ថ្ងៃបុណ្យជាតិថ្មីដើម្បីរំលឹកដល់ជនរងគ្រោះ
រដ្ឋាភិបាលបានកំណត់ថ្ងៃទី ២០ ខែឧសភា ជា«ទិវាជាតិនៃការចងចាំ» ជាថ្ងៃបុណ្យជាតិជាផ្លូវការដើម្បីរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ថ្ងៃឈប់សម្រាកនេះត្រូវបានបង្កើតឡើងដើម្បីរំលឹកដល់ជនរងគ្រោះដែលបានស្លាប់អំឡុងរបបនេះចាប់ពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៧៩។ …
ប៉ិច សុធារី
http://www.khmertimeskh.com/50109655/new-national-holiday-remember-victims/