ព័ត៌មាន
មន្ត្រីចោទសួរ WJP ដែលដាក់ចំណាត់ថ្នាក់កម្ពុជាទាបលើការគោរពនីតិរដ្ឋ
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានចោទសួរ និងមានមន្ទិលចំពោះរបាយការណ៍ដែលចេញផ្សាយដោយអង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP) កាលពីនៅថ្ងៃទី ២៦ ខែតុលា ដោយដាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់ទាបជាងគេបំផុតនៅក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកលើការគោរពនីតិរដ្ឋថា មានចរិតនយោបាយ និងមិនឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-11-01-0932-242979.html
បុរសអាមេរិកជីកប្រឡាយក្នុងដែនជម្រកសត្វ ដើម្បីចូលរួមការពារសត្វព្រៃ
អន្ទាក់នៅតែជាបញ្ហាប្រឈម សម្រាប់សត្វព្រៃក្នុងតំបន់ការពារធម្មជាតិដែលធ្វើឱ្យមានការបារម្ភចំពោះការបាត់បង់សត្វព្រៃ ដែលកំពុងមានវត្តមាននៅកម្ពុជារួមទាំងសត្វជិតផុតពូជផងដែរ។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះកាលពីឆ្នាំមុន ក្រសួងបរិស្ថាន និងស្ថាប័នអង្គការជាដៃគូបានដកអន្ទាក់សរុប ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-11-01-1006-242989.html
Royal Railway Plc បានចុះបញ្ជីជាផ្លូវការនៅ CSX
ប្រតិបត្តិកររថភ្លើង Royal Railway Plc ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុនពហុវិស័យនៅក្នុងស្រុក Royal Group បានចុះបញ្ជីជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី ៣១ ខែតុលា ដើម្បីប្រមូលមូលនិធិ ១០ លានដុល្លារ សម្រាប់ការពង្រីកអាជីវកម្មផ្លូវដែកនៅក្នុងប្រទេសកម្ពុជា។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-11-01-1027-242995.html
មន្ត្រីអះអាងថា មានសកម្មជនអតីតបក្សប្រឆាំង និងបក្សភ្លើងទៀន ២ ០០០ នាក់ ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា
មន្ត្រីគណបក្សប្រជាជនកម្ពុជាបានអះអាងថា សកម្មជន និងសមាជិកនៃអតីតគណបក្សប្រឆាំង និងគណបក្សភ្លើងទៀន ចំនួន ២ ០០០ នាក់ បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ ...
រី សុចាន់
https://www.postkhmer.com/national/2022-10-31-1919-242974.html
រដ្ឋមន្ត្រីកសិកម្មលើកពីផែនការសកម្មភាពអាទិភាពចំពោះមុខ ក្នុងការជំរុញផលិតកម្ម និងធ្វើឱ្យស្រូវអង្ករមានតម្លៃខ្ពស់
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក ឌិត ទីណា បានលើកពីផែនការសកម្មភាពអាទិភាពចំពោះមុខ ក្នុងការជំរុញផលិតកម្ម និងការប្រើប្រាស់ពូជស្រូវដែលមានគុណភាពល្អ ក្នុងបរិមាណទាបតែផ្តល់ទិន្នផលខ្ពស់ មានអត្រាដាំដុះ លឿន ធន់នឹងជំងឺ និងសត្វល្អិត ស្រូវទុំស្រុះគ្នាហើយពូជស្រូវល្អអង្ករសុទ្ធ និងការជំរុញឱ្យស្រូវអង្ករមានតម្លៃ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-11-01-0924-242977.html
មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំងគ្រោងធ្វើពិធីប្រពៃណីបង្ហោះខ្លែងឯក ដើម្បីរំលឹកគុណព្រះពាយនៅខែធ្នូ
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង កំពុងផលិតខ្លែងឯកចំនួន ១០០ សម្រាប់បង្ហើរក្នុងព្រឹត្តិការណ៍វប្បធម៌រំលឹកគុណព្រះពាយក្នុងពិធីទ្វារទសមាស និងឧទ្ទិសដល់ព្រះចឡាមណីចេតីយ ដែលជាទំនៀបទម្លាប់ប្រពៃណី ដែលប្រជាជនខ្មែរតែងតែធ្វើនៅ ...
