ព័ត៌មាន
មន្ត្រីប៉ូលីសវាយឆ្មក់រោងជាងឈើ
មន្ត្រីប្រឆាំងឧក្រិដ្ឋកម្មសេដ្ឋកិច្ចមកពីនគរបាលខេត្តកំពង់ស្ពឺ និងកងកម្លាំងស្រុកថ្ពងបានរកឃើញរោងជាងឈើគ្មានអាជ្ញាប័ណ្ណចំនួន៨ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីបង្ក្រាបបទល្មើសព្រៃឈើ។ លោក ហ៊ុន សុខហន ស្នងការនគរបាលស្រុកបានមានប្រសាសន៍ថា ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/50108950/officers-raid-woodwork-shops/
ជប៉ុនផ្តល់មូលនិធិដល់ការអប់រំ និងសុខភាព
រដ្ឋាភិបាលជប៉ុនកាលពីម្សិលមិញបានផ្តល់ជំនួយឥតសំណងដែលមានតម្លៃជិត ៣៥០.០០០ ដុល្លារអាមេរិកដើម្បីគាំទ្រដល់ការអប់រំផ្នែកព័ត៌មានវិទ្យាសម្រាប់កុមារពិការ ព្រមទាំងការសាងសង់អគារមន្ទីរពេទ្យនៅតាមខេត្តចំនួន៣នៅទូទាំងប្រទេស។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/50108990/japan-funds-education-and-health/
កិច្ចប្រជុំពាណិជ្ជកម្មថៃនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ
ដោយចាប់ផ្តើមនៅថ្ងៃទី ២១ និង ២២ នៅខែនេះ កិច្ចប្រជុំ JTC នឹងផ្តោតសំខាន់លើការជំរុញពាណិជ្ជកម្មទ្វេភាគី។ ជាមួយគ្នានេះដែរ កិច្ចប្រជុំនេះ វិនិយោគិនមកពីប្រទេសទាំងពីរនឹងចូលរួមក្នុងព្រឹត្តិការណ៍ ដែលមានលក្ខណៈពាណិជ្ជកម្មដើម្បីបង្កើន ...
សុខ ចាន់
http://www.khmertimeskh.com/50108940/thai-trade-meeting-to-take-place-next-week/
ទាហានថៃឃាត់ខ្លួនអ្នកកាប់ឈើខ្មែរពីរនាក់
ជនជាតិខ្មែរ ២ នាក់ និងជនជាតិថៃម្នាក់ ត្រូវបានចាប់ខ្លួនដោយទាហានថៃ កាលពីយប់ថ្ងៃអង្គារ ពីបទកាប់ឈើខុសច្បាប់ និងដឹកឈើប្រណីតនៅតាមបណ្តោយព្រំដែនទៅខេត្តឧត្តរមានជ័យ។ ...
ប៊ុត រស្មីគង្គា
http://www.khmertimeskh.com/50108947/thais-detain-two-cambodian-loggers/
ភូមិ ១ ក្នុងខេត្តព្រៃវែងត្រូវហាមដឹកមាន់ឆ្លងកាត់ ក្រោយរកឃើញជំងឺ
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានចេញបម្រាមមិនឱ្យធ្វើចរាចរណ៍សត្វមាន់ឆ្លងកាត់ភូមិផ្ដៅ ឃុំស្ដៅកោង ស្រុកបាភ្នំទេ ភ្លាមៗបន្ទាប់ពីរកឃើញវត្តមាននៃមេរោគជំងឺផ្ដាសាយបក្សី ១ សំណាកក្នុងចំណោមសំណាកជាច្រើន ដែលយកទៅពិសោធកាលពី ...
គួច ម៉ាស៊ី
http://bit.ly/2EvzszX
អតីតមន្ត្រី CNRP ៤ រូបទៀតត្រូវលុបឈ្មោះពីបុគ្គលិកអប់រំ
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចលុបឈ្មោះ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ៤ រូបទៀតចេញពីក្របខ័ណ្ឌបុគ្គលិកអប់រំ នៅក្នុងខេត្តសៀមរាប ដោយសំអាងថាបុគ្គលិកអប់រំទាំងនោះបានអវត្តមានពីការងារ ដោយពុំមានច្បាប់អនុញ្ញាត ប៉ុន្តែបុគ្គលិកដែលត្រូវបានលុបឈ្មោះទាំងនោះចាត់ទុកថា គឺជា ...
