ព័ត៌មាន
បញ្ហារបស់ SME ចាំបាច់ត្រូវចូលរួមពីគ្រប់ភាគីពាក់ព័ន្
មន្ត្រីជាន់ខ្ពស់កម្ពុជាបានឲ្យដឹងថា សហគ្រាសខ្នាតតូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ទោះបីយ៉ាងណាវិស័យនេះមានបញ្ហាប្រឈមមួយចំនួនត្រូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីដោះស្រាយ។ ...
ធូ វិរៈ
https://bit.ly/2L4mazp
ក្រសួងៈ កម្ពុជាត្រូវការកម្លាំងពលកម្មជំនាញ នៅក្នុងវិស័យសំណង់
មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា កម្ពុជាត្រូវការកម្លាំងជំនាញបន្ថែមទៀតក្នុងវិស័យសំណង់ដោយអំពាវនាវឲ្យវិស័យឯកជនចូលរួមជាមួយរដ្ឋាភិបាលដើម្បីបណ្តុះបណ្តាលជំនាញនេះជាការឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងក្នុងវិស័យនេះ។ ...
ម៉ៃ គុណមករា
https://bit.ly/2R2LvNV
ធនាគារពិភពលោក៖ សេដ្ឋកិច្ចជាតិកម្ពុជាជួបប្រទះនូវកំណើនដ៏រឹងមាំ
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកដែលបានចេញផ្សាយកាលពីម្សិលមិញ បាននិយាយថា កំណើនសេដ្ឋកិច្ចដុលក្នុងស្រុករបស់កម្ពុជាត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះត្រឹម ៧ ភាគរយនៅឆ្នាំ ២០១៩ ពោលគឺធ្លាក់ចុះពី ៧.៥ ភាគរយនៅក្នុងឆ្នាំ ២០១៨ ។ ...
សុខ ចាន់
https://www.khmertimeskh.com/50664637/national-economy-experiencing-robust-growth-wb/
អ្នកជំនាញលើកឡើងពីផែនការនគរូបនីយកម្ម
ក្រុមអ្នកជំនាញឧស្សាហកម្មក្នុងស្រុកបាននិយាយកាលពីម្សិលមិញថា ប្រទេសកម្ពុជាគួរតែផ្តល់អាទិភាពដល់ការអភិវឌ្ឍទីក្រុងដើម្បីគ្រប់គ្រងកំណើនសេដ្ឋកិច្ចឱ្យបានច្រើន និងទប់ទល់នឹងការកើនឡើងនៃប្រជាជន។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50664638/experts-address-urbanisation-planning/
រដ្ឋាភិបាលសម្រេចបង្កើតនាយកដ្ឋានពូជដំណាំ
រាជរដ្ឋាភិបាល បានសម្រេចបង្កើតនាយកដ្ឋានពូជដំណាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បី លើកកម្ពស់គុណភាព និងការផ្គត់ផ្គង់ពូជដំណាំប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ...
ប៉ិច សុធារី
https://bit.ly/2XU67JF
UNAIDS ស្នើសុំកិច្ចផ្តួចផ្តើមអោយបានលឿនដើម្បីការពារការរីករាលដាលនៃមេរោគអេដស៏
អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នឹងសហការគ្នាលើគំនិតផ្តួចផ្តើមមួយដើម្បីចាត់វិធានការឱ្យបានលឿនដើម្បីបង្ការឬបញ្ឈប់ការរីករាលដាលនៃមេរោគអេដស៏នៅក្នុងរាជធានីនិងខេត្តសំខាន់ៗ។ ...
នាយកដ្ឋានពន្ធនាគារច្រានចោលរបាយការណ៍រំលោភសិទ្ធិមនុស្ស
អគ្គនាយកដ្ឋានពន្ធនាគារបានច្រានចោលរបាយការណ៍ដែលធ្វើឡើងដោយអង្គការលីកាដូដែលអះអាងថាមានការរំលោភសិទ្ធិមនុស្សជាមូលដ្ឋាននៅក្នុងពន្ធនាគារនៃព្រះរាជាណាចក្រកម្ពុជា។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50664743/prison-department-dismisses-rights-violations-report/
ទំនាស់ដីធ្លីរវាងពលរដ្ឋជាង ១៨០០គ្រួសារ និងក្រុមហ៊ុនចម្ការកៅស៊ូមេមត់ត្រូវបានបញ្ចប់ជាស្ថាពរ
អាជ្ញាធរខេត្តក្រចេះ បានអះអាងកាលពីថ្ងៃពុធថា ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាង ១៨០០គ្រួសារ និងក្រុមហ៊ុនចម្ការកៅស៊ូមេមត់ នៅឃុំ២ធ្នូ ស្រុកស្នួល ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរហើយ ដោយប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួល ...
