ព័ត៌មាន​

ព្យុះបក់បោកខ្លាំងនៅខេត្តព្រះសីហនុ​ នឹងមកដល់រាជធានីភ្នំពេញក្នុងពេលបន្ទាប់

នៅព្រឹកថ្ងៃអង្គារ យ៉ាងហោចណាស់មានធុងកង់ទ័រណឺចំនួន៦០នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុត្រូវបានធ្លាក់រប៉ាត់រប៉ាយ ទន្ទឹមនឹងមានការវាយលុកយ៉ាងតំណំនៅតំបន់ឆ្នេរសមុទ្រជាមួយខ្យល់ព្យុះ, ភ្លៀងធ្លាក់ខ្លាំងនិងរលកសមុទ្រកំពស់ពីរម៉ែត្រ។ ...

Ros Chanveasna
http://www.khmertimeskh.com/news/15768/storm-batters-sihanoukville--phnom-penh-next/

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ៖ ការប្រើប្រាស់ផែនទីធំផ្ទុយនឹងរដ្ឋធម្មនុញ្ញ

កាលពីថ្ងៃអង្គារ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានរិះគន់ការសារភាពរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីសប្តាហ៍មុន ដែលថា រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាមិនបានប្រើប្រាស់ផែនទី ដែលត្រូវបានអនុម័តដោយរដ្ឋធម្មនុញ្ញ សម្រាប់ការបោះបង្គោលព្រំដែន របស់ខ្លួននៅប្រទេសកម្ពុជាជាមួយ ប្រទេសវៀតណាមឡើយ។ ...

គុច ណារ៉េន
https://www.cambodiadaily.com/news/cnrp-lawmaker-says-use-of-larger-maps-unconstitutional-94341/

ផែនការ​​ផ្តួច​ផ្តើម​មួយ​​ ដើម្បី​​សង្គ្រោះ​សត្វ​ត្រយ៉ងយក្ស

ផែនការ​សកម្មភាពរ​យៈ​ពេល ១០ ឆ្នាំ​ថ្មី​មួយ​ ត្រូវ​បាន​​ស្នើឡើង​ដោយ​ អង្គការ​ក្រៅរដ្ឋាភិបាល​ក្នុង​ស្រុក​មួយ ក្នុង​​គោលបំណង​ដើម្បី​ផ្លាស់ប្តូរ​វាសនា​របស់​សត្វ ត្រ​យ៉ង​យក្ស ដែល​ជា​សត្វ​ស្លាប​តំណាង​ប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ទី​ជម្រក​ដោយ​សារ​ការ​រុករាន​របស់​មនុស្ស។   ...

Charles Parkinson
http://bit.ly/1Ye5IMK

អង្គភាពប្រឆាំងអំពើពុករលួយបានចោទប្រកាន់ស្ថាប័នចំនួនបីរបស់រដ្ឋទាក់ទិននឹងការរអនុវត្តខុសប្រក្រតី

បន្ទាប់ពីត្រូវបានត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) អស់រយៈពេលដ៏យូររួចមក ស្ថាប័នចំនួនបីរបស់រដ្ឋត្រូវបានចោទប្រកាន់ ពីបទមិនគោរពតាមតម្រូវការផ្លូវច្បាប់ ក្នុងការផ្តល់កិច្ចសន្យានិងត្រូវបានប្រាប់ឱ្យមានការគោរពតាមច្បាប់កំណត់ឬត្រូវប្រឈមនឹងការដាក់ទោសទណ្ឌ ។ ...

សេក ឧត្តម
https://www.cambodiadaily.com/news/acu-accuses-three-state-bodies-of-malpractice-94339/

អ្នកនាំពាក្យ​រដ្ឋាភិបាល​និយាយ​ថា​ កម្ពុជា​នឹង​មិន​សុើប​អង្កេត​លើ​ការ​បាញ់​សម្លាប់​នៅ​ក្នុង​ការ​តវ៉ា​ទេ​

ខណៈ​ពេល​ដែល​អង្គការសិទ្ធិមនុស្ស​កម្ពុជា​ បាន​រិះគន់​ពី​របត់ផ្លូវ​គ្រោះថ្នាក់​របស់​ប្រជា​ជាតិ​អា​សុីអាគ្នេយ៍​មួយ​ នេះ​ពី​ប្រជាធិបតេយ្យ​ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា​ បាន​និយាយ​នៅ​ថ្ងៃនេះ​ថា​ អាជ្ញាធរ​នឹង​មិន​បន្ត​ការ​ចោទសួរ​លើ​ការ​បាញ់​សម្លាប់​បុរស​ម្នាក់​ ក្នុង​អំឡុង​ព្រឹត្តិ​ការ​ណ៍ ...

