ភាសាខ្មែរបកប្រែដោយអូឌីស៊ី
សន្តិសុខនឹងត្រូវបង្កើនសម្រាប់សមាជលើកទី៨នៃអន្តរសភាអាស៊ាននៅសប្តាហ៍ក្រោយ
កងកម្លាំងមានសមត្ថភាព ជាង ៥,០០០នាក់ នឹងត្រូវដាក់ពង្រាយ សម្រាប់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងអំឡុងសមាជលើកទី៨ នៃ អន្តរសភាអាស៊ាន (អាយប៉ា) ដែលនឹងប្រារព្ធធ្វើនៅរាជធានីភ្នំពេញ នៅថ្ងៃច័ន្ទ សប្តាហ៍ក្រោយ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/security-to-beef-up-for-8th-congress-on-aipa-next-week-9091
សេចក្តីព្រាងច្បាប់ស្តីពីសហជីព រួចរាល់សម្រាប់ការសួរដេញដោលនៅរដ្ឋសភា
សេចក្តីព្រាងច្បាប់ចម្រូងចម្រាស់សំដៅគ្រប់គ្រងសហជីព ត្រូវបានកំណត់សម្រាប់ការសួរដេញដោល នៅរដ្ឋសភា បើទោះបីមានការតវ៉ាពីសំណាកមេដឹកនាំសហជីព ដែលនិយាយថា ច្បាប់ថ្មីនេះ នឹងបង្ករការលំបាកសម្រាប់កម្មករ ក្នុងការតវ៉ារួមគ្នាលើបញ្ហាសិទ្ធិ ប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/draft-law-on-unions-ready-for-debate-at-national-assembly/3084425.html
កម្ពុជាធ្វើយុទ្ធនាការប្រឆាំងនឹងប្លាស្ទិច
កាលពីចុងសប្តាហ៍កន្លងទៅ ប្រទេសកម្ពុជាបានធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច និងសំណល់ប្លាស្ទិច ដែលចោលពាសពេញផ្លូវ នៅក្នុងកិច្ចខិតខំសំដៅធ្វើឱ្យមានបរិស្ថានល្អសម្រាប់អ្នករស់នៅតាមស្រុកភូមិ ...
Wanwisa Ngamsangchaikit
http://www.ttrweekly.com/site/2015/12/cambodia-campaigns-against-plastic/comment-page-1/
លោកលីយ៉ុងផាតស្ថិតក្នុងកិច្ចពិភាក្សាផ្គត់ផ្គង់ថាមពលដល់ប្រទេសថៃ
លោកឧកញ៉ាលោកលីយ៉ុងផាត់ដែលជាម្ចាស់ក្រុមហ៊ុន L.Y.P. Group កំពុងចរចារជាមួយការិយាល័យគោលនយោបាយនិងរៀបចំផែនការថាមពលរបស់រដ្ឋាភិបាលថៃ (Eppo) ដើម្បីផ្គត់ផ្គង់ថាមពលចំនួន ២000 មេហ្គាវ៉ាត់ទៅកាន់ប្រទេសថៃដោយផ្គត់ផ្គង់ពីរោងចក្រ ថាមពលធ្យូងថ្ម ...
May Kunmakara
http://www.khmertimeskh.com/news/18243/ly-yong-phat-in-talks-to-supply-power-to-thailand/
អ្នកស្រុកផ្ទុះកំហឹងជុំវិញការបាក់រលំជញ្ជាំងប្រឡាយ
អ្នកស្រុកដែលរស់នៅជាប់នឹងប្រឡាយលូក្នុងឃុំចោមចៅ មានការព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេបន្ទាប់ពីជញ្ជាំងប្រឡាយត្រូវបានបាក់ទន្ទឹមនឹងមានការដ្ឋានសាងសង់នៅក្បែរនោះ។ ...
Chea Takihiro
http://www.khmertimeskh.com/news/18259/residents-angry-over-canal-wall-collapse/
តុលាការចេញដីកាចាប់ខ្លួនអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុកដ៏មានប្រជាប្រិយរបស់លោក សម រង្ស៊ី
កាលពីម្សិលមិញ តុលាការបានចេញដីកាចាប់ខ្លួនជំនួយការម្នាក់របស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលជួយគ្រប់គ្រងទំព័រហ្វេសប៊ុកដ៏មានប្រជាប្រិយភាពរបស់លោក និងជាអ្នកទទួលខុសត្រូវចំពោះការផលិតវីដេអូដែល ...
ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/arrest-ordered-for-rainsy-facebook-manager-101683/
ក្រុមហ៊ុនបានប្តេជ្ញាបញ្ចប់ការសាងសង់អគារ Gold Tower 42
ក្រុមហ៊ុនកូរ៉េខាងត្បូងដែលនៅពីក្រោយគម្រោងសាងសង់នៅជាប់គាំងរបស់អគារ Gold Tower 42 អស់រយៈពេលជាយូរមកហើយនោះ បានបានសន្យាជាថ្មីម្តងទៀតថា នឹងបន្តការសាងសង់អគារខ្ពស់តម្លៃ ២៤០លានដុល្លារនៅក្នុងរាជធានីភ្នំពេញ ...
ខេង សុធា
https://www.cambodiadaily.com/news/firm-vows-to-finish-building-gold-tower-42-101703/
មូលហេតុនៃការឆ្លងមេរោគ Salmonella នៅតែជាអាថ៌កំបាំង
នៅក្នុងរដូវក្តៅក្នុងឆ្នាំ ២០១៣ រដ្ឋាភិបាលបារាំងបានផ្ញើសេចក្តីជូនដំណឹងទៅកាន់ទីភ្នាក់ងារសុខាភិបាលនៅទូទាំងទ្វីបអឺរ៉ុបអំពីព័ត៌មាននៃការកើនឡើងនៃចំនួនភ្ញៀវទេសចរដែលទើបតែត្រលប់ពីប្រទេសកម្ពុជានៅពេលនេះដែលត្រូវការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបន្ទាប់ ...
James Reddick
http://www.khmertimeskh.com/news/18249/cause-of-salmonella-infection-spikes-still-a-mystery/
ភាគហ៊ុនកំពង់ផែ"ទំនងនឹងកើនឡើង"នៅពេលបង្ហាញខ្លួនលើទីផ្សារភាគហ៊ុនជាលើកដំបូង
ភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ (PPAP) នឹងកើនឡើងនៅពេលចាប់ផ្តើមការជួញដូរនៅលើទីផ្សារ មូលបត្រកម្ពុជា (CSX) នៅថ្ងៃពុធសប្តាហ៍ក្រោយ នេះបើយោងតាមពាក្យសម្តីរបស់លោក Han Kyung Tae នាយកគ្រប់គ្រងក្រុមហ៊ុនមូលបត្រក្រុមហ៊ុន Yuanta (កម្ពុជា)បានឱ្យដឹងកាលពីម្សិលមិញ។ ...
May Kunmakara
http://www.khmertimeskh.com/news/18263/port-shares----likely-to-rise----on-market-debut/
កម្មករកាត់ដេរបានរងរបួសបន្ទាប់ពីរថយន្តធ្លាក់ចូលទៅក្នុងប្រឡាយ
កម្មកររោងចក្រកាត់ដេរជិត ៥០នាក់បានកំពុងជាសាស្បើយនៅក្នុងមន្ទីរពេទ្យឬនៅផ្ទះបន្ទាប់ពីរថយន្តគេងយប់ បានដឹកជញ្ជូនពួកគេទៅផ្ទះវិញពីការងារនៅខេត្តកំពង់ឆ្នាំងកាលពីល្ងាចថ្ងៃចន្ទបានធ្លាក់ចូលទៅក្នុងប្រឡាយ នេះ ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/garment-workers-injured-after-truck-veers-plunges-into-canal-101708/
ពិធីករទូរទស្សន៍ខិតខំធ្វើជាអ្នកកសាងសន្តិភាពនយោបាយរបស់កម្ពុជា ដើម្បីជៀសវាងជម្លោះ
សយ សុភាព ពិធីករសារព័ត៌មានទូរទស្សន៍ នៅកម្ពុជា បានឈានជើងជាថ្មីម្តងទៀត ដើរតួជាអ្នកកសាងសន្តិភាពខាងនយោបាយ ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់ជម្លោះ ដែលគំរាមគំហែងដល់ការបញ្ឆេះជម្លោះនយោបាយ រវាងនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេបក្សប្រឆាំងនិរទេស ...
ប្រាក់ ចាន់ថុល
http://in.reuters.com/article/2015/11/30/cambodia-politics-idINKBN0TJ2O220151130
ជនពិការ ៣,៩៤០នាក់ ត្រូវបានផ្តល់ការងារនៅក្រសួងស្ថាប័នរដ្ឋចំនួន ៤០
ដើម្បីអបអរទិវាអន្តរជាតិជនពិការ ដែលនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រី បានស្នើស្ថាប័នរដ្ឋនិងឯកជន ឱ្យផ្តល់ការងារដល់ជនពិការ ដើម្បីលើកកំពស់ជីវភាពរបស់ពួកគេ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/more-than-3940-disabled-persons-have-been-employed-at-40-ministries-and-institutions-9088
ការបាត់បង់សុទ្ធសាត៖ ទិន្នផលត្រីថយចុះនៅបឹងទន្លេសាបនៃប្រទេសកម្ពុជា
បើទោះបីជាមានការបង្កើតតំបន់អភិរក្ស ២០០ហិកតា សហគមន៍នេសាទ នៅបឹងទឹកសាបយ៉ាងធំបំផុតរបស់ទ្វីបអាសុី បារម្មណ៍ពីបែបផែនជីវិតរបស់ពួកគេ នឹងឃ្លាតទៅឆ្ងាយ។ ...
