ព័ត៌មាន
ផ្សារពាណិជ្ជកម្មថ្មីមួយនឹងលេចរូបរាងឡើងតាមព្រំដែនកម្ពុជាវៀតណាមនៅឆ្នាំ២០១៩
ផ្សារលក់ទំនិញទូទៅមួយនៅតាមព្រំដែនខ្មែរវៀតណាមនឹងលេចចេញជារូបរាងនៅក្នុងពេល១២ខែទៅមុខទៀត បន្ទាប់ពីការបើកការដ្ឋានសាងសង់ផ្សារនេះ កាលពីថ្ងៃច័ន្ទ ក្នុងឃុំដារ ស្រុកមេមត់ខេត្តត្បូងឃ្មុំ។ នេះបើ ...
ឯកអគ្គរាជទូតអង់គ្លេសថ្មី នឹងចូលមកកាន់តំណែងនៅខែមិថុនា
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យកិច្ចការបរទេសរបស់អង់គ្លេស Foreign & Commonwealth Office ឱ្យដឹងថាលោកស្រី Tina Redshaw ដែលកាលពីពេលថ្មីៗនេះលោកស្រីគឺជាអគ្គកុងស៊ុលអង់គ្លេសប្រចាំនៅទីក្រុង Chongqing ប្រទេសចិនចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៦ នឹងចូលមកកាន់តំណែងជាឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាជំនួសលោក Bill Longhurst។ ...
Daphne Chen
http://bit.ly/2Djggo8
គ្រួសាររកអន្តរាគមន៍ឱ្យដោះលែងអតីតសកម្មជនមាតាធម្មជាតិ
ក្រុមគ្រួសារសកម្មជនអតីតអង្គការមាតាធម្មជាតិ ២ រូប នៅខេត្តកោះកុង កាលពីម្សិលមិញ បានឡើងមកដាក់ញត្តិនៅឧុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នជាតិមួយចំនួន ដើម្បីឱ្យស្ថាប័នទាំងនេះ ជួយអន្តរាគមន៍ដោះលែងកូនរបស់ពួកគេ បន្ទាប់ពី ...
សុទ្ធ គឹមសឿន
http://www.phnompenhpost.com/national/mothers-jailed-environmental-activists-petition-release
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានតែងតាំងកូនប្រសារជាមន្ត្រីនគរបាលជាន់ខ្ពស់
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន សែន បានតែងតាំងកូនប្រសារប្រុសរបស់លោក ជាអគ្គស្នងការរងនគរបាលជាតិ ក្នុងការផ្លាស់ប្តូរក្នុងគោលបំណងជាក់ស្តែង ដើម្បីការពង្រឹងអំណាចមុនការបោះឆ្នោតឆ្នាំនេះ។ ...
ប្រាក់ ចាន់ថុន
https://www.reuters.com/article/us-cambodia-politics/cambodias-hun-sen-appoints-son-in-law-to-senior-police-post-idUSKBN1F70RE
លោក ហ៊ុន សែន ប្រកាសដាក់ឲ្យអនុវត្តគោលនយោបាយជាតិ ស្ដីពីមនុស្សចាស់
ជម្រកថ្មីមួយសម្រាប់មនុស្សចាស់ក្រីក្រខ្លាំងរួមទាំងសមាគមថ្មីរាប់រយសមាគមដែលមានមូលដ្ឋាននៅតាមសហគមន៍សម្រាប់មនុស្សចាស់ កំពុងស្ថិតនៅក្នុងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ដែលត្រូវបានប្រកាសផ្សព្វផ្សាយដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាពកាលពីម្សិលមិញ ...
យន់ ស៊ីនាត
http://bit.ly/2mPsPAB
ក្រុមហ៊ុនជីអូប៉ាស៊ីហ្វិករកឃើញរ៉ែមាស
នៅសប្តាហ៍នេះ ក្រុមហ៊ុនជីអូប៉ាស៊ីហ្វិក រីហ្សស (Geopacific Resources) បានប្រកាសពីការរកឃើញរ៉ែមាសថ្មីក្នុងគម្រោងគូសា ដែលមានទីតាំងស្ថិតនៅតំបន់រំពឹងទុកចំនួន ១៨១ នៅខេត្តព្រះវិហារ។ ...
ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/50103111/geopacific-strikes-gold/
អនុស្សារណៈយោគយល់គ្នាដើម្បីជំរុញផលិតកម្មដំណាំស្វាយចន្ទីដល់ ១ លានតោន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាគមសា្វយចន្ទីវៀតណាមចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពី ការជំរុញផលិតកម្មដំណាំស្វាយចន្ទីនៅកម្ពុជាឱ្យដល់ ១ លានតោនក្នុងមួយឆ្នាំ។ អនុស្សរណៈនៃការយោគយល់នេះត្រូវបានចុះហត្ថលេខាដោយ ...
ជា វណ្ណៈ
http://www.khmertimeskh.com/50103113/mou-to-boost-cashew-output-to-1-million-tonnes/
សាលាដំបូងចោទប្រកាន់ លោក សម រង្ស៊ី ក្រោយមានបណ្ដឹងពីកងទ័ព
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បានសម្រេចចោទប្រកាន់លោកសម រង្ស៊ី អតីតមេបក្សប្រឆាំងពីបទ “ញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់ និងធ្វើឱ្យខូចទឹកចិត្តកងទ័ព” និងបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ បន្ទាប់ពីមេធាវីកងយោធពលខេមរភូមិន្ទបានដាក់ ...
បែន សុខហ៊ាន
http://bit.ly/2DhMYXa
ទីបំផុត ទីតាំងព្រលានយន្តហោះថ្មី ពិតប្រាកដនៅមិនឆ្ងាយពីភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅទីបំផុតព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី (កម្រិត F4) ដែលមានតម្លៃវិនិយោគ ១៥០០ លានដុល្លារអាមេរិកត្រូវបានកំណត់ពេលវេលាសាងសង់ ទំហំ និងទីតាំងជាក់លាក់ហើយដោយអាចស្ថិតនៅមាត់បឹងនៃស្រុកកណ្តាលស្ទឹងគឺប្រមាណ ១០ គីឡូម៉ែត្រពីក្រុងតាខ្មៅជាទីដែលភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅឯ ...
ស៊ីវ ម៉េង និង មឿន ញាណ
http://bit.ly/2DkVtVn
ការនាំចេញកៅស៊ូឆ្នាំ ២០១៧ បានកើនឡើង ៣០ ភាគរយ
ការនាំចេញកៅស៊ូរបស់កម្ពុជាបានកើនឡើង ៣០ ភាគរយ កាលពីឆ្នាំ ២០១៧ បើធៀបនឹងឆ្នាំ ២០១៦ ដោយមានតម្លៃសរុបជាមធ្យមជិត ៣០០ លានដុល្លារ។ នេះបើយោងតាមតួលេខបានពីនាយកដ្ឋានកៅស៊ូ។ ...
ចេង សុខហ័ង
http://www.phnompenhpost.com/business/rubber-exports-jump-smugglers-siphon-profits
តុលាការឱ្យចាប់ខ្លួនសមាជិកគណៈកម្មការបុណ្យសពលោកកែម ឡី ៣ រូប
រឿងបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់ និងបញ្ជាឱ្យចាប់ខ្លួនសមាជិកគណៈកម្មការបុណ្យសព ដែលមកពីអង្គការក្រៅរដ្ឋាភិបាលចំនួន ៣ រូប ទៅតាមពាក្យបណ្ដឹងរបស់ប្រធានគណបក្សមួយ ដែលពុំមានជាប់សាច់ឈាមអ្វីសោះជាមួយលោក ...
នៀម ឆេង និង Andrew Nachemson
http://bit.ly/2rqAgEb
លោកហ៊ុន សែន ថា ការបោះឆ្នោតនៅពេលខាងមុខគ្មានការផ្លាស់ប្ដូរអ្វីទាំងអស់
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញបានផ្ញើសារនយោបាយសាជាថ្មីចេញពីវិមានសន្តិភាព ដោយបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅក្នុងឆ្នាំ ២០១៨ នេះគឺដំណើរការទៅតាម ...
បែន សុខហ៊ាន និង Andrew Nachemson
http://bit.ly/2DjGh6K
ការបោះឆ្នោតឆ្នាំ ២០១៨ សំរាប់ប្រទេសថៃ ម៉ាឡេស៊ី និងកម្ពុជា
នៅឆ្នាំ ២០១៨ នឹងមានការបោះឆ្នោតចំនួនបីនៅក្នុងតំបន់ ដែលការទស្សន៍ទាយភាគច្រើនពីការបោះឆ្នោតនៅថៃ (ហើយត្រូវបានបញ្ជាក់ដោយនាយករដ្ឋមន្ត្រីថៃ) មួយផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា និងមួយទៀតនៅប្រទេស ...
