ព័ត៌មាន
ក្រសួងមហាផ្ទៃបញ្ជាទៅអភិបាលខេត្តត្បូងឃ្មុំ ឱ្យដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋជាង២០០គ្រួសារ
ក្រសួងមហាផ្ទៃ បានបញ្ជាទៅអភិបាលខេត្តត្បូងឃ្មុំ ឱ្យដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋជាង២០០គ្រួសារ នៅស្រុកមេមត់ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោយពីពលរដ្ឋទាំងនោះមានជម្លោះជាមួយក្រុមហ៊ុនឯកជន និងអាជ្ញាធរ ជាង១០ឆ្នាំ ហើយបានរកកិច្ចអន្តរាគមន៍ពីក្រសួងមួយនេះ។ ...
អ្នកភូមិថាអាជ្ញាធរខេត្តកោះកុងគំរាមចាប់ខ្លួនពលរដ្ឋ និងចុះឈូសឆាយខ្ទមចម្ការជាង១០០ខ្នង
អ្នកភូមិបានឱ្យដឹងថា អាជ្ញាធរខេត្តកោះកុងបានគំរាមចាប់ខ្លួនពលរដ្ឋ និងប្រើប្រាស់គ្រឿងចក្រឈូសកម្ទេចចោលខ្ទមចម្ការជាង១០០ខ្នងរបស់ពួកគេផងដែរ។ ...
ឃុត សុគន្ធ
https://www.vodkhmer.news/2023/02/08/villagers-say-koh-kong-authorities-threaten-to-arrest-residents/
អង្គការសង្គមស៊ីវិលយល់ឃើញថាដីរដ្ឋគួរដកហូតមកវិញក្រោយកម្ទេចរបងនៅឆ្នេរអូរឈើទាល
ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវឱ្យរដ្ឋាភិបាលត្រូវនិរាករចោលនូវប្លង់កម្មសិទ្ធិដែលទទួលបានភាពស្របច្បាប់ ក្នុងនាមជានីតិបុគ្គល ទៅលើផ្ទៃដីមួយប្លង់ដែលមានទំហំជាង ៨ពាន់ម៉ែត្រការ៉េ ដែលគេចាត់ទុកថា ការអនុវត្តបែបនេះ វាជាការបំពានទៅនឹងគោលការណ៍ច្បាប់ ហើយធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពតំបន់ឆ្នេរសមុទ្រថែមទៀតផង។ ...
ម៉ម មុនីរតន៍
https://www.vodkhmer.news/2023/02/09/cso-seeing-that-the-goverment-should-take-back-on-state-land-to-control-in-hand/
របងសង់លើឆ្នេរអូរឈើទាលត្រូវបានអាជ្ញាធរខេត្តវាយកម្ទេចក្រោយសារព័ត៌មានផ្សព្វផ្សាយ
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ទីតាំងរបងដែលសង់លើឆ្នេរអូរឈើទាល ត្រូវបានអាជ្ញាធរខេត្តវាយកម្ទេចចោលជាស្ថាពរហើយ ក្រោយរងការរិះគន់ និងមានការផ្សព្វផ្សាយពីបណ្ដាញសារព័ត៌មាន។ ...
អាជ្ញាធរមូលដ្ឋានជួយរោងចក្រផលិតសម្លៀកបំពាក់យីហោ Puma ដែលធ្វើឱ្យសហជីពចុះខ្សោយ
កាលពីខែតុលា ឆ្នាំ២០២២ លោក បូរ៉ា ជឿថា ការបង្កើតសហជីពនៅរោងចក្រស្បែកជើងក្នុងខេត្តតាកែវ នឹងជួយលោកនិងសហការីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរឡើង។ ...