សុទ្ធ គឹមសឿន
http://bit.ly/2C2lGao
ថ្លៃពាណិជ្ជកម្មនៅកម្ពុជាត្រូវបានគេរិះគន់
អ្នកតំណាងវិស័យឯកជននៅក្នុងប្រទេសកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយចំណាយនៃការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេស ហើយពួកគេបានព្រមានថា ប្រទេសនឹងចាប់ផ្តើមបាត់បង់វិនិយោគិន ប្រសិនបើស្ថានភាពមិនមានភាពប្រសើរ ...
ភ្នំពេញប៉ុស្តិ៍ និង Asia News Network
http://www.nationmultimedia.com/detail/asean-plus/30338850
សមាជិករដ្ឋសភាទាំងអស់ ១២៣ រូបបោះឆ្នោតគាំទ្រច្បាប់តាមសំណើរដ្ឋាភិបាល
សមាជិករដ្ឋសភាទាំងអស់ចំនួន ១២៣ រូបដែលភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា កាលពីម្សិលមិញបានបោះឆ្នោតអនុម័តជាឯកច្ឆន្ទលើវិសោធនកម្មច្បាប់ចំនួន ៤ ដែលស្នើដោយរាជរដ្ឋាភិបាល ជាច្បាប់ដែលអង្គការជាតិ និងអន្តរជាតិចាត់ទុកថាជាការ «គំរាមកំហែងធ្ងន់ធ្ងរ និងជាគ្រោះមហន្តរាយសម្រាប់សេរីភាពនៃការបញ្ចេញមតិ ...
សុទ្ធ គឹមសឿន និង Leonie Kijewski
http://bit.ly/2F3xMhY
ការបង្កាត់ពូជសត្វឆ្កែ សម្រាប់ហិតមីនទទួលបានជោគជ័យ
សត្វឆ្កែហិតរកគ្រាប់មីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានកើតកូនឆ្កែបានជាង ២០ ក្បាលជាលើកដំបូង សម្រាប់កិច្ចខិតខំប្រឹងប្រែងបង្កាត់ពូជរបស់មជ្ឈមណ្ឌលនេះ។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/50108638/breeding-success-for-landmine-dogs/
ការសម្លាប់មិនអាចរារាំង WCS
អង្គការសមាគមអភិរក្សសត្វព្រៃបាននិយាយថា ខ្លួនប្តេជ្ញាបន្តធ្វើការជាមួយអាជ្ញាធរ និងដៃគូដទៃទៀតដើម្បីការពារជម្រកសត្វព្រៃកែវសីមា បន្ទាប់ពីក្រុមអ្នកអភិរក្សចំនួន ៣ នាក់ក្នុងនោះមានសមាជិកបុគ្គលិកម្នាក់របស់អង្គការ WCS ត្រូវបានសម្លាប់កាលពី ...
មុំ គន្ធា
http://www.khmertimeskh.com/50108637/killings-fail-to-deter-wcs/
ពិធីបុណ្យព្រៃឡង់នឹងត្រូវធ្វើឡើងនៅខែក្រោយ
សមាជិកបណ្តាញសហគមន៍ព្រៃឡង់ជិត ៤០០ នាក់នឹងរៀបចំពិធីបុណ្យព្រៃឡង់ប្រចាំឆ្នាំនៅចុងខែមីនាដើម្បីរំលឹក និងថែរក្សាអត្តសញ្ញាណជនជាតិដើមភាគតិច និងលើកកម្ពស់សក្តានុពលរបស់ព្រៃឈើ។ ទន្ទឹមនឹងនេះដែរ ក្រុមសកម្មជនព្រៃឡង់បានអះអាងថា ការកាប់ ...
ប៉ិច សុធារី
http://www.khmertimeskh.com/50108639/prey-lang-ceremony-due-next-month/
ទីតាំងគ្រាប់បែកគីមីជាច្រើនទៀតត្រូវបានរកឃើញ
ទីតាំងគ្រាប់បែកគីមីចំនួន១១ត្រូវបានរកឃើញដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជានៅខេត្តព្រៃវែង។ តំបន់នេះស្ថិតនៅក្នុងតំបន់មួយដែលធ្លាប់ជាផ្នែកមួយនៃខេត្តស្វាយរៀង មុនពេលផ្ទេរទៅខេត្តព្រៃវែងកាលពីឆ្នាំ ២០១៣។ លោក តូច ប៉ូ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50108643/more-chemical-bomb-sites-found/
ចិននឹងផ្តល់គ្លីនិកសុខភាពចល័តចំនួន ៤០ កន្លែង
មន្ទីរពេទ្យចល័តចំនួន ៤០ កន្លែង និងឧបករណ៍ដទៃទៀតនឹងមកដល់ព្រះរាជាណាចក្រនៅខែមេសា និងខែតុលា បន្ទាប់ពីកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខារវាងក្រសួងសុខាភិបាល និងស្ថានទូតចិននៅកម្ពុជា។ យោងតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹង ...
