ព័ត៌មាន
ចិនពង្រឹងទំនាក់ទំនងបន្ថែមរវាងប្រទេសក្នុងតំបន់មេគង្គ
ប្រទេសចិនពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសដែលនៅតាមដងទន្លេមេគង្គ-ឡានឆាង ដោយផ្តល់កិច្ចសន្យាកម្ចី ជំនួយឱសថ និងផ្តល់ជាអាហារូបករណ៍ដល់ប្រទេសទាំងនេះ។ នៅក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ នៅថ្ងៃទី១០ មករានេះ លោកនាយករដ្ឋមន្ត្រី ចិន លី គឺឈាំង បានប្រកាសថា ចិននឹង ...
Mu Xuequan
http://www.xinhuanet.com/english/2018-01/12/c_136889090.htm
កម្ពុជា និងចិន ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ១៩ គាំទ្រគម្រោងអភិវឌ្ឍន៍
មន្ត្រីជាន់ខ្ពស់ និងពាណិជ្ជករកម្ពុជា-ចិន កាលពីម្សិលមិញ បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសរុបចំនួន ១៩ ដែលភាគច្រើនជាគម្រោងដែលគាំទ្រដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមមានផ្លូវថ្នល់ កំពង់ផែ បណ្ដាញអគ្គិសនី ការបង្ហោះផ្កាយរណប និងគម្រោងកសាងអាកាសយានដ្ឋាន ...
ហ៊ គឹមសាយ និងចេង សុខហ័ង
http://www.phnompenhpost.com/business/china-deals-swiftly-signed
ប៉ូលីសដែលបានធ្វើសកម្មភាពវាយមន្រ្តីនគរបាលចរាចរណ៏ត្រូវបានសំរេចឃុំខ្លួនបណ្តោះអាសន្ន
មន្ត្រីនគរបាលដែលបានវាយធាក់នគរបាលចរាចរណ៏មួយរូបកាលពីថ្ងៃអង្គារដោយសារតែនគរបាលចរាចរណ៏រូបនោះបានធ្វើការស្តីបន្ទោសជនដៃដល់ក្នុងការមិនគោរពភ្លើងសញ្ញាចរាចរណ៏ត្រូវបានតុលាការក្រុងភ្នំពេញសំរេចឃុំខ្លួនបណ្តោះអាសន្ននាពេលរសៀលនឹង ...
គង់ មេត្តា
http://www.phnompenhpost.com/national/cop-caught-camera-beating-traffic-officer-placed-pre-trial-detention
វីដេអូជំនួយដល់គ្រូបង្រៀនត្រូវបានចាក់ផ្សាយ
ក្រសួងអប់រំបានផលិតវីដេអូខ្លីមួយ ហើយបង្ហោះវានៅគេហទំព័រ យូ ធូប (Youtube) ផ្លូវការរបស់ក្រសួងជាជំនួយដល់គ្រូក្នុងការអប់រំកូនសិស្សពីថ្នាក់ទីមួយ ដល់ថ្នាក់ទីបី។ ខ្សែអាត់វីដេអូដែលមានរយៈពេលតិចជាង ...
មុំ គន្ធា
http://www.khmertimeskh.com/50101660/teacher-training-video-released/
នាយករដ្ឋមន្ត្រីចិនបញ្ចប់ទស្សនកិច្ចនៅភ្នំពេញ ដោយធ្វើកិច្ចព្រមព្រៀងជំនួយនិងវិនិយោគទុនដ៏សន្ធឹកសន្ធាប់
នាយករដ្ឋមន្ត្រីចិនកុម្មុយនីស្ត គឺលោក Li Keqiang បានបញ្ចប់ទស្សនកិច្ចផ្លូវការរបស់លោកនៅកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍នេះ ដោយបានធ្វើកិច្ចព្រមព្រៀង ការវិនិយោគ និងជំនួយជាហិរញ្ញប្បទានជាច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសកម្ពុជា។ យ៉ាងហោចណាស់ ...
គម្រោងសម្រាប់ជនក្រីក្រនៅជនបទ
កាលពីម្សិលមិញ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានបញ្ជេញរបាយការណ៍មួយវិភាគពីវិធីសាស្ត្រខុសគ្នាក្នុងការលើកកម្ពស់អ្នករស់នៅតាមជនបទអោយរួចចេញពីភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។ ...