ម៉ម​ មុនីរតន៍
http://www.rfa.org/english/news/cambodia/investigate-09152015173349.html

ខណៈ​ពេល​ដែល​សកម្មជន​ខ្លួន​កំពុង​ជាប់​ពន្ធនាគារ​ មេដឹកនាំ​គណបក្សប្រឆាំង​ពិភាក្សា​យុទ្ធសាស្ត្រ​

​កាលពី​ថ្ងៃ​ច័ន្ទ​ សមាជិក​សំខាន់ៗ​នៃ​គណបក្សប្រឆាំង​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ជួប​ប្រជុំគ្នា​ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ សម្រាប់ជម្លោះ​នយោបាយ​ដែល​កំពុង​បន្ត​ជាមួយនឹង​គណបក្សកាន់​អំណាច​ ពាក់ព័ន្ធ​នឹង​ការ​កំណត់ព្រំដែន​ និង​ការ​ចោទប្រកាន់​ពី​ការ​រំលោភ​ព្រំដែន​ដោយ​វៀត​ណាម​មក​លើ​ដែនដី​នៃ​ប្រទេស​កម្ពុជា​។ ...

នៅ វណ្ណារិន
http://www.voacambodia.com/content/its-activists-still-jailed-opposition-leaders-discuss-strategy/2963293.html

កម្មករ​ចំណាកស្រុក​​មិន​យល់​ពី​គ្រោះថ្នាក់​

អ្នកជំនាញ ​និយាយ​ថា​ កម្មករ​ចំណាកស្រុក​ខ្វះខាត​​ព័ត៌មាន​ចាំបាច់​ អំពី​ការ​គម្រាម​គំ​ហែង​ចំពោះ​ពួក​គេ​នៅ​ឯនាយ​សមុទ្រ​ ដោយ​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​នឹង​រង​គ្រោះ​ជាមួយនឹង​ការ​កេងប្រវ័ញ្ច​។​​យ៉ាងណា​មុិញ​ ជូ​ ប៊ុ​ន​អេ​ង​ រដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ​ និង ...

ហ៊ាន សុជាតា
http://www.voacambodia.com/content/many-migrant-workers-dont-understand-the-dangers/2963306.html

រដ្ឋាភិបាល​កាត់​បន្ថយ​រយៈពេល​ជួល​ដី​សម្បទាន​

រដ្ឋាភិបាល​ បាន​ប្រកាស​ពី​ការ​ពិនិត្យ​ថ្មី​មួយ​លើ​សម្បទាន​ដី​សេដ្ឋកិច្ច​ ដោយ​កាត់​បន្ថយ​រយៈ​ពេល​ពី​៩៩​ឆ្នាំ​ ឲ្យ​មក​នៅ​ត្រឹម​ ៥០​ឆ្នាំ​ ប៉ុន្តែ​អង្គការ​ឃ្លាំមើល​និយាយ​ថា​ ការ​អនុវត្ត​តឹង​រឹង​លើ​ច្បាប់​ដទៃ​ទៀត​ ក៏​ចាំបាច់​ដែរ​។​​ ...

ហ៊ាន សុជាតា
http://www.voacambodia.com/content/government-shortens-lease-time-on-land-concessions/2964663.html

សមាគម​រោងចក្រ​កាត់ដេរ​និយាយ​ថា​សហគ្រាស​មួយ​ចំនួន​ធំ​កំពុង​ព្យួរការងារ​កម្មករ​

សមាគម​រោងចក្រកាត់ដេរ​នៅ​កម្ពុជា​ និយាយ​ថា​ យ៉ាងតិច​១៥​រោងចក្រ​កាត់ដេរ​ បាន​ព្យួរ​ការងារ​កម្មករ​ ដោយសារ​មិន​ត្រូវការ​កម្លាំង​ពលកម្ម​បន្ថែម​ បើ​ទោះបីជា​មេដឹកនាំ​សហជីព​ និយាយ​ថា​ ពួក​គេ​នឹង​ទាមទារ​ប្រាក់​ឈ្នួល​អប្បរ​មា​ខ្ពស់​ជាង​មុន​។​​ ...