Tanutam Thawan
https://www.phuketgazette.net/news/big-three-2018-elections-thailand-malaysia-cambodia
សហការគ្នាដើម្បីជម្រុញការការពារដី និងប្រជាជន នៅក្នុងព្រៃកម្ពុជាដែលបានរងការគំរាមកំហែង
ការកាប់បំផ្លាញព្រៃឈើ និងការអភិវឌ្ឍដែលមិនអាចគ្រប់គ្រងបាននៅកម្ពុជា បានបង្កើនសម្ពាធទៅលើសត្វទូទាំងប្រទេសនេះ។ សកម្មភាពទាំងនេះបានកើតឡើងកាន់តែខ្លាំងឡើង ជាពិសេសនៅក្នុងតំបន់ “ព្រៃអារក្ស” នានានៅក្នុង ...
Peter A. Ford
https://www.csmonitor.com/World/Asia-Pacific/2018/0117/In-a-threatened-Cambodian-forest-hand-in-hand-push-to-protect-land-and-people
កំណើនលើគម្រោងសំណង់ ស្ថិតក្នុងការសង្ស័យ
ទោះបីជាការអនុម័តលើគម្រោងសាងសង់របស់រដ្ឋាភិបាលកាលពីឆ្នាំ ២០១៧ បានមើលឃើញពីកំណើនជាង ២០ ភាគរយធៀបនឹងឆ្នាំ ២០១៦ ក៏ដោយ ប៉ុន្តែសកម្មភាពនៃការសាងសង់ជាក់ស្តែងបានធ្លាក់ចុះបើធៀបនឹងឆ្នាំ ២០១៦ ខណៈអ្នកនៅក្នុងវិស័យនេះអះអាងថាកម្ពុជា ...
ចេង សុខហ័ង
http://bit.ly/2mRu5UE
មន្រ្តីមូលដ្ឋានត្រៀមខ្លួនបោះឆ្នោតឱ្យបក្សកាន់អំណាច ក្នុងការបោះឆ្នោតព្រឹទ្ធសភា ដោយមិនមានបក្សប្រឆាំងដ៏ធំ
នៅក្នុងឃុំពពេលនៃខេត្តតាកែវ ដែលមានចម្ងាយប្រមាណ៧០គីឡូម៉ែត្រពីរាជធានីភ្នំពេញ សមាជិកក្រុមប្រឹក្សាចំនួន៧នាក់នៃឃុំមួយនេះ មកពីគណបក្សប្រជាជនកម្ពុជា នឹងចូលរួមបោះឆ្នោតព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ។ នេះជាការបោះឆ្នោតអសកលមួយ ដែលពុំ ...
ដីកាសុំនៅក្រៅឃុំ ជនបរទេសបង្ហោះដ្រូន ត្រូវបានពន្យារ
តុលាការកំពូលពីម្សិលមិញបានលើកពេលប្រកាសសាលដីកាជនត្រូវចោទជាតិអូស្ត្រាលីម្នាក់ពាក់ព័ន្ធនឹងការបង្ហោះដ្រូនក្នុងបណ្តឹងសារទុក្ខសុំនៅក្រៅឃុំដោយលើកទៅធ្វើនៅថ្ងៃ ៣១ មករាវិញជាសំណុំរឿងត្រូវបានភ្ជាប់នឹងការ ...
គឹម សារុំ
http://bit.ly/2Df9JLg
បណ្តឹងទៅលើបញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវបានដោះស្រាយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលនិងដោះស្រាយពាក្យបណ្តឹងចំនួន ១៥០ដែលទាក់ទងទៅនឹងបញ្ជីបោះឆ្នោតបឋមសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានាខែកុម្ភៈ។ ក្នុងចំណោមពាក្យបណ្តឹងទាំងអស់ បណ្តឹងចំនួន ១៤៤ ត្រូវបានអនុម័ត មួយត្រូវបានបដិសេធ និង ...