សែន ដាវីត
http://www.khmertimeskh.com/50101646/plan-rural-poor/
ក្រុមអ្នកវិភាគថាជំនួយរបស់ចិននៅតែមានផលអវិជ្ជមាន
ក្នុងរយៈកាលប៉ុន្មានឆ្នាំថ្មីៗនេះ កម្ពុជាកាន់តែងាកខ្លាំងឡើងៗចេញពីជំនួយ និងការវិនិយោគពីប្រទេសលោកខាងលិច ខណៈលក្ខខណ្ឌសិទ្ធិមនុស្សកាន់តែធ្លាក់ចុះ ហើយបែរទៅរកជំនួយខ្លាំងឡើង ពីប្រទេសចិនដែល “មិនមានការភ្ជាប់លក្ខខណ្ឌ” ...
Andrew Nachemson
http://bit.ly/2qV4miP
លោក លី គឺឈាំង បានថ្លែងថានឹងធ្វើការជាមួយកម្ពុជាទៅលើផ្លូវខ្សែក្រវ៉ាត់
លោកនាយករដ្ឋមន្ត្រីចិន លី គឺឈាំងបានថ្លែងថា ប្រទេសចិនពេញចិត្តនឹងរួមសហប្រតិបត្តិការគំរោងអភិវឌ្ឍជាមួយប្រទេសកម្ពុជា ហើយនឹងចូលរួមកសាងគម្រោងផ្លូវខ្សែក្រវ៉ាត់ដើម្បីធ្វើការបង្រួមកិច្ចសហប្រតិបត្តិការទៅលើគម្រោងវិនិយោគឧស្សាហកម្ម ...
Zhang Yue
http://www.chinadaily.com.cn/cndy/2018-01/12/content_35487594.htm
ចិនត្រៀមខ្លួនរួចជាសម្រេចសម្រាប់កិច្ចសហការធនធានទឹកជាមួយបណ្តាប្រទេសទន្លេមេគង្គ
លោកនាយករដ្ឋមន្ត្រីចិន លី គឺឈាំង ថ្លែងនៅក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទីពីរ នៅភ្នំពេញ ថាប្រទេសចិនបានពង្រឹងភាពជឿទុកចិត្តផ្នែកនយោបាយជាមួយប្រទេសទាំងប្រាំនៅតាមទន្លេមេគង្គ-ឡានឆាង ព្រមទាំងមានកិច្ចសហការក្នុងផ្នែក ធនធានទឹក គ្រោះរាំងស្ងួត និងការការពារទឹក ...
Zhang Yue
http://www.chinadaily.com.cn/a/201801/11/WS5a5727eba3102c394518e98a.html
អាជ្ញាធរជាតិអប្សរាទប់ស្កាត់ការរំលោភបំពានយកដីពីឧកញ៉ា
មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរាចុះអនុវត្តការបោះបង្គោលកំណត់ព្រំដីរដ្ឋក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដើម្បីទប់ស្កាត់ការរំលោភបំពានយកដី។ ...
ក្រុមការងារ ខ្មែរថាម
http://www.khmertimeskh.com/50101348/apsara-takes-tycoon-land-row/
សង្ឃក្លែងក្លាយត្រូវបានចាប់ខ្លួននៅសៀមរាប
កាលពីម្សិលមិញ មន្ត្រីនគរបាលនៃខេត្តសៀមរាបបានធ្វើការចាប់ខ្លួនក្មេងប្រុសនិងបុរសចំនួន២០នាក់ដែលបានក្លែងខ្លួនជាព្រះសង្ឃដើម្បីបិណ្ឌបាតថវិកា។លោក ហួត សុទ្ធី ស្នងការរងនគរបាលខេត្តទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌបានថ្លែងថា មន្ត្រីរបស់លោក ...
នៀម ឆេង
http://www.phnompenhpost.com/national/fake-monks-arrested-siem-reap
តុលាការកោះហៅលោក លឺ ឡាយស្រេងឲ្យចូលបំភ្លឺ
អតីតឧបនាយករដ្ឋមន្ត្រី លោក លឺ ឡាយស្រេង ត្រូវបានតុលាការចេញដីកាកោះហៅ ឲ្យចូលខ្លួនមកកាន់តុលាការ នៅថ្ងៃទី ២៥ ខែមករា ពីបទបរិហារកេរ្តិ៍។ លោកឡាយស្រេង ត្រូវបានប្តឹងពីបទបរិហារកេរ្តិ៍ ពីអតីតគណបក្សហ្វ៊ុនស៊ិនប៉ិច របស់លោក ...