ប៉ិច សុធារី
https://bit.ly/2qQRbzW
ជំងឺគ្រុនឈាមនិងការលុបបំបាត់ជំងឺគ្រុនចាញ់កំពុងស្ថិតនៅក្នុងតំបន់ព្រៃឡង់
ក្រសួងបរិស្ថានបានប្តេជ្ញាថា នឹងចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ និងជំងឺឆ្លងផ្សេងទៀតចេញពីសហគមន៍តំបន់ការពារធម្មជាតិក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ឱ្យអស់នៅត្រឹមឆ្នាំ ២០២៥ ដើម្បីឱ្យស្របទៅនឹងផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជាពីឆ្នាំ ២០១១ ដល់ ២០២៥។ ...
រី សុចាន់
https://bit.ly/2XTx7cs
សមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យដឹកឈើខុសច្បាប់
អាជ្ញាធរកំពុងតាមប្រមាញ់ចាប់ខ្លួនបុរសម្នាក់ដែលបានរត់គេចខ្លួន កាលពីថ្ងៃអង្គារបន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទល្មើសដឹកជញ្ជូនឈើប្រណីតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ លោក កែវ សុភ័ក្ត្រ ប្រធានមន្ទីរបរិស្ថានខេត្តបាននិយាយថា ជនសង្ស័យត្រូវបានឃុំខ្លួនដោយអនុរក្សបរិស្ថាននៅទីបញ្ជាការដែនជម្រកសត្វព្រៃ ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/authorities-hunt-illegal-timber-suspect
ក្រសួងរៀបចំដែនដី និងអង្គការសហប្រជាជាតិ រៀបចំវេទិកាអភិវឌ្ឍន៍ទីក្រុង
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សហការជាមួយអង្គការសហប្រជាជាតិប្រចាំកម្ពុជារួមគ្នាធ្វើវេទិកា «នគរូបនីយកម្មកម្ពុជា» លើកដំបូងកាលពីថ្ងៃពុធម្សិលមិញដើម្បីប្រមូលផ្ដុំភាគីពាក់ព័ន្ធជាតិ-អន្តរជាតិ ពិភាក្សាលើការអភិវឌ្ឍទីក្រុងកម្ពុជាប្រកបដោយភាពវៃឆ្លាតចីរភាព និងបរិយាប័ន្ន។ ...
វ៉ន ដារ៉ា
https://bit.ly/37OVug7
កំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ដែលជំរុញដោយកំណើនការនាំចេញ
កំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ដែលជំរុញដោយសារកំណើនការនាំចេញ និងតម្រូវការខ្លាំងក្នុងស្រុក។ បើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកចេញផ្សាយកាលពីថ្ងៃម្សិលមិញ។ ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងថមថយបន្តិចពី ៧,៥ ភាគរយ កាលពីឆ្នាំ ២០១៨ មកនៅ ៧ ភាគរយ ...
ធូ វិរៈ
https://bit.ly/33p4pB9
ពលរដ្ឋ ២០ គ្រួសារ បង្ហាញផលប៉ះពាល់ពីសំណង់អគារ ៥២ ជាន់
ពលរដ្ឋ ២០ គ្រួសារ បានដាក់ពាក្យបណ្ដឹងមកអាជ្ញាធរខណ្ឌចំការមនដោយបានរួមគ្នាផ្ដិតមេដៃប្ដឹងក្រុមហ៊ុនឆាយណាខន់ស្ត្រាក់សិនគ្រឹះស្ថានទី ១ ដែលទទួលបានច្បាប់ត្រឹមត្រូវកំពុងសាងសង់អគារកម្ពស់ ៥២ ជាន់ ស្ថិតនៅក្នុងភូមិ ១២ ផ្លូវច្រក ៩៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយត្រូវបានចោទប្រកាន់ថា ការដ្ឋានសំណង់បាន ...