មុំ គន្ធា
http://www.khmertimeskh.com/50108640/china-to-provide-40-mobile-health-clinics/
GMAC: ការឃាត់រថយន្តដឹកកុងតឺន័រប៉ះពាល់ផលិតកម្មកាត់ដេរ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា (CAMFFA) កាលពីម្សិលមិញ បានលើកឡើងពីបន្ទុកថ្មីមួយទាក់ទងនឹងការអនុវត្តច្បាប់លើរថយន្តកុងតឺន័រ ដែលមានប្រវែងលើសពី ១៦ ម៉ែត្រ ដោយបញ្ជាក់ថា វិធានការនេះបានធ្វើ ...
ហ៊ គឹមសាយ
http://bit.ly/2ByloGT
កម្ពុជា-ថៃ ពិភាក្សាគ្នាលើបត្យាប័នអំពីទណ្ឌិតនៃប្រទេសទាំង ២
អាជ្ញាធរកម្ពុជា និងថៃ បានជួបពិភាក្សាបន្ថែមលើ«កិច្ចព្រមព្រៀងបត្យាប័ន»ពង្រឹងការធ្វើសមាហរណកម្មទណ្ឌិត ដើម្បីកាត់បន្ថយការប្រព្រឹត្តបទល្មើស ខណៈដែលសមត្ថកិច្ចថៃចុះទៅត្រួតពិនិត្យឥស្សរជនបក្សប្រឆាំងរបស់កម្ពុជាកំពុងលាក់ខ្លួន ស្វែងរកសិទិ្ធជ្រកកោន។ ...
បែន សុខហ៊ាន
http://bit.ly/2EN3tyB
ឧកញ៉ាម្នាក់ថា ដីជម្លោះនៅព្រលានយន្តថ្មីជាកម្មសិទ្ធិខ្លួន ខណៈលោកស្រីក៏ត្រូវអាមេរិកលុបទិដ្ឋាការដែរ
ឧកញ៉ាម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីនៅម្ដុំព្រលានយន្តហោះដ៏ធំថ្មីក្នុងខេត្តកណ្តាលបានបញ្ជាក់កាលពីម្សិលមិញថា លោកស្រីពិតជាត្រូវបានស្ថានទូតអាមេរិកលុបចោលទិដ្ឋាការកាលពីសប្ដាហ៍មុន បន្ទាប់ពីមានកិច្ចសម្ភាសន៍ ប៉ុន្តែបានការពារការអះអាងរបស់លោកស្រីជុំវិញជម្លោះដី ...
ម៉ិច ដារ៉ា និង Daphne Chen
http://bit.ly/2swhf3A
ច្បាប់ស្តីពី ការប្រមាថព្រះមហាក្សត្រត្រូវបានអនុម័ត
កាលពីម្សិលមិញ រដ្ឋសភា បានអនុម័តវិសោធនកម្មមាត្រាមួយចំនួនក្នុងក្រមព្រហ្មទណ្ឌមួយដែលអនុញ្ញាតអោយមានទោសជាប់ពន្ធនាគារចំពោះជនណាម្នាក់ដែលប្រមាថព្រះមហាក្សត្រ។សម័យប្រជុំវិសាមញ្ញមួយត្រូវបានធ្វើឡើងកាលពីម្សិលមិញ ដើម្បីពិភាក្សា និងអនុម័តលើវិសោធនកម្មក្រមព្រហ្មទណ្ឌក៏ដូច ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/50108644/law-passed-for-insulting-king/
គណៈកម្មាធិការដើម្បីស៊ើបអង្កេតការដួលសន្លប់របស់រោងចក្រ
គណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ របស់ក្រសួងការងារ បានធ្វើកិច្ចប្រជុំលើកដំបូងរបស់ខ្លួនកាលពីម្សិលមិញ ដោយសន្យាធ្វើការស៊ើបអង្កេតអំពីមូលហេតុនៃការសន្លប់ក្នុងចំណោមកម្មកររោងចក្រ។ ...
