ប្រជុំ​ក្រុមប្រឹក្សា​អង្គ​ចៅក្រម​ មាន​ដាក់​ពិន័យ​ចៅក្រម​​ និង​ព្រះរាជអាជ្ញា

ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​កាលពី​ម្សិលមិញ​បាន​បើក​សម័យ​ប្រជុំ​លើក​ទី​ ២៩ ​ក្រោម​ព្រះរាជាធិបតី​របស់​ព្រះមហាក្សត្រ​កម្ពុជា​ដោយ​សម្រេច​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​ ១០ ក្នុង​នោះ​ក៏​មាន​ការ​ដាក់​ពិន័យ​ដល់​ចៅក្រម​ ១២ ​រូប​ និង​ព្រះរាជអាជ្ញា​ ៥ ​រូប​ពាក់ព័ន្ធ​នឹង​ការ​បំពេញ​ភារកិច្ច​ «​ដោយ​ការ​ភ្លេចភ្លាំង​» ​ផង​ដែរ​។ លោក សំ ប្រជាមានិត អគ្គលេខាធិការ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បាន​ថ្លែង​ក្រោយ​កិច្ចប្រជុំ​ថា ពិន័យ​សម្រាប់​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ទាំងនោះ «​ភាគច្រើន​ជា​ការ​ស្តីបន្ទោស​ផ្ទាល់​មាត់ ពិន័យ​ចុះ​ក្នុង​សំណុំ​លិខិត​ផ្ទាល់​ខ្លួន តែ​ប៉ុណ្ណឹង​មិនមែន​ពិន័យ​អី​ធំ​ពេក​ទេ ព្រោះ​នេះ​​ស្ថិត​ក្នុង​នីតិវិធី​តូចតាច​ការ​ភ្លេច​របស់​គាត់​តែ​ប៉ុណ្ណឹង​។ ​ការងារ​​ផ្នែក​រដ្ឋបាល​ដែល​គាត់​ភ្លេចភ្លាំង​មួយ​ចំនួន​តូច​»​។ …

នៀម ឆេង
http://bit.ly/2GsRiUC