ព័ត៌មាន
សិស្សានុសិស្សដាក់ពាក្យបណ្តឹងទាក់ទងនឹងពិន្ទុប្រឡងថ្នាក់ជាតិនៅក្រសួង
បន្ទាប់ពីលទ្ធផលនៃការប្រឡងថ្នាក់ជាតិសម្រាប់សិស្សវិទ្យាល័យបានចេញផ្សាយនៅចុងសប្តាហ៍នេះ មានសិស្សប្រមាណ៥៦ ភាគរយបានប្រឡង ជាប់វិញ្ញាសារប្រឡងនិង សិស្សមួយចំនួនទៀតដែលធ្លាក់។សិស្សានុសិស្សដែលមិនបានជាប់បានធ្វើដំណើរទៅកាន់ក្រសួងអប់រំ នៅថ្ងៃចន្ទដើម្បី ដាក់ពាក្យបណ្តឹងជាផ្លូវការ។ ...
ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/students-head-to-ministry-to-appeal-national-exam-scores-94215/
ប្រធាននាយកដ្ឋាន៖ អត្តសញ្ញាណប័ណ្ណថ្មីនឹងចេញលឿនជាងមុន
កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនល្បឿនដំណើរការនៃការចេញអត្តសញ្ញាណថ្មីដែលគ្រប់គ្រងដោយប្រព័ន្ធអេឡិចត្រូនិចកំពុងតែប្រព្រឹត្តទៅបានយ៉ាងល្អ នេះបើយោងតាមពាក្យសម្តីលោក ម៉ៅ ច័ន្ទតារា ប្រធាននាយកដ្ឋានលិខិតឆ្លងដែននៅក្រសួងមហាផ្ទៃ។ ...
Pav Suy
http://www.khmertimeskh.com/news/15720/new-id-cards-are-being-issued-faster--officials-say/
តម្រូវការសាច់ជ្រូកធ្លាក់ចុះ ខណៈបារម្ភពីជំងឺ
តម្លៃសាច់ជ្រូកកំពុងធ្លាក់ចុះបន្ទាប់ពីការផ្ទុះឡើងនូវជំងឺជ្រូកត្រចៀកខៀវនិងកំពុងរីករាលដាលនៅតាមខេត្តមួយចំនួនទៀត ខណៈអតិថិជនមានការភ័យខ្លាច។ នេះបើយោងតាមអ្នកផ្គត់ផ្គង់ និងអ្នកលក់រាយ។ក្រសួង ...
ចេង សុខហ័ង
http://bit.ly/1Y6nbXz
ជនជាប់ចោទពីបទរំលោភក្មេងស្រីទទូចសុំសវនការជំនុំជម្រះដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន
កាលពីថ្ងៃចន្ទ បុរសជនជាតិអង់គ្លេសម្នាក់ដែលបានចំណាយពេលប្រាំឆ្នាំនៅក្នុងពន្ធនាគារពីបទចាប់រំលោភក្មេងស្រីអាយុ ១៦ ឆ្នាំ បានធ្វើការស្នើសុំទៅកាន់សាលាឧទ្ធរណ៍ ដើម្បីបើកសវនការជំនុំជម្រះក៏ដូចជាផ្តល់ឱកាសដល់រូបលោកដើម្បីបង្ហាញភស្តុតាងដែលមិនទាន់ បានផ្តល់ជូនចំពោះមុខតុលាការ ដែលលោកបានអះអាងថា នឹងបង្ហាញពីភាពស្អាតស្អំរបស់ខ្លួន ។ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/convicted-rapist-insists-retrial-will-prove-his-innocence-94212/
នាយករដ្ឋមន្ត្រីព្រមានជាថ្មីថានឹងដកហូតសម្បទានដីសេដ្ឋកិច្ចពីក្រុមហ៊ុនឯកជន
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលនឹងដកហូតសម្បទានដីសេដ្ឋកិច្ចពីក្រុមហ៊ុនឯកជនណា ដែលមិនអនុវត្តតាមកិច្ចសន្យាចុះហត្ថលេខាជាមួយនឹងរដ្ឋាភិបាល។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/prime-minister-again-warns-to-confiscate-elcs-from-private-company-8952
បង្កើនកិច្ចសហប្រតិបត្តិការជាអាទិភាពសម្រាប់ឯកអគ្គរាជទូតថ្មីប្រចាំសហរដ្ឋអាមេរិច
ឯកអគ្គរាជទូតថ្មីនៃប្រទេសកម្ពុជា ប្រចាំសហរដ្ឋអាមេរិច បានឲ្យដឹងថា ប្រទេសកម្ពុជាចង់ឲ្យមានពាណិជ្ជកម្មបន្ថែមទៀតជាមួយនឹងសហរដ្ឋអាមេរិច ព្រមទាំងមធ្យោបាយផ្សេងទៀតសម្រាប់ភាពជាដៃគូរទ្វេភាគី។ ...
