ភាសាខ្មែរបកប្រែដោយអូឌីស៊ី
ជនភៀសខ្លួនណូរុបួនរូបបន្ថែមទៀតកំពុងពិចារណាបំលាស់ទីមកកម្ពុជា
ក្រសួងមហាផ្ទៃនឹងបញ្ជូនគណៈប្រតិភូទៅកាន់កោះណូរូក្នុងខែនេះដើម្បីធ្វើបទសំភាសន៍ជាមួយជនភៀសខ្លួនស្វែងរកសិទ្ធិជ្រកកោនចំនួនបួននាក់ទៀតដែលកំពុងពិចារណាផ្លាស់ទីមកកាន់ប្រទេសកម្ពុជាអ្នកនាំពាក្យក្រសួងបានឱ្យដឹងកាលពីម្សិលមិញ។ ...
Ros Chanveasna
http://www.khmertimeskh.com/news/16353/four-more-nauru-refugees-may-be-on-the-way/
ក្រសួងអំពាវនាវឱ្យមានសកម្មភាពផ្លូវច្បាប់ទៅលើស្លាកសញ្ញាយានយន្តនគរបាលក្លែងបន្លំ
កាលពីថ្ងៃពុធ ក្រសួងមហាផ្ទៃបានចេញសេចក្តីថ្លែងការណ៍ប្រាប់ដល់អាជ្ញាធរឱ្យលុបបំបាត់ការប្រើប្រាស់ស្លាកលេខនគរបាលខុសច្បាប់ ដែលអ្នកបើកបរមួយចំនួនបានប្រើប្រាស់ស្លាកលេខនេះជាលេសដើម្បីប្រព្រឹត្តបទល្មើសចរាចរណ៍និងជៀសវាងការបង់ពន្ធ។ ...
អូន ភាព
https://www.cambodiadaily.com/news/ministry-calls-for-action-on-illegal-police-plates-96041/
ក្រុមហ៊ុនទទួលររកការងារដល់កម្មករចំណាកស្រុកដែករងការឆកបោក
កាលពីថ្ងៃពុធ នាយកក្រុមហ៊ុនមួយរូបបានឱ្យដឹងថា ក្រុមហ៊ុនជ្រើសរើសពលករមួយបានទទួលស្វែងរកការងារនៅក្នុងប្រទេសថៃសម្រាប់ កម្មករចំណាកស្រុកមួួយក្រុម ដែលបានចោទប្រកាន់ក្រុមហ៊ុនមួយទៀតពីការឆកបោកជាទឹកប្រាក់អស់រាប់រយដុល្លារនិងបាន ...
ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/firm-offers-to-find-jobs-for-cheated-migrants-96050/
ជួរភ្នំក្រវាញ៖ ទីអាថ៍កំបាំងនៃពាងបញ្ចុះសពនិងមឈូសបុរាណ
ជួរភ្នំក្រវាញដែលជាតំបន់ដាច់ស្រយាលនិងអាថ៍កំបាំងបានលាតត្រដាងអាថ៍កំបាំងខ្លះរបស់ខ្លួន-មឈូសឈើនិងពាងបញ្ចុះសពដល់សាធារណៈដែលជាផ្នែកមួយនៃការតាំងពិព័រណ៍ដែលចាប់ផ្តើមនៅថ្ងៃនេះនៅសារមន្ទីរជាតិ។ ...
Nou Sotheavy
http://www.khmertimeskh.com/news/16351/cardamom-mountains--body-jars-and-cliff-coffins/
កម្ពុជាស្នើរឱ្យអង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិកផ្តល់ជំនួយដល់មជ្ឈមណ្ឌលដោះមីន
រដ្ឋមន្ត្រីការបរទេស លោកហោណាំហុង បានស្នើឱ្យអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនតំបន់អាស៊ាន។ ...
Ven Rathavong
http://www.khmertimeskh.com/news/16357/un--us-urged-to-aid-de-mining-center/
អ្នកបំពានលើច្បាប់ការងារនឹងប្រឈមមុខចំពោះការផាកពិន័យជាប្រាក់ប្រចាំថ្ងៃ
ក្រុមហ៊ុនដែលរំលោភលើច្បាប់ការងារនឹងប្រឈមមុខចំពោះការផាកពិន័យកើនឡើងប្រាំដងបន្ទាប់ពីក្រសួងយុត្តិធម៍និងក្រសួងពលកម្មចេញបញ្ជាថ្មីដែលមានគោលបំណងដើម្បីលើកទឹកចិត្តការអនុលោមច្បាប់បន្ថែមទៀត។ ...
ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/labor-law-violators-to-face-stiffer-daily-fines-96054/
កម្ពុជាទទួលបានកំណើន ៣៧% លើការនាំចេញអង្ករ
យោងទៅតាមរបាយការណ៍កាលពីថ្ងៃពុធនេះ ប្រទេសកម្ពុជា បាននាំចេញអង្ករ ៣៦៩,១០៥ តោន នៅក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០១៥នេះ ដែលមានកំណើនស្មើនឹង ៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
បុគ្គលិកសារព័ត៌មាន Business Standard
http://www.business-standard.com/article/news-ians/cambodia-sees-37-percent-surge-in-rice-export-115093000523_1.html
ហ៊ុនសែនជម្រុញឲ្យប្រើប្រាស់វិធីសាស្ត្រកម្ពុជា ដើម្បីបញ្ចប់គម្លាតយែនឌ័រ
កាលពីថ្ងៃអាទិត្យនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសន្ទរកថាចំពោះមុខមេដឹកនាំពិភពលោក នៅឯអង្គការសហប្រជាជាតិ ដោយផ្តល់ជារូបមន្តរបស់លោក សម្រាប់បញ្ចប់គម្លាតយែនឌ័រ។កាលពីថ្ងៃសុក្រនេះ មេដឹកនាំពិភពលោក បានអនុម័តគោលដៅអភិវឌ្ឍន៍ថ្មី ...
ម៉ែន គឹមសេង
http://www.voacambodia.com/content/hun-sen-touts-cambodia-approach-to-closing-gender-gap/2985720.html
កម្ពុជារាំងស្ទះគ្រូពេទ្យខាងក្រៅមិនឲ្យព្យាបាលសមាជិកព្រឹទ្ធសភាបក្សប្រឆាំងនៅជាប់ឃុំ
តាមប្រភពព័ត៌មាន បានឲ្យដឹងថា អាជ្ញាធរនៃប្រទេសកម្ពុជាកំពុងបដិសេធវេជ្ជបណ្ឌិតមកពីអង្គការសិទ្ធិមនុស្សលីកាដូ មិនឲ្យចូលសួរសុខទុក្ខសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ដែលជាប់ឃុំនៅពន្ធនា គារព្រៃស នៅក្នុងរាជធានីភ្នំពេញ ដោយលើកឡើងថា ពន្ធនាគារផ្តល់ ...
ម៉ម មុនីរតន៍
http://www.rfa.org/english/news/cambodia/doctors-09302015160023.html
ប្រធានាធិបតីវៀតណាមប្រឈមនឹងប្រធានាធិបតីចិន
លោក ត្រឿង តានសាង ប្រធានាធិបតីនៃប្រទេសវៀតណាម បានបដិសេធចោលជាសាធារណៈ ទៅនឹងការទាមទារអធិបតេយ្យដោយ ប្រធានាធិបតីចិន ហ្សុី ជីនពីង លើតំបន់កោះមានជម្លោះនៅក្នុងមហាសមុទ្រចិនខាងត្បូង។ ...
Trung Nguyen
http://www.voacambodia.com/content/vietham-china-spratly-islands/2985477.html
កម្ពុជារកចំណូលប្រចាំឆ្នាំបានពីកាសុីណូ ២ពាន់លានដុល្លារ
កាលពីថ្ងៃពុធ ប្រមុខធនាគារកណ្តាលនៃប្រទេសកម្ពុជាបានឲ្យដឹងថា ឧស្សាហកម្មកាសុីណូនៃប្រទេសនេះ បានផ្តល់ជាចំណូលប្រចាំឆ្នាំ ប្រមាណជា ២ពាន់លានដុល្លារ។ ...
បុគ្គលិកសារព័ត៌មាន Business Standard
http://www.business-standard.com/article/news-ians/cambodia-earns-2-bn-from-its-casinos-annually-115093000332_1.html
ក្រសួងកសិកម្មនឹងបញ្ចប់ការវាយតម្លៃសម្បទានដីសេដ្ឋកិច្ចនៅខែតុលា
មន្ត្រីជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបញ្ចប់ការវាយតម្លៃរបស់ខ្លួន លើក្រុមហ៊ុនដែលបានទទួលសម្បទានដីសេដ្ឋកិច្ច នៅក្នុងខែតុលា ខណៈជាមួយគ្នាក្រសួងបានប្រកាសបន្ថយរយៈពេលវិនិយោគសម្បទានពី ៧០-៩៩ឆ្នាំ ឲ្យមកនៅ ...
