ព័ត៌មាន​

ឯកជន​ខក​ចិត្ត​ នឹង​ការ​យក​ថ្លៃ​ចំណត​ផែ

វិស័យ​ឯកជន​នៅ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​បង្ហាញ​ពី​ការ​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​ការ​យក​ថ្លៃ​លើ​ភ្ញៀវ​ទេសចរ ដែល​ធ្វើ​ដំណើរ​ទៅ​កោះ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ខណៈ​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ការ​យក​នេះ​គឺ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​កែលម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ ...

ចេង សុខហ័ង
http://bit.ly/2wyYVXX

ព្រឹទ្ធសភាដាក់វិន័យចំពោះការអវត្តមាន

ព្រឹទ្ធសភាបានធ្វើវិសោធនកម្មច្បាប់ផ្ទៃក្នុងរបស់ខ្លួនកាលពីម្សិលមិញ ដើម្បីដាក់​វិន័យ​ដល់​ព្រឹទ្ធ​សមាជិក​ដោយ​កាត់​ប្រាក់​បំណាច់​ប្រចាំ​ខែ​ចំពោះ​ការ​អវត្តមាន​ក្នុង​សម័យ​ប្រជុំ​ខណៈនោះដែរ ក៏មានការបោះឆ្នោតតែងតាំងភរិយារបស់ លោក ហុង សុខហួរ ដើម្បីបំពេញតួនាទីនៅក្នុងគណៈកម្មាធិការប្រឆាំងអំពើពុករលួយផងដែរ។ ...

មាស សុខជា និង Leonie Kijewski
http://www.phnompenhpost.com/national/senate-passes-rule-punish-absenteeism

អង្គការក្រៅរដ្ឋាភិបាលត្រូវបំពេញកាលបរិច្ឆេទកំណត់

អង្គការក្រៅរដ្ឋាភិបាលសំខាន់ៗកាលពីម្សិលមិញបាននិយាយថា ពួកគេកំពុងព្យាយាមអនុវត្តតាមច្បាប់ថ្មីស្តីពីអង្គការ និងធ្វើឱ្យទាន់ថ្ងៃផុតកំណត់របស់ក្រសួងមហាផ្ទៃដើម្បីដាក់ជូននូវរបាយការណ៍នៅចុងខែកញ្ញា។ ...

ឃួន ណារីម
http://www.khmertimeskh.com/5079234/ngos-meet-deadline/

ការសិក្សាអំពីផលប៉ះពាល់បរិស្ថានសម្រាប់កសិដ្ឋានចិញ្ចឹមត្រី

អ្នក​វិនិយោគ​​ក្នុង​គម្រោង​ចិញ្ចឹម​ត្រី​សមុទ្រ​ខ្នាត​ធំ​ដំបូង​គេ​នៅ​ខេត្ត​ព្រះ​សីហ​នុ ​ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ខែមេសា ​ត្រូវ​បាន​ស្នើ​ឲ្យ​ដាក់​ការ​សិក្សា​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ទៅ​ក្រសួងបរិស្ថាន​ មុន​ពេល​ដែលអាច​ចាប់ផ្តើម​ប្រតិបត្តិការបាន ...

ជា វណ្ណៈ
http://www.khmertimeskh.com/5079194/eia-study-marine-fish-farm/

ផលិតផលក្នុងស្រុកទទួលបានការជំរុញពីក្រសួង

ក្រសួង​ចំនួន​បួន​កំពុង​ជំរុញ​អ្នក​ផលិត​ក្នុងស្រុក​ ជា​ពិសេស​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ឲ្យ​លើកកំពស់​គុណភាព​ ស្តង់ដារ​ និង​ការ​វេច​ខ្ចប់​របស់​ពួក​គេ​ និង​ផ្តល់​ស្លាក​ត្រឹមត្រូវ​ដល់​ផលិតផល​ ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​ក្នុងស្រុក​កាន់តែ​មាន​ភាព​ទាក់ទាញ​ទៅ​នឹង​ផ្សារ​ទំនើប ...

សុខ ច័ន្ទ
http://www.khmertimeskh.com/5079195/local-products-get-ministries-boost/

ស្ថានីយកុងតឺន័រថ្មីនឹងចាប់ផ្តើមសាងសង់ឆាប់ៗនេះ

ការ​សាងសង់​ស្ថានីយ​កុងតឺន័រ​ថ្មី​មួយ ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ពង្រីក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០១៩ បន្ទាប់​ពី​ប្រទេស​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ​ដើម្បី​ផ្តល់​ប្រាក់​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ប្រមាណជាង​ ២០៩លាន​ដុល្លារ​។​ ...

