កម្មករ ៣៧០នាក់ ដួលសន្លប់ នៅរោងចក្រក្នុងប្រទេសកម្ពុជា បន្ទាប់ពីកសិករនៅជិតខាងបាញ់ថ្នាំសត្វល្អិត
កាលពីថ្ងៃសុក្រ មន្ត្រីបានឱ្យដឹងថា នៅក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ កម្មករប្រមាណជា ៣៧០នាក់ បានដួលសន្លប់នៅរោងចក្រក្នុងប្រទេសកម្ពុជា ដែលអាចបណ្តាលមកពីការបាញ់ថ្នាំបំពុលសត្វល្អិតនៅវាលស្រែជិតនោះ។…
ឧស្សាហកម្មកាត់ដេរ គឺជាវិស័យនាំចេញធំបំផុតរបស់ប្រទេសកម្ពុជា ដោយផ្តល់ការងារប្រមាណជា ៧០០,០០០ នាក់ នៅក្នុងជាង ៧០០ រោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើង។ នៅក្នុងឆ្នាំ២០១៤ ប្រទេសអាសុីអាគ្នេយ៍នេះ បាននាំចេញផលិតផលមានតម្លៃប្រមាណជា ជាង ៦ប៊ីលានដុល្លារអាមេរិក ទៅសហរដ្ឋអាមេរិក និងអឺរ៉ុប។
បុគ្គលិកសារព័ត៌មាន The Associated Press
http://www.ctvnews.ca/world/370-workers-faint-at-cambodia-factories-after-nearby-farmer-sprays-pesticides-1.2667077