Jack Brook សុវណ្ណ ស្រីពេជ្រ និងភិន រតនា
https://khmer.cambojanews.com/authorities-aided-alleged-union-busting-at-puma-supplying-factory/
CRF ដាក់គោលដៅនាំចេញអង្ករចំនួន ៧៥ ម៉ឺនតោន
កម្ពុជាបានកំណត់គោលដៅនាំចេញអង្ករឱ្យបាន ៧៥ ម៉ឺនតោន ក្នុងឆ្នាំ ២០២៣ និង ១ លានតោនក្នុងឆ្នាំ ២០២៥ ខណៈកាលពីឆ្នាំ ២០២២ កន្លងមក ការនាំចេញអង្ករសម្រេចបាន ៦៣៧ ០០៤ តោន។ នេះបើតាមថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-02-09-1001-246791.html
CP Bank ទទួលបានកម្ចី $១០ លាន ពី ADB
ធនាគារប្រៃសណីយ៍កម្ពុជា (CP Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីចំនួន ១០ លានដុល្លារ ដើម្បីផ្តល់ឱ្យ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងន័យគាំទ្រដល់ការស្ទុះងើបឡើងវិញពីវិបត្តិសុខភាព ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាង ២ ឆ្នាំកន្លងមក។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-09-0918-246785.html
រដ្ឋមន្ត្រីកសិកម្ម ស្នើឱ្យជប៉ុនពិចារណាលទ្ធភាពកែច្នៃសម្បកគ្រាប់ស្វាយចន្ទី
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យក្រុមហ៊ុនជប៉ុន Top Planning Japan Co.,LTD ដែលកំពុងនាំចេញគ្រាប់ស្វាយចន្ទីពីកម្ពុជាពិចារណាពីការកែច្នៃសម្បកគ្រាប់ស្វាយចន្ទីឱ្យទៅជាប្រេងឥន្ធនៈ ក៏ដូចជាលទ្ធភាពកែច្នៃទៅជាផលិតផលម្ហូបអាហារ ឬជីកសិកម្មដែលកម្ពុជាកំពុងមានតម្រូវការខ្ពស់។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-09-1045-246786.html
កម្ពុជារកចំណូលបាន ៩២ លានដុល្លារក្នុងការនាំចេញអង្ករក្នុងខែមករា
សហព័ន្ធស្រូវអង្ករកម្ពុជា បាននិយាយថា ការនាំចេញអង្ករចំនួន ៣៦,៩០០ តោន ឬមានតម្លៃ ២៨,៨៣ លានដុល្លារ ត្រូវបានកត់ត្រាក្នុងខែមករា ដោយកត់សម្គាល់ថា ៤១ ភាគរយនៃចំនួននោះ ឬ ១៥,០៤៥ តោនមានតម្លៃ ១១,៧៧ លានដុល្លារបាននាំចេញ ...
Sangeetha Amarthalingam
https://kiripost.com/stories/cambodia-earns-92m-in-rice-exports-in-january
លោករដ្ឋមន្ដ្រីបរិស្ថាន ជំរុញឱ្យមានកិច្ចសហការជាសកល ដើម្បីដោះស្រាយបញ្ហាសំរាមក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក
រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា លោក សាយ សំអាល់ បានជំរុញដល់បណ្តាប្រទេសក្នុងតំបន់ និងអាស៊ី ប៉ាស៊ីហ្វិក និងដៃគូឱ្យមានកិច្ចសហការជាសកលក្នុងការដោះស្រាយបញ្ហាកាកសំណល់ជាពិសេសសំណល់ប្លាស្ទិកប្រកបដោយប្រសិទ្ធភាព ព្រមទាំងផ្ទេរបច្ចេកទេសពីប្រទេសជឿនលឿនដល់ប្រទេសអភិវឌ្ឍន៍តិចតួចដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនេះ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2023-02-09-1000-246793.html
កម្មករកម្ពុជាគ្មានឯកសារជិតកន្លះលាននាក់នៅទូទាំងពិភពលោក
មានពលករចំណាកស្រុកកម្ពុជាដែលគ្មានឯកសារជិតកន្លះលាននាក់នៅទូទាំងពិភពលោកកំពុងស្វែងរកប្រាក់ខែកាន់តែប្រសើរគិតត្រឹមឆ្នាំ២០២២ នេះបើតាមការប៉ាន់ប្រមាណដោយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក។ ...
ឆន រស្មី
https://kiripost.com/stories/almost-half-a-million-undocumented-cambodian-workers-worldwide
ចិនសង្ឃឹមពីការជំរុញឱ្យមានការរីកចម្រើនបន្ថែមទៀត ក្នុងការកសាងសហគមន៍វាសនារួមចិនកម្ពុជា
ប្រទេសចិនសង្ឃឹមថា នឹងចាប់យកឱកាសនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិន ដើម្បីជំរុញឱ្យមានការរីកចម្រើនបន្ថែមទៀត ក្នុងការកសាងសហគមន៍វាសនារួមចិនកម្ពុជា និងបន្តមិត្តភាពចិនកម្ពុជាពី ១ ជំនាន់ទៅ ១ ជំនាន់។ ...