ផន បុផ្ផា
http://www.voacambodia.com/content/manufacturers-say-a-high-number-of-factories-suspending-workers/2963358.html

តំណាង​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​មក​កម្ពុជា​នៅ​ថ្ងៃស្អែក​

អ្នករាយការណ៍​ពិសេស​ថ្មី​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​របស់​ អង្គការសហ ប្រជាជាតិ​ រ៉ូ​ណា​ ស្មី​ត​ នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​១​ សម្រាប់​រយៈពេល​ប្រាំបី​ថ្ងៃ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/un%E2%80%99s-new-rights-envoy-to-make-official-visit-to-cambodia-tomorrow-8955

រដ្ឋមន្ត្រី​បញ្ជា​នាយក​យូ​នី​សេ​ហ្វ​ថ្មី​មិន​ឲ្យ​អត្ថាធិប្បាយ​លើ​ច្បាប់​អង្គការ​

អង្គការសិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ថា​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិ ការ​អន្តរជាតិ​ ធ្វើ​មិន​ត្រឹមត្រូវ​ក្នុង​ការ​ស្នើ​​តំណាង​របស់​យូ​នី​សេ​ហ្វ​ថ្មី​ មិន​ឲ្យ​ធ្វើ​អត្ថា​ធិ​ប្បាយ​លើ​ច្បាប់​ចម្រូង​ចម្រាស​ សំដៅ​គ្រប់គ្រង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី ...

ហ៊ុល រស្មី
http://www.voacambodia.com/content/minister-instructs-incoming-unicef-director-not-to-comment-on-ngo-law/2964637.html

រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ម៉ុង​តា​ញ៉ា​គឺជា​ជនភៀសខ្លួន​សេដ្ឋកិច្ច​ត្រូវ​គេ​ជួញដូរ​

អ្នកនាំពាក្យ​រដ្ឋាភិបាល​ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា​ ប្រទេស​កម្ពុជា​ បាន​ប្រកាស​ថា​ ម៉ុង​តា​ញ៉ា​ ដែល​បាន​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​ដោយ​អះអាង​ពី​ការ​រត់គេច​ពី​ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ នៅ​ក្នុង​ប្រទេស​វៀតណាម​ គឺ​ជា​ជនភៀសខ្លួន​ខាងសេដ្ឋកិច្ច​ មិនមែន​ខាង ...

យង់​ ចាន់ដារ៉ា
http://www.rfa.org/english/news/cambodia/government-claims-montagnards-are-trafficked-economic-refugees-09152015153955.html

បន្ទាប់​ពី​មានការ​ចាប់ខ្លួន​ អង្គការសិទ្ធិមនុស្ស​បង្ហា​ញពី​គោលការណ៍​ទាំង​៩​នៃ​សេរីភាព​អុី​ន​ធឺ​ណេ​ត​

បន្ទាប់​ពី​មានការ​ចាប់ខ្លួន​សកម្មជន​ សម្រាប់​ការ​បញ្ចេញមតិ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​ហ្វេ​ស​ប៊ុ​ក​ ក្រុម​អង្គការសិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ បាន​សរសេរ​សេចក្តីថ្លែងការណ៍​ អំពី​គោលការណ៍​ណែនាំ​សេរីភាព​អុីន​ធឺ​ណេ​ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​​ ...

