ព័ត៌មាន​

នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ ពាណិជ្ជកម្ម​តាម​ព្រំដែន​នៅ​តែ​បន្ត​

​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​នៅ​តែ​ធ្វើការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ ទោះបីជា​ច្រក​ទ្វារ​ព្រំដែន​ត្រូវ​បាន​រឹត​បន្តឹង​ និង​ហាមឃាត់​មិន​ឲ្យ​ប្រជាជន​ចេញចូល​ទៅ​វិញ​ទៅ​មក​ក៏​ដោយ ...

ម៉ៃ គុណមករា
https://bit.ly/2wCEgVi

​រដ្ឋាភិបាល​ទទួល​បាន​ថវិកា​ជិត​ $៩​ លាន​ ពី​សប្បុរសជន​ក្នុងស្រុក​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​ ១៩

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ រដ្ឋាភិបាល​បាន​ទទួល​ថវិកា​ចំនួន​ជិត​ ៩​ លាន​ដុល្លារ​ ពី​សប្បុរសជន​ក្នុងស្រុក​សម្រាប់​ប្រើប្រាស់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​ ១៩​ ដែល​កំពុង​រាតត្បាត​ ខណៈ​ក្រសួងសុខាភិបាល​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ​ជា​បន្តបន្ទាប់​។ ...

រី សុចាន់
https://bit.ly/3boOJCs

ជើងហោះហើរ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ​១៩

ចំនួន​ជើងហោះហើរ​អន្តរជាតិ​ទៅ​ និង​មក​របស់​អាកាសយានដ្ឋាន​ចំនួន​ ៣​ របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ខែមីនា​នេះ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​ធ្លាក់​ចុះ​ខ្លាំង​ប្រហែល​ ៤០​ ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​ខែធ្នូ​ឆ្នាំ​មុន​ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​នៃ​ Covid-19​ ។​ ​ ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/flights-decline-due-coronavirus

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូ​នេ​ស៊ី​មានការ​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ​២០១៩

ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ថា​ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​ឥណ្ឌូ​នេ​ស៊ី​បាន​កើនឡើង​ ៤៦​ភាគរយ​ដែល​វា​ជា​កម្រិត​មួយ​ដ៏​ខ្ពស់​បំផុត​ ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង​ ៧៩២​ លាន​ដុល្លារ​ ធៀប​នឹង​ឆ្នាំ​ ២០១៨​ ដែល​មាន​ត្រឹមតែ​ ៥៤៣​ លាន​ដុល្លារ​។​ ​ ...

ធូ វិរៈ
https://www.phnompenhpost.com/business/cambodia-indonesia-trade-rise-record-high-2019

លោក​ ហ៊ុន​ សែន​ ស្នើ​ក្រុម​អ្នក​ច្បាប់​សិក្សា​ច្បាប់​ក្នុង​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ បើសិន​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​ ១៩​ គ្មាន​ប្រសិទ្ធភាព​

លោក​មាន​ប្រសាសន៍​ថា​៖​ «​ខ្ញុំ​កំពុង​ឲ្យ​ពិនិត្យ​នូវ​លទ្ធភាព​មាត្រា​ ២២​ នៃ​រដ្ឋធម្មនុញ្ញ​ ដើម្បី​ស្នើ​សុំ​ព្រះមហាក្សត្រ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​។​ ខ្ញុំ​មិន​ចង់​ប្រើ​ទេ​ ក៏​ប៉ុន្តែ​បើ​ការ​អំពាវនាវ​របស់ខ្ញុំ​គ្មាន​ប្រសិទ្ធភាព​ មាត្រា​ទី​ ២២​ ដែល​ចែង ...