មុំ សុភ័ណ
http://www.khmertimeskh.com/50102836/voter-list-complaints-resolved/
មន្ត្រីយោធា ប្ដឹងពលរដ្ឋរឿងជម្លោះកាន់កាប់ដីសហគមន៍
ពលរដ្ឋបានអះអាងថាមន្ត្រីយោធាផ្នែកសឹករងស្រុកអន្លង់វែងបានទាមទារឲ្យពួកគាត់សងជំងឺចិត្តចំនួន ២ ម៉ឺនដុល្លារអាមេរិករឿងដណ្តើមគ្នាកាន់កាប់ដីព្រៃសហគមន៍ ខណៈដែលដីព្រៃដែលនៅសេសសល់កំពុងតែមានការប៉ុនប៉ងយកកាំភ្លើងធំទៅដាក់ធ្វើ ...
ផាក់ ស៊ាងលី
http://bit.ly/2DqMIs8
មជ្ឈមណ្ឌលថ្មីសម្រាប់ការស្រាវជ្រាវកសិកម្មដើម្បីជួយពង្រីកទីផ្សារ
ក្រុមហ៊ុន ឌីជីថល អេហ្គ្រីខលឈ័រ អ៊ិចឆេង (Digital Agricultural Exchange) ដែលមានមូលដ្ឋាននៅប្រទេសចិនបានបង្ហាញផែនការកសាងមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មមួយនៅក្នុងប្រទេសកម្ពុជាដើម្បីកែលម្អស្តង់ដារផលិតកម្ម និងការវេច ...
ជា វណ្ណៈ
http://www.khmertimeskh.com/50102796/new-centre-for-agricultural-research-to-help-expand-markets/
គម្រោងសង្កេតការណ៍ទន្លេមេគង្គត្រូវបានដាក់ឱ្យដំណើរការ
គណៈកម្មការទន្លេមេគង្គកាលពីថ្ងៃម្សិលមិញបានចាប់ផ្តើមគម្រោងរួមគ្នាពីរដើម្បីគ្រប់គ្រងធនធានតំបន់មេគង្គឱ្យប្រសើរជាងមុន និងដោះស្រាយបញ្ហាទឹកជំនន់ និងគ្រោះរាំងស្ងួត ជាពិសេសការត្រួតពិនិត្យផលប៉ះពាល់បរិស្ថាននៃទំនប់វារីអគ្គិសនីដុនសាហុងដ៏ ...
ឃួន ណារីម
http://www.khmertimeskh.com/50102828/mekong-observation-projects-launched/
ឈើគ្រញូងជាង ១ តោនរកឃើញក្នុងផ្ទះមន្ត្រីនគរបាល
ក្រុមមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវបង្ក្រាបទីតាំងស្តុកឈើគ្រញូងជាងមួយតោននៅក្នុងផ្ទះមន្ត្រីនគរបាល ស្រុកកោះអណ្ដែត ដែលត្រៀមដឹកចេញទៅប្រទេសវៀតណាម ប៉ុន្តែមិនទាន់មានការចាប់ខ្លួនអ្នកពាក់ព័ន្ធនៅឡើយខណៈម្ចាស់ឈើទូរស័ព្ទសុំចរចាក្នុងតម្លៃ ...
នៀម ឆេង
http://bit.ly/2rmg8mC
អ្នកនាំពាក្យ CPP ត្រូវកោះហៅក្នុងរឿងក្តីលោក កឹម សុខា
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ឈឹម ផលវរុណ ត្រូវបានតុលាការកោះហៅក្នុងនាមជាសាក្សីក្នុងសំណុំរឿងក្តី «ក្បត់ជាតិ» ដ៏ចម្រូងចម្រាសប្រឆាំងលោក កឹម សុខា ដែលកំពុងជាប់ឃុំ។ ...
ម៉ិច ដារ៉ា
http://bit.ly/2DnuQzn
តំណាងរាស្ត្របក្សកាន់អំណាចប្រាប់និស្សិតថាការបង្ក្រាបនយោបាយដើម្បីការពារប្រជាធិបតេយ្យ
តំណាងរាស្ត្របក្សកាន់អំណាចលោកប៉ែន បញ្ញា បានអញ្ជើញសិស្សពីសាលាភូមិន្ទរដ្ឋបាល ស្ដាប់បឋកថាមួយអំពីការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌របស់គណបក្សប្រឆាំង ហើយលើកឡើងថា ការបង្ក្រាបនយោបាយរបស់រដ្ឋាភិបាលគឺជាហេតុផលសម្រាប់ការពារប្រជាធិបតេយ្យ។ ...
ម៉ិច ដារ៉ា
http://bit.ly/2Dd7vfr