បណ្តឹងនៅតុលាការ និងអំពើហិង្សា នាំឱ្យមានការកើនឡើងជម្លោះនយោបាយ
នៅសប្តាហ៍នេះ កំដៅនយោបាយ បានកើនងឡើងនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការធ្វើពហិការពីតំណាងរាស្ត្រគណបក្សប្រឆាំង នៅក្នុងអំឡុងសម័យប្រជុំរដ្ឋសភារបស់ប្រទេសនេះ កាលពីថ្ងៃច័ន្ទ និងតំណាងរាស្ត្រអាស៊ាន សំដែងការព្រួយបារម្ភ អំពីការធ្លាក់ចុះនៃ ...
ម៉ម មុនីរតន៍, យង់ ចាន់ដារ៉ា និង ខែ សុនង
http://www.rfa.org/english/news/cambodia/working-12012015152652.html
ជំនួយមនុស្សធម៌ជួយមនុស្សរាប់ពាន់នាក់នៅកម្ពុជា
កម្មវិធីអប់រំមួយនៅប្រទេសកម្ពុជា គាំទ្រមូលនិធិដោយជំនួយមនុស្សធម៌ តៃវ៉ាន បានផ្តល់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជា ជិត ១០,០០០នាក់ នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដែលអាចប្រៀបធៀបនឹងបេសកកម្មកសិកម្ម ដោយរដ្ឋាភិបាលតៃវ៉ាន់ ដើម្បីជួយសម្ព័ន្ធមិត្តការទូត នៅក្នុង ...
Chen Ping-hung
http://www.taipeitimes.com/News/taiwan/archives/2015/12/01/2003633762
កម្ពុជាធ្លាក់ចូលទៅក្នុងការគាបសង្កត់
កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីផ្តាច់ការនៃប្រទេសកម្ពុជា ហ៊ុន សែន បានបណ្តេញមេដឹកនាំគណបក្សប្រឆាំង សម រង្សុី ដោយដករូបលោកចេញពីសមាជិករដ្ឋសភា និងបញ្ជាឱ្យមានការចាប់ខ្លួនលើរូបលោក។ ចំណាត់ការចុងក្រោយប្រឆាំងនឹងលោក រង្សុី បង្ហាញ ...
Olivia Enos
http://dailysignal.com/2015/12/01/cambodias-slide-into-repression/
អ្នកជំនាញព្រមានថា កម្ពុជាមានសន្តិភាព ប៉ុន្តែមិនមានស្ថេរភាព
អ្នកជំនាញ ព្រមានថា ប្រទេសកម្ពុជា នៅតែប្រឈមនឹងភាពអាចកើតមាននូវអំពើហិង្សា និងអំពើឃោរឃៅ ខណៈដែលការរំលោភសិទ្ធិមនុស្ស និង អយុត្តិធម៌សង្គមផ្សេងទៀត នៅតែមាន។ប៉ុន្តែ យោងទៅតាមស្តង់ដាចេញដោយអង្គការសហប្រជាជាតិ មេដឹកនាំនៃប្រទេស ...
ហ៊ុល រស្មី
http://www.voacambodia.com/content/peace-but-not-stability-for-cambodia-experts-warn/3082776.html
ឧបនាយករដ្ឋមន្ត្រី៖ កម្ពុជាកំពុងឈានទៅរកការសម្រេចបានគោលដៅ "សូន្យបី" សម្រាប់ជំងឺហ៊ីវ/អេដស៍នៅឆ្នាំ២០២០
កាលពីថ្ងៃអង្គារនេះ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាននិយាយថា ប្រទេសកម្ពុជា កំពុងឈ្ពោះទៅសម្រេចបានគោលដៅ “សូន្យបី” សម្រាប់ជំងឺហ៊ីវ/អេដស៍នៅឆ្នាំ២០២០។គោលដៅ “សូន្យបី” សម្រាប់ជំងឺហ៊ីវ ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/article/6697035/2015/11/30/cambodia-track-achieve-3-zeros-hivaids-target-2020-deputy-pm
នៅកម្ពុជា ច្បាប់អនុម័តដោយគ្មានការដេញដោលពីគណបក្សប្រឆាំង
សម្រាប់គណបក្សប្រជាជនកម្ពុជា វាគ្រាន់តែជាការចាប់ផ្តើមមានអារម្មណ៍ថាជារដូវបុណ្យណូអែល។កាលពីថ្ងៃច័ន្ទ តំណាងរាស្ត្រមកពីគណបក្សកាន់អំណាច បានអនុម័តថវិកាជាតិថ្មីនៃប្រទេសកម្ពុជា។ នេះគឺជាលើកទី៣ នៅក្នុងរយៈពេលពីរឆ្នាំ ដែលគណបក្សប្រឆាំង បានផ្តល់ ...