សុខ ច័ន្ទ
http://www.khmertimeskh.com/5079196/new-container-terminal-okayed/

លោក ស ខេង ថារដ្ឋាភិបាលសម្រេចឱ្យអង្គការមេត្រីអន្តរជាតិ (AIM) បន្តសកម្មភាពនៅកម្ពុជា

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រីបានថ្លែងកាលពីម្សិលមិញថា រាជរដ្ឋាភិបាលបានសម្រេចឱ្យអង្គការមេត្រីអន្តរជាតិ (AIM) បន្តសកម្មភាពរបស់គេនៅលើទឹកដីកម្ពុជាជាបន្តទៀត។ ទន្ទឹមនឹងអង្គការនេះបានចេញសេចក្តីប្រកាសព័ត៌មាននៅក្នុងសន្និសីទកាសែតនៅថ្ងៃដដែលនេះដែរ ដោយបានសម្តែងការសោកស្តាយ និងសុំទោសចំពោះការប៉ះពាល់និងឈឺចាប់របស់កម្ពុជា។ ...

គង់ មេត្តា និង ម៉ិច ដារ៉ា និង Erin Handley
http://bit.ly/2v1b9Ja

ថាមពលពន្លឺព្រះអាទិត្យនឹងដាក់ឲ្យដំណើរការនៅបាវិត

គម្រោងថាមពលពន្លឺព្រះអាទិត្យខ្នាតធំដំបូងនៅកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តសាកល្បង ប៉ុន្តែត្រូវបានគេរំពឹងថានឹងដំណើរការពេញលេញនៅចុងខែនេះ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5079197/solar-power-set-shine-bavet/

ត្រីរាជដែលជិតផុតពូជត្រូវបានលែងក្នុងបឹងធម្មជាតិ

កូនត្រីរាជ ២០០ ក្បាល ត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុនាំយកទៅលែងក្នុងតំបន់អាចទឹកសាបធម្មជាតិ ក្បាលឆាយ និងតំបន់ទឹកសាប៣ផ្សេងទៀតក្នុងស្រុកព្រៃនប់កាលពីព្រឹកថ្ងៃអាទិត្យដើម្បីអភិរក្សពូជត្រីកម្រ និងជិតផុតពូជនេះឡើងវិញ។ ...

ឃុត សុភចរិយា
http://bit.ly/2ikY3Aw

ឧស្សាហកម្មកាត់ដេរប្រឈមការចំណាយខ្ពស់

ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនឹងត្រូវប្រឈមការកើនឡើងថ្លៃដើមផលិតកម្មខ្ពស់ជាងមុននាឆ្នាំ២០១៨ ដោយសារការកើនឡើងថ្លៃឈ្នួលពលកម្ម និងការតម្រូវឱ្យបង់ថ្លៃធានារ៉ាប់រងសុខភាពជំនួសឱ្យកម្មករ ជាអ្វីដែលអ្នកនៅក្នុងឧស្សាហកម្មនេះបារម្ភថាអាចប៉ះពាល់ដល់ភាពប្រកួតប្រជែងទល់នឹងប្រទេសជិតខាង។ ...

ហ៊ គីមសាយ
http://bit.ly/2g1c9qa

ប្រាំពីរថ្ងៃដើម្បីរើរថយន្តចេញពីទីលានប្រជាធិបតេយ្យ

ម្ចាស់ឡានគ្រប់ប្រភេទដែលលក់នៅជុំវិញទីលានប្រជាធិបតេយ្យ និងផ្សារចាស់ មានរយៈពេល ៧ ថ្ងៃដើម្បីរើចេញពីតំបន់នេះ ឬត្រូវប្រឈមមុខនឹងការយកយានយន្តរបស់ពួកគេចេញដោយអាជ្ញាធរដូនពេញ។ ...

សែន ដេវិដ
http://www.khmertimeskh.com/5079226/seven-days-move-cars-freedom-park/

អាជ្ញាធររឹបអូសសត្វរាប់រយក្បាល

ការសម្រុកចូលឆែកឆេរកាលពីថ្ងៃចន្ទ នៅផ្ទះស្ត្រីម្នាក់នៅក្នុងខេត្តព្រៃវែង បានរកឃើញសត្វរាប់រយក្បាលដែលស្លាប់ និងរស់ត្រូវបានគេដាក់លក់នៅក្នុងការជួញដូរសត្វព្រៃខុសច្បាប់។ ...

ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5079229/authorities-seize-hundreds-animals/

ការបង្ក្រាបឯកសារខុសច្បាប់នឹងកើតឡើង

រដ្ឋាភិបាលមានផែនការបង្ក្រាបជនអន្តោប្រវេសន៍ដែលកាន់ឯកសារមិនស្របច្បាប់ ឬមិនប្រក្រតី ដើម្បីរស់នៅធ្វើការ និងបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា បើយោងតាមអនុក្រឹត្យដែលបានទទួលកាលពីម្សិលមិញ។ ...

មុំ សុផុន
http://www.khmertimeskh.com/5079236/crackdown-illegal-documents-imminent/

ស្ពានបណ្តោះអាសន្ននឹឹងត្រូវបានសាងសង់ នៅពេលស្ពានជ្រោយចង្វារស្ថិតនៅក្រោមការស្តារឡើងវិញ

សាលារាជធានីភ្នំពេញគ្រោងសាងសង់ស្ពានដែកបណ្តោះអាសន្នឆ្លងកាត់ទន្លេសាបនៅភ្នំពេញ ដើម្បីដោះស្រាយបញ្ហាចរាចរ នៅពេលស្ពានមិត្តភាពកម្ពុជា-ជប៉ុនស្ថិតនៅក្រោមការស្តារឡើងវិញ។ ...

មុំ​ ចាន់​តារា សូឡី
http://www.akp.gov.kh/?p=108244

ប្រទេសជប៉ុនបានបរិច្ចាគ១២០,០០០ដុល្លារទៀត ដើម្បីលើកកម្ពស់សុខភាពមាតា និងទារកនៅខេត្តកំពង់ចាម

រដ្ឋាភិបាលជប៉ុនបានបរិច្ចាគទឹកប្រាក់បន្ថែមចំនួន ១២០,០០០ដុល្លារអាមេរិក ដើម្បីលើកកំពស់សុខភាពមាតា និងទារកនៅក្នុងតំបន់ដែលងាយរងគ្រោះនៅខេត្តកំពង់ចាម។   ...

មុំ​ ចាន់​តារា សូឡី
http://www.akp.gov.kh/?p=108246

RDB ប្រកាស​ដាក់​ដេញ​ថ្លៃ គម្រោង​សង់​ឃ្លាំង​ស្តុក​ស្រូវ

ធនាគារ​អភិវឌ្ឍន៍​ជនបទ RDB បាន​ប្រកាស​ជា​សាធារណៈ​ដល់​ក្រុម​ហ៊ុន​ដែល​មាន​បទ​ពិសោធន៍​ពាក់ព័ន្ធ​វិស័យ​ស្រូវ អង្ករ ដែល​មាន​ចំណាប់​អារម្មណ៍ ចូលរួម​ដេញ​ថ្លៃ​សម្រាប់​គម្រោង​អភិវឌ្ឍន៍ និង​ធ្វើ​ប្រតិបត្តិការ​ឃ្លាំង​ស្តុក​ស្រូវ​ចាប់​ពី​៥០ ០០០​តោន​ឡើង​ទៅ និង​ឡ​សម្ងួត​ចាប់​ពី ១ ៥០០​តោន​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ ...

Post Staff
http://bit.ly/2wePn4M

ការជិះឡានក្រុងដោយឥតគិតថ្លៃ និងការធានារ៉ាប់រងសុខភាពសម្រាប់កម្មករ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញ បានសន្យាជាមួយកម្មករកាត់ដេរខោអាវ និងស្បែកជើងថា នឹងផ្តល់សេវាកម្មជាច្រើនជូនពួកគេ រួមមានការធ្វើដំណើរតាមឡានក្រុងដោយឥតគិតថ្លៃ ការដំឡើងប្រាក់ខែអប្បបរមា និងការធានារ៉ាប់រងសុខភាព។ ...

មុំ គន្ធា
http://www.khmertimeskh.com/5078978/bus-rides-health-insurance-workers/

មន្ត្រីរាជការនឹងទទួលបានប្រាក់ ១២ដុល្លារ សម្រាប់បុណ្យភ្ជុំបិណ្ឌ

រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ដែលផ្តល់ ១២ដុល្លារ ក្នុងមួយឆ្នាំ ជូនមន្រ្តីរាជការស៊ីវិលទាំងអស់សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ។ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5078968/civil-servants-get-12-pchum-ben/

