ព័ត៌មាន
ក្រសួងបរិស្ថានរៀបចំផ្សព្វផ្សាយឯកសារគម្រោង ដើម្បីគ្រប់គ្រងធនធានធម្មជាតិ
ក្រសួងបរិស្ថានសហការជាមួយធនាគារពិភពលោក (WB) បាននិងកំពុងរៀបចំគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ» ដោយផ្សព្វផ្សាយឯកសារដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិក្នុងបំណងជំរុញទេសចរណ៍ធម្មជាតិ និងចង្វាក់តម្លៃអនុផលព្រៃឈើក្នុងខេត្ដគោលដៅនៅកម្ពុជា។ ...
វ៉ន ដារ៉ា
https://bit.ly/368bQiF
នាយករដ្ឋមន្ត្រី អំពាវនាវឲ្យមានការវិនិយោគបន្ថែមលើតំបន់សេដ្ឋកិច្ចពិសេស
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានជំរុញឲ្យមានការវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើននៅតាមបណ្ដោយព្រំដែនជាមួយវៀតណាមក្នុងគោលបំណងទាក់ទាញការវិនិយោគកាន់តែច្រើនមកកម្ពុជា។ ការអំពាវនាវនេះបានធ្វើឡើងនៅក្នុងការសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៃផ្សារដានៅខេត្តត្បូងឃ្មុំកាលពី ...
ម៉ៃ គុណមករា
https://bit.ly/2EVn3Xy
មន្ត្រីជំនាញចុះពិនិត្យការដ្ឋានសំណង់ ១ ១៥៦ ការដ្ឋាន នៅខេត្ត ២ ដោយតម្រូវឲ្យរុះរើ ២៧ ការដ្ឋាន និងណែនាំឲ្យបំពេញតាមនីតិវិធីចំនួន ៦៣៦ ការដ្ឋាន
មន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ក្នុងរយៈពេលពេញ ១ ឆ្នាំនេះបានចុះត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ និងបន្ទាយមានជ័យសរុបចំនួន ១ ១៥៦ ការដ្ឋាន ក្នុងនោះតម្រូវឲ្យរុះរើសំណង់ដែលមានហានិភ័យខ្ពស់ផ្នែកសុវត្ថិភាពចំនួន ២៧ ការដ្ឋាន និងណែនាំ ...
សុទ្ធ គឹមសឿន
https://bit.ly/2QmadHc
ទំហំពាណិជ្ជកម្មកម្ពុជាកូរ៉េមាន $៦៥៧ លាន ក្នុងរយៈពេល ៩ ខែ
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ នេះមានតម្លៃប្រមាណជាង ៦៥៧ លានដុល្លារ ដែលស្ទើរតែស្មើនឹងពេញ ១ ឆ្នាំ ២០១៨។ ទិន្នន័យដែលភ្នំពេញប៉ុស្ដិ៍ ទទួលបានពីក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញ បង្ហាញថាក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ នេះទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងកូរ៉េមានតម្លៃសរុបជាង ៦៥៧ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/bilateral-trade-south-korea-tops-657m
JICA ផ្ដល់ជំនួយជិត ២ លានដុល្លារ សម្រាប់សកម្មភាពដោះមីន ៤ ឆ្នាំទៅមុខទៀត
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថាស៊ីម៉ាក់ (CMAC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៃរដ្ឋាភិបាលជប៉ុនកាលពីម្សិលមិញបានចុះហត្ថលេខារួមគ្នាស្តីពី «កិច្ចសហប្រតិបត្តិការបច្ចេកទេសនៃគម្រោងពង្រឹងតួនាទីអង្គភាពស៊ីម៉ាក់ដោយផ្ដល់ជំនួយចំនួនជាង ១ លាន ៧៩ ម៉ឺនដុល្លារ សម្រាប់ ...
សុទ្ធ គឹមសឿន
https://bit.ly/2Mp0qPl
វិនិយោគិនតួកគី បង្ហាញចំណាប់អារម្មណ៍វិនិយោគវិស័យអគ្គិសនីនៅកម្ពុជា
វិនិយោគិនតួកគីបានបង្ហាញពីការចាប់អារម្មណ៍ក្នុងការស្វែងរកដៃគូវិនិយោគនៅកម្ពុជាក្នុងវិស័យអគ្គិសនី និងអេឡិចត្រូនិក ខណៈទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានកម្រិតទាបនៅឡើយ។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងភ្នំពេញកាលពីសប្តាហ៍មុន លោក Guven Uckan ប្រធានក្រុមប្រឹក្សាសមាគមអ្នកនាំចេញក្នុងវិស័យអគ្គិសនី និងអេឡិចត្រូនិក ប្រទេស ...
