កម្ពុជា-នេប៉ាល់ ​កំពុង​ដំណើរ​ការ​រដ្ឋបាល​ដើម្បី​បង្កើត​ជើង​ហោះហើរ​ត្រង់​ និង​បើក​ស្ថានទូត

ប្រទេស​កម្ពុជា​ និង​នេប៉ាល់​កំពុង​ដំណើរ​ការ​ផ្នែក​រដ្ឋបាល​ដើម្បីជំរុញ​ការ​បង្កើត​ជើង​ហោះ​ហើរ​ត្រង់​កម្ពុជា-នេប៉ាល់​ និង​បើក​ស្ថានទូត​នៃ​ប្រទេស​ទាំង​ពីរក្នុង​គោល​ដៅ​ពង្រឹង​សហ​ប្រតិបត្តិ​ការទ្វេរ​ភាគី។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ។​ ការ​ប្តេជ្ញា​ជំរុញ​ឲ្យ​មាន​ជើង​ហោះហើរ​ត្រង់​ និងបើក​ស្ថានទូត​ទៅ​វិញ​ទៅ​មក​របស់​ប្រទេស​ទាំង​ពីរ​នេះ​ធ្វើ​ឡើងក្នុង​ឱកាស​ដែល​លោកនាយក​រដ្ឋមន្រ្តី​ប្រទេស​នេប៉ាល់​ ខាត់​ហ្គា ប្រាសាត​ សាម៉ា អូលី (Khadga Prasad Sharma Oli)​ មក​បំពេញ​ទស្សន​កិច្ច​ជាលើក​ដំបូង​នៅ​កម្ពុជា។​ …

កាន់ វិច្ឆិកា
https://khmer.voanews.com/a/cambodia-nepal-commit-to-open-embassy-and-have-direct-flight/4918679.html