គោលដៅនាំចេញ ៨០តោន សម្រាប់ម្រេច

ម្រេច​កំពត​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ភូមិសាស្ត្រ​ (GI)​ ពី​សហភាព​អឺរ៉ុប​កាលពី​ឆ្នាំ​មុន​បាន​រំពឹង​ថា ​នឹង​មាន​ចំនួន​ ៨០​តោន​ នៅ​លើ​ទីផ្សារ​នាំ​ចេញ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​មានតម្រូវការ​ និង​ការ​បង្កើន​ផលិតកម្ម​។​ ​ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5078935/80-tonne-export-goal-pepper/

TRC ចង់បានការធានាស៊ីមកាត

និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​បាន​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​បណ្តាញទូរស័ព្ទ​ចល័ត​ចំនួន​៧ ឲ្យផ្តល់នូវ​ការ​ធានា​នៅ​ត្រឹម​ថ្ងៃ​ទី១ ខែកញ្ញា​ ថា​ពួក​គេ​បាន​ចុះបញ្ជី​អតិថិជន​របស់​ខ្លួន​ទាំងអស់ ​ដោយ​អនុលោម​តាម​បទបញ្ជា​ពី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ​និង​ក្រសួងមហាផ្ទៃ​។​ ​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5078934/trc-wants-sim-guarantee/

កម្ពុជា​​ ‘ខិតទៅរក​ស្ថានភាព​គ្រោះ​​ថ្នាក់’ ​ដោយ​មាន​​ការ​​គំរាម​កំហែង​

ប្រេសិត​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្កោលទោស​ការ​ប្រើ​វោហារសាស្ត្រ​ហិង្សា​ វិធានការ​តុលាការ​មក​លើ​អ្នកនយោបាយ​ និង​ការ​វាយប្រហារ​លើ​អង្គការ​មិនមែន​រដ្ឋាភិបាល​កាលពី​ពេល​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល​ ​ដែល​បាន​កើនឡើង​មុន​ការ​បោះ​ឆ្នោតជាតិ​ដ៏​សំខាន់​នៅ​ឆ្នាំ​ក្រោយ​ដោយ ...

Janelle Retka
http://www.cambodiadailykhmer.com/38576

មន្ត្រី​ CPP គាំទ្រ​ថា​ភូមិ​លោក​ ហេង សំរិន ស្ថិត​ក្នុង​ទឹកដី​វៀតណាម

ខណៈ​សាធារណជន​កំពុង​រិះគន់​ប្រធាន​រាជបណ្ឌិត្យ​សភា​លោក សុខ ទូច ដែល​និយាយ​ថា​ភូមិកំណើត​របស់​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​ស្ថិត​នៅ​ក្នុង​ទឹកដី​វៀតណាម មន្ត្រី​គណបក្ស​កាន់​អំណាច​បាន​ការពារ​ការ​លើក​ឡើង​នេះ​ដោយ​ថ្លែង​ថា​ការ​លើក​ឡើង​របស់​លោក សុខ ទូច គឺ​ត្រឹមត្រូវ​។ ...

មាស សុខជា
http://bit.ly/2wv0EO5

NBC ពិន័យមីក្រូហិរញ្ញវត្ថុ១០ម៉ឺនដុល្លារ

ធនាគារជាតិនៃកម្ពុជា (NBC) កាលពីពេលថ្មីៗនេះបានពិន័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមិនបញ្ជាក់ឈ្មោះមួយនូវទឹកប្រាក់ ១០ ម៉ឺនដុល្លារ ដោយសារគ្រឹះស្ថាននោះមិនបានអនុវត្តតាមប្រកាសស្តីពីតម្លាភាពក្នុងការផ្តល់សេវាកម្ចី។ ...

ហ៊ គីមសាយ
http://bit.ly/2xhamQZ

អ្នកតស៊ូមតិគាំទ្រការបញ្ជូនម៉ុងតាញ៉ាទៅប្រទេសទី៣

ក្រុមអ្នកតស៊ូមតិការអារជនភៀសខ្លួន បានស្វាគមន៍ផែនការពីអង្គការសហប្រជាជាតិ ដើម្បីផ្តល់លំនៅថ្មីដល់អ្នកសុំសិទ្ធិជ្រកកោនជនជាតិម៉ុងតាញ៉ា ៣៦ នាក់ ទៅប្រទេសទីបី ប៉ុន្តែរដ្ឋាភិបាលកម្ពុជារហូតមកដល់ពេលនេះ នៅតែស្ងៀមស្ងាត់និងមិនសហការ។ ...

Erin Handley និង Ananth Baliga
http://bit.ly/2vQLz8t

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

fpgbF
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!