ព័ត៌មាន
គ.ជ.ប ត្រូវបានជំរុញឲ្យអនុញ្ញាតឲ្យពលករអាចចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស
កាលពីម្សិលមិញ អង្គការមិនមែនរដ្ឋាភិបាលបានខិតខំសាជាថ្មីជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើយ៉ាងណាអនុញ្ញាតឲ្យពលករខ្មែរនៅក្រៅប្រទេសអាចចុះឈ្មោះបោះឆ្នោតបាន ខណៈតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូបក៏បានស្នើផងដែរឲ្យគណៈកម្មាធិការនេះរកមូលដ្ឋានមកគាំទ្រការអះអាងរបស់ខ្លួនដែលថា ច្បាប់បច្ចុប្បន្នត្រូវធ្វើវិសោធកម្មដើម្បីឲ្យពលករនៅក្រៅប្រទេសអាចចុះឈ្មោះបាននោះ។ ...
ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/38228
បក្សប្រឆាំងនឹងស្នើឲ្យព្រះមហាក្សត្រកុំឡាយព្រះហស្តវិសោធនកម្មលើច្បាប់ស្តីពីបក្សនយោបាយ
គេរំពឹងថា នៅថ្ងៃនេះគណបក្សសង្គ្រោះជាតិនឹងជំរុញឲ្យព្រះមហាក្សត្រ នរោត្តមសីហមុនី ច្រានចោលវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានតាក់តែងឡើងក្នុងគោលបំណងធ្វើឲ្យលោក សម សង្ស៊ីឥស្សរជនគណបក្សប្រឆាំងស្ថិតនៅក្រៅសង្វៀនប្រកួត។ ...
បែន សុខហ៊ាង និង Ben Paviour
http://www.cambodiadailykhmer.com/38236
ផែនការដោះលែងសត្វខ្លាចំនួន ៨ ក្បាល
រដ្ឋាភិបាលកំពុងធ្វើការជាមួយអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) លើផែនការដើម្បីដោះលែងសត្វខ្លាចំនួន ៨ ក្បាលចូលក្នុងព្រៃនៅខេត្តមណ្ឌលគិរីនាឆ្នាំ ២០២២។ លោក អ៊ុច ចរិយា ប្រធានផ្នែកទំនាក់ទំនងអង្គការ WWF ប្រចាំនៅកម្ពុជា បានថ្លែងកាលពីម្សិលមិញថា ពួកគេកំពុងធ្វើការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍ក្នុងចំណោមអង្គការដទៃទៀត។ ...
មុំ គន្ធា
http://www.khmertimeskh.com/5074022/growling-prowlers-rumble-jungle/
ប្លង់រឹងកម្មសិទ្ធិដីនៅកោះរ៉ុងប្រកាសចេញជាផ្លូវការដើម្បីជម្រុញគម្រោងអភិវឌ្ឍន៍កោះនេះ
បន្ទាប់ពីរដ្ឋាភិបាលបញ្ជាក់ពីកម្មសិទ្ធដីស្របច្បាប់ទៅអោយអ្នកស្រុកកោះរ៉ុង និងបានបញ្ចប់ជម្លោះ ព្រមទាំងភាពមិនច្បាស់លាស់រវាងដីអ្នកស្រុក និងដីរបស់ក្រុមហ៊ុនរួចមកកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នេះ តម្លៃដីនៅទីនោះទំនងជានឹង ...
ពាណិជ្ជករកសិកម្មស្វាគមន៍វិធានការរដ្ឋាភិបាល
ខណៈរដ្ឋាភិបាលបានប្រើប្រាស់វិធីសាស្ត្រដោះស្រាយវិស័យស្រូវអង្ករដើម្បីដោះស្រាយបញ្ហាតម្លៃពោត អ្នកនៅក្នុងវិស័យនេះចាត់ទុកថា ជាដំណោះស្រាយល្អមួយ ទោះបីមិនទាន់បង្ហាញពីជោគជ័យច្រើនក៏ដោយ។ ...