រី សុចាន់
https://www.postkhmer.com/national/2023-02-10-0859-246834.html
កម្ពុជា និងជប៉ុន ពិចារណាចាប់ដៃគូផលិតសរសៃសូត្រ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាគមជប៉ុន-កម្ពុជា និងវិនិយោគិនជប៉ុននៅកម្ពុជា កំពុងពិចារណាពិនិត្យលទ្ធភាពក្នុងការចាប់ដៃគូគ្នាផលិតសរសៃសូត្រ។ ...
បុគ្គលិក ខ្មែរថាមស៍
https://shorturl.ac/79pc1
រថភ្លើងថ្មីបង្កើនប្រសិទ្ធភាពសម្រាប់ពាណិជ្ជកម្មចិន-អាស៊ាន
រថភ្លើងទៅមកចិន-ឡាវ-ថៃ ដែលជាការពង្រីកបន្ថែមនៃផ្លូវដែកចិន-ឡាវ ត្រូវបានដាក់ឱ្យដំណើរការដោយជោគជ័យកាលពីថ្ងៃអង្គារ។ បណ្តាញខ្សែច្រវ៉ាក់ត្រជាក់ដ៏មានប្រសិទ្ធភាព និងស្ថិរភាពថ្មីនេះ ត្រូវបាន ...
បុគ្គលិក ខ្មែរថាមស៍
https://shorturl.ac/79pc0
ការនាំចេញរបស់កម្ពុជាទៅកាន់ EU កើនឡើង ២៥% ដល់ ៤.០៤៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២
យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប (EU) កាលពីឆ្នាំមុនមានតម្លៃ ៤.០៤៥ពាន់លានដុល្លារ ពោលគឺកើនឡើងជាង ២៥ភាគរយ ពី ៣.២២៩ ពាន់លានដុល្លារដែលបានចុះបញ្ជីក្នុងឆ្នាំ២០២១។ ពាណិជ្ជកម្ម ...
បុគ្គលិក ខ្មែរថាមស៍
https://shorturl.ac/79pbz
ការងារជួសជុលប្រាសាទតុបខាងលិចគ្រោងនឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខ
អាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងជំរុញការងារជួសជុលប្រាង្គកណ្តាលនៃប្រាសាទតុបខាងលិច ឱ្យរួចរាល់ក្នុងអំឡុងពេល៤ ឫ៥ខែខាងមុខ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរកាលពីព្រឹកម្សិលមិញ។ ...
បុគ្គលិក ខ្មែរថាមស៍
https://shorturl.ac/79pbx
កម្ពុជា-បារាំង ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ
កម្ពុជា និងបារាំងបានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ កិច្ចព្រមព្រៀងនេះបានធ្វើឡើងក្នុងជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Bertrand Lortholary នាយកប្រចាំតំបន់អាស៊ី និងអូសេ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501236354/cambodia-france-promote-bilateral-collaboration-in-all-fields/
ក្រសួងយុត្តិធម៌ និង UNODC ពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យយុត្តិធម៌
ក្រសួងយុត្តិធម៌ និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យយុត្តិធម៌។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/40MMbZi
មូលហេតុនៅពីក្រោយនៃការធ្វើរបងលើដីឆ្នេរអូរឈើទាលនៅតែស្ថិតក្នុងអាថ៌កំបាំង
មកដល់ពេលនេះ រឿងដែលថាតើរបងហ៊ុមព័ទ្ធតាមបណ្ដោយឆ្នេរអូរឈើទាល ក្នុងខេត្តព្រះសីហនុ ជាកម្មសិទ្ធិរបស់អ្នកណានោះ ហាក់លែងជាប្រធានបទដែលគេចង់ដឹងចង់ឮទៀតទៅហើយ ដោយជំនួសមកវិញ ថាតើមានមូលហេតុអ្វីដែលនៅពីក្រោយនៃការបិទបាំងព័ត៌មានអំពីម្ចាស់កម្មសិទ្ធិ ដែលទទួលបានវាសនាល្អជាងគេ ក្នុងចំណោមពលរដ្ឋខ្មែរជាង១៦លាននាក់ ដែលអាចសាងសង់របងដ៏ស្កឹមស្កៃស្ទើរចូលទៅក្នុងសមុទ្រដោយគ្មានឧបសគ្គបែបនេះ។ ...
