ព័ត៌មាន
យុទ្ធនាការបង្ក្រាបក្រុមជនល្មើសឆបោកតាមអនឡាញនៅថ្ងៃទី១៦ កក្កដា ឃាត់ខ្លួនជនបរទេសជិត ៧៥០នាក់
ត្រឹមមួយថ្ងៃបន្ទាប់ពីបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឲ្យបើកយុទ្ធនាការបង្ក្រាបក្រុមជនល្មើសឆបោកតាមអនឡាញ សមត្ថកិច្ចចម្រុះបង្ក្រាបបានជនល្មើសយ៉ាងហោចណាស់ជិត ៧៥០នាក់ នៅក្នុងរាជធានីខេត្តក្រុងចំនួន ៤។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-7-17-91-262680
ជនជាតិវៀតណាម៦៣នាក់ត្រូវបានឃាត់ខ្លួនសង្ស័យលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
មនុស្សស្រីប្រុសជនជាតិវៀតណាមសរុបចំនួន៦៣នាក់ ត្រូវបានឃាត់ខ្លួនដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីទីតាំងចំនួន៤កន្លែង ក្នុងខេត្តព្រះសីហនុ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-7-16-1558-262678
អ្នកនាំពាក្យមហាផ្ទៃ៖ ថៃខ្លាចតុលាការ ICJ បង្វែជារឿងប៉ូលិសអាំទែប៉ូ ចាប់ខ្លួនលោក ហ៊ុន សែន
គ្រាន់តែប្រាប់នាយករដ្ឋមន្ដ្រីថៃថា ថៃជាអ្នកបិទច្រកព្រំដែនខ្លួនឯង ថៃត្រូវបើកវិញខ្លួនឯង ភាគីថៃបែរជាចង់ប្ដឹងលោក ហ៊ុន សែន ប៉ូលិសអាំងទែប៉ូថា សារសំឡេងបែកធ្លាយបង្កឱ្យមានអសន្ដិសុខក្នុងប្រទេសខ្លួន។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-7-16-1522-262675
យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមានដកឬផ្លាស់ប្ដូរមុខតំណែងករណីមន្ត្រីមិនអនុវត្ត
រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោយសង្កេតឃើញថា សកម្មភាពឆបោកតាមតាមអនឡាញបាននិងកំពុងបង្កការគំរាមកំហែងនិងអសន្តិសុខក្នុងពិភពលោកនិងតំបន់។ ...
សួស យ៉ាមី
https://www.postkhmer.com/national/2025-7-16-1538-262677
កម្ពុជាបន្ដឱ្យនាំចូលទំនិញមិនមែនបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈតាមច្រកដែលថៃមិនបិទឯកតោភាគី
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ជាថ្មីថា អាជីវករ និងពាណិជ្ជករ នៅបន្តអាចនាំចូលទំនិញដែលមិនជាប់បម្រាមមកកម្ពុជាបានជាធម្មតា តាមរយៈការបំពេញបែបបទ និងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-7-16-1316-262672
តំណាងរាស្រ្តបើកផ្លូវឱ្យមានការដកសញ្ជាតិលើពលរដ្ឋខ្មែរណាដែលរកឃើញថា ក្បត់ជាតិ
រដ្ឋសភា នៅថ្ងៃទី១១ ខែកក្កដា បានអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញដែលបើកផ្លូវឲ្យមានការដកសញ្ជាតិលើពលរដ្ឋខ្មែរណាដែលរកឃើញថាក្បត់ជាតិគប់គិតជាមួយបរទេស ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ប្រយោជន៍ជាតិ ខណៈមានការរិះគន់ថា ការធ្វើវិសោធនកម្មនេះ ...
ឃួន ណារីម
https://khmer.cambojanews.com/lawmakers-clear-path-to-strip-citizenship/
អង្គការតាមដានលំហពលរដ្ឋរាយការណ៍ថា៖ ការបង្ក្រាបតាមផ្លូវតុលាការ និងការគំរាមកំហែងលើអ្នកមានមតិប្រឆាំងកើនឡើងនៅកម្ពុជា
អង្គការអន្តរជាតិដែលធ្វើការងារពង្រឹងសិទ្ធិនិងលំហពលរដ្ឋ CIVICUS បានលើកឡើងនៅថ្ងៃពុធនេះថាតុលាការកម្ពុជានៅតែរងឥទ្ធិពលនយោបាយ និងខ្វះតម្លាភាព ដែលអនុញ្ញាតឱ្យមាននិទណ្ឌភាពបន្តកើតមានសម្រាប់អ្នកវាយប្រហារលើសកម្មជន និងអ្នករិះគន់រដ្ឋាភិបាល។ ...
