​អង្គការសហប្រជាជាតិ​ជំរុញ​ឲ្យ​កម្ពុជា​ពិចារណា​ឡើង​វិញ​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​

​អ្នកជំនាញ​ខាង​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​កាលពី​ម្សិលមិញ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​រួម​ទាំង​ច្បាប់​មួយ​ដែល​ហាមឃាត់​ការ​ប្រមាថ​ព្រះមហាក្សត្រ​ដោយ​និយាយ​ថា​ ការ​ធ្វើ​វិសោធនកម្ម​នេះ​មាន​លក្ខណៈ​មិន​ច្បាស់លាស់​ និង​មិន​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​។​ កាលពី​ស​ប្ដា​ហ៍​មុន​ រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​ហាមឃាត់​ការ​ប្រមាថ​ព្រះមហាក្សត្រ​ និង​បាន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ស្តី​ពី​សិទ្ធិ​របស់​អ្នកបោះឆ្នោត​ ដែល​នាំ​ឱ្យ​មានការ​ព្រួយបារម្ភ​ពី​ក្រុម​សិទ្ធិ​មនុស្ស​ដែល​និយាយ​ថា​ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​ទាំងនេះ​អាច​ត្រូវ​គេ​ប្រើ​ដើម្បី​ប្រឆាំង​នឹង​អ្នក​រិះគន់​រដ្ឋាភិបាល​។​ …

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50109667/un-urges-rethink-constitution-changes/