ព័ត៌មាន
សហរដ្ឋអាមេរិកប្តេជ្ញាចិត្តស្តារភាពជាដៃគូឡើងវិញជាមួយអាស៊ាន
សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តក្នុងការស្តារភាពជាដៃគូ និងកិច្ចសហការឡើងវិញជាមួយអាស៊ានជាពិសេសទាក់ទងនឹងឧបសគ្គជាច្រើនក្នុងតំបន់ និងពិភពលោក។ ...
ស សុជាតិ
https://www.khmertimeskh.com/50893950/us-commits-to-revitalise-partnership-with-asean/
ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា - មិនមានការណែនាំពីអង្គការសុខភាពពិភពលោកលើការប្រើប្រាស់លាយឡំវ៉ាក់សាំងកូវីដ-១៩ឡើយ
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បាននិយាយថាអង្គការសុខភាពពិភពលោកមិនទាន់បានបញ្ជាក់ និងណែនាំពីការលាយបញ្ចូលគ្នា និងការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ចំនួនពីរប្រភេទនៅឡើយទេ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50894093/cambodias-health-ministry-no-directive-from-who-on-usage-of-mix-and-match-covid-19-vaccines/
ក្រុមប្រឹក្សាធុរកិច្ចកម្ពុជាដែលមានមូលដ្ឋាននៅទីក្រុងបាងកក និងសមាគមជំរុញការចុះកិច្ចសន្យារបស់ថៃសហការគ្នាដើម្បីលើកកម្ពស់អាជីវកម្ម និងការវិនិយោគ
ក្រុមប្រឹក្សាធុរកិច្ចកម្ពុជាដែលមានមូលដ្ឋាននៅទីក្រុងបាងកក និងសមាគមជំរុញការចុះកិច្ចសន្យារបស់ថៃបានយល់ព្រមធ្វើការរួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិស័យឯកជនរវាងកម្ពុជា និងថៃ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50894001/cbc-thai-subcon-collaborate-to-promote-business-and-investment/
ការនាំចេញសម្លៀកបំពាក់ពីតំបន់សេដ្ឋកិច្ចពិសេសមានតម្លៃ ៣៥៧ លានដុល្លារក្នុងឆមាសទីមួយ
ប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរមានតម្លៃ ៣៥៧,៨ លានដុល្លារក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២១ កើនឡើង ១,៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/50894153/garment-exports-from-sezs-valued-at-357-million-over-first-semester/
កម្ពុជាចូលរួមដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុនលើកទី ១៩
ថ្នាក់ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន និងជប៉ុនបានជួបជុំគ្នានៅក្នុងសន្និសីទលើកទី ១៩ របស់ពួកគេដែលធ្វើឡើងនៅថ្ងៃទី ១៣ ខែកក្កដាតាមរយៈប្រព័ន្ធវីដេអូ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50893994/cambodia-co-chairs-19th-asean-japan-stom-leaders-conference/
កម្ពុជាឥណ្ឌាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មរវាងកម្ពុជា និងឥណ្ឌា។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50893981/cambodia-india-discuss-agricultural-cooperation/
ជំរុញការប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ
ផែនការសកម្មភាពមួយត្រូវបានដាក់ចេញកាលពីម្សិលមិញដើម្បីបង្ការ និងឆ្លើយតបចំពោះការកើនឡើងនៃការគំរាមកំហែងនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងការពារកុមារឲ្យបានប្រសើរជាងមុនតាមរយៈការបង្ការ ការស៊ើបអង្កេត ...
សែន ដាវិត
https://www.khmertimeskh.com/50893942/boost-for-fight-against-online-child-sexual-exploitation/
កម្ពុជាគាំទ្រឱ្យមានពហុភាគីនិយមដោះស្រាយបញ្ហាប្រឈមជាសកល
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាថ្លែងថា មានតែនៅក្នុងក្របខ័ណ្ឌនៃពហុភាគីនិយមពិតប្រាកដមួយប៉ុណ្ណោះ ដែលសហគមន៍អន្តរជាតិ អាចនឹងដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗបានក្នុងអំឡុងពេលបញ្ហាប្រឈមសំខាន់ៗ កំពុងញាំញីពិភពលោក ២ ឆ្នាំចុងក្រោយនេះគឺជាដំណាក់កាលដ៏អាក្រក់បំផុតនៃវិបត្តិផ្នែកសុខភាព សេដ្ឋកិច្ចសង្គមកិច្ច និងមនុស្សធម៌។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-07-15-0950-219862.html
ពលរដ្ឋ ៣២៦ គ្រួសារ ពាក់ព័ន្ធដីកម្មសិទ្ធិរបស់រដ្ឋ ទទួលបានបណ្ណសម្គាល់ដីបញ្ជាក់ពីការរុករាន
ប្រជាពលរដ្ឋ ៣២៦ គ្រួសារ ដែលតវ៉ាកាលពីដើមខែមិថុនា ពាក់ព័ន្ធនឹងដីកម្មសិទ្ធិរបស់រដ្ឋ ស្ថិតនៅចម្ការបារាំង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល បានទទួលបណ្ណបង្កាន់ដៃសម្គាល់ដី ដើម្បីរង់ចាំទទួលការដោះស្រាយគោលនយោបាយពីរដ្ឋាភិបាល ខណៈអភិបាលខេត្តថា ការចេញបង្កាន់ដៃនេះ ដើម្បីសម្គាល់ពីការរុករានដីរបស់រដ្ឋ។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-07-14-1444-219787.html
កម្មវិធីត្រូវបានបង្កើតឡើងដើម្បីស្តារដីនៅតំបន់ព្រៃដែលត្រូវបានរិចរិល
គម្រោងស្តារឡើងវិញនូវដីព្រៃដែលត្រូវបានរិចរិល តាមរយៈការអភិវឌ្ឍកសិកម្មចម្រុះ និងការធ្វើកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់កំពុងត្រូវបានអនុវត្ត ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃ (IRD)។ ...