ឡុង គីមម៉ារីតា
https://bit.ly/2DqlvEs
ក្រុមសហជីពមិនពេញចិត្តចំពោះកង្វះការពិគ្រោះយោបល់លើវិសោធនកម្មច្បាប់សហជីព
ក្រុមអ្នកការពារសិទ្ធិកម្មករនៅថ្ងៃអង្គារនេះ សម្តែងការខកចិត្តចំពោះរដ្ឋសភាដែលអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់សហជីព ដោយមិនបានបើកឲ្យមានការពិភាក្សាជាមុនជាមួយតំណាងក្រុមកម្មករពាក់ព័ន្ធនឹងតម្រូវការ និងបញ្ហាប្រឈមរបស់កម្មករ។ ...
កាន់ វិច្ឆិកា
https://khmer.voanews.com/a/labor-unionists-decry-lack-of-consultation-on-union-law-amendments/5181632.html
ពលរដ្ឋមួយក្រុមទៀតមានជម្លោះដីធ្លីនៅកោះកុងជាមួយ UDG តវ៉ាឱ្យដោះស្រាយបញ្ចប់វិវាទ
តំណាងប្រជាពលរដ្ឋទាំងនោះ ដែលមកពីភូមិចំនួន៤ ស្ថិតក្នុងឃុំតានូន ក្នុងស្រុកបុទុមសាគរ បាននាំគ្នាឡើងមកស្នាក់នៅវត្តសាមគ្គីរង្សី និងដាក់ញត្តិនៅក្រសួងរៀបចំដែនដីជាថ្មីទៀតនៅថ្ងៃនេះ ក្នុងគោលបំណងជំរុញទៅរដ្ឋមន្ត្រីក្រសួងរៀនចំដែនដី លោក ជា ...
ឃុត សុគន្ធ
https://vodkhmer.news/2019/11/28/another-group-residents-land-dispute-chinese-drug-company-koh-kong-urged/
វិនិយោគិនអាមេរិក សម្លឹងរកការវិនិយោគវិស័យទេសចរណ៍នៅកម្ពុជា
វិនិយោគិនអាមេរិកបានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ខណៈភ្ញៀវទេសចរអាមេរិកដែលធ្វើដំណើរមកកម្ពុជាមានចំណែកត្រឹម ៣,៧ ភាគរយប៉ុណ្ណោះនៃភ្ញៀវទេសចរបរទេសសរុបរយៈពេល ៩ ខែ ឆ្នាំ ២០១៩ នេះ។ នេះបើតាមក្រសួងទេសចរណ៍។ ...
ធូ វិរៈ
https://bit.ly/2QVHavW
កុមារអូទីសឹមនៅសាលាបឋមសិក្សាទួលគោក ប្រឈមនឹងការខ្វះគ្រូបង្រៀន
គ្រូបង្រៀន ២ នាក់ ដែលបង្រៀនកុមារអូទីសឹម (Autism) និងខ្សោយសតិបញ្ញានៅសាលាបឋមសិក្សាទួលគោកបានដាក់ពាក្យលាឈប់ដោយសារទទួលបានប្រាក់ខែតិច និងគ្មានក្របខ័ណ្ឌពេញសិទ្ធិទទួលស្គាល់ពីក្រសួងអប់រំធ្វើឲ្យកុមារទាំងនោះកំពុងប្រឈមនឹងការខ្វះគ្រូបង្រៀន។ ...
ខន សាវិ
https://bit.ly/2QWnmca
កម្ពុជានឹងសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្ត្រនុយក្លេអ៊ែរ ក្រោមជំនួយពី រុស្សី
អ្នកជំនាញកម្ពុជា និងរុស្ស៊ី កាលពីម្សិលមិញ បានបញ្ចប់ការពិភាក្សាអំពីលទ្ធភាពនៃការសាងសង់ និងបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរនៅកម្ពុជា។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងនៅខេត្តសៀមរាប ដែលមានរយៈពេល ២ថ្ងៃ នៅអំឡុងកិច្ចប្រជុំលើកទី ៣ នៃក្រុមការងាររួមកម្ពុជា – រុស្ស៊ីស្តីពី ...