ភួន ចាន់សេរីវុទ្ធ និង នៀម ឆេង
https://bit.ly/2JfJ0Tx

ការដ្ឋាន​ចាប់ផ្តើម​ការងារ​ស្តារ​ច្រាំង​ទន្លេ​កំពង់ចាម​ដែល​បាន​បាក់​ស្រុត

អាជ្ញាធរ​ខេត្តកំពង់ចាម​បាន​ចាប់ផ្តើម​គម្រោង​ស្តារ​ច្រាំង​ទន្លេ​ដែល​មាន​ប្រវែង​ជិត​ ២០០​ម៉ែត្រ​ ដែល​បាន​បាក់​ស្រុត​នៅ​ក្នុង​ក្រុង​កំពង់ចាម​កាលពី​ខែមិថុនា​។​ ​ ...

សែន ដាវិដ
https://www.khmertimeskh.com/50705311/work-starts-to-restore-collapsed-kampong-cham-river-bank/

​គម្រោង​ជួសជុល​កែ​លម្អ​ផ្លូវជាតិ​លេខ​៥​ រវាង​ជប៉ុន-កម្ពុជា​​ត្រូវ​បាន​ព្រមព្រៀង​

រដ្ឋាភិបាល​ជប៉ុន​ និង​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​សម្រាប់​ការ​ជួសជុល​ផ្លូវជាតិ​លេខ​ ៥​ ដែល​មាន​ចម្ងាយ​ ៣៦៦​ គីឡូម៉ែត្រ​ ពី​តំបន់​ព្រែក​ក្តាម​ខេត្តកណ្តាល​រហូត​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​។​ ​ ...

ពេជ្រ សុធារី
https://www.khmertimeskh.com/50705611/japan-cambodia-national-road-5-renovation-project-locked-in/

​អ្នក​ភូមិ​៨​នាក់​ ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​រំលោភ​យក​ដី​ការពារ​ធនធានធម្មជាតិ​

តុលាការ​ខេត្តស្ទឹងត្រែង​បាន​ដាក់គុក​អ្នក​ភូមិ​ចំនួន​ ៨​នាក់​ ដែល​ជាប់ចោទ​ពី​បទ​រំលោភ​យក​តំបន់​ការពារ​ធនធានធម្មជាតិ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត​។​ ពួក​គេ​ត្រូវ​បាន​ចោទប្រកាន់​នៅ​ក្រោម​មាត្រា​ ៦២​ នៃ​ច្បាប់​ស្តី​ពី​ការ​ការពារ​បរិស្ថាន​ និង​គ្រប់គ្រង​ធនធានធម្មជាតិ ...

ប៊ុត រស្មីគង្គា
https://www.khmertimeskh.com/50705624/eight-charged-over-protected-land-encroachment/

​ប្រទេស​កម្ពុជា​បង្កើន​យុទ្ធនាការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺ​កូ​វី​ដ​១៩​ នៅ​ពេល​ចំនួន​អ្នក​ឆ្លង​កើនឡើង​ដល់​ ៩១​នាក់

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ខិតខំ​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​វិធានការ​ការពារ​ ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ ...

បុគ្គលិក ខ្មែរថាមស៏
https://www.khmertimeskh.com/50705574/cambodia-steps-up-covid-19-awareness-campaign-as-infected-numbers-rise-to-91/

​ប្រជាពលរដ្ឋ​ស្នើ​ឱ្យ​មានការ​ស្តា​របឹង​នៅ​ខេត្តក្រចេះ​

​ប្រជាពលរដ្ឋ​ជាង​ ៣០​គ្រួសារ​នៅ​ក្នុងភូមិ​ចំនួន​ ២​ក្នុង​ខេត្តក្រចេះ​ បាន​ស្នើ​សុំ​ស្តារ​ជួសជុល​បឹង​ធម្មជាតិ​មួយ​ទំហំ​ ១០​ហិ​កតា​ឈ្មោះ​បឹង​រុន​ ដើម្បី​ស្តុក​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​ និង​បង្ហូ​រទៅ​បឹង​ដែល​នៅ​ជុំវិញ​។​ ​ ...

សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/families-propose-lake-restoration-kratie-province

អង្គការ​មិនមែន​រដ្ឋាភិបាល​រួបរួម​គ្នា​ការពារ​ព្រៃឈើ​ ៩៣៧​ហិ​កតា​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​

​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កម្ពុជា​ (WAC)​ និង​សហគមន៍​ព្រៃឈើ​ប្រាំបី​មុម​ (PMFC)​ បាន​រួបរួម​គ្នា​ដើម្បី​ការពារ​តំបន់​ព្រៃឈើ​មួយ​កន្លែង​ដែល​មាន​ទំហំ​ ៩៣៧​ហិ​កតា​នៅ​ទូ​ទាំង​ខេត្តកំពង់ស្ពឺ​ដើម្បី​អភិរក្ស​ជីវៈចម្រុះ​។​ ​ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/ngos-unite-protect-937ha-forest-kampong-speu

ក្រុមហ៊ុន​ឯកជន​ត្រូវ​បាន​ផ្តល់​ភ្លើង​ខៀវ​សម្រាប់​ផលិតកម្ម​ម៉ាស់​នៅ​រាជធានី​ភ្នំពេញ​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ បាន​ផ្តល់​ការ​យល់ព្រម​ដល់​ក្រុមហ៊ុន​​ អេច ខេ ប៊ឺ​ល​តិច​​ ខូ​អិ​ល​ធី​ឌី​ (HK​ Burltex​ Manufacturing​ Co.,​ Ltd.)​ដើម្បី​សាងសង់​រោងចក្រ​ផលិត​ម៉ាស់​ និង​កាបូប​គ្រប់​ប្រភេទ​ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ចេញផ្សាយ ...

ផល​ សុផានិត
https://akp.gov.kh/post/detail/28526

​ការ​បិទ​ភូមិ​ត្រូវ​បាន​គេ​យក​មក​ពិចារណា​បើ​ពលករ​ដែល​ត្រលប់​មក​វិញ​មាន​ផ្ទុក​កូ​វី​ដ​១៩

អាជ្ញាធរ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ស្វែងរក​ និង​កំណត់​អត្តសញ្ញាណ​ពលករ​ចំណាកស្រុក​ប្រមាណ​ជា​ ១៥.០០០​ នាក់​ដែល​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃអាទិត្យ​មុន​ពេល​ប្រទេស​ថៃ​ប្រកាស​បិទ​ព្រំដែន​របស់​ខ្លួន​។​ ​ ...

តាំង វីដា
https://www.khmertimeskh.com/50705419/village-lockdowns-mulled-if-returning-workers-have-covid-19/

​ក្រសួង​សេដ្ឋកិច្ច​ចេញ​សេចក្តីណែនាំ​ថ្មី​ ពី​ការ​អនុវត្ត​អត្រាពន្ធ​លើ​ប្រាក់បៀវត្សរ៍​

​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​សេចក្ដីណែនាំ​ថ្មី​ស្ដី​ពី​ការ​អនុវត្ដ​អត្រាពន្ធ​លើ​ប្រាក់បៀវត្សរ៍​សម្រាប់​សហគ្រាស​ដែល​ជា​អ្នក​ជាប់ពន្ធ​ដែល​មាន​កាតព្វកិច្ច​កាត់​ទុក​ និង​បង់ពន្ធ​លើ​ប្រាក់បៀវត្សរ៍​ត្រូវ​អនុវត្ដ​អត្រាកំណើន​ថ្មី​ចំពោះ​ប្រាក់បៀវត្សរ៍​ ដែល​បើក​ជូន​និយោជិត​ចាប់ពី​ខែកុម្ភៈ​ ឆ្នាំ​ ២០២០ ...

វ៉ន ដារ៉ា
https://bit.ly/2JpV98F

​ជប៉ុន​ផ្តល់​ជំនួយ​ប្រមាណ​ $៣១០​ លាន​ទៀត​សម្រាប់​គម្រោង​ហិរញ្ញប្បទាន​ចំនួន​ ៥

​ជប៉ុន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ប្រមាណ​ ៣១០​ លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​ដល់​កម្ពុជា​ សម្រាប់​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ ៣​ គម្រោង​ និង​ឥណទាន​ ២​ គម្រោង​ដោយ​គម្រោង​ទាំងនេះ​ត្រូវ​បាន​រដ្ឋាភិបាល​អះអាង​ថា​ នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​មានការ​អភិវឌ្ឍ​បន្ថែម ...

