ព័ត៌មាន​

អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​មាន​ចំនួន​កើនឡើង​១៨០​ ភាគរយ​ក្នុង​រយៈពេល​ ៨​ ខែ​ដំបូង​

​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​កាលពី​ថ្ងៃ​ចន្ទ​បានឱ្យ​ដឹង​ថា​ កម្ពុជា​ទទួល​បាន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​ចំនួន​ ៣.៤​ លាន​នាក់​ក្នុងអំឡុងពេល​៨​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៣​កើនឡើង​១៨០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​មុន​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/45McUrb

​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ ប្រកាស​ទទួល​ទិញ​យក​កសិផល​ជា​លក្ខណៈ​គ្រួសារ​ និង​ជួយ​រក​ទីផ្សារ​ ដើម្បី​លក់​ចេញ​ជូន​ប្រជាពលរដ្ឋ​

​អភិបាលខេត្ត​ប៉ៃលិន​ លោកស្រី​ បាន​ ស្រី​មុំ​ បាន​ប្រកាស​ទទួល​ទិញ​យក​កសិផល​ធម្មជាតិ​ ដែល​កសិករ​បាន​ដាំ​ដុះ​ជា​លក្ខណៈ​គ្រួសារ​ និង​ជួយ​រក​ទីផ្សារ​ សម្រាប់​កសិករ​នៅ​ខេត្ត​ប៉ៃលិន​ ខណៈ​ដែល​លោកស្រី​អះអាង​ថា​ សកម្មភាព​នេះ​នឹង​លើកទឹកចិត្ត​ដល់​កសិករ​ឱ្យ​ដាំ​ដុះ ...

វណ្ណ សុជាតា
https://www.postkhmer.com/national/2023-09-11-1510-254365.html

​កម្ពុជា​ និង​ចិន​ពិភាក្សា​ពី​គម្រោង​បង្កើត​មណ្ឌល​ ឬ​វិទ្យាស្ថាន​ E-commerce

​កម្ពុជា​ និង​ចិន​កំពុង​ពិភាក្សា​គ្នា​លើ​គម្រោង​បង្កើត​មណ្ឌល​ ឬ​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​ពាណិជ្ជកម្ម​ E-commerce​ នៅ​កម្ពុជា​ ខណៈ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​កំពុង​មាន​សម្ទុះ​កើនឡើង​ខ្លាំង​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-09-12-1002-254385.html

​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ដំណើរការ​ ២៤​ ដែល​មាន​ទុន​ជាង​ $៨​ ពាន់​លាន​

ប្រទេស​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ដំណើរការ​ចំនួន​ ២៤​ បើ​គិត​ចាប់តាំងពី​ឆ្នាំ​ ២០០៦​ ដល់​ដំណាច់​ឆមាស​ទី​ ១​ ឆ្នាំ​ ២០២៣​ ដោយ​មាន​ទុន​វិនិយោគ​ជាង​ ៨​ ពាន់​លាន​ដុល្លារ​ ហើយ​ភាគច្រើន​ស្ថិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ ស្បែកជើង​ សម្ភារ​ធ្វើ​ដំណើរ​ វិស័យ​គ្រឿង ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-09-12-1031-254386.html

​កម្ពុជា​បាន​ផ្សព្វផ្សាយយ៉ាង​ប៉ិន​ប្រសប់​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​ថា​ លោក​រួម​ជាមួយ​មន្ត្រី​កំពូល​មក​ពី​ស្ថាប័នរដ្ឋ​ និង​ឯកជន​បាន​លើកកម្ពស់​វិស័យ​ផ្សេងៗ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ និង​ពហុភាគី​ចំនួន​ ១៨​ ក្នុង​ចំណោម ...

​កង​ ​សុធា​
https://www.khmertimeskh.com/501357932/cambodia-skilfully-marketed-during-43rd-asean-summit/

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នាស្តី​ពី​ការ​បណ្តុះបណ្តាល​សុវត្ថិភាព​ចំណីអាហារ​

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ (IPC)​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MoU)​ ស្តី​ពី​សុវត្ថិភាព​ចំណីអាហារ​ និង​កម្មវិធី​បណ្តុះបណ្តាល​ការ​អនុវត្ត​ល្អ​បំផុត​ជាមួយ​ ខ​.​ ប្រឹក្សា​យោបល់​កម្ពុជា​។​ ...