នៀម ឆេង
http://bit.ly/2CZZI8x
ចិននឹងផ្តល់ការវះកាត់ជួយកុមារកម្ពុជាដែលមានជំងឺបេះដូង ១០០នាក់ ក្នុងរយៈពេល៣ឆ្នាំ
ចិននឹងផ្តល់ជំនួយដល់កុមារកម្ពុជា៣០០នាក់ ដែលមានបញ្ហាបេះដូង ទទួលបានការវះកាត់ ក្នុងរយៈពេល៣ឆ្នាំ តាមរយៈគម្រោង “ដំណើរនៃក្តីស្រឡាញ់ពីបេះដូង”។ គម្រោងនេះបានសម្ពោធនៅថ្ងៃ ទី១១ ខែមករា ក្នុងដំណើរទស្សនកិច្ចរបស់លោក នាយករដ្ឋមន្រ្តីចិន លី គឺឈាំង និង សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពទីក្រុងភ្នំពេញ។ នៅក្រោមគម្រោងនេះ ភាគី ...
Mu Xuequan
http://www.xinhuanet.com/english/2018-01/11/c_136888925.htm
ការបញ្ចេញកម្ចី សម្រាប់ឧស្សាហកម្មស្រូវអង្ករកើនដល់ $៣០លាន
រដ្ឋាភិបាលកម្ពុជាតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានផ្ដល់កម្ចី ៣០ លានដុល្លារដល់រោងម៉ាស៊ីនកិនស្រូវចាប់តាំងពីខែកញ្ញាមក ដើម្បីជួយសម្រួលដល់ការទិញស្រូវ ដោយប្រធានធនាគាររដ្ឋមួយនេះបានថ្លែងថា ចំនួនទឹកប្រាក់អាចនឹងត្រូវចាក់បញ្ចូលបន្ថែមទៀតប្រសិនបើ ...
ចេង សុខហ័ង
http://bit.ly/2CRgFyd
មនុស្ស ២ នាក់ស្លាប់ និងម្នាក់រងរបួសដោយរន្ទះបាញ់ដើមខែ
ខណៈភ្លៀងកំពុងធ្លាក់នៅតាមបណ្ដាខេត្តមួយចំនួនជាប់ព្រំដែនកម្ពុជា-ថៃ នៅឯខេត្តពោធិ៍សាត់ និងខេត្តព្រៃវែងមានបាតុភូតរន្ទះបាញ់កើតឡើងដែលបង្កឲ្យមនុស្ស ២ នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស។ នេះបើតាមការអះអាងរបស់លោក កែវ វី អ្នកនាំពាក្យគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយកាលពី ...
ឃុត សុភចរិយា
http://bit.ly/2CNqyg9
តុលាការបដិសេធការសុំនៅក្រៅឃុំរបស់ គឹម សុខ
តុលាការកំពូលកាលពីម្សិលមិញបានបដិសេធការសុំនៅក្រៅឃុំរបស់លោក គឹម សុខ ដែលជាអ្នករិះគន់រដ្ឋាភិបាលដោយព្រះរាជអាជ្ញាបានអះអាងថាការដោះលែងលោក សុខ មុនបញ្ចប់ទោសជាប់ពន្ធនាគារ ១៨ ខែអាចនាំឲ្យ «វឹកវរ» នៅក្នុងសង្គម និងធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ...
ម៉ិច ដារ៉ា
http://bit.ly/2DgEvnP
ជំនួយជំរុញដល់ការអភិវឌ្ឍគយ
រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃអង្គារបានសន្យាផ្តល់ជំនួយនាវាល្បាតពីរដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចលោក អូន ព័ន្ធមុនីរ័ត្ន និងលោក Iizuka Atsushi អគ្គនាយក នៃ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50101351/aid-boost-customs-development/
កូនស្រីលោក កឹម សុខា ស្នើអាមេរិកជំរុញជប៉ុនដែលជាសម្ព័ន្ធមិត្ត ចាត់វិធានការរដ្ឋាភិបាលកម្ពុជា
កូនស្រីអតីតមេបក្សប្រឆាំងអះអាងថាគាត់បានជួបមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលសហរដ្ឋអាមេរិកពីម្សិលមិញ និងបានស្នើពួកគេជំរុញប្រទេសជប៉ុនដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនចាត់វិធានការលើរដ្ឋាភិបាលកម្ពុជា «ដើម្បីស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ខណៈ ...