តន វិបុល
https://bit.ly/3sQc0I9
កម្ពុជា និង អារ៉ាប់រួម ពិភាក្សាអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ
តាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងពាណិជ្ជកម្ម មន្ត្រីជាន់ខ្ពស់កម្ពុជា និងអារ៉ាប់រួម កាលពីថ្ងៃព្រហស្បត្តិ៍បានយល់ព្រមរៀបចំកិច្ចចរចាជាលើកទី២សម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជា-អារ៉ាប់រួមក្នុងខែធ្នូឆ្នាំនេះ។ ...
កង សុធា
https://bit.ly/3U0jnZC
អភិបាលរាជធានីភ្នំពេញ ជំរុញការវិនិយោគលើវិស័យម្ហូបអាហារ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យអ្នកវិនិយោគមកបណ្តាក់ទុនកាន់តែច្រើននៅក្នុងរាជធានីភ្នំពេញ ជាពិសេសលើវិស័យម្ហូបអាហារ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្រទេស។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501177393/investment-in-food-sector-urged-by-pp-governor/
ធនាគារជាតិនៃកម្ពុជា បានប្រាប់អ្នកបង់ពន្ធឱ្យអនុវត្តតាមអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យអ្នកបង់ពន្ធអនុវត្តតាមអត្រាប្តូរប្រាក់ផ្លូវការដែលចេញដោយធនាគារជាតិនៃកម្ពុជា ក្នុងវិធានការពង្រឹងប្រសិទ្ធភាពការប្រមូលពន្ធ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501177006/follow-nbc-official-exchange-rate-taxpayers-told/
កម្ពុជាត្រូវការ ៩,២២ ពាន់លានដុល្លារសម្រាប់កម្មវិធីវិនិយោគសាធារណៈរយៈពេល ៣ ឆ្នាំខាងមុខ
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃសុក្របានអនុម័តកម្មវិធីវិនិយោគសាធារណៈរយៈពេលបីឆ្នាំបន្ទាប់ (២០២៣-២០២៥) ដែលនឹងត្រូវការដើមទុនសរុបចំនួន ៩,២២ ពាន់លានដុល្លារដើម្បីអនុវត្តគម្រោងចំនួន ៦៦៣។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501176756/cambodia-needs-9-22-for-next-three-year-public-investment-program/
កម្ពុជាបន្តដើរលើមាគ៌ាកំណើន ដោយគ្រោងនឹងកើន ៦,៦%
ព្រះរាជាណាចក្រកម្ពុជា បន្តនៅលើមាគ៌ាកំណើនខ្ពស់ក្នុងក្រោយជំងឺរាតត្បាតកូវីដ ហើយគ្រោងនឹងរាយការណ៍ពីកំណើនដ៏រឹងមាំនៅឆ្នាំនេះ ក៏ដូចជាប៉ុន្មានឆ្នាំខាងមុខ នេះបើយោងតាមអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ។ ...
