ព័ត៌មាន​

ដាក់​ដំណើរ​សេវា​កាត​ ATM សម្រាប់​​និវត្ត​ជន​ និង​ជន​ពិការ

ក្រសួង​សង្គមកិច្ចអតីត​យុទ្ធជននិង​យុវនីតិសម្បទាបាន​ប្រកាស​ដាក់​ដំណើរ​សេវា​ប្រើប្រាស់​កាត​អេធីអឹម (ATM) របស់​ធនាគារ​ចំនួន​២ សម្រាប់​បើក​ប្រាក់​សោធន​និវត្ត​ប្រចាំ​ខែ​ដល់​មន្ត្រី​និវត្តជននិង​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ (អតីត​មន្ត្រី​រាជការ​ស៊ីវិល) និង​អតីត​យុទ្ធជន​នៅ​គ្រប់​រាជធានី​ខេត្ត ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១៧​ នេះ​តទៅ។​ ...

ប៉ិច សុធារី
http://bit.ly/2nJzK0X

ផែ​ព្រះសីហនុ​នឹង​ចាប់ផ្តើម​​ស្ទង់​តម្លៃ​ភាគហ៊ុន ខ្លួន​ខែក្រោយ

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ(SAP)ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​គ្រោង​នឹង​ចាប់​ផ្តើម​ធ្វើ Book Building (ការ​ស្ទាបស្ទង់​តម្លៃ​ជា​សាធារណៈ)តាមរយៈ​ការ​បោះ​ផ្សាយ​មូលបត្រ​លក់​ជា​លើក​ដំបូង(IPO)របស់​ពួក​គេ​ក្នុង​ខែ​មេសា​ឆ្នាំ​នេះហើយ​នេះ​ជា​សកម្មភាព​ថ្មី​មួយ​ដើម្បី​ចុះ​បញ្ជី​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា CSXបន្ទាប់​ពី ...

ជា វណ្ណៈ និង ម៉ៃ គុណមករា
http://bit.ly/2nJA9QZ

ដំរី​​​មួយ​​​ក្បាល​​​ត្រូវ​​​ចរន្ត​​​អគ្គិសនី​​​ឆក់ងាប់​​​​​​ពេល​​​ត្រដុស​​​នឹង​​​បង្គោលភ្លើង

យោងតាមអាជ្ញាធរខេត្តបានឲ្យដឹងថា សត្វដំរីអាស៊ីមួយក្បាលត្រូវខ្សែភ្លើងដែលមាន ចរន្តខ្លាំងឆក់ងាប់កាលពីព្រឹកម្សិលមិញ នៅក្នុងភូមិមួយក្នុងខេត្តព្រះសីហនុ ដែលមានសត្វដំរីឆ្លងកាត់ជាញឹកញាប់។ ...

អ៊ួច សូនី និង Danielle Keeton-olsen
http://www.cambodiadailykhmer.com/36933

កម្ពុជា​ ច្រាន​ចោល​របាយការណ៍​​រិះគន់​របស់​ APHR

កម្ពុជា​បាន​ប្រតិកម្ម​តប​និង​​ធ្វើការ​​ច្រាន​ចោល​​របាយការណ៍​ «កណ្តឹង​​មរណៈ​សម្រាប់​ប្រជាធិបតេយ្យ​» នៅ​កម្ពុជា​របស់​​ក្រុម​​​សមាជិក​សភា អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ (APHR) ដែល​របាយការណ៍​នេះ​បាន​រិះគន់​ថា​រដ្ឋាភិបាល​បាន​​​ប្រើ​ប្រព័ន្ធ​តុលាការ​ និង​រដ្ឋសភា​ដើម្បី ...