ចេង សុខហ័ង
http://bit.ly/2teim3G
ផ្លូវជាតិលេខ១កំពុងបានអភិវឌ្ឍ
តម្លៃដីធ្លីតាមបណ្តោយផ្លូវជាតិលេខ១នៃប្រទេសកម្ពុជា បានកើនឡើងនៅក្នុងឆមាសទី១នៃឆ្នាំ២០១៧នេះ ដោយសារតែមានការអភិវឌ្ឍផ្លូវ និងលំនៅដ្ឋាន។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5073593/road-paved-promise/
ចំណូលពីវិស័យជលផលបានកើនឡើង
វិស័យជលផលនៅកម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខស្បៀង និងការលើកកម្ពស់អាហារូបត្ថម្ភ បានផ្តល់ប្រាក់ចំណូលជាង ២៧៥,០០០ដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5073695/fisheries-earnings-rise/
មានការបង្ក្រាបជនអន្តោប្រវេសន៍នៅក្នុងតំបន់ ភ្នាក់ងារផ្តល់សេវាកម្មធ្វើលិខិតឆ្លងដែនមិនស្របច្បាប់និងមានតំលៃថ្លៃ
ក្នុងអំឡុងពេលបង្ក្រាបលើជនអន្តោប្រវេសន៍គ្មានឯកសារនៅក្នុងប្រទេសម៉ាឡេស៊ី និងថៃ តំរូវការលិខិតឆ្លងដែនក្នុងចំណោមជនអន្តោប្រវេសន៍កម្ពុជាបានកើនឡើងយ៉ាងខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានមនុស្សជាច្រើនបានធ្វើដំណើរទៅរាជធានីភ្នំពេញដើម្បីទទួលបានលិខិតការងារធ្វើជាឯកសារ។ ...
Leonie Kijewski
http://www.phnompenhpost.com/national/region-cracks-down-migrants-agencies-provide-costly-illegal-passport-service
មនុស្សរាប់រយនាក់បានបញ្ជូនទៅតុលាការក្នុងករណីឧក្រិដ្ឋកម្មព្រៃឈើ
នៅក្នុងពាក់កណ្តាលឆ្នាំ ២០១៧នេះ នគរបាលបានបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃបានចំនួន ៦១៥ករណី ក្នុងនោះបញ្ជូនទៅតុលាការចំនួន ៣៧៦ករណី និងផាកពិន័យជាអន្តរការណ៍ចំនួន ២៣៩ករណី។ ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5073732/hundreds-court-forest-crime-persists/
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលបុណ្យ លោក កែម ឡី ១ម៉ឺនដុល្លារ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលបុណ្យជាថវិកាចំនួន១ម៉ឺនដុល្លារ ជូនដល់ក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី ក្រោយពីសារព័ត៌មាន រាយការណ៍ថា ក្រុមគ្រួសារសពបានខ្វះខាតថវិកាចំនួន ៧៨០០ ដុល្លារសម្រាប់ចំណាយទៅលើពីធីបុណ្យខួបមួយឆ្នាំ ដែលធ្វើឡើងកាលពីីថ្ងៃទី១០ ខែកក្កដា។ ...
ម៉ិច ដារ៉ា
http://bit.ly/2u6PMT4
សហគមន៍ផ្លូវដែកស្វែងរកការពិភាក្សា
កាលពីម្សិលមិញ ប្រជាពលរដ្ឋជាង ១០០នាក់ ដែលរស់នៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានដុតកង់ឡាន ខណៈកំពុងតវ៉ាប្រឆាំងនឹងការសាងសង់ផ្លូវដែកទៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ដោយអះអាងថាមិនមានការជូនដំណឹងអំពីការសាងសង់នេះជា ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5073738/railway-protesters-seek-talks/
ព្រឹទ្ធសភាអនុម័តវិសោធកម្មច្បាប់គណបក្ស
សមាជិកព្រឹទ្ធសភាបានអនុម័តលើវិសោធកម្មច្បាប់ស្តីពីគណបក្សនយោបាយកាលពីម្សិលមិញនៅក្នុងកិច្ចខិតខំប្រឹងប្រែងកម្ចាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយកម្ពុជា។ ...