អោម ប៊ុនធឿន
https://phnompenhpost.com/national/programme-launched-rehabilitate-land-degraded-forest-areas
ក្រសួងគ្រោងដាក់ឱ្យដំណើរការវេទិកាចុះឈ្មោះអាជីវកម្មដំណាក់កាលទី២
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រោងដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) ដំណាក់កាលទី២ នៅខែក្រោយ បន្ទាប់ពីការចុះបញ្ជីតាមប្រព័ន្ធនេះទទួលបានជោគជ័យនៅដំណាក់កាលទី១ ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមកនេះ ...
ធូ វិរៈ
https://www.postkhmer.com/business/2021-07-14-1059-219812.html
រដ្ឋមន្ត្រីការបរទេសចូលរួមកិច្ចប្រជុំចលនាមិនចូលបក្សសម្ព័ន្ធ និង កិច្ចប្រជុំអាស៊ាន-អាមេរិក
រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន ត្រូវបានកំណត់ឲ្យចូលរួមក្នុងសន្និសីទពាក់កណ្ដាលអាណត្តិរដ្ឋមន្ត្រីការបរទេសនៃចលនាមិនចូលបក្សសម្ព័ន្ធ និង កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិកដែលនឹងត្រូវធ្វើឡើងតាមប្រព័ន្ធវីដេអូ។ ...
កម្ពុជាផ្អាកការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការចូលនិងចេញជាបណ្តោះអាសន្នតាមព្រំដែនកម្ពុជា – វៀតណាមនូវកម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុនវៀតណាម រយៈពេលមួយខែគិតចាប់ពីថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០២១នេះទៅ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50893668/cambodia-suspends-entry-exit-travel-through-cambodian-vietnamese-border/
កូរ៉េខាងត្បូងជួយកសាងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល
មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល ជាការងារដើម្បីជួយកម្ពុជាកែទម្រង់ការផ្តល់សេវាសាធារណៈ ក៏ដូចជាធ្វើបដិវត្តប្រព័ន្ធរដ្ឋបាលរបស់ខ្លួនទាំងមូល ដោយមានជំនួយពីរដ្ឋាភិបាលកូរ៉េខាងត្បូង។ ...
ទីន សុខថាវុធ
https://www.khmertimeskh.com/50893314/s-korea-assists-to-build-digital-govt-co-op-centre/
អ្នកប្រមាញ់ត្រូវបានប្រាប់ថា៖ បញ្ឈប់ការបរបាញ់សត្វជិតផុតពូជ
អង្គការសម្ព័ន្ធភាពសត្វព្រៃកម្ពុជា (WAC) បានសម្តែងការព្រួយបារម្ភថា ប្រសិនបើអ្នកប្រមាញ់នៅតែបន្តបរបាញ់សត្វអណ្តើកសោមឈ្មោល និងសត្វកន្ធាយអាស៊ី នោះសត្វដែលជិតផុតពូជទាំងនេះនឹងផុតពូជ។ ...
ឈុន ស៊ុនលី
https://www.khmertimeskh.com/50893315/poachers-told-stop-hunting-endangered-species/
គាំទ្រជនរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កម្ពុជា និងមូលនិធិជនពិការ (PWDF ) កាលពីម្សិលមិញ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីកែលំអសេវាស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះ និងជនពិការដោយសារគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ (ERW) នៅឯមជ្ឈមណ្ឌល ...