ណា​ង​ ​វាសនា
https://www.khmertimeskh.com/501358040/ipc-signs-mou-on-food-safety-training/

​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ ដាក់​ចេញ​នូវ​កម្មវិធី​អាទិភាព​ចំនួន​៤​ ដើម្បី​ប្រែក្លាយ​តំបន់​ជនបទ​ឱ្យ​កាន់តែ​រីក​ចម្រើន​

​លោក​ ឆាយ​ ឫទ្ធិ​សែន​ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ មាន​ប្រសាសន៍​ថា​ ក្នុង​នីតិកាល​ទី​៧​ នៃ​រដ្ឋសភា​ ក្រសួង​នឹង​បន្ត​ខិតខំ​កសាង​សមិទ្ធិ​ផល​ថ្មីៗ​ ដោយ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ជា​កម្មវិធី​អាទិភាព​ចំនួន​៤​ ដើម្បី​គាំទ្រ​គោលនយោបាយ​អភិវឌ្ឍន៍ជនបទ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501357725/minister-of-rural-development-launches-four-priority-programs-to-transform-rural-areas-further/

​បច្ចុប្បន្ន​កម្ពុជា​សម្រេច​បាន​ ៨០%​នៃ​ផែនការ​ផ្គត់ផ្គង់​ទឹក​ស្អាត​

​បច្ចុប្បន្ន​នេះ​ កម្ពុជា​សម្រេច​បាន​ ៨០%​នៃ​ផែនការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ហើយ​នៅ​ឆ្នាំ​២០២៥​ នឹង​មានទឹក​ស្អាត​ប្រើប្រាស់​គ្រប់​ទីកន្លែង​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/y629x6nv

ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ លោកស្រី​ Mao​ Ning​ បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ តប​តាម​ការ​អញ្ជើញ​របស់​លោកនាយក​រដ្ឋមន្ត្រី​ចិន​ Li​ Qiang​ ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន​ ចាប់ពី​ថ្ងៃ​ទី ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/mswcbrpn

ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​មាន​ទឹកប្រាក់​ជិត​ $៣២​ ពាន់​លាន​

ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ដៃគូ​អន្តរជាតិ​ទាំងអស់​ក្នុង​រយៈពេល​ ៨​ ខែ​ដើមឆ្នាំ​ ២០២៣​ មាន​ទឹកប្រាក់​ជិត​ ៣២​ ពាន់​លាន​ដុល្លារ​ ធ្លាក់​ចុះ​ជាង​ ១៤​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០២២​ ប៉ុន្តែ​ការ​នាំ​ចេញ​របស់​កម្ពុជា​គឺ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-09-11-0909-254352.html

Amru​ Rice​ គ្រោង​នាំ​ចេញ​អង្ករ​ទៅ​ អូស្ត្រាលី​ ក្នុង​ពេល​ឆាប់ៗ​

រោង​ម៉ាស៊ីនកិនស្រូវ​នៅ​ក្នុងស្រុក​ និង​ជា​ក្រុមហ៊ុននាំចេញ​ដ៏​ធំ​ Amru​ Rice​ (Cambodia)​ គ្រោង​ធ្វើការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​អូស្ត្រាលី​ក្នុង​ពេល​ឆាប់ៗ​ ដែល​នេះ​គឺជា​ការ​រួមចំណែក​ដល់​ការ​ពង្រីក​ទីផ្សារ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-09-11-1001-254354.html

លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ក្រើនរំឭក​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ រួម​គ្នា​ប្រឹងប្រែង​ធ្វើការ​និង​ត្រូវ​ហ៊ាន​អារកាត់​ដើម្បី​អនុវត្ត​គោលនយោបាយ​ដែល​បាន​ដាក់​ចេញ​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ ម៉ា​ណែ​ត​ កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​បាន​ធ្វើការ​ក្រើនរំឭក​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ឱ្យ​រួម​គ្នា​បំពេញការងារ​ ដោយ​ត្រូវ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ និង​ហ៊ាន​អារកាត់​ដើម្បី​អនុវត្ត​គោលនយោបាយ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ ក្នុង​ន័យ​សម្រេច​ឱ្យ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-09-11-0916-254351.html

ការ​បណ្ដុះបណ្ដាល​ជំនាញ​មុខរបរ​សម្រាប់​អ្នក​សិក្សា​ក្រៅ​ប្រព័ន្ធ​មានការ​កើនឡើង​

​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​អះអាង​ថា​ នៅ​ក្នុង​ឆ្នាំ​២០២២​ ការ​បណ្ដុះបណ្ដាល​ជំនាញ​មុខរបរ​ផ្សេងៗ​ដល់​អ្នក​សិក្សា​ក្រៅ​ប្រព័ន្ធ​មាន​ចំនួន​ ១០​ ៤៧៩​នាក់​។​ ចំនួន​នេះ​កើនឡើង​ ២​ ២០៩​នាក់​ បើ​ធៀប​នឹង​ឆ្នាំ​២០២១​ មាន​ចំនួន​ ៨​ ២៧០​នាក់ ...