បែន សុខហ៊ាន និង Andrew Nachemson
http://bit.ly/2D1N8Vu
ក្រុមហ៊ុន Wah Sun នឹងពង្រីកវិនិយោគនៅកម្ពុជា
ក្រុមហ៊ុន Wah Sun Handbags International Holding បានបង្ហាញផែនការប្រមូលថវិការហូតដល់ ១៧,៦ លានដុល្លារពីការបោះផ្សាយមូលបត្រសាធារណៈលើកដំបូង (IPO) នៅផ្សារហ៊ុនហុងកុង ដែលជិតពាក់កណ្ដាលនៃទឹកប្រាក់នេះគ្រោងនឹងប្រើប្រាស់ដើម្បីពង្រីករោងចក្រផលិតរបស់ ...
ហ៊ គឹមសាយ
http://bit.ly/2Fp74jH
ម្ចាស់ឡានដឹកជញ្ជូនរាប់រយនាក់ត្រូវបានពិន័យ
ឡានដឹកជញ្ជូនលើសទម្ងន់ជាង៣០០គ្រឿងត្រូវបានផាកពិន័យទឹកប្រាក់សរុបជិត ១៣៥ ០០០ ដុល្លារកាលពីខែមុនដែលធ្វើអោយក្រសួង សាធារណការ និងដឹកជញ្ជូនអំពាវនាវអោយមានការអនុវត្តយ៉ាងតឹងរឹងដើម្បីថែទាំផ្លូវរបស់ប្រទេសជាតិ។របាយការ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/50101342/hundreds-truck-owners-fined/
ក្រុមហ៊ុនចិនដាំដើមប្រេងខ្យល់លើផ្ទៃដីជាង ២ ម៉ឺន ៦ ពាន់ហិកតា
ក្រុមហ៊ុនចិនមួយកំពុងតែដំណើរការបង្កើតស្ថានីយដាំដើមប្រេងខ្យល់ និងអាកាស្យានៅលើផ្ទៃដីជាង ២ ម៉ឺន ៦ ពាន់ហិកតាក្នុងគម្រោងទឹកប្រាក់ ២០០ លានដុល្លារអាមេរិកក្នុងស្រុកសៀមប៉ាងដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបរិស្ថាន។ ...
ផាក់ ស៊ាងលី
http://bit.ly/2qQUNkG
ចិនធ្វើសំណើរចំនួនប្រាំ លើអនាគតសមូហភាពមេគង្គ-ឡានឆាង
នាយករដ្ឋមន្ត្រីប្រទេសចិន លី គឺឈាំង បានស្នើរសុំ កាលពីថ្ងៃពុធ ដល់ប្រទេសដែលនៅតាមទន្លេមេគង្គ-ឡានឆាង ដើម្បីពង្រឹងឆន្ទៈនយោបាយ និងចំណងសេដ្ឋកិច្ច ក្នុងបំណងលើកកម្ពស់សន្តិភាពក្នុងតំបន់ និងការអភិវឌ្ឍដោយចេរភាព។ នៅក្នុងជំនួបលើកទីពីរ មេគង្គ-ឡានឆាង នៅទីក្រុងភ្នំពេញ លោកបាន ...
Xinhua
http://www.xinhuanet.com/english/2018-01/11/c_136886297.htm
ធនាគារជាតិនៃកម្ពុជា៖ សេដ្ឋកិច្ចនឹងកើនឡើង ៦,៩ ភាគរយនៅឆ្នាំ ២០១៨
យោងតាមការព្យាកររបស់ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងកើនឡើង ៦,៩ ភាគរយនៅឆ្នាំនេះ ដោយសារកំណើនវិស័យទេសចរណ៍ វិស័យសំណង់ និងវិស័យកាត់ដេរ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/50101290/economy-grow-6-9-percent-2018-nbc/
កិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យអាមេរិកសំរាប់ដំឡូងមីកាន់តែប្រសើរ
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទទួលជួប លោកសាស្ត្រាចារ្យ W.Ronnie Coffman និង លោកសាស្ត្រាចារ្យ Max. J. Pfeffer មកពីមហាវិទ្យាល័យវិទ្យាសាស្ត្រជីវិត និងកសិកម្មនៃសកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិច ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការ ...
សុខ ចាន់
http://www.khmertimeskh.com/50101289/partnership-us-university-better-cassava/