ម៉ម មុនីរតន៍
https://www.vodkhmer.news/2023/02/07/behind-the-reason-of-building-the-fence-along-beach-at-sihanouk-ville/
ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅខេត្តកណ្ដាល ដែលប្រឈមនឹងការបណ្ដេញចេញពីតំបន់ព្រលានយន្តហោះថ្មី ស្នើសុំបណ្ណកម្មសិទ្ធិដីធ្លី
ប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅលើទំនប់៩៤ ដែលកំពុងប្រឈមនឹងការបណ្ដេញចេញពីតំបន់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះថ្មី ក្នុងខេត្តកណ្ដាល បានអំពាវនាវឲ្យអាជ្ញាធរផ្ដល់ប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់ឲ្យពួកគេ ដើម្បីអាចអភិវឌ្ឍន៍នៅនឹងកន្លែង និងបញ្ឈប់ការ ...
ស៊ន សារ៉ាត និងផុន សុទ្ធីរ័ត្ន
https://khmer.cambojanews.com/kandal-families-slated-for-eviction-from-airport-site-renew-requests-for-land-titles/
លោក វង សូត ប្រាប់តំណាង UN ថា ក្រសួងកំពុងជំរុញការគ្រប់គ្រងមណ្ឌលព្រៃស្ពឺឱ្យប្រសើរជាងមុន
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត បានប្រាប់តំណាងឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាថា ក្រសួងកំពុងយកចិត្តទុកដាក់ជំរុញវិធានការគ្រប់គ្រងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ហៅមណ្ឌលព្រៃស្ពឺ ឱ្យមានភាព ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-02-08-1829-246775.html
រដ្ឋមន្ត្រីប្រាប់មន្ត្រីជលផលឲ្យអភិវឌ្ឍវិស័យវារីវប្បកម្ម
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានណែនាំដល់រដ្ឋបាលជលផល (FiA) ឱ្យពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ជំរុញវារីវប្បកម្ម និងកែច្នៃ លើកទឹកចិត្តដល់វិស័យឯកជន គាំទ្រសហករណ៍ជលផល ក៏ដូចជាបើកទ្វារសម្រាប់ជម្រើសចិញ្ចឹមជីវិតជំនួសសម្រាប់ប្រជានេសាទដែល ...
អោម ប៊ុនធឿន
https://www.phnompenhpost.com/national/minister-tells-fisheries-officials-develop-aquaculture-sector
មានការព្រមានពីជំងឺគ្រុនឈាមនៅឆ្នាំនេះខណៈវាកើនឡើងបីដង
លោក លាង រិទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម (NDCP) នៃក្រសួងសុខាភិបាល មានប្រសាសន៍ថា ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៧ ខែកុម្ភៈ ករណីជំងឺគ្រុនឈាមជាង ៤០០ ករណីត្រូវបានកត់ត្រានៅក្នុងប្រទេសកម្ពុជា។ ...
ឡុង គីមម៉ារីតា
https://www.phnompenhpost.com/national/warnings-issued-dengue-fever-cases-year-triple
មណ្ឌលសុខភាពខេត្តស្ទឹងត្រែង បើកបម្រើសហគមន៍ដាច់ស្រយាល
មណ្ឌលសុខភាពសន្តិភាព ដែលមានទីតាំងនៅតំបន់ដាច់ស្រយាល និងព្រៃឈើក្នុងខេត្តស្ទឹងត្រែង នឹងចូលរួមចំណែកក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងទារកក្នុងតំបន់ ខណៈពេលដែលផ្តល់សេវាថែទាំសុខភាពបឋមដល់ប្រជាពលរដ្ឋជិត ២ម៉ឺននាក់ នេះបើ ...
ឡុង គីមម៉ារីតា
https://www.phnompenhpost.com/national/s-treng-health-centre-opens-serve-remote-community