Prakash Jha
https://www.khmertimeskh.com/501177183/cambodia-stays-on-growth-path-set-to-expand-6-6/
ពិព័រណ៍ការងារមានអ្នកចូលរួមជាង ៦ ម៉ឺននាក់ ខណៈតម្រូវការការងារមានជិត ៦ ពាន់កន្លែង
ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២២ ក្នុងរយៈពេល ២ ថ្ងៃ មានអ្នកចូលរួមជាង ៦ ម៉ឺននាក់ និងតម្រូវការកម្លាំងពលកម្មជិត ៦ ០០០ កន្លែង ពីក្រុមហ៊ុនធំៗនិងល្បីៗចំនួន ១០៥។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-10-31-0950-242945.html
រដ្ឋមន្ត្រីក្រសួងអប់រំប្រកាសបើកជាផ្លូវការសន្និសីទអន្តរជាតិស្ដីពីបរិវត្តកម្មឌីជីថលនៅកម្ពុជា ឆ្នាំ ២០២២
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកជាផ្លូវការសន្និសីទអន្តរជាតិស្ដីពីបរិវត្តកម្មឌីជីថលនៅកម្ពុជា ឆ្នាំ ២០២២ ដើម្បីលើកកម្ពស់បរិវត្តកម្មឌីជីថលនៅកម្ពុជា។ សន្និសីទមានគោលបំណងដើម្បីទទួលបាននូវការយល់ដឹង ក៏ដូចជាពិភាក្សាប្រមូលនូវធាតុចូលសំខាន់ៗរួមគ្នា ដើម្បីចូលរួមលើកកម្ពស់បរិវត្តកម្មឌីជីថលនៅកម្ពុជាត្រៀមខ្លួនរួចជាស្រេច ...
រី សុចាន់
https://www.postkhmer.com/national/2022-10-28-1706-242888.html
MBCC រៀបចំវេទិកាជំរុញឱ្យមានការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
ដោយមើលឃើញថា ការវាយប្រហារតាមអ៊ីនធឺណិតគឺជាបញ្ហាប្រឈមដ៏ធំមួយមិនថាសម្រាប់កម្ពុជា ឬពិភពលោក សភាពាណិជ្ជកម្មរបស់ម៉ាឡេស៊ីប្រចាំនៅប្រទេសកម្ពុជា (MBCC) បានសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍រៀបចំវេទិកាមួយស្តីអំពី «សន្តិសុខតាមអ៊ីនធឺណិត និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត»។ វេទិកានេះបានប្រព្រឹត្តទៅនា ...
លី លីយ៉ា
https://www.postkhmer.com/national/2022-10-29-1035-242891.html
ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងមកចូលរួមកិច្ចប្រជុំកំពូល អាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅរាជធានីភ្នំពេញថ្ងៃទី១២ និងទី១៣ ខែវិច្ឆិកា
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងមកកម្ពុជា នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ រវាងសហរដ្ឋអាមេរិក និងអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-29-1513-242900.html
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត ខេត្តស្វាយរៀងឱ្យបានឆាប់រហ័ស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងសហការជាមួយដៃគូអភិវឌ្ឍ ជំរុញគម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ឱ្យបានឆាប់រហ័ស។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-29-1544-242902.html
លោក ហ៊ុន សែន ក្រើនរំឭកមន្ត្រីរាជការខេត្តកំពង់ធំ បន្តផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេស ក្រុមប្រឹក្សាឃុំ-សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេស បន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-29-1553-242903.html
កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ៦,៦ ភាគរយ នៅឆ្នាំ ២០២៣ ដោយការងើបឡើងវិញនៃវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម
សេចក្តីប្រកាសព័ត៌មាននៃទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលពិនិត្យពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៣ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៣១ ២៧៦ ប៊ីលានរៀល សមមូលនឹងប្រមាណ ៣២ ២៩១ លានដុល្លារអាមេរិក ស្របពេលដែល ផ ...
អោម ប៊ុនធឿន
https://www.postkhmer.com/business/2022-10-29-1129-242892.html
វិវាទដីធ្លីត្រូវបានដោះស្រាយតាមរយៈការសម្របសម្រួល
វិវាទដីធ្លីរយៈពេលវែងរវាងអ្នកភូមិជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី និងក្រុមហ៊ុនឯកជនជុំវិញព្រៃឈើសហគមន៍ត្រូវបានដោះស្រាយនៅក្នុងការសម្របសម្រួល ដែលជាដំណោះស្រាយដំបូងសម្រាប់កម្ពុជា។ ...