ម៉ែន គឹមសេង
http://www.voacambodia.com/content/more-cooperation-a-priority-for-new-ambassador-to-us/2963045.html
ជនភៀសខ្លួនក្រុមទី២គ្រោងនឹងមកដល់នៅខែក្រោយ
នៅក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងជាមួយនឹងប្រទេសអូស្ត្រាលី ជនភៀសខ្លួនក្រុមទី២នៅប្រទេសកោះណូរូ ត្រូវបានគ្រោងនឹងមកដល់ភ្នំពេញនៅខែក្រោយ។ ...
នៅ វណ្ណារិន
http://www.voacambodia.com/content/second-group-of-nauru-refugees-slated-to-arrive-next-month/2963005.html
ក្រុមហ៊ុនជំនួញកម្ពុជាបារម្ភពីភូមា
ខណៈពេលដែលការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាធម្មតាអាចប្រៀប ធៀបជាមួយនឹងបណ្តាប្រទេសជិតខាង ប្រទេសវៀតណាម និងប្រទេសថៃ អ្នកនៅក្នុងឧស្សាហកម្មនិយាយថា ប្រទេសកម្ពុជា ត្រូវពិនិត្យមើលឲ្យដិតដល់ពីការរីកចម្រើនឥតឈប់ ...
បុគ្គលិកសារព័ត៌មាន Myanmar Times
http://www.mmtimes.com/index.php/business/16458-cambodia-businesses-fret-myanmar.html
កម្ពុជាទាក់ទាញវិនិយោគ
រលកទី៣នៃការវិនិយោគថៃ កំពុងចាប់ផ្តើមហើយនៅពេលនេះ ជាមួយនឹងផែនការជំនួញសម្រាប់រយៈពេលវែង ខណៈពេលដែលសេដ្ឋកិច្ចប្រទេសកម្ពុជាមានភាពចាស់ទំុ ហើយទំនាក់ទំនងថៃ-កម្ពុជា មានភាពកាន់តែប្រសើរឡើង។នៅពេលបច្ចុប្បន្ននេះ ...
Umesh Pandey
http://www.bangkokpost.com/business/news/692156/cambodia-calling
ក្រសួងអប់រំទុករយៈពេល៣០ថ្ងៃឲ្យតវ៉ាលទ្ធផលប្រឡងថ្នាក់ជាតិ
នៅថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ក្រុមគ្រួសារ អ្នកចូលរួមការប្រឡង និងបុគ្គលពាក់ព័ន្ធដទៃទៀត អាចតវ៉ានឹងលទ្ធផលនៃការប្រឡងវិទ្យាល័យដែលបានចេញផ្សាយកាលពីចុងសប្តាហ៍ នៅក្នុងរយៈពេល ៣០ថ្ងៃ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/education-ministry-gives-30-day-for-challenging-national-exam-result-8951
មន្ត្រី៖ កម្ពុជាចង់បង្កើនទំនាក់ទំនងជាមួយនឹងអុីរ៉ង់
យោងតាមទីភ្នាក់ងារសារព័ត៌មានចិន ហ្សិនហួ បានឲ្យដឹងថា កាលពីថ្ងៃច័ន្ទនេះ ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហោ ណាំហុង បានឲ្យដឹងពីចេតនារបស់ប្រទេសនេះ ក្នុងការពង្រីកទំនាក់ទំនង និងកិច្ច ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cambodia-keen-to-boost-ties-with-iran:-official-8954
អ្នកភូមិក្នុងខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជានិយាយថាផ្លូវទឹកត្រូវបានបំពុលដោយរោងអារឈើ
កាលពីថ្ងៃច័ន្ទ អ្នកភូមិជនជាតិដើមនៅក្នុងខេត្តស្ទឹងត្រែង ភាគឦសាននៃប្រទេសកម្ពុជា បានស្នើសំុឲ្យមានការសុើបអង្កេតលើរោងអារឈើមួយកន្លែង ដែលពួកគេនិយាយថា បានបំពុលផ្លូវទឹកក្នុងស្រុកភូមិរបស់ពួកគេ និងធ្វើឲ្យអ្នកស្រុកមានជម្ងឺស្បែក ...