រី សុចាន់
https://bit.ly/2QJBPqZ

​កម្ពុជា​ត្រូវ​បង្កើន​ល្បឿន​ដើម្បី​កាត់​បន្ថយ​អ្នក​ឈឺ​ និង​ស្លាប់​ដោយសារ​ជំងឺរបេង​

​នៅ​ក្នុង​ទិវា​ពិភពលោក​កម្ចាត់​ជំងឺរបេង​កាលពី​ម្សិលមិញ​ក្រោម​ប្រធានបទ​ «​ដល់​ពេល​ដែល​ត្រូវ​បង្កើន​ល្បឿន​ការ​ឆ្លើយ​តប​ ដើម្បី​បញ្ចប់​ជំងឺរបេង​»​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​ថា​កម្ពុជា​ត្រូវ​បង្កើន​ល្បឿន​បន្ថែម​ទៀត​ ដើម្បី​កាត់​បន្ថយ​អត្រា​អ្នក​ឈឺ​ និង​ស្លាប់ ...

រី សុចាន់
https://bit.ly/3dsdbon

ប្រទេស​កម្ពុជា​ទទួល​បាន​ ១,៦​ លាន​ដុល្លារ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​១៩​ ពី​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​

​នៅ​ថ្ងៃ​អង្គារ​នេះ​ ស្រប​ពេល​ ប្រទេស​កម្ពុជា​ប្រកាស​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ ចំនួន​ ៩១​ ករណី​ ​ ប្រទេស​អា​ឡឺ​ម៉​ង់​បាន​ប្រកាស​ ថា​ខ្លួន​នឹង​ផ្តល់​ថវិកា​ចំនួន​ ១,៥​ លាន​អឺ​រ៉ូ​ (១,៦១៨,០០០​ ដុល្លារ​)​ ដើម្បី​ជួយ​គាំទ្រ​ដល់​ផែនការ ...

រី សុចាន់
https://www.phnompenhpost.com/national/cambodia-gets-16m-covid-19-response-german-govt

GMAC​ អំពាវនាវ​កុំ​ឲ្យ​មានការ​ផ្អាក​ការ​បញ្ជា​ទិញ​

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ កាលពី​ថ្ងៃ​អង្គារ​បាន​អំពាវនាវ​ឲ្យ​អ្នកបញ្ជា​ទិញ​ទាំងអស់​មិន​ត្រូវ​ផ្អាក​ការ​នាំ​ចេញ​ទំនិញ​ដែល​ផលិត​រួច​ហើយ​ និង​ទំនិញ​ដែល​កំពុង​ផលិត​នៅ​កម្ពុជា​នោះ​ទេ​ក្នុង​អំឡុង​ផល​ប៉ះពាល់​ដោយសារ​តែ​ការ​រីក​រាលដាល ...

ម៉ៃ គុណមករា
https://bit.ly/2QJ8T2c

ADB:​ សេដ្ឋកិច្ច​កម្ពុជា​ ងាយ​រង​ផល​ប៉ះពាល់​ជាងគេ​ក្នុង​តំបន់​

​ដោយសារ​តែ​ការ​រីក​រាលដាល​កូ​វី​ដ​ ១៩​ ជុំវិញ​ពិភពលោក​ និង​ក្នុង​តំបន់​ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​ព្យាករ​ថា​ កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​ធៀប​នឹង​បណ្ដា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ ៩​ ផ្សេង​ទៀត ...

ធូ វិរៈ
https://bit.ly/33NWpeT

​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​សម្រាប់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ក្នុង​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​

​ធនាគារ​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​ (ARDB)​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ជាមួយ​សមាគម​ផលិត​ចំណីអាហារ​កម្ពុជា​ (CFMA)​ ដើម្បី​ផ្តល់​ប្រាក់​កម្ចី​ពី​រដ្ឋាភិបាល​ចំនួន​ ៥០​ លាន​ដុល្លារ​ ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​សម្រាប់​ពង្រីក​អាជីវកម្ម​និង​ ផលិតភាព​។​ ...