មាស សុខជា
http://bit.ly/2tolHBD
នគរបាលដុតបំផ្លាញកញ្ជា៦០.០០០ដើម នៅស្រុកគិរីវង់ ខេត្តតាកែវ
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា នគរបាលបានកាប់បំផ្លាញដើមកញ្ជាជាង ៦០.០០០ ដើមលើផ្ទៃដីទំហំ៣ហិកតាក្នុងខេត្តតាកែវដែលជាដំណាំខុសច្បាប់។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/38206
តាំងពីខែមីនា យុវជនរួមគ្នាស្ថារមុខមាត់ក្រុងសៀមរាប
សំរាមនៅរាយប៉ាយនៅក្នុងទីក្រុងសៀមរាប ធ្វើឲ្យយុវជនឆ្អែតឆ្អន់នឹងសំរាម។ រៀងរាល់ខែចាប់តាំងពីខែមីនាមក ព្រះសង្ឃ និងយុវជនស្ម័គ្រចិត្តមកពីអង្គការក្រៅរដ្ឋាភិបាល ពាណិជ្ជកម្ម និងសាលារៀនរដ្ឋ បានចូលរួមជាមួយគ្នាដើម្បីសម្អាតសង្កាត់របស់ពួកគេ និងលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ដែលសំរាមមានចំពោះជីវិតរស់នៅរបស់ប្រជាជន។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5073725/young-march-change-face-siem-reap/
ជនសង្ស័យទី៤ក្នុងករណីរត់ពន្ធអាវុធ ត្រូវបានចាប់ខ្លួននៅថៃ
យោងតាមសារព័ត៌មានថៃ ប៉ូលិសថៃបានចាប់ខ្លួនជនសង្ស័យទី៤ ក្នុងករណីរត់ពន្ធអាវុធ ដែលជាប់ទាក់ទងនឹងមន្ត្រីអន្តោប្រវេសន៍កម្ពុជាម្នាក់។ កាលពីម្សិលមិញ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជាម្នាក់ បាននិយាយបដិសេធរាល់ការលើកឡើងដែលថា អាវុធទាំងនោះបានមកពីកម្ពុជា ...
នៀម ឆេង, គាំ ច័ន្ទរស្មី និង Shaun Turton
http://www.phnompenhpost.com/national/fourth-held-thailand-weapons-case
TC ដំណើរការបណ្តាញឆ្អឹងខ្នងគមនាគមន៍តំបន់
ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា (TC) ដែលជាសហគ្រាសរដ្ឋ កាលពីម្សិលមិញ បើកដំណើរការ បណ្តាញឆ្អឹងខ្នងគមនាគមន៍មហាអនុតំបន់ទន្លមេគង្គ ជាបណ្តាញស្នូលនៃខ្សែកាបអុបទិក ដើម្បីបញ្ជូនសេវាទូរគមនាគមន៍របស់ក្រុមហ៊ុនពីខេត្តកំពង់ចាម ទៅខេត្ត ព្រះសីហនុ មានប្រវែង ៤៦៧ គីឡូមែត្រ។ នេះបើតាមព័ត៌មាននៅលើគេហទំព័រ ហ្វេសប៊ុករបស់ ...
ហ៊ គីមសាយ
http://bit.ly/2uuc43P
ជនជាតិចិនជាង ៣៨នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបការឆបោកដោយប្រើសេវាសារជាសំឡេងតាមប្រព័ន្ធអ៊ីនធឺណិត
ជនជាតិចិនជាង ៣៨នាក់ ត្រូវបានចាប់ខ្លួននៅក្នុងខណ្ឌបីក្នុងរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ នៅក្នុងការបង្ក្រាបចុងក្រោយរបស់នគរបាលលើជនល្មើសដែលត្រូវបានគេចោទប្រកាន់ថា បានធ្វើការបោកបញ្ឆោតដោយប្រើប្រាស់សេវាសារជាសំឡេងតាមប្រព័ន្ធ ...
Rachna Thim
https://www.cambodiadaily.com/second2/30-chinese-nationals-arrested-latest-voip-scam-crackdown-132629/
អ្នកភូមិព្នងប្រយុទ្ធដើម្បីដែនដីដូនតា ខណៈដែលក្រុមហ៊ុនធ្វើការឈូសឆាយដី
សម្បទានដីបានត្រួតលើផ្នែកខ្លះនៃភូមិចាស់នៃសហគមន៍ជនជាតិដើមភាគតិចព្នង ដែលជាតំបន់សំខាន់ខាងសាសនារបស់ពួកគេ រួមមានដីព្រៃអារក្ស និងដីកប់សព ដោយយោងតាមជំនឿរបស់ជនជាតិភាគតិចព្នង តំបន់ទាំងនោះ មិនត្រូវឱ្យមានការរំខាន ឬចូលទៅបង្កឱ្យមានការ ...