ម៉ែន សុធី
http://www.rfa.org/english/news/cambodia/contamination-09142015173926.html
រឹបអូសឡានដឹកឈើប្រណីតនៅកំពង់ស្ពឺ
រថយន្តដឹកទំនិញធុនធំចំនួន៤ បានដឹកឈើខុសច្បាប់ ត្រូវបានឃាត់ និងរក្សាទុក នៅក្នុងខេត្តកំពង់ស្ពឺ ដោយអាជ្ញាធរមូលដ្ឋាននៅព្រឹកថ្ងៃសុក្រនេះ។ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/trucks-carrying-timber-seized-kampong-speu
ថៃបន្តដោះលែងខ្មែរឲ្យមកស្រុកវិញ
តុលាការថៃបានសម្រេចដោះលែងពលករខ្មែរចំនួន ៥ នាក់ និងយល់ព្រមធ្វើការផ្ទេរទណ្ឌិតខ្មែរ ៦ នាក់មកឲ្យកម្ពុជាក្រោយពីពួកគេបានលួចឆ្លងដែនទៅថៃរកការងារធ្វើដោយខុសច្បាប់ និងពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។ ...
សែន ដាវីត
http://bit.ly/1F85396
បួននាក់ត្រូវបានចាប់ខ្លួនបុរសចិនចំពោះការវាយដំ
កាលពីថ្ងៃសៅរ៍ មនុស្សបួននាក់ត្រូវបានចាប់ខ្លួននៅក្រុងព្រះសីហនុ អំពីការវាយដំទៅលើបុរសជនជាតិចិនពីរនាក់បន្ទាប់ពីបុរសម្នាក់ក្នុងចំណោមពួកគេ បានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់ស្លាប់កាលពីថ្ងៃសុក្រកន្លងមកនេះ នេះបើយោងតាមពាក្យសម្តីរបស់ប៉ូលីសម្នាក់បានឱ្យដឹងកាលពីថ្ងៃអាទិត្យ។ ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/four-arrested-for-beating-chinese-men-94096/
ភ្លៀងធ្លាក់នៅប៉ោយប៉ែត មិនទាន់ដល់កម្រិតព្រួយបារម្ភនៅឡើយទេ
ភ្លៀងធ្លាក់ខ្លាំងនៅក្រុងប៉ោយប៉ែត មិនទាន់ឈានដល់កម្រិតមួយដែលធ្ងន់ធ្ងរ នៅឡើយទេ ទោះបីជាមានទឹកជំនន់រីករាលដាលរយៈពេលចុងក្រោយនេះ។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាល។ ...
ឃុត សុភចរិយា
http://www.phnompenhpost.com/national/poipet-rainfall-not-alarming-yet-official
សមាជិកបក្សសង្គ្រោះជាតិជាង ៥០ នាក់ចុះចូល CPP
សមាជិកបក្សសង្គ្រោះជាតិប្រមាណជាង ៥០ នាក់បានទៅចូលជាមួយគណបក្សប្រជាជនកាលពីថ្ងៃសៅរ៍។ នេះបើតាមគណបក្សប្រជាជនកម្ពុជា។ ...
វង្ស សុខេង
http://bit.ly/1FGOAE1
គណបក្សសង្គ្រោះជាតិ នឹងចេញបទបញ្ជាឲ្យតំណាងរាស្ត្ររបស់ខ្លួនឈប់និយាយពីបញ្ហាព្រំដែន
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានមានប្រសាសន៍កាលពីម្សិលមិញថា នៅប៉ុន្មានថ្ងៃទៀត តំណាងរាស្ត្រទាំង ...
