គ​.​ជ​.​ប ជួបពិភាក្សា​ជាមួយ​តំណាង​គណបក្សនយោបាយ​ចំនួន ​៣​ និង​តំណាង​អង្គ​ការខុម ហ្វ្រែល អំពី​ការកែប្រែ​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត​

អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កាលពី​ថ្ងៃទី​១៤ ខែមករា​នេះ បាន​ជួបពិភាក្សា​ជាមួយ តំណាង​គណបក្សនយោបាយ​ចំនួន ៣ និង​តំណាង​អង្គការ​ខុមហ្វ្រែល​អំពី​ការកែប្រែ​លើ​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត (​ទម្រង់​បែបបទ ១១០២) ដើម្បី​កាត់បន្ថយ​នូវ​កំហុសឆ្គង​មួយចំនួន​ដែល​ធ្លាប់មាន​ការឆកល្វែង​ដែល​កើតឡើង​ដោយ​អ​ចេតនា​របស់​មន្ត្រី​ការិយាល័យ​បោះឆ្នោត គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត ប៉ុន្ដែ​តំណាង​គណបក្ស និង​អង្គការ​នៅតែ​ទទូច​រក្សា​ជំហរ​ទាមទារ​របស់ខ្លួន​ដដែល​។ …

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-01-15-1013-230108.html