តាំង វីដា
https://bit.ly/2OrKDRh
បុរសម្នាក់រងរបួសដាច់ដៃ ក្រោយបើកគ្រឿងចក្រកិនមីនតោន
បុរសម្នាក់បានរងរបួសដាច់ដៃម្ខាង បន្ទាប់ពីគាត់បានបញ្ជាគ្រឿងចក្រច្រូតស្រូវនៅលើដីស្រែមួយកន្លែងដែលស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ហើយបានកិនចំគ្រាប់មីនតោន បណ្ដាលឲ្យផ្ទុះដែលករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃចន្ទ។ នេះបើតាមការប្រាប់ឲ្យដឹង ...
ឃុត សុភចរិយា
https://bit.ly/37EKIc1
អាជ្ញាធរខេត្តក្រចេះចុះពិនិត្យអណ្តូងរ៉ែមាសបន្ទាប់ពីមានត្រីងាប់
មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ កាលពីម្សិលមិញ បានចុះត្រួតពិនិត្យក្រុមហ៊ុនរុករករ៉ែមាសមួយរបស់ចិន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានត្រីងាប់នៅក្នុងទន្លេក្បែរនោះ។ អ្នកភូមិជឿជាក់ថា ត្រីបានងាប់បន្ទាប់ពីដីល្បាប់ដែលមានជាតិពុលចេញពីអណ្តូងរ៉ែក្នុងស្រុក ...
ឃួន ណារីម
https://www.khmertimeskh.com/50664306/kratie-authorities-inspect-gold-mine-following-fish-deaths/
សហគមន៍អ៊ឺរ៉ុបគាំទ្រដល់ការវិនិយោគនៅក្នុងព្រះរាជាណាចក្រ
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបលោកស្រី Carmen Moreno បានប្តេជ្ញាថានឹងនាំវិនិយោគិនអឺរ៉ុបបន្ថែមទៀតមកកម្ពុជា និងសន្យារក្សាទំនាក់ទំនងល្អរវាងសហភាពអឺរ៉ុប និងកម្ពុជា។ ក្នុងជំនួបជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាកាលពីម្សិលមិញ លោកស្រីឯកអគ្គរដ្ឋទូត Moreno បានទទួលស្គាល់ការ ...
តាំង វីដា
https://bit.ly/2OvMl4p
អភិបាលខេត្តកំពង់ឆ្នាំងបដិសេធពាក្យចចាមអារាមឱ្យដីទៅជនជាតិវៀតណាម
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង កាលពីម្សិលមិញបានច្រានចោលពាក្យចចាមអារាមដែលថា រដ្ឋាភិបាលកំពុងផ្តល់ដីសម្បទានដល់ប្រជាជនវៀតណាមពីភូមិបណ្តែតទឹកនៅលើបឹងទន្លេសាប។ លោកថាអាជ្ញាធរខេត្តកំពុងដំណើរការផ្លាស់ប្តូរទីលំនៅប្រជាជនកម្ពុជា និងជនជាតិវៀតណាមពីភូមិ ...
មុំ គន្ធា
https://www.khmertimeskh.com/50664367/kampong-chhnang-governor-denies-vietnamese-land-rumours/
ទីស្តីការគណៈរដ្ឋមន្រ្តីយល់ព្រមលើគម្រោងអណ្តូងរ៉ែមាសដល់ក្រុមហ៊ុនអូស្ត្រាលី
កាលពីថ្ងៃអង្គារ ទីស្តីការគណៈរដ្ឋមន្រ្តីបានផ្តល់ការយល់ព្រមដល់ក្រុមហ៊ុន Renaissance Minerals ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources ដែលបានចុះបញ្ជីនៅក្នុងប្រទេសអូស្ត្រាលី ដើម្បីចាប់ផ្តើមរុករករ៉ែមាសនៅឆ្នាំក្រោយ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគរ៉ែ (MIA)។ ...
Gerald Flynn
https://www.khmertimeskh.com/50664413/council-of-ministers-greenlights-australian-firms-gold-mine/
វិស័យធនាគារកម្ពុជា នឹងមិនប៉ះពាល់ក្នុងករណីកម្ពុជាបាត់បង់ EBA
ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានអះអាងថា វិស័យធនាគាររបស់កម្ពុជានៅតែរឹងមាំហើយនឹងមិនទទួលរងដោយផ្ទាល់ដោយសារតែការគំរាមកំហែងដោយការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបឡើយ។ ...
ម៉ៃ គុណមករា
https://bit.ly/33ps8RT