អេឡិក វិល្លីមមីនស៍ និង ម៉ិច ដារ៉ា
ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន៤លានត្រូវបានចែកចាយដោយក្រសួងដែនដីនគរូបនីយកម្មនិងសំណង់
នៅត្រឹមឆ្នាំ២០១៥នេះ ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ (MoLMUPC) បានចែកប័ណ្ណកម្មសិទ្ធិដីធ្លីចំនួនបួនលានប័ណ្ណ ទៅដល់ប្រជាជន ទូទាំងប្រទេសកម្ពុជា។ ...
Mom Chan Dara Soleil
http://www.khmertimeskh.com/news/15636/4-million-land-titles-distributed-by-molmupc/
សហជីពឯករាជ្យបង្កើនការទាមទារប្រាក់ឈ្នួលអប្បបរមាដល់២០៧ដុល្លារ
ក្រុមសហជីពឯករាជ្យនិយាយថា ពួកគេនឹងជំរុញឲ្យបានប្រាក់ខែអប្បបរមាថ្មី២០៧ដុល្លារសម្រាប់កម្មករកាត់ដេរ នៅពេលការចរចាបីភាគីជាមួយរដ្ឋាភិបាលនិងរោងចក្រចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ។ ...
ម៉ិច ដារ៉ា និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/27539/
ប្រឡងបាក់ឌុបឆ្នាំនេះល្អជាងឆ្នាំមុនអ្នកជាប់និទ្ទេស A មាន ១០៨ រូប
លទ្ធផលប្រឡងបាក់ឌុបឆ្នាំ ២០១៥ មានភាពប្រសើរជាងឆ្នាំមុនខណៈដែលបេក្ខជនជាប់មានប្រមាណ ៥៥ ភាគរយហើយក្នុងនោះនិទ្ទេស A មានដល់ទៅ ១០៨ នាក់បើធៀបនឹងលទ្ធផលឆ្នាំ ២០១៤ ការប្រឡងលើកទី ១ ដែលបេក្ខជនជាប់មានប្រមាណតែ ២៥ ភាគរយហើយនិទ្ទេស A មានត្រឹមតែ ១១ នាក់ប៉ុណ្ណោះ។ តាមសេចក្តីប្រកាសព័ត៌មាន ...
តាំង វីដា
http://bit.ly/1LsJ2ip
ម្ចាស់គ្លីនិកសុខវិសាលត្រូវហៅសួររឿងស្លាប់ក្មេង
ម្ចាស់គ្លីនិកឯកជនមួយនៅក្នុងក្រុងប៉ោយប៉ែតត្រូវបានមន្រី្តអាវុធហត្ថហៅទៅសួរនាំបន្ទាប់ពីប្តីប្រពន្ធពីរនាក់បានប្តឹងចោទប្រកាន់ថាបានផ្តល់ថ្នាំលើសចំណុះដែលបណ្តាលឲ្យកូនស្រីខ្លួនអាយុជិត ៤ ខែស្លាប់កាលពីថ្ងៃសៅរ៍។លោក ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបាន ...
ផាក់ ស៊ាងលី
http://bit.ly/1i9Pvr7
និស្សិតតវ៉ាប្រឆាំងការចាប់ខ្លួនអ្នកភូមិពាក់ព័ន្ធវិវាទដីធ្លីនៅខេត្តកំពត
កាលពីម្សិលមិញ និស្សិតប្រហែល៤០០នាក់ និងអ្នកភូមិមួយចំនួនបាននាំគ្នាតវ៉ានៅក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យមានការដោះលែងបុរសពីរនាក់ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីការតវ៉ាពាក់ព័ន្ធនឹងវិវាទដីធ្លី ...
បុរសបីនាក់ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធត្រីស្តោរពីព្រំដែន
កាលពីថ្ងៃអាទិត្យ បុរសបីនាក់ត្រូវបានចាប់ខ្លួននៅក្នុងខេត្តកំពង់ឆ្នាំង ដោយសារការដឹកជញ្ជូនត្រីស្តោរទើបនឹងភ្ញាស់ចំនួន ៦០០ ០០០ក្បាលដែល ពួកគេទើបនឹងដឹកយកពីព្រំដែនប្រទេសវៀតណាមដោយខុសច្បាប់ នេះបើយោងតាមពាក្យសម្តីរបស់មន្ត្រីនគរបាល។ ...
ខេង សុធា
https://www.cambodiadaily.com/news/three-arrested-for-smuggling-snakehead-fish-from-border-94105/