ក្រុមហ៊ុនជប៉ុនបើកមជ្ឈមណ្ឌលឡូជីស្ទិក នៅតំបន់សេដ្ឋកិច្ចពិសេស
Nippon Express ជាក្រុមហ៊ុនជប៉ុនឯកទេសខាងសេវារថយន្តដឹកទំនិញ សេវាផ្លូវដែក និងសេវាដឹកជញ្ជូនតាមផ្លូវអាកាសបានដំណើរការមជ្ឈមណ្ឌលឡូជីស្ទិកជាផ្លូវការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (SEZ) កាលពីថ្ងៃចន្ទ។ នេះបើយោងតាមប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកប្រតិបត្តិការ និងឡូជីស្ទិករបស់ក្រុមហ៊ុន Nippon Express។ ...
ធូ វិរៈ
https://bit.ly/2ER4FPS
រដ្ឋសភាអនុម័តឲ្យអនុវត្តអនុសញ្ញា ស្ដីពីច្បាប់សមុទ្រ
សមាជិករដ្ឋសភាចំនួន ១១០ រូប បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៧ កាលពីថ្ងៃចន្ទក្នុងនោះក៏មានការយល់ព្រមឱ្យកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រចុះថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផល ...
ម៉ិច ដារ៉ា
https://bit.ly/35WLiAB
លោក ស ខេង ឲ្យមន្ត្រីក្រោមឱវាទ ផ្ដល់សេវាឲ្យងាយស្រួលដល់ពលរដ្ឋដែលសុំកែតម្រូវអត្រានុកូលដ្ឋាន
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្ដីណែនាំទៅឲ្យស្ថាប័នពាក់ព័ន្ធក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ត្រូវប្រឹងប្រែងជួយសម្រួលដល់ប្រជាពលរដ្ឋឲ្យទទួលបានសេវាកែតម្រូវ និងធ្វើមោឃភាពនៃបញ្ជីអត្រានុកូលដ្ឋានឲ្យកាន់តែងាយស្រួល និងទូលំទូលាយដោយមិនគិតថ្លៃសេវាបង់ប្រាក់នៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅ ...
ម៉ិច ដារ៉ា
https://bit.ly/34ZYpzW
កសិករនៅខេត្តសៀមរាបត្រូវបានស្នើឱ្យចូលរួមរក្សាទឹកនៅបារាយណ៍ខាងលិច
ជាមួយនឹងគ្រោះរាំងស្ងួតដែលកំពុងកើតមានច្រើន កសិករដែលស្រោចស្រពដីស្រែពីតំបន់បារាយណ៍ខាងលិចក្នុងឧទ្យានបុរាណវិទ្យាអង្គរក្នុងខេត្តសៀមរាបត្រូវបានស្នើឱ្យចូលរួមក្សាទឹក។ ...
មុំ គន្ធា
https://www.khmertimeskh.com/50673464/siem-reap-farmers-asked-to-conserve-west-baray-water
ចំនួនស៊ីមកាត និងអ្នកប្រើប្រាស់អ៊ីនធឺណេតកើនឡើង
យោងតាមរបាយការណ៍ចុងក្រោយពីនិយតករទូរគមនាគមន៍កម្ពុជា (TRC) បានឱ្យដឹងថា ចំនួនស៊ីមកាតច្រើនជាង ២,៥៤ លាន ត្រូវបានចុះឈ្មោះក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះខណៈដែលចំនួនអ្នកប្រើប្រាស់អ៊ីនធឺណេតតាមទូរស័ព្ទចល័តបានកើនឡើង ៣,៣ លាននាក់។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50673387/sim-card-and-internet-users-rise
ឯកអគ្គរដ្ឋទូត៖ គន្លឹះតម្លាភាពដើម្បីទាក់ទាញការវិនិយោគរបស់សហរដ្ឋអាមេរិក
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Patrick Murphy កាលពីថ្ងៃចន្ទបានបើកកិច្ចប្រជុំជាមួយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីដើម្បីពិភាក្សាពីតំរូវការតម្លាភាពនៅក្នុងគម្រោងអភិវឌ្ឍន៍ដើម្បីទាក់ទាញការវិនិយោគរបស់អាមេរិកបន្ថែមទៀត។ លោក Murphy បានសរសេរនៅក្រោយជំនួប ...