Ananth Baliga and ឆាយ ច័ន្ទនីដា
http://bit.ly/2nL04Il

មន្ត្រី​សមត្ថកិច្ច​ ត្រូវ​បាន​ហៅ​សួរ​រឿង​ទទួល​សំណូក​ពី​ឈ្មួញ​ឈើ ​វៀតណាម

មេបញ្ជាការ និង​ស្នងការ​ខេត្ត​មណ្ឌលគិរី​ត្រូវ​បាន​គណៈកម្មការ​​បង្ក្រាប​បទល្មើស​ព្រៃឈើ​ហៅ​សួរ​នាំ​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ព្រៃឈើ​ដែល​​ឈ្មួញ​​វៀតណាម​សូកប៉ាន់​​មន្ត្រី​ខ្មែរ​មាន​​ទឹកប្រាក់​យ៉ាង​ហោច​ណាស់​ ១៧ ​​​ម៉ឺន​ដុល្លារ​ដើម្បី​កាប់​ឈើ​ក្នុង ...

ផាក់ ស៊ាងលី
http://bit.ly/2nKWIVC

ម្រេច និងស្ករត្នោតកម្ពុជាទទួលបានផលិតផលសម្គាល់ភូមិសាស្ត្រនៅប្រទេសថៃ

ម្រេច​កំពត​ និង​ស្ករ​ត្នោត​កំពង់​ស្ពឺ​បាន​ទទួល​​ស្គាល់​​ជា​​ផលិត​ផល​សម្គាល់​ភូមិ​សាស្ត្រ​ (GI)​ នៅ​ក្នុង​ប្រទេស​ថៃ​ ក្រោម​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​បង្ការ​​ពាណិជ្ជករ​ណា​មួយ​លួច​បន្លំ​ផលិត​ផល​របស់​កម្ពុជា​។ ...

សុខ​ ចាន់​
http://www.khmertimeskh.com/news/36771/pepper--palm-sugar-get-thai-gi-status/

ពលករ​ខ្មែរ​ជា​ច្រើន​​​បាន​ឆ្លង​កាត់​ព្រំ​ដែន​ថៃ

ប្រទេស​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ជិត​ ១០០​នាក់​​ ដែល​បាន​កំពុង​ធ្វើ​ការ​ខុសច្បាប់​នៅ​ទីនោះ​ ត្រលប់​មកប្រទេស​កម្ពុ​ជា​វិញ​​ ខណៈ​ដែល​ចំនួន​អ្នក​ឆ្លង​ព្រំដែន​នៅ​តែ​បន្ត​កើន​ឡើង​មុន​​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។ ​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/36784/workers-stream-over-the-thai-border/

SECC ផ្អាក​ផ្តល់​អាជ្ញា​ប័ណ្ណ​ក្រុមហ៊ុន​សម​ភាគី​កណ្តាល

គណៈកម្មការ​មូល​បត្រ​កម្ពុជា​(SECC) ប្រកាស​ផ្អាក​ផ្តល់​អាជ្ញា​ប័ណ្ណ​ដល់​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​ក្នុង​ទីផ្សារ​ឧបករណ៍​និស្សន្ទ ដោយ​បញ្ជាក់​ថា​ក្រុមហ៊ុន​ដែល​មាន​ស្រាប់​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទូទាត់​ការ​ជួញ​ដូរ​នាពេល​បច្ចុប្បន្ន​ដោយ​សារ​សកម្មភាព នៅ​មាន​កម្រិត​នៅ​ឡើយ​។ នេះ​បើ​យោង ...

ហ៊ គឹមសាយ
http://bit.ly/2nfigIr

មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​អា​កាស​ចរ​ស៊ីវិល​ដែល​ផ្តល់​មូល​និធិ​ដោយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​សម្ភោធ​

​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺត​អា​កាស​ចរ​ស៊ីវិល​​មួយ​ត្រូវ​បាន​សម្ភោធ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​កាលពី​ថ្ងៃ​ពុធ​ ​ បន្ទាប់ពីរយៈ​ពេល​បីឆ្នាំ​​ដែល​​កិច្ច​ព្រម​ព្រៀង​បាន​ចុះ​ហត្ថ​លេខា​ជាមួ​យ​កូរ៉េ​ខាង​ត្បូង​ដើម្បី​ផ្តល់​មូល ...

