ក្រសួងបរិស្ថាន និងក្រសួង​កសិកម្ម អំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ណែនាំពលរដ្ឋឱ្យប្រុងប្រយ័ត្នប្រើប្រាស់ភ្លើងប្រចាំថ្ងៃក្នុងរដូវប្រាំង ដែលអាចនឹងនាំឱ្យមានភ្លើងឆេះព្រៃ

ក្រសួងបរិស្ថាន​ និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានរួម​គ្នា​អំពាវនាវ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អាជ្ញា​ធរមាន​សមត្ថកិច្ច ណែនាំ​ដល់​ពលរដ្ឋ​ឱ្យ​មានការ​ប្រយ័ត្ន​ខ្ពស់​ពី​ការប្រើប្រាស់ ភ្លើង​ជា​មធ្យោបាយ​ចម្អិន​អាហារ ដុត​ស្មៅ ព្រៃ និង​ការប្រមូល​ផល​អនុផល​ព្រៃឈើ​ជាដើម ដោយហេតុ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​តែងតែ​កើតមាន​នៅក្នុង​តំបន់​ការពារ ធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​នានា​នៅ​កម្ពុជា​ជា​រៀងរាល់ឆ្នាំ ជាពិសេស​នៅក្នុង​រដូវប្រាំង​។​ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-01-16-1720-230126.html