ស៊ុន មេសា
https://www.khmertimeskh.com/50673427/transparency-key-to-attract-us-investments-ambassador
ក្រសួង ៣ រួមគ្នាប្រយុទ្ធប្រឆាំងបញ្ហាភាពស៊ាំនឹងឱសថប្រឆាំងមេរោគ
ក្រសួងចំនួន ៣ បានរួមគ្នាប្រកាសផ្សព្វផ្សាយផែនការសកម្មភាពពហុវិស័យ ដើម្បីប្រយុទ្ធប្រឆាំងបញ្ហាភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ដើម្បីលើកកម្ពស់សុខមាលភាពមនុស្ស សត្វ និងផ្នែកកសិកម្ម។ ការប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តពហុវិស័យ ...
ប៉ិច សុធារី
https://bit.ly/366V2YY
មន្ត្រី៖ កម្មករដួលសន្លប់នៅរោងចក្រស្បែកជើងនៅខេត្តស្វាយរៀង
មន្ត្រីរដ្ឋាភិបាល និងសហជីពបាននិយាយថា កម្មកររាប់សិបនាក់នៅរោងចក្រ Kingmaker Footwear ក្នុងខេត្តស្វាយរៀងបានដួលសន្លប់កាលពីល្ងាចម្សិលមិញ ហើយអាជ្ញាធរបានកំពុងស្វែងរកមូលហេតុដែលបណ្តាលឱ្យមានការដួលសន្លប់កើតឡើង។ ...
មុំ គន្ធា
https://www.khmertimeskh.com/50673467/workers-faint-in-svay-rieng-shoe-factory-officials
តុលាការឲ្យផ្អាកអាជីវកម្មមន្ត្រីយោធា ដែលចាក់ដីលុបសមុទ្រ
តុលាការខេត្តកោះកុងបានសម្រេចផ្អាកសកម្មភាពបណ្ដោះអាសន្នទៅលើអាជីវកម្មរបស់លោក ទុន ដៀត ជាមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ ២) ហើយតម្រូវឲ្យកាយដីដែលបានចាក់លុបសមុទ្រនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងវិញ ដោយមានកិច្ចសហការពីសមត្ថកិច្ច ប៉ុន្តែនៅបន្ដនីតិវិធីច្បាប់បន្ថែមទៀត។ ការសម្រេចនេះ ...
ឡុង គីមម៉ារីតា
https://bit.ly/393Avqe
បណ្តឹងទំនាស់ដីធ្លី ២ ៧១៣ បានមកដល់ក្រសួង និងអាជ្ញាធរជាតិក្នុងឆ្នាំ ២០១៩ នេះ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួមនឹងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីក្នុងរយៈពេល ១ ឆ្នាំ ២០១៩ នេះបានទទួលពាក្យបណ្ដឹងពីបញ្ហាទំនាស់ដីធ្លីសរុបចំនួន ២ ៧១៣ ករណី ក្នុងនោះទទួលដោះស្រាយចំនួន ១ ៨៧១ ករណី ដោយដោះស្រាយបញ្ចប់ចំនួន ១ ៨៤៧ ករណី និងកំពុងដោះស្រាយចំនួន ១២៨ ករណី ខណៈសង្គមស៊ីវិល ...
សុទ្ធ គឹមសឿន
https://bit.ly/2Ql1TYt
អ្នកនាំចេញជំរុញឱ្យកសិករដាំម្រេចកំពតយកចិត្តទុកដាក់លើគុណភាព
អ្នកនាំចេញបានស្នើសុំឱ្យកសិករផ្តោតលើការផលិតម្រេចដែលមានគុណភាពខ្ពស់ដោយធ្វើតាមស្តង់ដារតឹងរឹងដើម្បីពង្រឹងតំរូវការផលិតផលរបស់ពួកគេនៅបរទេស។ យោងតាមសមាគមផ្សព្វផ្សាយម្រេចកំពត ៥០ ភាគរយនៃម្រេចកំពតត្រូវបាននាំចេញទៅសហគមន៍អឺរ៉ុបខណៈ ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50673130/exporter-urges-kampot-pepper-farmers-to-focus-on-quality
វិនិយោគិនចិន កំពុងសម្លឹងការវិនិយោគលើកសិកម្មនៅក្រចេះ
គណៈប្រតិភូនៃគណៈកម្មាធិការអចិន្រៃ្តយ៍សភាប្រជាជនខេត្តសានទុង ប្រទេស ចិន បានបង្ហាញពីការចាប់អារម្មណ៍ចំពោះការចូលមកវិនិយោគលើវិស័យកសិកម្ម និងរោងចក្រកែច្នៃផលិតផលកសិកម្មនៅក្នុងខេត្តក្រចេះ។ នេះបើយោងតាមអភិបាលខេត្តក្រចេះ។ លោក វ៉ា ថន អភិបាលខេត្តក្រចេះបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ក្រុមប្រតិភូ និងវិនិយោគិនមកពីខេត្តសានទុង ...