មុំ គន្ធា
http://www.khmertimeskh.com/50108422/committee-probe-factory-faintings/
បុរស ២ នាក់ត្រូវបានឃាត់ខ្លួនអប់រំ ក្រោយលួចដាំកញ្ឆាបន្លំនៅក្នុងផើងផ្កា
បុរស ២ នាក់ត្រូវបាននគរបាលក្រុង ខេមរភូមិន្ទ ខេត្តកោះកុង ចាប់ឃាត់ខ្លួនមកអប់រំជាច្រើនម៉ោង ក្រោយពីពួកគាត់បានលួចលាក់ដាំកញ្ឆាក្នុងផើងលាយឡំជាមួយផើងផ្កាចម្រុះពណ៌ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។ ...
ឃុត សុភចរិយា
http://bit.ly/2CjlKxO
ក្រុមហ៊ុនជប៉ុន នឹងទិញភាគហ៊ុន MFI ក្នុងស្រុក $៩ លាន
ក្រុមហ៊ុនចែកចាយផលិតផលអេឡិចត្រូនិករបស់ជប៉ុន RenetJapanGrou កំពុងចរចាទិញភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុកតូចមួយក្នុងទឹកប្រាក់ប្រមាណជាង ៩ លានដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានសេដ្ឋកិច្ចដ៏ល្បីមួយរបស់ជប៉ុន Nikkei Asian Review។ ...
ហ៊ គីមសាយ
http://bit.ly/2BXdAQ2
នាយករដ្ឋមន្រ្តីព្រមានបិទកន្លែងជួសជុលរថយន្តធន់ធ្ងន់
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានបិទទីតាំងជួសជុលរថយន្តធុនធ្ងន់ ខណៈពេលដែលមន្ត្រីមានសមត្ថកិច្ចហាក់បីដូចជារង់ចាំបទបញ្ជាក្នុងការអនុវត្ត ជាងការអនុវត្តនូវច្បាប់ដែលមានស្រាប់។ ...
ឃួន ណារីម
http://www.khmertimeskh.com/50108407/pm-warns-shuttering-truck-repair-shops/
វិស័យឯកជន នៅតែត្អូញត្អែរពីតម្លៃដឹកជញ្ជូន
តំណាងមកពីវិស័យឯកជននៅតែទទូចឲ្យរដ្ឋាភិបាលអនុវត្តវិធានការកាត់បន្ថយតម្លៃភ័ស្តុភារ ឬឡូជីស្ទិកដោយពួកគេអះអាងថា រដ្ឋាភិបាលនៅតែខ្វះវិធានការប្រកបដោយប្រសិទ្ធភាព ដោយបានព្រមានថានឹងធ្វើឲ្យបាត់បង់ការវិនិយោគនៅក្នុងប្រទេសកម្ពុជាដោយសារតែបញ្ហានេះ។ ...
Robin Spiess
http://bit.ly/2Eptxw6
អាជ្ញាធរនៅមិនដឹងច្បាស់ពីគម្រោង អូរឈើទាល
រយៈពេលជាងមួយខែ បន្ទាប់ពីអាជីវកម្មនៅតាមឆ្នេរអូរឈើទាលត្រូវបានប្រាប់ឲ្យបញ្ឈប់សកម្មភាព និងចាកចេញពីទីតាំងនេះ មកដល់ពេលនេះមន្ដ្រីនៅខេត្តព្រះសីហនុនៅតែមិនបានដឹងអំពីផែនការសម្រាប់ទីតាំងនេះរបស់ក្រុមហ៊ុនពហុផលិតផលក្នុងស្រុក រ៉ូយ៉ាល់គ្រុបនៅឡើយ ...
ចេង សុខហ័ង
http://bit.ly/2nZ9Tkx
វិស័យទេសចរណ៍មានតម្លៃ ៣.៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧
វិស័យទេសចរណ៍នៅកម្ពុជាទទួលបានប្រាក់ចំណូលចំនួន ៣.៦៣ ពាន់លានដុល្លារ កាលពីឆ្នាំមុន ពោលគឺកើនឡើង ១៣.៣ ភាគរយ។ នេះបើយោងតាមតួលេខចុងក្រោយបំផុតពីក្រសួងទេសចរណ៍។ យោងតាមលោកគង់ សុភារក្ស នាយកនៃនាយកដ្ឋានស្ថិតិ ក្រសួងទេសចរណ៍បានឱ្យដឹងថា ...
ជា វណ្ណៈ
http://www.khmertimeskh.com/50108419/tourism-sector-worth-3-6-billion-2017/