នៅ វណ្ណារិន
http://www.voacambodia.com/content/following-arrests-groups-issue-nine-principles-of-internet-freedom/2964547.html

សមត្ថកិច្ច​កំពុង​តាម​ចាប់​អ្នក​បាញ់​សម្លាប់​ ប្រើស ​ក្នុង​ព្រៃ​អភិរក្ស​

សាច់​ប្រើស​មួយ​ក្បាល​ទម្ងន់​ជិត ៥០ គីឡូក្រាម​ ត្រូវ​បាន​ក្រុម​ល្បាត​​រដ្ឋបាល​ព្រៃ​ឈើ​កែវ​សីមា​ចាប់​រឹប​អូស កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ពេល​ដែល​ជន​​ល្មើស​ កំពុង​តែ​ដឹក​តាម​ម៉ូតូ ចេញ​ពី​ព្រៃ​តំបន់​អភិរក្ស ស្ថិត​ក្នុង​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា។ ...

ផាក់ ស៊ាងលី
http://bit.ly/1gnCjO7

កង​រាជអាវុធហត្ថ​រឹប​អូស​រថយន្ត​​​​​​​​ពាក់​ស្លាក​​លេខ​ ខ.ម. ​​​ដែល​​​ផ្ទុក​ឈើ​គ្រញូង

កង​រាជអាវុធ​ហត្ថ​ខេត្ត​​​កំពង់ឆ្នាំង​​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​​រក​ឃើញ​ឈើ​គ្រញូង​ទម្ងន់​​២៩០​​គីឡូក្រាម​​នៅ​ផ្នែក​​​​ក្រោយ​នៃ​​​រថយន្ត​ស៊េរី​ ទំនើប​មួយ​​គ្រឿង​ពាក់​ស្លាក​​លេខ​ខេមរភូមិន្ទ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/27546/

កម្មកររោងចក្រធានធាន រកការងារធ្វើ

កម្មកររោងចក្រធានធាននៅខេត្តកណ្តាល ប្រហែល ៩០ ភាគរយ បានរកការងារថ្មី ខណៈពេលដែលថៅកែរោងចក្រជនជាតិចិន បានបាត់ខ្លួន និងមិនបានបើកប្រាក់ឈ្នួលប្រមាណ ៣០,០០០ ដុល្លារ កាលពីខែមុន។ នេះបើយោងតាមបុគ្គលិក និងមន្រ្តីសហជីព។   ...

មុំ គន្ធា
http://www.phnompenhpost.com/national/tien-tien-workers-find-jobs-seek-pay

ពិព័រណ៍នៅតាមដងផ្លូវរាជធានីភ្នំពេញជាលើកដំបូងនៅទួលទំពូង

ពិព័រណ៍តាមផ្លូវជាលើកដំបូងក្នុងរាជធានីភ្នំពេញនឹងត្រូវរៀបចំឡើងនៅផ្សារទួលទំពូងត្រូវបានគេស្គាល់ផងដែរថាជាផ្សាររុស្ស៊ីនៅថ្ងៃស្អែកនេះ។ ...

Srey Kumneth and Nou Sotheavy
http://www.khmertimeskh.com/news/15703/first-phnom-penh-street-fair-at-toul-tom-poung/

SECC កំណត់​នូវ​លក្ខខណ្ឌ​ថ្មី​សម្រាប់ SME

គណៈ​កម្មការ​មូលបត្រ​កម្ពុជា (SECC) បាន​ដាក់​ចេញ​លក្ខ​ខណ្ឌ​ចុះ​បញ្ជី​ថ្មី​សម្រាប់ «​ទីផ្សារ​កំណើន​» នៅ​លើ​ផ្សារ​ហ៊ុន​កម្ពុជា។ លក្ខខណ្ឌ​ថ្មី​នេះ​នឹង​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​ដើម​ទុន​របស់​ SME ដែល​ចង់​ចុះ​បញ្ជី​ក្នុង​គោល​បំណង​ជំរុញ​បន្ថែម​លើ​ជោគ​វាសនា​ផ្សារ​ហ៊ុន​ដ៏​ក្មេង​ខ្ចី ...

ស ច័ន្ទដារ៉ា និង Ananth Baliga
http://bit.ly/1NsVmn6

អ្នក​ជាប់​និទ្ទេស A ជួប​នាយក​រដ្ឋ​មន្ត្រី ឯ​អ្នក​ធ្លាក់​ខ្លះ​តវ៉ា

បេក្ខជន​ជាប់​បាក់​ឌុប ឆ្នាំ​ ២០១៥ និទ្ទេសA សរុប ១០៨ ​នាក់​នៅ​ព្រឹក​ថ្ងៃ​នេះ នឹង​ត្រូវ​ជួប​​សំណេះ​សំណាល​ ដើម្បី​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​​បេក្ខជន​ធ្លាក់​បាក់​ឌុប​មួយ​ចំនួន​ កាល​ពី​ម្សិលមិញ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ពិនិត្យ​​កំណែ​ឡើង​វិញ​ដោយ ...