ត​ន​ ​វិបុល​
http://rb.gy/4v4m2

ក្រសួង​អះអាង​ថា​ពី​កា​ងារ​អាទិភាព​ស្នូល​ដើម្បី​ជួយ​កំណែទម្រង់​វិស័យ​អប់រំ​កាន់តែ​ប្រសើរ​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លោក​ ហង់​ជួន​ ណា​រ៉ុ​ន​ បាន​អះអាង​ថា​ ការងារ​អាទិភាព​ចំនួន​បួន​ចំណុច​ដែល​បាន​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​ និង​បួន​ចំណុច​ដែល​ដាក់​ចេញ​ដោយ​ក្រសួង​អប់រំ​នឹង​ក្លាយជា​ច​លករ​ជួយ​ជំរុញ​កំណែទម្រង់​វិស័យ​អប់រំ​ក្នុង​អាណត្តិ ...

ត​ន​ ​វិបុល​
http://rb.gy/7rfsv

លោកនាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក៏​ជា​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​មាន​ប្រសាសន៍​ថា​ ការ​សម្រេច​បាន​បេសកកម្ម​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ មិនមែន​ត្រឹមតែ​រូប​លោក​ម្នាក់​ប៉ុណ្ណោះ​នោះ​ទេ​។​ ...

សុត គឹមសឿន
https://www.khmertimeskh.com/501357926/asean-summit-successes-are-also-cambodians-says-pm/

ក្រសួង​យុ​ត្តិ​ធ៌​ម​បន្ត​រៀបចំ​ប្រព័ន្ធ​ព្រឹត្តិបត្រ​ថ្កោលទោស​ឌី​ជី​ថ​ល​ដំណាក់កាល​ទី​ពីរ​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ និង​ពេលវេលា​

ក្រសួងយុត្តិធម៌​បាន​បន្ត​រៀបចំ​ប្រព័ន្ធ​ព្រឹត្តិបត្រ​ថ្កោលទោស​ឌី​ជី​ថ​ល​នៅ​ក្នុង​ដំណាក់កាល​ទី​ពីរ​ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ភាព​ និង​ឆាប់រហ័ស​ដល់​សាធារណជន​ ក្នុង​គោលបំណង​ក្នុង​ការ​កាត់​បន្ថយ​ពេលវេលា​ និង​ថវិកា​។​ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501358423/ministry-of-justice-continues-to-develop-the-second-phase-of-the-digital-criminal-record-to-reduce-costs-and-time/

អគ្គនាយក​អន្តោប្រវេសន៍​ជំរុញ​ឲ្យ​មន្ត្រី​នៅ​ច្រក​ទ្វារ​អន្តរជាតិ​បង្កើន​ជំនាញ​បច្ចេកវិទ្យា​

អគ្គនាយក​អន្តោប្រវេសន៍​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ បាន​ណែនាំ​ដល់​មន្ត្រី​នៅ​ច្រក​ទ្វារ​អន្តរជាតិ​នានា​ ត្រូវ​បន្ត​ពង្រឹង​ជំនាញ​បច្ចេកទេស​ បច្ចេកវិទ្យា​ និង​ភាសាបរទេស​ ដើម្បី​ងាយស្រួល​ក្នុង​ការ​បំពេញការងារ​ឱ្យ​បាន​ឆាប់រហ័ស​។​ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501358462/director-general-of-immigration-urges-officials-at-international-gates-to-upgrade-their-technology-skills/

​ចាប់ពី​ថ្ងៃនេះ​តទៅ​ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​ ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501358399/more-rain-expected-across-cambodia-from-today-2/