CCC នឹងចុះ MOU ជាមួយសមាគមធុរកិច្ចវៀតណាម
កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីកម្ពុជា-វៀតណាមនឹងបង្ហាញភាពវិជ្ជមានកាន់តែខ្លាំងបន្ថែមទៀត ខណៈសភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា គ្រោងចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)ក្នុងសប្តាហ៍នេះ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-14-1630-262655
កម្ពុជាពិចារណាបង្កើតថវិកាសម្រាប់វិស័យការពារជាតិ និងចាប់អនុវត្តច្បាប់ស្ដីកាតព្វកិច្ចយោធាពីឆ្នាំ២០២៦
កម្ពុជានឹងបង្កើនការចំណាយទៅលើវិស័យការពារជាតិ ដើម្បីធ្វើទំនើបកម្មកងទ័ព និងគ្រោងនឹងចាប់ផ្ដើមអនុវត្តកាតព្វកិច្ចយោធាចាប់ពីឆ្នាំ២០២៦ ខាងមុខនេះតទៅ ដែលរយៈពេលហ្វឹកហាត់កើនពី១៨ខែ ទៅ ២៤ខែ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-7-14-1624-262654
រដ្ឋមន្ត្រីការពារជាតិកម្ពុជាចង់ឃើញអតីតទាហានល្បាតថៃសុំទោសសាធារណៈករណីវាយទាហានកម្ពុជានៅប្រាសាទតាមាន់ធំ
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាទាមទារឲ្យអតីតទាហានល្បាតថៃ ក៏ដូចជាភាគីថៃបង្ហាញការសុំទោសជាសាធារណៈចំពោះការលួចវាយឆ្មក់ទាហានកម្ពុជានៅប្រាសាទតាមាន់ធំ កាលពីថ្ងៃទី១៣ កក្កដា ទោះបីជាអតីតទាហានរូបនេះត្រូវបានអាជ្ញាធរ ...
នៀម ឆេង
https://www.postkhmer.com/national/2025-7-15-1628-262663
លោក តាន់ គឹមសួរ សកម្មជនការពារព្រៃឈើ ត្រូវបានតុលាការកោះហៅទៅបំភ្លឺ «ក្នុងនាមសាក្សី»
លោក តាន់ គឹមសួរ ដែលគេស្គាល់ថាជាសកម្មជនការពារព្រៃឈើ ត្រូវបានតុលាការខេត្តក្រចេះកោះហៅទៅបំភ្លឺករណីដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត ប៉ុន្តែមិនមែនក្នុងនាមជាជនសង្ស័យទេ គឺក្នុងនាមជាសាក្សី។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-7-15-1146-262659
ពលរដ្ឋជិត១០០គ្រួសារ សំណូមពរឱ្យបិទក្រុមហ៊ុនកែច្នៃស្បែកគោ ប្រសិនបើនៅបន្តបំពុលទឹកអូរ
ប្រជាពលរដ្ឋជិត១០០គ្រួសារ នៅឃុំទឹកល្អក់ ស្រុកព្រៃនប់បានអំពាវនាវឱ្យមានការបិទក្រុមហ៊ុនកែច្នៃស្បែកគោ ឈ្មោះKUBON (CAMBODIA) TECHNOLOGY CO., LTD. ប្រសិនបើក្រុមហ៊ុននេះ មិនព្រមបញ្ឈប់ការបំពុលទឹក ដែលបង្កផលប៉ះពាល់ដល់ការនេសាទ សុខភាពពួកគាត់ និងប្រភពទឹកសាធារណៈ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-15-822-262656
ចំណូលពន្ធគយក្នុងឆមាសទី១ សម្រេចបានជិត ៦០% នៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង
ការប្រមូលចំណូលពន្ធនិងអាករផ្សេងៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ក្នុងឆមាសទី១ ឆ្នាំ២០២៥ បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ដោយសម្រេចបានជិត ១,៥ពាន់លានដុល្លារ កើនឡើង ១/៥ដងបើធៀបនឹងឆមាសទី១ ឆ្នាំ២០២៤។ ចំនួននេះស្មើនឹងជិត ៦០% នៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-14-1412-262650