ធូ វិរៈ
https://www.phnompenhpost.com/business/mous-boost-finance-access-smes

អត្រា​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ​

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​និយាយ​ថា​ចាប់តាំងពី​អនុក្រឹត្យ​ចរាចរណ៍​ថ្មី​ត្រូវ​បាន​អនុវត្ត​ គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់​ ដែល​គិត​មក​ទល់​ពេល​នេះ​នៅ​ក្នុង​ខែមីនា​បើ​ប្រៀបធៀប​នឹង​ខែកុម្ភៈ​។​ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/road-traffic-accidents-see-reduction

តុលាការ​ឧទ្ធរណ៍​ប្រចាំ​តំបន់​នឹង​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី​ ១​ ខែមេសា​

មន្ត្រី​ក្រសួងយុត្តិធម៌​មានប្រសាសន៍ថា ​តុលាការ​ឧទ្ធរណ៍​ក្នុង​តំបន់​ចំនួន​ ៣​ ដែល​បាន​បង្កើត​ឡើង​នៅ​តាម​ខេត្ត​នឹង​បម្រើ​សាធារណជន​ចាប់ពីថ្ងៃ​ទី​ ១​ ខែមេសា​ខាង​មុខ​។​ គ្រប់​តុលាការ​ឧទ្ធរណ៍​ទាំងអស់​ក៏​នឹង​ដោះស្រាយ​លើ​បណ្តឹង​ដែល​បាន​បញ្ជូន​ដោយ​តុលាការ​កំពូល​នៅ​ភ្នំពេញ​ផង​ដែរ ...

តាំង វីដា
https://www.khmertimeskh.com/50705314/regional-appeal-courts-open-on-april-1/

​ថៃ​ស្នើ​សុំ​បិទ​ច្រក​ឆ្លងកាត់​ព្រំដែន​ជាមួយ​កម្ពុជា​ទាំងអស់​ ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​កូ​វី​ដ​ ១៩​ លើកលែងតែ​ការ​ដឹក​ជញ្ជូន​ទំនិញ​ប៉ុណ្ណោះ​

​ថៃ​បិទ​ការ​ធ្វើ​ដំណើរ​ចេញចូល​តាម​ច្រក​ផ្លូវគោក​គ្រប់កន្លែង​ និង​រឹត​បន្តឹង​លក្ខខណ្ឌ​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​ជា​វិធានការ​ដើម្បី​ទប់ស្កាត់​ការ​បន្ត​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ១៩​។​ សមត្ថកិច្ច​ថៃ​ចាប់ផ្ដើម​អនុវត្ត​ការ​ជូនដំណឹង​អំពី​ការ​ផ្អាក ...

នៀម ឆេង
https://bit.ly/2xhAuRj

​មន្ត្រី​ចុះ​ពិនិត្យ​សកម្មភាព​ដឹកឈើ​របស់​ក្រុមហ៊ុន​ ទ្រី​ ភាព​ ដើម្បី​ចៀសវាង​ការ​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​

​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​បាន​ចុះ​ត្រួតពិនិត្យ​សកម្មភាព​លើក​ឈើ​ដាក់​លើ​រថយន្ត​ និង​ការ​ដឹក​ជញ្ជូន​ឈើ​របស់​ក្រុមហ៊ុន​ ទ្រី​ ភាព​ ចំនួន​ ១២២​ ម៉ែត្រគុប​កាលពី​ស​ប្តា​ហ៍​មុន​នៅ​សង្កាត់​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ ដើម្បី​ពិនិត្យ​ និង​ស្រាវជ្រាវ​ស្ថានភាព​ជាក់ស្ដែង​ចៀសវាង​ការ​ប្រព្រឹត្ត​ផ្ទុយ ...

សុទ្ធ គឹមសឿន
https://bit.ly/3dmKOId

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3NCNz
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!