ហង្ស សុគន្ធា
https://www.cambodiadaily.com/business/s-korea-funded-civil-aviation-training-center-inaugurated-126918/

គ្រាប់​បែក​អាមេ​រិក​ធំ​មួយ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ស្រះ​ទឹក​

អ្នក​មុជ​ទឹក​មក​ពី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ (CMAC​)​ បាន​រកឃើញ​ គ្រាប់​បែក​មួយ​ទំងន់​ ៥០០ ផោន​ ដែល​បានទម្លាក់​​ដោយ​យន្ត​ហោះ​អាមេរិក​មក​លើ​ខេត្ត​កណ្តាល​ ក្នុង​ស្រុក​កណ្តាល​ស្ទឹង​។ ​ ...

រស់​ ចាន់​វាសនា​
http://www.khmertimeskh.com/news/36792/large-us-bomb-found-in-pond/

រដ្ឋាភិបាល៖ ​កម្លាំង​ប្រដាប់អាវុធ កុំ​ច្រណែន​នឹង​ប្រាក់ខែ​គ្រូបង្រៀន

ប្រមុខ​រាជរដ្ឋាភិបាលកាល​ពី​ថ្ងៃ​ម្សិលមិញ បាន​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់អាវុធ និង​មន្ត្រី​រាជការ​ស៊ីវិល​ផ្នែក​ផ្សេងៗកុំ​ច្រណែន​នឹង​គ្រូបង្រៀននិង​គ្រូពេទ្យ​ដែល​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ខ្ពស់​ជាងខណៈ​ដែល​គ្រូបង្រៀន​ជា​ថ្នាល​បណ្តុះបណ្តាល​ដល់​ធនធាន​មនុស្ស។​ ...

ប៉ិច សុធារី
http://bit.ly/2mWHBo5

​​Hyatt Regency​ចំណាយ​ ១០០​លាន​ដុល្លារសង់​សណ្ឋាគារ​ទំនើប

សណ្ឋាគារ​ផ្កាយ​ប្រាំ​លំដាប់​អន្តរជាតិហាយ៉ាត់រីជិនស៊ីភ្នំពេញ (Hyatt Regency) ដែល​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ១០០​លាន​ដុល្លារ​អាមេរិក បាន​បើក​ការដ្ឋាន​សាងសង់​ហើយ​កាល​ពី​ម្សិលមិញ និង​រំពឹង​ថា​ បញ្ចប់​នៅ​ឆ្នាំ​២០២០​ ខាង​មុខ។ ...

សុខ ចាន់
http://bit.ly/2nExFmO

លោក​ ហ៊ុន សែន៖ ស្ថាប័ន​មួយ​ចំនួន​ស្ថិត​ក្រោម​គណ:រដ្ឋមន្ត្រីត្រូវ​​​ទៅ​ក្នុង​ក្រសួង​ជំនាញ​វិញ

លោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែនបាន​ប្រកាស​ថាស្ថាប័ន​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សព​លោក សុខ អាន អតីត​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ក្រសួង​ជំនាញ​វិញ ហើយ​រដ្ឋាភិបាល​នឹង​រៀបចំ​កំណែ​ទម្រង់​ព្រះរាជក្រឹត្យ និង​អនុក្រឹត្យ ដើម្បី​ឲ្យ​ស្រប​តាម​ច្បាប់។ ...

ប៉ិច សុធារី
http://bit.ly/2muFRpY

សង្គម​ស៊ីវិល​ថា​ពលរដ្ឋ​កាន់តែ​ភ័យ​ខ្លាច​អាជ្ញាធរ​ជាង​ពេល​មុនៗ

លោក ប៉ា ងួនទៀង ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) ​មាន​ប្រសាសន៍​ថា ​សេរីភាព​របស់​ប្រជាពលរដ្ឋ​និង​សង្គម​ស៊ីវិល​កាន់តែ​រួម​តូច​ទៅៗ​ ដោយសារ​ការ​គំរាម​កំហែង​ពី​រដ្ឋាភិបាល។ ...