ជា វណ្ណៈ
http://www.akp.gov.kh/?p=69494
ការិយាល័យឥណទានផ្តោតសំខាន់លើសិស្សដែលមានសិក្ខាសាលា
ដោយក្តីសង្ឃឹមក្នុងការបង្កើនចំណេះដឹងរបស់និស្សិតសាកលវិទ្យាល័យទាក់ទងនឹងប្រព័ន្ធរាយការណ៍ឥណទានរបស់កម្ពុជា កាលពីថ្ងៃអង្គារ ការិយាល័យឥណទានកម្ពុជា (CBC) បានចាប់ផ្តើមសិក្ខាសាលាមួយនៅរាជធានីភ្នំពេញ ក្នុងគោលបំណងជំរុញអក្ខរកម្មហិរញ្ញវត្ថុ។ ...
ខេង សុធា
https://www.cambodiadaily.com/business/credit-bureau-targets-students-with-workshops-95981/
មេធាវីអំពាវនាវឱ្យមានការលើកលែងទោសដល់ជនសង្ស័យជួញដូរមនុស្ស
កាលពីថ្ងៃអង្គារ មេធាវីរបស់ស្ត្រីប្រាំមួយនាក់ដែលជាប់ចោទពីបទជួញដូរស្ត្រីវ័យក្មេងទៅប្រទេសចិនបានទទួលស្គាល់ពិរុទ្ធភាពរបស់កូនក្តីខ្លួនក្នុងអំឡុងពេលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែបានស្នើសុំឱ្យមានការលើកលែងទោសដោយសារពួកស្ត្រីជាជនល្មើសទទួលបានការអប់រំ ...
អ៊ួច សូនី
https://www.cambodiadaily.com/news/lawyer-calls-for-leniency-for-trafficking-suspects-95953/
កម្ពុជានឹងចេញយុទ្ធសាស្ត្រកាត់បន្ថយការចាយប្រាក់ដុល្លារ
មន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាលបានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសកម្ពុជានឹងចេញយុទ្ធសាស្ត្រក្នុងការផ្តល់ប្រាក់រៀលដើម្បីជម្រុញការកាត់បន្ថយប្រាក់ដុល្លារដែលត្រូវបានប្រើប្រាស់ប្រមាណ ៨០ ភាគរយនៃរូបិយប័ណ្ណក្នុងប្រទេសកម្ពុជា ។ ...
Xinhua team
http://www.khmertimeskh.com/news/16274/cambodia-aims-to-reduce-dollarization/
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅតែបន្តចោទប្រកាន់រដ្ឋាភិបាលជុំវិញបញ្ហាផែនទីខុសច្បាប់
ពីរសប្តាហ៍បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងលោកសមរង្ស៊ីបាននិយាយថា លោកនឹងចេញបញ្ជាឱ្យសមាជិកសភារបស់គណបក្សលោកបញ្ឈប់ ការវាយប្រហារមកលើការងាររបស់រដ្ឋាភិបាលនៅតាមព្រំដែន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកអ៊ុំសំអានបានឱ្យ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/cnrp-lawmaker-continues-to-accuse-govt-of-illegal-maps-95963/
ប្រេសិតសហប្រជាជាតិថ្លែងជាលើកដំបូងទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅក្រុងហ្សឺណែវ
លោកស្រី រ៉ូណា ស្មីត អ្នកធ្វើរបាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃអង្គារបានថ្លែងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហ ប្រជាជាតិ (HRC) ក្នុងទីក្រុងហ្សឺណែវជាលើកដំបូង ដោយបានប្រាប់អង្គការនេះថា លោកស្រីមានផែនការផ្តោតលើ ...
Anthony Jensen
http://www.cambodiadailykhmer.com/news/27854/
ធនាគារអភិវឌ្ឍន៍អាស៊ីបានអនុម័តប្រាក់កម្ចីដើម្បីស្តារប្រព័ន្ធធារាសាស្ត្រ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី ៦០លានដុល្លារដើម្បីធ្វើទំនើបកម្មនិងស្តារប្រព័ន្ធធារាសាស្ត្រនៅក្នុងខេត្តកំពង់ធំ និងខេត្តបាត់ដំបង។ ...