Brendan O’byrne
https://www.cambodiadaily.com/news/as-company-clears-land-bunong-villagers-fight-for-ancestral-home-132609/
ការបង្ក្រាបលើប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់
ក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារមួយដើម្បីត្រួតពិនិត្យមើលការលុបបំបាត់នៃប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់តាមបណ្តោយផ្លូវជាតិ និងលើផ្លូវទឹក។ យោងតាមសេចក្តីថ្លែងការណ៍របស់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃពុធមុន និងទទួលបានកាលពីម្សិលមិញ ក្រុមការងារនេះមានមន្ត្រី ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5066122/crackdown-coming-illegal-checkpoints/
ស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ីខ្វះខាតថវិការដើម្បីបញ្ជូនពលករត្រលប់មកប្រទេសវិញ
មន្ត្រីស្ថានទូតកម្ពុជានៅទីក្រុងគួឡាឡាំពួម្នាក់ បាននិយាយកាលពីថ្ងៃចន្ទកន្លងមកនេះថា ដោយមានប្រជាជនកម្ពុជាកាន់តែច្រើនឡើងស្វែងរកជំនួយ និងការជ្រកកោន ក្នុងអំឡុងពេលមានការបង្ក្រាបលើពលករចំណាំកស្រុកខុសច្បាប់ដោយអាជ្ញាធរម៉ាឡេស៊ីនេះ ស្ថានទូតពុំមានថវិការគ្រប់គ្រាន់ ...
ឡេង ឡែន និង Hannah Hawkins
https://www.cambodiadaily.com/news/embassy-in-malaysia-lacks-funds-to-send-workers-home-132613/
កម្រិតទឹកទន្លេហក់ឡើងខ្លាំងនៅភូមិក្នុងតំបន់ទំនប់សេសាន ខណៈប្រជាពលរដ្ឋមិនព្រមចាកចេញ
ក្រុមសង្គ្រោះរួមជាមួយកាណូត និងគ្រឿងឧបភោគបរិភោគត្រូវបានបញ្ជូនទៅកាន់ភូមិចំនួនពីរស្ថិតក្នុងខេត្តស្ទឹងត្រែង កន្លែងដែលប្រជាពលរដ្ឋមិនព្រមចាកចេញទៅណា បើទោះបីជាគេរំពឹងទុកថាទឹកនឹងជន់លិច នៅពេលទំនប់វារីអគ្គិសនីដ៏ធំបំផុតនៅក្នុងប្រទេសនេះថ្វើតេស្តសាកល្បងក្តី។ ...
អូន ភាព
https://www.cambodiadaily.com/news/waters-rising-in-sesan-dam-villages-as-holdouts-sit-tight-132614/
ការផ្តល់ជូនវគ្គបណ្តុះបណ្តាលសម្រាប់សមាជិកក្រុមប្រឹក្សាថ្មី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បន្ទាប់ពីកិច្ចប្រជុំបិទទ្វារជាមួយមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃអង្គារ បានបង្ហាញឲ្យដឹងថា ក្រសួងមហាផ្ទៃ គ្រោងនឹងផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់សមាជិកក្រុមប្រឹក្សាថ្មី។ ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5066121/training-offer-new-councillors/
ការវាយកម្ទេចអគារប៊ូឌីងសចាប់ផ្តើមនៅពេលពលរដ្ឋចាកចេញអស់
អេស្កាវ៉ាទ័រពីរគ្រឿងបានប្រែក្លាយឥដ្ឋឱ្យទៅជាកម្ទេចដោយងាយស្រួលកាលពីម្សិលមិញខណៈជញ្ជាំងដែលលយចេញពីជាន់ផ្ទាល់ដីនៃអគារប៊ូឌីងសដ៏ចាស់ទ្រុឌទ្រោមក្នុងរាជធានីភ្នំពេញនេះបានដួលរាបដល់ដីជា ...
ជេនណែល រ៉េតខា និង សេក ឧត្តម
http://www.cambodiadailykhmer.com/38191
សហគមន៍ផ្លូវដែកបានធ្វើការតវ៉ាជាថ្មីម្តងទៀត
ប្រជាសហគមន៍ផ្លូវដែកជាង ១០០នាក់ បានប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញជាថ្មីទៀត កាលពីម្សិលមិញ ដោយទាមទារឲ្យសាលាក្រុងជួយពន្លឿនការដោះស្រាយពីផលប៉ះពាល់ និងត្រូវបង្ហាញពីគម្រោងអភិវឌ្ឍន៍តាមបណ្តោយផ្លូវដែក ជូនពួកគេឲ្យ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5066117/rail-side-residents-stage-protest/