អ៊ិត សូធឿត
http://khmer.voanews.com/a/grassroots-are-intimidated-by-authorities-say-civil-society-groups/3770592.html

ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​បាន​បង្ហាញ​ពី​សម្ទុះ

ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​របស់​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​កំណើន​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ខណៈ​មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​តាម​អាកាស​ថ្មីៗ​ចូល​កាន់​តែ​ច្រើន ដែល​មន្ដ្រី​អះអាង​ថា តម្រូវ​ការ និង​ការ​ផ្គត់ផ្គង់​ជំរុញ​ឲ្យ​មាន​កំណើន​នេះ ...

ចេង សុខហ័ង
http://bit.ly/2nbLRmg

គម្រោង​ប្រាក់​សោធន​និវត្តន៍​នឹង​ត្រូវ​បាន​ដាក់​សម្ភោ​ធ

​​គម្រោង​ប្រាក់​សោធន​និវត្តន៍​សម្រាប់​ពលរដ្ឋ​ដែល​ធ្វើការ​ក្នុង​វិស័យ​ឯកជន​ នឹង​ត្រូវ​បាន​ដាក់​សម្ភោ​ធ​នៅ​ចុងឆ្នាំ​នេះ​ នោះ​បើ​ឱ្យ​ដឹង​ពី​មន្ត្រី​មក​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។​ ​ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/36750/pension-scheme-set-for-launch/

ការ​ចាប់​ផ្តើម​អនុវត្ត RCEP នៅ​តែ​មិន​ច្បាស់​ទោះ TPP កំពុង​ជាប់​គាំង​ក្តី

ខណៈ​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បន្ត​សរសើរ​ដល់​ការ​សម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ក្រុម​សេដ្ឋវិទូ​បាន​បន្ត​បង្ហាញ​ជំហរ​ផ្សេងៗ​គ្នា​ថា​តើ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ទូលំ​ទូលាយ ...

ចេង សុខហ័ង
http://bit.ly/2nbLRmg

កម្ពុជា​ជម្រុញ​ស​ន្ទ​ស្សន៍​នៃ​ការ​អភិវឌ្ឍ​មនុស្ស​

​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ការ​អភិវឌ្ឍ​មនុស្ស​របស់​ប្រទេស​កម្ពុជា​ គឺ​ធំ​បំផុត​នៅ​ក្នុង​តំបន់​ ប៉ុន្តែ​ស្តង់ដារ​នៃ​ការ​រស់នៅ​នៅ​ទាប​ជា​បណ្តា​ប្រទេស​ជិតខាង​នៅឡើយ​ នេះ​បើ​យោង​តាម​ស្ថិតិ​ទិន្នន័យ​របស់​អង្គការ​ UNDP​ បាន​បង្ហាញ​។​ ​ ...

បុគ្គលិកខ្មែរថាមស៍
http://www.khmertimeskh.com/news/36740/cambodia-improves-human-development-index/

Confirel នឹង​សម្ពោធ​​​​រោងចក្រ កែច្នៃ​​ស្ករត្នោត​ខេត្ត​កំពង់ស្ពឺ​ និង​ម្រេច​កំពត

​ក្រុមហ៊ុន Confirel នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​រោងចក្រ កែច្នៃ​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​ និង​ម្រេច​កំពត​ ដែល​មាន​តម្លៃ ៧​លាន​ដុល្លារ​អាមេរិក​ នៅ​ក្នុង​ខែ​កក្កដា​ ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​បុគ្គលិក​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន។​ ​ ...

សុខ ចាន់
http://bit.ly/2nER4UM

ក្រសួង​ជំរុញ​​ប្រមូល​អ្នក​បោះ​បង់​ការ​សិក្សា​​​​អប់រំ​ឡើង​វិញ

មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាលបាន​ជំរុញ​ឲ្យ​ក្រសួង​អប់រំយុវជននិង​កីឡាបន្ត​ខិតខំ​ប្រមូល​កុមារ​ដល់​វ័យ​សិក្សាកុមារ​លើស​អាយុកុមារ​និង​យុវជន​បោះបង់​ការ​សិក្សាឲ្យ​មក​ទទួល​សេវា​អប់រំឬ​ការ​បណ្តុះបណ្តាល​ជំនាញប្រកប​ដោយ​សមធម៌និង​គ្មាន​ការ​រើសអើងខណៈ​ដែល​អត្រា​បោះបង់​ចោល​ការ​សិក្សា​នៅ​កម្រិត​បឋមភូមិ​មាន​ការ ...