Lauren Crothers
http://www.aa.com.tr/en/todays-headlines/in-cambodia-laws-pass-without-opposition-debate/483977
រោងចក្រផលិត ធ្យូងត្រូវបានបិទដោយសារពុំមានអាជ្ញាប័ណ្ណឈើ
កាលពីថ្ងៃអាទិត្យអាជ្ញាធរនៅក្នុង ខេត្តក្រចេះ បានបិទ រោងចក្រផលិត ធ្យូង មួយនៅក្នុងស្រុក ចិត្រ បុរី ដោយកខ្វះខាត ឯកសារចាំបាច់ ប៉ុន្តែ បាននិយាយថាពួកគេ នឹងអនុញ្ញាតឱ្យ ក្រុមហ៊ុននេះបានដំណើរការឡើងវិញ នៅពេលដែលទទួលបានក្រដាសស្នាមតាមក្រមខណ្ឌច្បាប់។ ...
Khuon Narim
https://www.cambodiadaily.com/news/charcoal-plant-shuttered-for-lacking-wood-license-101581/
អ្នកភូមិសុំជំនួយក្នុងការដកចេញមន្រ្តីមូលដ្ឋាន
ពីរសប្តាហ៍ បន្ទាប់ពីអាជ្ញាធរបាន វាយកម្ទេចចោល ផ្ទះរបស់ក្រុមគ្រួសាររាប់សិបនាក់ក្នុងខេត្ត បាត់ដំបង ដែលបានធ្វើការតវ៉ានៅមុខការិយាល័យស្រុក រកា គិរី កាលពីថ្ងៃចន្ទអ្នកភូមិ ប្រមាណ២០០នាក់បាននាំសាររបស់ពួកគេទៅកាន់អភិបាលខេត្ត។ ...
Ben Sokhean
https://www.cambodiadaily.com/news/villagers-ask-for-help-removing-local-officials-101573/
កម្ពុជាប្រកាសពីកំណើន ១៧ភាគរយ សម្រាប់ថវិកាវិស័យការពារជាតិឆ្នាំ២០១៦
កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តយល់ព្រមលើថវិកាជាតិសម្រាប់វិស័យការពារជាតិ នូវទឹកប្រាក់ ៣៨៣ លានដុល្លារអាមេរិក ដែលមានកំណើន ១៧ភាគរយ បើធៀបនឹងចំណាយ ឆ្នាំ២០១៥។ កញ្ចប់ថិកាសម្រាប់វិស័យការពារ ...
Jon Grevatt
http://www.janes.com/article/56333/cambodia-announces-17-increase-in-2016-defence-budget
ការងារ ឬសុខភាព៖ ជម្រើសមិនស្រូលរបស់ភូមិមួយនៅកម្ពុជា
នៅក្នុងឃុំរកា ប្រាក់កាន់តែលំបាករក។បន្ទាប់ពីការផ្ទុះជំងឺហុីវ នៅឆ្នាំ២០១៤ ដែលមានអ្នកឆ្លងចំនួន ២៦៤នាក់ នៅក្នុងភូមិតូចមួយនៃភាគពាយព្យប្រទេសកម្ពុជា ជំនួយហូរចូលមកដោយយឺតៗ។ ភរិយារបស់ ...
Abby Seiff
http://www.ucanews.com/news/jobs-or-health-a-cambodian-villages-stark-choice/74673
រដ្ឋមន្ត្រីយុត្តិធម៌ពន្យាពេលការប្រលងសិស្សចៅក្រមបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបដិសេធបញ្ជូនអ្នកសង្កេតការណ៍
នៅថ្ងៃនេះ រដ្ឋមន្ត្រីនៃក្រសួងយុត្តិធម៌ អង្គ វង្ស វឌ្ឍានា បានបញ្ជាទៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ឱ្យពន្យាការប្រលងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី៧ សំដៅធានាតម្លាភាព និងយុត្តិធម៌។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/justice-minister-delays-exam-for-judge-students-after-acu-refuses-to-send-observers-9085