តាំង វីដា
http://bit.ly/1Lvc6FO

ក្រសួងការបរទេសស្នើសុំជំនួយបន្ថែមពី យូនីសេហ្វ (UNICEF)

រដ្ឋមន្រ្តីក្រសួងការបរទេស លោក ហោណាំហុង បានស្នើឱ្យអង្គការ យូនីសេហ្វ (UNICEF)ផ្តល់ជំនួយបន្ថែមទៀតសម្រាប់ដោះស្រាយបញ្ហាកុមារក្រីក្រ តាមដងផ្លូវ ដែលជាសំណើរបន្ថែមលើទឹកប្រាក់ ១០ លានដុល្លារដែលអង្គការនេះបានផ្តល់ឱ្យលើវិស័យអប់រំនិងសុខភាព។ ...

Ban Sokrith and Phun Chan Ousaphea
http://www.khmertimeskh.com/news/15704/foreign-ministry-requests-more-help-from-unicef/

រដ្ឋមន្រ្តីព្រមានតំណាងយូនីសេហ្វ (UNICEF) ចំពោះការរិះគន់លើច្បាប់អង្គការមិនមែនរដ្ឋាភិបាល

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោណាំហុង បានប្រាប់អ្នកតំណាងថ្មីប្រចាំប្រទេសរបស់អង្គការយូនីសេហ្វ (Unicef) ឱ្យផ្តោតសំខាន់លើការជួយកុមារតាមចិញ្ចើមផ្លូវនិងចៀសវាងការរិះគន់លើច្បាប់ដ៏ចម្រូងចម្រាស់ថ្មីរបស់អង្គការមិនមែនរដ្ឋាភិបាលនិងសមាគមនៅក្នុងប្រទេសនេះ។ ...

សេក ឧត្តម
https://www.cambodiadaily.com/news/minister-warns-unicef-rep-over-ngo-law-criticism-94208/

អភិបាលក្រុងព្រមានមន្ត្រីពីស្តង់ដារសាងសង់អាគារ

កាលពីថ្ងៃចន្ទ អភិបាលរាជធានីភ្នំពេញលោក​ ប៉ា សុជាតិវង្ស បានព្រមានក្រុមមន្ត្រីសុរិយោដីពីសាងសង់ក្នុងស្រុកនិងការបញ្ឈប់ជាផ្លូវការ ប្រសិនបើពួកគេ បរាជ័យក្នុងការធានាឱ្យបានពីស្តង់ដារសំណង់អគារនៅទូទាំងទីក្រុងនេះឱ្យត្រូវតាមក្រឹត្យក្រមដែលបញ្ជាក់នៅក្នុងផែនការរបស់ពួកគេ។ ...

ខេង​ សុធា​
https://www.cambodiadaily.com/news/city-governor-cautions-officials-on-building-codes-94210/

សិស្សានុសិស្សដាក់ពាក្យបណ្តឹងទាក់ទងនឹងពិន្ទុប្រឡងថ្នាក់ជាតិនៅក្រសួង

បន្ទាប់ពីលទ្ធផលនៃការប្រឡងថ្នាក់ជាតិសម្រាប់សិស្សវិទ្យាល័យបានចេញផ្សាយនៅចុងសប្តាហ៍នេះ មានសិស្សប្រមាណ​៥៦ ភាគរយបានប្រឡង ជាប់វិញ្ញាសារប្រឡងនិង សិស្សមួយចំនួនទៀតដែលធ្លាក់។សិស្សានុសិស្សដែលមិនបានជាប់បានធ្វើដំណើរទៅកាន់ក្រសួងអប់រំ នៅថ្ងៃចន្ទដើម្បី ដាក់ពាក្យបណ្តឹងជាផ្លូវការ។ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/students-head-to-ministry-to-appeal-national-exam-scores-94215/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

wP6yZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!