តម្លៃ​សាំង​នៅ​មាន​ស្ថិរភាព​ក្នុង​តម្លៃ​ ៤៦០០​រៀល​ក្នុង​មួយ​លី​ត្រ​

កាលពី​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ក្រសួងពាណិជ្ជកម្ម​ បាន​ប្រកាស​ថា​ តម្លៃ​ប្រេងសាំង​នឹង​នៅ​ដដែល​សម្រាប់​រយៈពេល​១០​ថ្ងៃ​ខាង​មុខ​។​ សាំង​មាន​តម្លៃ​ ៤៦០០​រៀល​ក្នុង​មួយ​លី​ត្រ​ ខណៈ​ប្រេងម៉ាស៊ូត​មាន​តម្លៃ​ ៤៧៥០​រៀល​ក្នុង​មួយ​លី​ត្រ​ ចាប់ពី​ថ្ងៃ​ទី​១១​ ដល់ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501358408/gasoline-price-remains-stable-at-4600-riel-per-litre/

កម្ពុជា ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​នៃ​ទន្លេមេគង្គ បង្កើន​ភាព​ជា​ដៃគូ​អន្តរជាតិ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា នៅ​អាងទន្

នៅ​ក្នុង​វេទិកា​ទឹក​អន្តរជាតិ មេគង្គ-កូរ៉េ លើក​ទី​២ ដែល​ធ្វើឡើង​នៅ​ប្រទេស កូរ៉េខាងត្បូង តំណាង​កម្ពុជា​បាន​ស្នើ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​ការ​បង្កើន​ភាព​ជា​ដៃគូ​អន្តរជាតិ និង​កិច្ច​គាំទ្រ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​បាន​កើត​មាន​ឡើង​ក្នុង​អាង​ទន្លេមេគង្គ រួមមាន រំហូរ​ទឹក​ទន្លេ​មេគង្គ​ទាប និង​ការ ...

សុខ រក្សា
https://www.postkhmer.com/national/2023-09-09-1318-254331.html

​កម្ពុជា​-​ចិន​ នឹង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន​៦​បន្ថែម​ទៀត​ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​ក្រសួងពាណិជ្ជកម្ម​ចិន​ រំពឹង​ថា​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន​៦​បន្ថែម​ទៀត​ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​គ្រប់​ជ្រុងជ្រោយ​ដែល​មាន​វិសាលភាព​គ្របដណ្តប់​លើ​ការ​ជំរុញ​វិនិយោគ​ក្នុង​វិស័យ​ឌី​ជី​ថ​ល​ឧស្សាហូបនីយកម្ម​ប្រភេទ​ថ្មី​ ការ​អភិវឌ្ឍ​បៃតង ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/ydxua9pp

​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​តម្លៃ​ ១៥,៧​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​៨​ខែ​ កើនឡើង​០,៣​ ភាគរយ​

​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​មាន​តម្លៃ​ ១៥,៧​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ ៨​ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៣​ កើនឡើង​ ០,៣​ ភាគរយ​ពី​ ១៥,៦៤​ ប៊ី​លាន​ដុល្លារ​ ក្នុង​រយៈពេល​ដូច​គ្នា ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/mr2ujsau

អ​ង្គ​កា​រ​ជី​​វិត​ធ​ម្ម​ជា​តិ​នៅក​ម្ពុ​ជា​​បាន​គាំ​ទ្រ​ថវិ​កា​សា​ង​ស​ង់ផែ​ប​ណ្តែ​តទឹ​ក​ ១ សម្រា​ប់​រ​ក្សាទុ​ក​​វត្ថុ​តា​ង​​ប​ទ​ល្មើស​នេ​សាទ​

ដោយ​មើលឃើញ​ពី​ភាព​ខ្វះខាត​ទីតាំង​សម្រាប់​រក្សា​ទុក​វត្ថុ​តាង​បទល្មើស​នេសាទ​ អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បាន​គាំទ្រ​ថវិកា​សម្រាប់​ការ​សាងសង់​ផែបណ្តែត​ទឹក​ថ្មី​ ១​ នៅ​ជិត​ស្នាក់​ការ​រង​បរិស្ថាន​ក្នុងភូមិ​បាឡត​ ឃុំ​ពាម​បាង​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​។​ នេះ​បើ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-09-06-1852-254258.html

សាធារណរដ្ឋ​កូរ៉េ​ នឹង​បន្ត​គាំទ្រ​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​

សាធារណរដ្ឋ​កូរ៉េ​ នឹង​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា​ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​ខ្លួន​ ដើម្បី​ក្លាយជា​សេដ្ឋកិច្ច​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/ndha4yrc

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CMWan
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!