ប៉ិច សុធារី
http://bit.ly/2mTbNjL

ការ​ចុះ​ឈ្មោះ​សម្រាប់​អ្នក​អង្កេត​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នៅ​យឺតយ៉ាវ​

មាន​​ប្រជាជន​កម្ពុជា​ប្រមាណ​ ៥០០​ នាក់​ ​ប៉ុណ្ណោះ បាន​ចុះ​ឈ្មោះ​ជា​អ្នក​អង្កេត​ការណ៍​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ខែមិថុនា​ខាង​មុខ​​ ទន្ទឹម​នឹង​ដែរ​ក្រុម​សង្គម​ស៊ី​វិល​ប្រមាណ​ ២០០០០​ នាក់​កំពុង​រំពឹង​ថា​នឹង​ចូលរួម​ ខណៈ​ពេល​ដែរ​ជនបរទេស ...

ប៊ិន សុឃិន
http://www.khmertimeskh.com/news/36732/specialist-food-factory-shapes-up/

គ្រួសារ​ជា​ច្រើន​ទាមទារ​ដី​របស់​ពួក​គេ​មក​វិញ​

​ប្រជាជន​មួយ​ក្រុម​ប្រមាណ​ ២០​ នាក់​ ដែល​តំណាង​ឱ្យ​គ្រួសារ​ចំនួន​ ៥៥៤​ ត្រូវ​ជាប់​គាំង​ដោយសារ​បញ្ហា​ជម្លោះដីធ្លី​អស់​រយៈពេល​ ១០​ ឆ្នាំ​មក​ហើយ​នោះ​ កាលពី​ម្សិលមិញ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​ជម្លោះ​ដ៏​វែង​អន្លាយ​នេះ​។​ ​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/36748/families-call-for-return-of-land/

សិស្ស​វិទ្យាល័យ​មាន​ការ​បោះបង់ ការ​សិក្សា​ខ្ពស់​ដើម្បី​រក​ការងារ​ធ្វើ

អត្រា​បោះបង់​ការ​សិក្សា​របស់​សិស្ស​តាម​សាលា​ចាប់ពី​បឋម​សិក្សា​រហូត​ដល់​វិទ្យាល័យ​មាន​ការ​ធ្លាក់​ចុះ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​នេះ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន ប៉ុន្ដែ​សិស្ស​ដែល​បាន​បោះបង់​ការ​សិក្សា​ខ្ពស់​នៅ​កម្រិត​វិទ្យាល័យ។ ទោះ​យ៉ាង​ណា​ក៏ដោយ​រដ្ឋមន្ត្រី ...

ទូច សុខា
http://bit.ly/2nQkNqW

វិស័យ​ឯកជន​ឲ្យ​​​កំណត់​​​​ទំនិញ​​តម្លៃ​ក្រោម​ ១០០​ដុល្លារ​​ជា​ប្រាក់​រៀល

ក្នុង​កិច្ច​ប្រឹងប្រែង​លើក​កម្ពស់​ប្រាក់​រៀល វិស័យ​ឯកជន​បាន​អំពាវនាវ​ដល់​ធនាគារ​ជាតិ នៃ កម្ពុជា ឲ្យ​កំណត់​ការ​ទូទាត់​ទំនិញ​ដែល​មាន​តម្លៃ​ក្រោម​ ១០០​ដុល្លារ​អាមេរិក មក​ជា​ប្រាក់​រៀល នៅ​តាម​បណ្តា​ហាង​លក់​រាយ មីនីម៉ាត ផ្សារ​ទំនើប និង​គ្រប់​ទីផ្សារ​ទូទាំង​ប្រទេស​កម្ពុជា។ ...

សុខ ចាន់
http://bit.ly/2nMATSC

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CGFgf
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!