ហ៊ឹន ពិសី
https://bit.ly/2Mr1pyJ
រដ្ឋសភាយល់ព្រមលើគម្រោងថាមពលពន្លឺព្រះអាទិត្យចំនួន ៤
គម្រោងថាមពលព្រះអាទិត្យចំនួន ៤ ដែលតំណាងឱ្យការផលិតសរុប ១៤០ មេហ្កាវ៉ាត់ត្រូវបានអនុម័តក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាកាលពីម្សិលមិញ។ កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យនីមួយៗនឹងត្រូវបានសាងសង់នៅក្នុងខេត្តផ្សេងគ្នា រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ និងស្វាយរៀង។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50672968/national-assembly-says-yes-to-four-solar-projects
លោក គួច ចំរើន ឲ្យផ្អាកពិនិត្យទីតាំងអាជីវកម្មជនបរទេស
អភិបាលខេត្ដព្រះសីហនុលោក គួច ចំរើន បានបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធនៃរដ្ឋបាលខេត្ត-ក្រុងព្រះសីហនុ ផ្អាកសកម្មភាពមិនចាំបាច់មួយចំនួនក្នុងការចុះត្រួតពិនិត្យកន្លែងអាជីវកម្មជនបរទេសពិសេសរបស់ជនជាតិចិន ដើម្បីកុំឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគេ ហើយឈានទៅបញ្ឈប់អាជីវកម្មរបស់ខ្លួនត្រឡប់ទៅប្រទេសដើមវិញ។ លោក គួច ចំរើន បាន ...
វ៉ន ដារ៉ា
https://bit.ly/2EO1Z5p
ប្រជាពលរដ្ឋប៉ះពាល់ដោយការសង់ផ្លូវល្បឿនលឿន ស្នើររដ្ឋាភិបាលដោះស្រាយតាមតម្លៃទីផ្សារ
ប្រជាពលរដ្ឋជាង ១៣០គ្រួសារ រស់នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ រងផលប៉ះពាល់ដោយសារការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ បានស្នើជាថ្មីដល់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ពន្លឿនការដោះស្រាយ និងសំណងលើផលប៉ះពាល់ដីធ្លីរបស់ពួកគាត់ទៅតាមតម្លៃទីផ្សារ ...
ប៉ិច សុធារី
https://bit.ly/2MtuHg5
អាជ្ញាធរខេត្តកោះកុងបញ្ច្រាសគម្រោងចាក់ដីលុបសមុទ្រ
កាលពីម្សិលមិញ អាជ្ញាធរខេត្តកោះកុងបានចាប់ផ្តើមកាយដីដែលចាក់លុបសមុទ្រ ដែលជាកម្មសិទ្ធិរបស់ឧត្តមសេនីយផ្កាយពីរនៅក្រុងខេមរភូមិន្ទ។ កាលពីថ្ងៃទី៣ ខែធ្នូ អាជ្ញាធរខេត្តបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងឧត្តមសេនីយ៍ទោ ទុន ដៀត អនុប្រធានទទួលបន្ទុកកិច្ចការព្រំដែន ...
ស៊ុន មេសា
https://www.khmertimeskh.com/50673041/koh-kong-authorities-reverse-reclamation-project
រដ្ឋមន្ត្រីក្រសួងការងារពិចារណាអំពីការពន្យារពេលនៃគម្រោងសោធន
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារកាលពីម្សិលមិញ បាននិយាយថាលោកនឹងពិនិត្យមើលសំណើរបស់និយោជិក ឱ្យពន្យារពេលអនុវត្តគម្រោងប្រាក់សោធននិវត្តន៍សម្រាប់កម្មករកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងដែលគ្រោងនឹងធ្វើនៅឆ្នាំក្រោយ។ ...
មុំ គន្ធា
https://www.khmertimeskh.com/50672920/ith-samheng-mulls-pension-scheme-delay
កម្ពុជា-កូរ៉េខាងត្បូងអនុវត្តកិច្ចព្រមព្រៀងប៊ូសាន
ប្រទេសកម្ពុជា និងកូរ៉េខាងត្បូងកាលពីម្សិលមិញ បានពិភាក្សាអំពីការពន្លឿនការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៊ូសានកាលពីខែមុនដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត។ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីម្សិលមិញបាន ...
ស៊ុន មេសា
https://www.khmertimeskh.com/50673093/cambodia-south-korea-to-implement-busan-agreements