Meghan Tribe
https://www.cambodiadaily.com/business/adb-approves-loan-to-improve-irrigation-systems-95983/
រដ្ឋាភិបាលប្រាប់អ្នកប្រើប្រាស់អុីនធឺណេតទាំងអស់កុំឱ្យព្រួយបារម្ភ
កាលពីម្សិលមិញ រដ្ឋាភិបាលបានអំពាវនាវដល់អ្នកប្រើប្រាស់អ៊ីនធឺណិតនិងអង្គការក្រៅរដ្ឋាភិបាលកុំឱ្យមានការភ័យខ្លាចចំពោះសកម្មភាពបង្ក្រាបនិង ការត្រួតពិនិត្យ បន្ទាប់ពីមានផែនការអនុវត្តការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៃប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គម។ ...
Pav Suy
http://www.khmertimeskh.com/news/16313/don---t-worry--gov---t-tells-net-users/
ពលកររងការឆកបោកទាមទារលិខិតឆ្លងដែននិងប្រាក់ថ្លៃសេវាមកវិញ
ពលករចំណាកស្រុកប្រមាណ៥០នាក់ដែលត្រូវបានទីភ្នាក់ងារជ្រើសរើសពលករបោះបង់ចោលនៅព្រំដែនថៃកាលពីសប្តាហ៍មុន បានប្រមូលផ្តុំគ្នា នៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារដើម្បីស្នើសុំការវិលត្រឡប់នៃលិខិតឆ្លងដែននិងប្រាក់ដែលពួកគេ ...
ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/migrant-workers-demand-passports-money-95967/
រដ្ឋាភិបាលរៀបចំផែនការផ្ទះសម្បែងសម្រាប់ជនក្រីក្រ
តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋាភិបាលនៃប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាមួយជាមួយនឹងអង្គការជាតិនិង អន្តរជាតិ និងក្រុមហ៊ុនអចលនទ្រព្យ ដើម្បីរៀងចំផែនការយុទ្ធសាស្ត្រ និង ហិរញ្ញវត្ថុ នៃគម្រោងផ្ទះសម្បែង សម្រាប់អ្នកមានចំណូលទាប និងមធ្យម ជាពិសេសជនដែលងាយ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/government-prepares-housing-plan-for-poor-8992
អង្គការបរិស្ថាននិយាយថា រដ្ឋាភិបាលអសកម្មធ្វើឲ្យខូចខាតព្រៃឈើ
បណ្តាញសហគមន៍ព្រៃឡង់ (PLCN) ដែលកំពុងតែធ្វើការការពារព្រៃឈើនៃប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាជ័យលាភីរបស់ Equator Prize សម្រាប់ការរៀបចំសហគមន៍ល្អដាច់គេ។ នៅក្នុងកិច្ចសម្ភាសជាមួយនឹង ហេឡូវីអូអេ លោក សេង សុខ ...
ប្រទេសកម្ពុជាមានបំណងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ
កាលពីថ្ងៃអង្គារ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ប្រទេសកម្ពុជាបានតាក់តែងយុទ្ធសាស្ត្រ បង្កើនការប្រើប្រាស់ប្រាក់រៀល (រូបិយប័ណ្ណក្នុងស្រុក) សំដៅកាត់បន្ថយការពឹងផ្អែកទៅលើប្រាក់ដុល្លារ ដែលមានវត្តមានប្រមាណជា ៨០% នៃរូបិយប័ណ្ណ ដែល ...
បុគ្គលិកសារព័ត៌មាន Xinhuanet News
http://news.xinhuanet.com/english/2015-09/29/c_134672213.htm
យោធាកម្ពុជាឈូសឆាយដំណាំរបស់អ្នកភូមិដើម្បីយកដី
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃច័ន្ទ កងទ័ពរបស់អង្គភាពថ្មើរជើងមួយ បានបំផ្លាញស្រែរបស់អ្នកភូមិនៅក្នុងខេត្តកំពត ភាគខាងត្បូងនៃប្រទេសកម្ពុជា ក្នុងគោលបំណងពង្រីកដីជាកម្មសិទ្ធិនៅក្នុងឃុំមួយ ដែលទុកសម្រាប់យុទ្ធជនចូលនិវត្តន៍។ ...
យង់ ចាន់ដារ៉ា, យន់ សាមៀន
http://www.rfa.org/english/news/cambodia/bulldoze-09292015162150.html