កម្ពុជាប្រាប់វិនិយោគិនឱ្យរក្សាភាពស្ងប់ស្ងៀម និងជឿជាក់លើរដ្ឋាភិបាលក្នុងចរចាជាមួយអាមេរិក
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានស្នើឱ្យអ្នកវិនិយោគទាំងអស់រក្សាភាពស្ងប់ស្ងាត់ដើម្បីទុកលទ្ធភាពឱ្យក្រុមការងារចំពោះកិច្ចចរចាពន្ធបដិការ ជាមួយអាមេរិកធ្វើការចរចាបន្ថែមទៀត បន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានសម្រេចបញ្ចុះពន្ធបដិការចំពោះទំនិញកម្ពុជាពី ៤៩% មកនៅត្រឹម ៣៦%។ អត្រាពន្ធ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-9-1050-262598
កម្ពុជាអាចធ្វើការទូទាត់ថ្លៃទំនិញ និងសេវានៅជប៉ុនតាមរយៈ KHQR
កម្ពុជា-ជប៉ុន បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ប្រាក់ឆ្លងដែនតាមឃ្យូអរកូត(QR Code) ដំណាក់កាលទី១ ដែលនឹងផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជាទទួលបានបទពិសោធថ្មីនៃការទូទាត់ឆ្លងដែនតាម QR Code ដោយប្រើប្រាស់កម្មវិធីទូទាត់បាគង ឬកម្មវិធីធនាគារចល័ត ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាជាមួយ JPQR របស់ពាណិជ្ជករនៅប្រទេសជប៉ុន។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-7-1514-262579
សកម្មជនសង្គមរំលឹកខួប៩ឆ្នាំនៃឃាតកម្មលោក កែម ឡី និងបន្តទាមទារយុត្តិធម៌សម្រាប់លោក
អង្គការសង្គមស៊ីវិល សហជីព សកម្មជនដែលជាយុវជន និងសមាជិកគណបក្សប្រឆាំងជាង ១០០នាក់ នាថ្ងៃព្រហស្បតិ៍នេះ បានប្រមូលផ្តុំគ្នានៅស្ថានីយ៍ប្រេងឥន្ធនៈមួយក្នុងរាជធានីភ្នំពេញជាកន្លែងដែលអ្នកវិភាគនយោបាយ និងសកម្មជនសិទ្ធិមនុស្ស លោកបណ្ឌិត កែម ឡី ត្រូវបានបាញ់សម្លាប់កាលពី៩ឆ្នាំមុន ខណៈលោកកំពុងពិសារកាហ្វេពេលព្រឹក។ ...
ឃួន ណារីម
https://khmer.cambojanews.com/nine-years-on-activists-mark-kem-leys-murder-demand-justice/
អ្នកនាំពាក្យរាជរដ្ឋាភិបាលស្នើឲ្យថៃដោះស្រាយរឿងអាស្រូវក្នុងផ្ទះរបស់ខ្លួននិងឈប់លាបពណ៌កម្ពុជា
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ទទូចឱ្យរដ្ឋាភិបាលថៃប្រញាប់បោសសម្អាតរឿងអាស្រូវ«ដ៏ស្អុយអសោចក្នុងផ្ទះខ្លួនឯង»ឱ្យជ្រះ ហើយឈប់ទាញកម្ពុជាទៅពាក់ព័ន្ធជាមួយ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-7-10-181-262627
ឆ្មាំផ្សោតសុំសម្ភារល្បាតបន្ថែម ខណៈបទល្មើសនេសាទ នៅតែបន្តកើតមានក្នុងតំបន់អភិរក្សផ្សោត
សម្ភារ ដែលឆ្មាំផ្សោត និងសហគមន៍នេសាទបានសំណូមពរស្នើសុំពីក្រុមការងារក្រសួងកសិកម្មនោះ រួមមាន៖ គោមបំភ្លឺ អង្រឹងប៉ារ៉ា កែវឆ្លុះ និងបន្ថែមសាំងជាដើម ដើម្បីចុះល្បាត។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-10-1715-262625
ការពារអនាគតទំពាំង៖ យុវជន និងកុមារមិនគួរងប់ងល់មាតិកាបែបភ្លើតភ្លើនលើបណ្ដាញសង្គម
ការកើនឡើងយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនរាប់មិនអស់ ប៉ុន្តែក៏មានបញ្ហាប្រឈមថ្មីៗផងដែរ ជាពិសេសក្នុងកិច្ចការពារទំពាំងរបស់ប្រទេសជាតិ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-7-10-140-262621
ជនសង្ស័យផលិតព័ត៌មានកម្សត់ៗតាម AI ស្វែងរកមូលនិធិចូលហោប៉ៅត្រូវបានចាប់ខ្លួន
ជនសង្ស័យម្នាក់ដែលត្រូវបានរកឃើញបង្កើតគណនីហ្វេសប៊ុកចំនួន ៥ សម្រាប់បង្កើតព័ត៌មានក្លែងក្លាយបែបកម្សត់ៗតាមរយៈបច្ចេកវិទ្យាសិប្បនិម្មិត (AI) ដើម្បីស្វែងរកមូលនិធិសប្បុរសធម៌ ត្រូវបានចាប់ខ្លួននៅខេត្ដសៀមរាប។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-7-10-857-262611
ការបំពុលបរិស្ថាន៣០ករណី ត្រូវបានរកឃើញ និងអនុវត្តច្បាប់ ខណៈក្រុមហ៊ុន៥០បំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ
ក្រសួងបរិស្ថានបានចុះពិនិត្យ និងអនុវត្តវិធានការច្បាប់ទប់ស្កាត់ការបំពុលបរិស្ថានចំនួន៣០ ករណី ក្នុងឆមាសទី១ ឆ្នាំ២០២៥ ខណៈពេលដែល ក្រុមហ៊ុន និងរោងចក្រ ចំនួន៥០កន្លែង បានចុះកិច្ចសន្យាបំពាក់ឧបករណ៍ ស្វ័យត្រួតពិនិត្យ ដើម្បីបញ្ចៀសការបំពុលបរិស្ថាន។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-10-1212-262618
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានិង ស.ស.យ.ក រួមគ្នាពង្រីកចំណេះដឹងនិងសច្ចធម៌ប្រវត្តិសាស្ត្ររបបខ្មែរក្រហម
ក្រោយការជំនុំជម្រះមេដឹកនាំខ្មែរក្រហមនៅតុលាការបានផុតទៅ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) កំពុងបន្តបេសកកម្មក្នុងការការងារចែករំលែកចំណេះដឹង បទពិសោធច្បាប់ និងសច្ចធម៌ប្រវតិ្តសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ ដោយសហការជាមួយស្ថាប័នពានក់ព័ន្ធនានា។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-7-10-1228-262619
អាជ្ញាធរថៃបានចុះឆែកឆេរផ្ទះរបស់អ្នកឧកញ៉ា កុក អាន បន្ទាប់ពីតុលាការថៃចេញដីកាចាប់ខ្លួន
សមត្ថកិច្ចចម្រុះថៃនៅថ្ងៃទី៨ ខែកក្កដា បានឆ្មក់ចូលឆែកឆេរទីតាំងចំនួន១៩កន្លែង ដើម្បីស្វែងរកចាប់ខ្លួន អ្នកឧកញ៉ា កុក អាន តាមដីការបស់តុលាការថៃ ក្រោមការចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងក្រុមបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មលាងលុយកខ្វក់។ ...
បុគ្គលិកខេមបូចា
https://khmer.cambojanews.com/thai-authorities-raid-oknha-kok-ans-home-after-thai-court-issues-arrest-warrant/
ក្រសួងសុខាភិបាលក្រើនរំលឹកពលរដ្ឋ ពីនិន្នាការកើនឡើង នៃជំងឺគ្រុនឈាមនៅក្នុងរដូវវស្សា
ក្រសួងសុខាភិបាលបានក្រើនរំលឹកប្រជាពលរដ្ឋ និងណែនាំឱ្យពង្រឹងការឆ្លើយតបទៅនឹងការកើនឡើងជំងឺគ្រុនឈាម ដែលមាននិន្នាការកើនឡើង នៅក្នុងរដូវវស្សា ឆ្នាំ២០២៥នេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-10-938-262613