រាជធានី​ភ្នំពេញ ​សិក្សា​ពី​កាមេរ៉ា​សុវត្ថិភាព​វៃឆ្លាត​​ ដែល​​ថត​បាន​ចម្ងាយ ១០គីឡូម៉ែត្រ

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ កំពុង​សិក្សា​ស្វែង​យល់​ពី​ឧ​បក​រណ៍​​បច្ចេកវិទ្យា​ទំនើប​ ជា​ពិសេស​ ការ​ប្រើប្រាស់​កាមេរ៉ា​សុវត្ថិភាព​ដែល​ថត​បាន​ចម្ងាយ​ឆ្ងាយ​សម្រាប់​ពង្រឹង​សន្តិសុខ​ និង​សុវត្ថិភាព​ នៅ​ប្រទេស​ចិន​ ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ និង​បង្ក្រាប​បទល្មើស​នៅ​រាជធានី​ភ្នំពេញ​។​ លោក​ ស​ ថេ​ត​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ ខណៈ​ដែល​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​សិក្សា​ស្វែង​យល់​ពី​បច្ចេកវិទ្យា​ទំនើបៗ​នៅ​ខេត្ត​ក្វា​ង​ទុង​ និង​ខេត្ត​តុង​ហ្គោ​ន​ ប្រទេស​ចិន​ កាលពី​ថ្ងៃ​ម្សិលមិញ​ថា​ លោក​បាន​សង្កេត​ឃើញ​មានការ​រៀបចំ​សន្តិសុខ​ និង​សុវត្ថិ​ភាពល្អ​ជូន​ពលរដ្ឋ​នៅ​ទីប្រជុំជន​នៃ​តំបន់​ទាំងនោះ​ ដោយ​ភាគច្រើន​មានការ​ដាក់​កាមេរ៉ា​សុវត្ថិភាព​។​ ...​

ប៉ិច សុធារី
https://bit.ly/2VnjyyZ