយល់ដឹងអំពី សិទ្ធិពលកម្មរបស់ពួកគេ ប៉ុន្តែកម្មវិធីអភិវឌ្ឍធនធានយុវជន (YRDP) កំពុងព្យាយាមផ្លាស់ប្តូរបញ្ហានេះ តាមរយៈការ ...
Chea Takihiro
http://www.khmertimeskh.com/news/18067/group-aims-to-teach-youth-about-workers-rights/