ថៃ សុធា
https://kiripost.com/stories/land-disputes-settled-through-mediation
ថវិកាជាតិនៅឆ្នាំ២០២៣ ត្រូវបានអនុម័តចំនួន ៩,៦ ពាន់លានដុល្លារ
ទីស្តីការគណៈរដ្ឋមន្ត្រី បានអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ឆ្នាំ២០២៣ ក្នុងចំនួន ៣៩ ២០៦ ២០៥ លានរៀល ឬ ៩,៦ ពាន់លានដុល្លារ ដែលជាការកើនឡើង ១៣ ភាគរយនៅឆ្នាំ២០២២។ ...
ប្រាក់ ចន្ធុល
https://kiripost.com/stories/96-billion-2023-national-budget-approved
ផ្លូវល្បឿនលឿនចាប់គិតថ្លៃពីថ្ងៃទី ១ វិច្ឆិកា ដោយបញ្ចុះតម្លៃ ២០% ក្នុងរយៈពេល ១ ឆ្នាំ
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកដំណើរការដោយគិតថ្លៃសេវាធ្វើដំណើរចាប់ថ្ងៃទី ១ ខែវិច្ឆិកាតទៅ ខណៈក្រុមហ៊ុនប្រកាសបញ្ចុះតម្លៃ ២០ ភាគរយ លើការធ្វើដំណើរលើផ្លូវនេះរយៈពេល ១ ឆ្នាំ ហើយការផាកពិន័យ នឹងចាប់ផ្តើមអនុវត្តផងដែរ ជាពិសេសអ្នកបើកបរលើសល្បឿនកំណត់។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-10-31-0849-242934.html
ជនជាតិដើមភាគតិចជិត១០០នាក់នៅខេត្តមណ្ឌលគិរី តវ៉ាប្រឆាំងអាជ្ញាធរដែលកាត់ដីរបស់ពួកគាត់ឱ្យទៅឧកញ៉ា
ជនជាតិដើមភាគតិចពូនងជិត១០០នាក់ នៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បាននាំគ្នាតវ៉ាមុខសាលាឃុំ នៅថ្ងៃពុធនេះ ប្រឆាំងនឹងអាជ្ញាធរដែលបានកាត់ដីពួកគេចំនួន២៥៥ហិកតា ទៅឱ្យឧកញ៉ាធ្វើការអភិវឌ្ឍ។ ...
ក្រសួងសេដ្ឋកិច្ច នឹងរៀបចំវេទិកាពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុលើកដំបូងនៅកម្ពុជា នៅខែក្រោយ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងរៀបចំវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជាវេទិកាពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុលើកដំបូងនៅកម្ពុជា នៅរាជធានីភ្នំពេញនៅខែក្រោយ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ អមជាមួយកិច្ចប្រជុំកំពូលអាស៊ាន រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ រៀបចំពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ឆ្នាំ ២០២២ នាថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា នៅមជ្ឈមណ្ឌល ...
រី សុចាន់
https://www.postkhmer.com/national/2022-10-28-1456-242880.html
ក្រសួងទេសចរណ៍ និងដៃគូពាក់ព័ន្ធគ្រោងចុះកិច្ចព្រមព្រៀងបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបនៅចុងខែវិច្ឆិកា
បើគ្មានការប្រែប្រួលណាមួយទេ «បណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប ឬ Tonlesap Eco-Tourism Network» នឹងត្រូវបង្កើតឡើងនាឱកាសវេទិកាជាតិអេកូទេសចរណ៍លើកទី ៣ នាថ្ងៃទី ២១-២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។ នេះបើតាមការគូសបញ្ជាក់ពីលោករដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ថោង ខុន នៅថ្ងៃទី ២៧ ខែតុលា ក្នុងពិធីបិទសិក្ខាសាលាស្ដីពី «ការបង្កើតបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប» ដែលរៀបចំ ...
កែវ កិរិយា
https://www.postkhmer.com/national/2022-10-28-1401-242878.html