សែន ដាវិត
https://www.khmertimeskh.com/50893316/support-for-landmine-erw-victims/
រដ្ឋាភិបាលកាត់បន្ថយការព្រួយបារម្ភចំពោះការចាក់វ៉ាក់សាំងជាកាតព្វកិច្ច
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានដកចេញនូវការព្រួយបារម្ភរបស់អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលជំរុញឱ្យរដ្ឋាភិបាលពិចារណាលុបចោលអនុក្រឹត្យថ្មី ស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50893240/government-allays-concerns-over-compulsory-vaccinations/
ក្រុមហ៊ុនដឹកជញ្ជូនប្រឈមនឹងការក្ស័យធនប្រសិនបើជំងឺរាតត្បាតកាន់តែអាក្រក់ទៅៗ
កំពង់ផែស្វយ័តក្រុងព្រះសីហនុឃើញថា ប្រាក់ចំណូលកើនឡើង ១៤ ភាគរយនៅឆមាសទីមួយនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដល់ជាង ៤៤ លានដុល្លារ។ ...
Michael Firn
https://www.khmertimeskh.com/50893244/transport-firms-face-bankruptcy-if-pandemic-worsens/
កម្ពុជាប្រកាសថាចន្លោះពេលនៃការចាក់វ៉ាក់សាំងកូវីដ-១៩មានរយៈពេល២១ថ្ងៃរវាងដូសទី១ និងដូសទី២សម្រាប់វ៉ាក់សាំង Sinopharm និង Sinovac
យោងទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលសម្រាប់តាមបណ្តាខេត្ត គម្លាតនៃការចាក់វ៉ាក់សាំងកូវីដ ដូសទី១ និងដូសទី២ សម្រាប់វ៉ាក់សាំង Sinopharm និង Sinovac គឺមិនអាចឱ្យលើសពី២១ថ្ងៃនោះទេ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/36xeIY7
សហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគីរីបានបង្ខំឲ្យចេញពីដី
ក្រុមគ្រួសារជនជាតិដើមភាគតិចព្នងប្រហែល ១០០០ គ្រួសារនៅខេត្តមណ្ឌលគីរីកំពុងស្រែករកយុត្តិធម៌បន្ទាប់ពីជម្រករបស់ពួកគេត្រូវបានកម្ទេចចោលដោយមន្ត្រីបរិស្ថាន ដោយចោទប្រកាន់ថាពួកគេកំពុងរស់នៅលើដីរដ្ឋទោះបីជាក្រុមគ្រួសារទាំងនោះ ...
សុន មិនា
https://www.khmertimeskh.com/50893231/indigenous-communities-in-mondulkiri-forced-off-land/
វេទិកាទេសចរណ៍អាស៊ាន នឹងលើកយកទៅធ្វើក្នុងខេត្តព្រះសីហនុនៅដើមឆ្នាំក្រោយ
រដ្ឋាភិបាលបានសម្រេចប្តូរទីតាំងសម្រាប់ការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ (ATF 2022) ដែលគ្រោងធ្វើឡើងនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី ១៦-២២ ខែមករា ឆ្នាំ ២០២២ ទៅធ្វើនៅក្រុងព្រះសីហនុវិញ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-07-13-1405-219742.html
គសមក និង OHCHR នឹងបើកកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងបង្កើតគណៈកម្មាធិការសិទ្ធិមនុស្ស
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ប្រកាសបើកការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានាចំនួន ៦០ លើក ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាចាប់ពីខែកក្កដា ឆ្នាំ ២០២១ តទៅ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-07-12-0902-219647.html
លោក ប្រាក់ សុខុន ថ្លែងអំពីមធ្យោបាយឆ្លើយតបនឹងបញ្ហាប្រឈមសកល និងជំហររបស់កម្ពុជា ចំពោះពហុភាគី
រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន នឹងថ្លែងការណ៍អំពីមធ្យោបាយនិងរបៀបដើម្បីធ្វើការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលនានារួមនឹងជំហររបស់កម្ពុជា ចំពោះពហុភាគីនិយមក្នុងសន្និសីទពាក់កណ្ដាលអាណត្តិរដ្ឋមន្ត្រីការបរទេសនៃចលនាមិនចូលបក្សសម័្ពន្ធ (NAM) ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-07-13-1106-219741.html
នៅចុងសប្តាហ៍ទី២ នៃខែកក្កដាមានភ្ញៀវទេសចរជិត៧ម៉ឺននាក់នៅក្នុងប្រទេស
ទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតកំពុងបន្តក៏ដោយ ក៏មានភ្ញៀវទេសចរសរុបចំនួន ៦៩.៩៣៧ នាក់ ត្រូវបានកត់ត្រានៅក្នុងប្រទេស។ តួលេខនេះត្រូវបានចេញផ្សាយដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន នៅថ្ងៃទី ១២ ខែកក្កដានេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50893051/the-second-weekend-of-july-sees-nearly-70000-tourists-in-the-country/